28 C
Phnom Penh

ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាសតាម​​​ផ្កាយរណប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​អាកាសចរណ៍របស់កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្នុង​ពេល​ឆាប់​ៗ​នេះ​​ប្រទេស​កម្ពុជា​ នឹង​ដាក់​ជំនួស​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ (ATM) តាម​វិទ្យុ​ដែល​​សុទ្ធតែ​ ជា​របស់​ចាស់ៗ​ ប្រើ​ប្រាស់​នៅ​តាម​អាកាស​យានដ្ឋាន​អន្ដរជាតិ​របស់​ខ្លួនជាមួយនឹង​​ប្រព័ន្ធ​សូហ្វ​វែរកុំ​ព្យូទ័រ​បច្ចេកវិទ្យា​ទំនើប​​ដើម្បី​​ជួយ​​បង្ហាញ​ទិស​ដៅ​របស់​យន្ដ​ហោះ​​ដោយ​ប្រើ​ផ្កាយ​រណប​។

លោក​ ជា អូន អនុ​រដ្ឋ​លេខាធិការ​នៃ​រដ្ឋ​លេខាធិការ​រដ្ឋាន​អាកាសចរណ៍ស៊ីវិល (SSCA) បានមានប្រសាសន៍​ថា ដោយ​មាន​ថវិកា​ចំនួន២លាន​ដុល្លារ​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ និយតករ​អាកាសចរណ៍​នឹង​ដំឡើង​ប្រព័ន្ធ​ ATM ​តាម​​​ផ្កាយ​រណប​ថ្មី​ នៅ​អាកាស​យានដ្ឋាន​ អន្ដរជាតិ​ភ្នំពេញ​ និង​អាកាស​យានដ្ឋាន​អន្ដរជាតិសៀមរាប ត្រឹមឆ្នាំ​២០១៥​។

លោក​ ជាអូនបាន​មាន​ប្រសាសន៍​ថា “​ឧបករណ៍​​ធម្មតា​ដែល​យើង​ប្រើ​រាល់​ថ្ងៃ​មិន​​អាច​សង្ឃឹម​បាន​​១០០​ភាគ​រយទេ​”។លោក​បាន​ពន្យល់​ថាយន្ដ​ហោះ​ដែល​ធ្វើ​ការ​ហោះ​ហើរ​ ឬចុះ​ចត​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ស្ទង់​មើល​ទិស​ដៅ​ដោយ​ប្រើប្រាស់​សញ្ញា​វិទ្យុ​បញ្ជូន​ដោយ​ស្ថានីយនានា​នៅ​លើ​ដីដែល​ត្រូវបាន​សាង​សង់​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​មិន​មាន​​បង្ហាញ​នៅ​លើ​ប្រព័ន្្ធ ​​​​រ៉ាដា​របស់​អាកាស​យានដ្ឋាន​ទាំង​នោះទេ​ រហូត​ដល់​​យន្តហោះ​ស្ថិត​ក្នុង​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ស្ថានីយទាំង​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថាការ​​កែ​លម្អ​​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ នឹង​ត្រូវ​ចាប់​ផ្ដើមនៅ​ដើម​ឆ្នាំ​ក្រោយ​។អាកាស​​​យាន​​​ ​​​ដ្ឋាន​អន្ដរជាតិ​សៀមរាប​ នឹង​ត្រូវ​ចាប់​ផ្ដើម​​កែ​លម្អ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ហើយ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ​ ក៏​នឹង​ត្រូវ​​​កែ​លម្អ​ផង​ដែរ​ ប្រសិន​បើ​​នៅ​មាន​ថវិកា​ក្នុង​គម្រោង​នេះ​។

លោកហុីរ៉ូស៊ិអុីណូហ្គូឈិ (Hiroshi Inogushi) ប្រធាន​គម្រោង​ ATM នៃ​ទី​ភ្នាក់​ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន (JICA) ដែល​​​​ជា​ដៃ​គូ​ផ្ដល់​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​​​ មាន​​ប្រសាសន៍​ថាអង្គការ​នេះ​​​​​​វាស់​វែង​អា​កាស​​​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ និង​សៀម​​​​រាប​កាល​ពី​ដើម​ឆ្នាំ​នេះ​ ដើម្បី​ផ្ដល់​ឲ្យ​រដ្ឋលេខា​​​ធិ​​​ការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ នូវ​ទិន្នន័យ​កំណត់​គោលដៅ​ និង​រយៈ​កម្ពស់​​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​​ត្រៀម​ខ្លួន​សម្រាប់​ដំឡើង​ប្រព័ន្ធ​សូហ្វ​​​វែរ​ ATM ថ្មី​នេះដែល​គេ​ឲ្យ​ឈ្មោះ​ថា PANADES ត្រឹម​ឆ្នាំ​២០១៥។

ប្រព័ន្ធ​សូហ្វ​វែរ​នេះ​នឹង​ធ្វើ​ឲ្យ​យន្ដហោះ​​ធ្វើ​ចរាចរណ៍​​តាម​​ផ្លូវ​អាកាស​របស់​កម្ពុជា​បាន​កាន់​តែ​ត្រឹម​ត្រូវ​​ និង​ធ្វើ​ការ​ចុះ​ចត​កាន់​តែ​មាន​​សុវត្ថិភាព​ ជាពិសេស​នៅ​ពេល​មាន​ស្ថាន​​​​ភាព​អាកាសធាតុ​មិន​អំណោយ​ផល​។

លោកហុីរ៉ូស៊ិអុីណូហ្គូឈិបាន​មាន​ប្រសាសន៍​ថាទិន្នន័យ​ប្រមូល​ដោយ​អង្គការ​ JICA ដែល​រួម​មាន​ការ​វាស់​ស្ទង់​កាន់​តែ​មាន​ភាពសុក្រិត​ត្រឹម​ត្រូវ​សម្រាប់​រយៈ​ទទឹង​​​ រយៈ​​​បណ្តោយនិង​រយៈ​​កម្ពស់​នៃ​ឧបសគ្គ​​​​​ ​និង​​នៅ​ជិត​​អាកាសយាន​ដ្ឋាន​ទាំង​នោះរដ្ឋលេខា​​​ធិ​​​ការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​គ្រោង​នឹង​ចេញ​ផ្សាយ​សម្រាប់​ឲ្យ​អ្នក​បើក​យន្ដ​ហោះ​ និង​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ប្រើប្រាស់​នៅ​ឆ្នាំ​ខាង​មុខ​។

លោក​ ហុីរ៉ូស៊ិអុីណូហ្គូឈិដែល​​​មក​​​ពី​​​អង្គការ JICA បាន​​មាន​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​ថា“​ អ្វីដែល​រដ្ឋ​​​លេខា​​​​​​ធិការ​​​​​​​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​កំពុង​ធ្វើ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​មានភាព​ត្រឹម​ត្រូវ​​​ក្នុង​​ការ​ហោះ​ហើរ”៕

ប្រែសម្រួល​ដោយតែមសុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស