25 C
Phnom Penh

​កម្ពុជា ជា​ប្រទេ​ស​​រងផល​​ប៉ះ​ពាល់​​​​ខ្លាំង​​បំផុត​ទី​២ ​ដោយ​សារ​កា​រប្រែប្រួលអា​កាស​ធាតុ​ពិភពលោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​របាយ​ការណ៍​ថ្មី​មួ​យ​ ដោ​យ​​​អង្គ​កា​រ​ Germanwatch ​ជា​អង្គ​ការ​​បរិស្ថាន​មា​ន​​មូ​ល​ដ្ឋាន​នៅ​ក្រុង​បោនបា​ន​ឲ្យ​ដឹង​ថាកម្ពុជា​គឺ​ជា​ប្រទេ​ស​​ដែល​​រង​ផល​ប៉ះ​ពាល់​​ខ្លាំ​ង​បំ​ផុត​ទី​២នៅ​ក្នុង​ពិ​ភព​លោក ដោយ​សារ​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ក្នុង​ឆ្នាំ​២០១១ ដែល​ខ្លួ​ន​ធ្លាប់នៅ​លំដាប់​​ថ្នាក់​ខ្ពស់​បំ​ផុត​ ដោ​យ​សារ​តែ​ទឹក​ជំ​នន់​ធ្ងន់​ធ្ងរ​កា​ល​ពី​ឆ្នាំ​មុន​។

​របាយការ​ណ៍​មា​ន​ចំ​ណង​ជើង​ថាសន្ទស្ស​ន៍​ហា​និ​ភ័យ​អាកាស​ធាតុ​ពិ​ភព​លោកឆ្នាំ​​២០១៣ដែល​ចេញផ្សាយ​​កា​ល​ពី​ម្សិល​មិញ​​​អ​ំ​ឡុង​សន្និសីទស្តី​ពីកា​រ​ប្រែ​ប្រួ​ល​​​អា​​កា​ស​ធាតុ​ប្រ​ចាំ​ឆ្នាំ​​របស់​អ​ង​្គការ​​សហ​ប្រជា​ជាតិ​ ក្នុងទី​ក្រុង​ ដូហា ប្រទេស​កាតា បា​ន​​បង្ហាញ​ថា ​បា​ន​​ចាត់​​ចំ​ណាត់​ថ្នាក់​ប្រទេស​កម្ពុជា​​ទី​២ បន្ទាប់​​​ពី​ប្រទេ​ស​​ថៃ ដែ​ល​ជន់​លិច​ដោ​យ​​សារ​ទឹក​​ជំ​នន់ក្នុងឆ្នាំ​២០១១។

ខណៈ​ដែល​ប្រទេស​កម្ពុជា​​ ស្ថិត​នៅ​ក្នុ​ងចំ​ណោមប្រទេ​ស​​​ដែល​​រង​ផល​​ប៉ះ​ពាល់​​ខ្លាំ​ង​ជា​ង​គេ​​ដែល​មិន​ធ្លាប់​មាន​លើក​ទី​១កា​ល​ពីឆ្នាំ​មុន​ ប្រទេ​ស​​នេះ​​ស្ថិត​នៅ​លំ​ដាប់​ទី​២៨​សម្រាប់​រយ​ៈ​ពេល​២៨​ឆ្នាំ​​​ដែល​របាយ​ការណ​៍​​​នេះ​បាន​រាយការណ៍​។

​លោកស្វេនហាមេលីង (Sven Harmeling) អ្នក​ជំនាញ​នៅ​អង្គកា​រ Germanwatch ផ្នែក​គោល​​​នយោបា​យ​អា​កាស​​ធាតុ​​អ​ន្តរជាតិ​បា​ន​មាន​ប្រ​សាសន៍​តាមទូរស័ព្ទ​ពី​ទី​ក្រុ​ង​​ដូ​ហា​​កា​ល​​ពី​ម្សិលមិញ​​ថា “ កម្ពុជា​ ជា​ប្រទេ​ស​​មួ​យ​ ដែល​កា​រ​ប្រែ​ប្រួល​អា​កាស​​ធា​តុ នៅ​តែ​ជា​បញ្ហា​មួ​យ​ ​បើទោះ​ជា​​ផល​ប៉​ះ​ពាល់​​មិន​​អា​​​ក្រក់​ដូច​ក្នុង​ឆ្នាំ​​២០១១​ក៏ដោយហើយ​បញ្ហា​នេះ​​ក៏​មាន​នៅ​​ប្រទេ​ស​​ផ្សេង​ទៀត​នៅ​ក្នុង​តំ​បន់​នេះ​ផង​ដែរ​ ដូច​​ជា​ប្រទេ​ស​​វៀត​ណា​ម​នៅ​លំ​ដាប់​ទី​៦​ ​និង​​ប្រទេ​ស​ថៃ” ​នៅ​​លំ​ដាប់​ទី​៩។

កា​រ​​ធ្វើចំ​ណាត់​ថ្នាក់​​នេះ ផ្អែ​ក​លើ​សូចនា​ករ​ចំ​នួ​ន​​បួ​ន​ គឺ ​ចំ​នួ​ន​អ្នក​ស្លាប់​ក្នុង​មួ​យ​ឆ្នាំ​​បណ្តាល​មក​ពី​ព្រឹត្តិការណ៍ទាក់​ទ​ង​នឹង​​អា​កាស​ធាតុ​ និង​ចំ​នួន​​អ្នក​ស្លា​ប់​ទាក់​ទង​នឹង​​ចំ​នួ​ន​ប្រជា​ជន​សរុប​ ​ព្រម​ទាំ​ង​កា​រ​បាត់​បង់​កា​រ​ចំ​ណាយ​​សម​មូល​និង​ផលិត​ផល​ក្នុង​ស្រុក​សរុប។

លោកហាមេលីង ​បា​ន​​ព្រមាន​​ថាខណៈ​ដែល​កម្រិ​តទឹក​សមុទ្រ​កើន​ឡើង ​និង​ចំ​នួន​ទឹក​​ជ​ំ​នន់​កើន​ឡើង ខ្យល់​ព្យុះ​​ទី​ហ្វុង ​និង​ភ្លៀ​ង​ធ្លាក់​ខ្លាំ​ង​ នឹង​កើត​ឡើង​ជា​ង​សព្វ​ដង​នៅ​​ពេល​​ខាង​មុខ។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ លំ​​ដាប់​ទី​២៨ គួរតែ​ជា​សញ្ញា​ប្រ​កាស​អាសន្ន​​​សម្រាប់​កម្ពុជា​ ប៉ុន្តែ​ខ្ញុំ​ឃើញ​គ្រោ​ះ​​ថ្នាក់​​​​របស់​ប្រទេ​ស​​កម្ពុជា​​កើត​ឡើង​ជា​រឿយ​ៗ ដោ​យ​សារ​គ្រោះ​មហន្តរាយ​ទាក់​ទង​នឹង​​​អា​កាស​​ធាតុ​នៅ​ពេល​​អនាគត​”។ លោក​បា​ន​បន្ថែម​ថាជា​ទូ​ទៅ​ ខណ​ៈ​ដែល​បណ្តា​ប្រទេសឧស្សា​ហ​កម្ម​​បណ្តាល​ឲ្យ​មា​ន​ការ​ប្រែ​ប្រួល​​អា​​​កា​ស​ធាតុ​គឺប្រទេ​ស​កំ​ពុង​​អភិវឌ្ឍន៍​ទេ​ ដែល​​ទទួល​រង​ផល​វិ​បាក​នេះ​។

​កាល​ពី​ឆ្នាំ​មុន ​កា​រ​ជ​ន់​លិច​នៅ​ក្នុង​ប្រទេ​ស​​​កម្ពុជាបា​ន​ធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​​២៥០​នាក់​ស្លាប់ ​រាប់​ពាន់​នាក់​គ្មាន​ជម្រក បំ​ផ្លាញ​ស្រូវ​រា​ប់​មុឺន​ហិកតា និង​ធ្វើ​ឲ្យ​រដ្ឋា​ភិ​បាល​បន្ថយការ​ព្យា​ករកំ​ណើន​ផលិត​ផល​ក្នុ​ង​ស្រុក​សរុ​ប៧​ភាគ​​រយ​​មក​ត្រឹម​​៦​ភាគ​​រយ​វិញ។

​បើទោះ​​​ជា​មា​ន​ទឹក​​ជំ​នន់​ឆ្នាំ​​២០១១​ក៏​ដោ​យ ក៏​លោកកែវវីប្រធា​ន​​ខុទ្ទកា​ល័យ​គណៈ​កម្មាធិកា​រ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយបា​ន​ច្រាន​ចោល​កា​រ​ដាក់​​ចំណាត់​​ថ្នាក់​ខ្ពស់​​​​សម្រាប់​កម្ពុជា​​​ក្នុ​ង​របាយការណ៍​នេះ​​ដែរ។

​លោក​​បន្ត​ថា “ យើង​ច្រាន​ចោល​ការ​ចាត់​ចំ​ណាត់​ថ្នាក់​នេះ​…ហើយ​ខ្ញុំ​​មិន​ដឹង​ថា តើ​អង​្គ​កា​រ​ Germanwatch នេះវាយ​​តម្លៃ​យ៉ា​ង​ម៉េច​ទេ​”។     ទោះ​​ជាយ៉ា​ង​ណាលោក កែវ វី ​មា​ន​ប្រ​សាសន៍​ថា ​មិន​អា​ច​​បដិ​សេធ​អំ​ពី​ផល​ប៉​ះ​ពាល់​​នៃ​​អា​កា​​ស​ធាតុនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​​ទេ​។លោក​បន្ត​ថា “ កម្ពុជា​ ជា​ប្រទេ​ស​​ក្រី​ក្រ​មួ​យ ​ហើយ​វា​​លំ​បាក​សម្រាប់​យើង​​ក្នុង​កា​រ​សម្រប​​ទៅ​តា​ម​​កា​រ​ប្រែ​ប្រួល​​អា​កាស​ធាតុ​ ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​​បណ្តា​ប្រទេ​ស​ផ្សេង​ទៀតនៅ​ក្នុងតំ​បន់ យើងមា​ន​ផល​ប៉ះ​ពាល់​តិចតួចប៉ុណ្ណោះ​​៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​​​​

 

 

 

 

 

 

 

 

 

​​

​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស