28 C
Phnom Penh

តុលា​ការពន្យារ​ពេល​​សាល​ក្រម​ក្នុង​​រឿង​ក្តី​​ធ្វើ​ឃាត​លោក ជា​ វិជ្ជា អតីត​ប្រធាន​សហ​ជីព​សេរីកម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពីថ្ងៃ​​សុ​ក្រ ​សាលា​​ឧទ្ធរណ៍​បា​ន​លើក​ឡើង​ថា ​ខ្លួន​បា​ន​​ពន្យារពេល​ប្រកាស​​​សាល​​ដីកា​​នៅ​​​ក្នុ​ង​កា​រ​​បើក​​សវ​នា​ការ​ឡើង​វិញ​ដើម្បី​​​ជំនុំ​ជម្រះ​បុរស​ពី​រ​នាក់​​ដែល​​គេ​ជឿថា​ត្រូវ​បា​ន​គេ​ទម្លាក់​កំ​ហុស​ទាំ​ង​ស្រុង​ពី​បទ​ធ្វើ​ឃាត​លោកជាវិជ្ជាមេដឹក​នា​ំ​​សហ​ជីព​​​កា​ល​ពី​ឆ្នាំ​​២០០៤។

​តុលាកា​រ​នេះ​គ្រោ​ង​នឹង​ប្រ​កាស​សាល​ក្រម​​​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ ​បា​ន​ប្រ​កាស​លើក​ពេល​​ទៅ​វិញ ​ដោយ​​គ្មាន​កាល​កំ​ណត់​​​ ដោយ​សំអាង​ថា​ ​រឿង​ក្តី​នេះ“ ​ស្មុគស្មាញ​”។

​លោកជួនស៊ុន​ឡេងចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ថ្ងៃ​សុក្រ​ថា​ “ សាលា​ឧទ្ធរណ៍​បា​ន​សម្រេច​​ពន្យារ​ពេល​រឿ​ង​ក្តី​នេះ​ ពី​ព្រោះ​វា​មា​ន​​កា​រ​ស្មុគស្មាញ​”។ ​លោក​មា​ន​ប្រ​សាសន៍​បន្ថែម​ថា “​ យើង​នឹង​ប្រ​កា​សសាលដី​កា បន្ទាប់​ពី​បុណ្យ​អំុ​ទូកប៉ុន្តែ​យើង​មិន​​ដឹង​ថា​ថ្ងៃ​ណា​ទេ​”។

​បុណ្យ​អុំ​ទូ​ក​រយៈ​ពេល​បី​ថ្ងៃ​​នៅ​ថ្ងៃ​អង្គារពុធ និង​ព្រហស្បតិ៍ ត្រវ​បា​ន​​លុបចោល​នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ដើម្បី​គោរព​ព្រះ​​បរម​​សព​​​របស់​ព្រះ​មហាវី​រក្សត្រ សម្តេចឪ នរោត្តម​សី​ហ​នុ ​ប៉ុន្តែ​​ពិធី​បុណ្យ​នេះ​ត្រូ​វ​បា​ន​​អ​នុញ្ញាត​ឲ្យប្រា​រព្ធ​​ធ្វើ​នៅ​តា​ម​ខេត្ត​។

​កាល​ពី​ឆ្នាំ​២០០៥សុខសំ​អឿននិងប៊នសំណាង ត្រូ​វ​បា​នសាលា​ដំ​បូ​ង​រាជ​ធា​នី​ភ្នំពេញកាត់​ទោស​ពី​បទ​ធ្វើ​ឃាត​លោកជាវិជ្ជានិង​ត្រូ​វ​បា​ន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គា​រ​រយ​ៈ​ពេល​២០​ឆ្នាំ​ ប៉ុន្តែ​ត្រូវ​បា​ន​ដោ​ះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អា​សន្ន​​ក្នុង​ឆ្នាំ​​២០០៨ ​ដោ​យ​តុ​លា​កា​រ​​កំ​ពូល​ ដែល​បា​ន​​បង្គាប់​​ឲ្យ​មា​ន​​កា​រ​​ស៊ើប​អង្កេត​រឿង​ក្តី​ទំាង​មូ​ល​ឡើង​វិញ។

​នៅ​​ពេល​បើក​សវនា​ការ​​​ជំនុំជម្រះ​ពួ​ក​គាត់​​ឡើ​ង​វិញកា​ល​ពី​ថ្ងៃ​​ទី​៧ខែ​ វិច្ឆិកាព្រះ​រាជ​អាជ្ញា​​​សាលា​ឧទ្ធរណ៍មិន​បា​ន​បង្ហាញ​​ភ័ស្តុតា​ង​ថ្មី​ច្បាស់​លាស់​ប្រឆាំ​ង​នឹង​​បុរសទាំ​ង​ពីរ​នាក់​​នេះ​ទេហើយ​បា​ន​លើក​ឡើង​ថា ​កា​រ​ស៊ើប​អ​ង្កេត​លើក​ទី២ ដោ​យ​ធ្វើ​​កា​រ​​សន្និដ្ឋានដូ​ច​​លើក​ទី​១

​ដែរថា​ សុខសំអឿននិង ​ប៊ន​ សំ​ណាងបា​ន​សម្លាប់​លោកជា​ វិជ្ជា​។ បុរសទាំង​ពីរនាក់​មា​ន​កា​រ​ដោ​ះ​សាហើយ​និ​យាយ​​ថា ខ្លួន​​មិនបាន​ធ្វើ​ឃាត​លោក​ ជាវិជ្ជាទេ​។ ​​អង​្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និងសម្តេច​ឪនៅ​ពេល​នោះក៏​បា​ន​គាំទ្រឲ្យ​មាន​ការ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ​ដែរ។

​លោកហេងពៅអតី​តស្នង​កា​រ​​នគរ​បា​ល​​រាជ​ធា​នី​ភ្នំ​ពេញ​​ ដែល​មា​ន​ឈ្មោះ​អា​ស្រូវ​បា​ន​ប្រាប់​ទស្ស​នាវ​ដ្តី​បារាំ​ង​មួ​យ​​ក្នុង​ឆ្នាំ​២០០៦​​ថា លោក​​ត្រូ​វ​បា​ន​​បញ្ជា​ឲ្យ​ទម្លាក់​​​​កំហុស​លើ​​អ្នក​​ទាំ​ង​ពីរ​ដោ​យ​សព​លោកហុកឡងឌី​ អតីត​អគ្គ​ស្នង​កា​រ​​នគរបាល​​ជាតិ​។

​ទោះ​ជា​យ៉ាង​ណា  លោកហេងពៅ ​ដែល​​បា​ន​ដឹក​នាំ​កា​រ​​ស៊ើប​អង្កេត​​លើ​កា​រ​ធ្វើ​ឃាត​លោកជាវិជ្ជា ​បច្ចុប្បន្ននេះ​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​​ជាង​១០០ឆ្នាំ​ ចំពោះ​បទ​ល្មើស​​ធ្ងន់​ធ្ងរ​ជា​ច្រើន​​ បា​ន​​បដិ​សេធ​មិ​ន​ព្រម​ធ្វើ​សក្ខី​កម្ម​នៅ​​ពេល​​​បើក​សវនា​កា​រ​ឡើង​វិញ​​នៅ​​សាលា​​ឧទ្ធរណ៍​ចំ​ពោះ​​ សុខសំ​អឿននិងប៊នសំ​ណាងដោ​យ​សារ​ថាលោក​បា​ន​ប្តូរទៅ​ជា​កាន់​សាសនា​គ្រិស្ត​វិញ​ហើយ។

​សុខសំ​អឿនបាន​​​និយាយ​ថាមេធាវី​របស់​គាត់បា​ន​ប្រាប់​គាត់​អំ​ពី​កា​រ​​ពន្យារ​ពេល​នេះ​​​កា​ល​ពី​ព្រឹក​ម្សិ​ល​មិញ​។ លោក​បា​នមាន​ប្រ​សាសន៍​ថា “ ខ្ញុំ​​ខក​ចិត្ត​ ពី​ព្រោះ​​ខ្ញុំ​​បា​ន​និង​កំ​ពុង​​តែ​រង់​ចាំអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​​​ដើ់ម្បី​ទទួល​យុត្តិ​ធម៌ហើយ​ខ្ញុំ​មិន​បា​ន​ប្រព្រឹត្ត​​អំ​ពើឧក្រិដ្ឋ​​នេះទេ​”។

​លោកជុំសុវណ្ណា​លីមេធាវី​​​របស់​​ ប៊នសំណាង មា​ន​ប្រ​សាសន៍​ថា លោក​សង្ស័យ​ថាតុលា​ការ​នេះ​​ពន្យារ​ពេល​​សាល​​ក្រម​ ដោ​យ​សារ​មា​ន​កា​រ​ចាប់​អា​​រម្មណ៍​​យ៉ាង​ច្រើន​ពី​សាធា​​រណ​ជន​​ក្នុង​រយៈ​ពេល​​ប្រាំ​បី​ឆ្នាំ​​មក​នេះ​​។

​លោកបាន​មា​ន​ប្រ​សាសន៍​ថា​ “ ​​ខ្ញុំ​គិត​ថាប្រជា​ពលរដ្ឋ​​ចា​ប់​អា​រម្មណ៍​​ខ្លាំង​ណាស់​ចំពោះ​​ រឿង​ក្តី​នេះ​ ដូច្នេះ​​ចៅក្រម​​ត្រូ​វ​កា​រពេល​វេលា​​ថែម​ទៀត​​ ដើម្បី​ពិ​ចារណា​”៕

ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស