26 C
Phnom Penh

វ៉ាស៊ីនតោន​ទម្លាយ​ការសម្ងាត់​ពី​កិច្ច​ប្រ​ជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សេតវិមាន​មួយ​រូប​ ដែល​​រដ្ឋា​ភិបាល​​​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណ​បក្ស​ប្រឆាំង​នោះ​​បាន​លើក​ឡើង​​ម្តង​ទៀត​អំពី​កង្វល់​ស្តី​ពី​បញ្ហា​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ និង​​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោតរបស់​រដ្ឋា​ភិបាលកម្ពុជា​​។

នៅ​ក្នុង​​កំណត់​ហេតុ​មួយ​ដែល​បាន​​ចុះ​ផ្សាយ​តាម​​គេហទំព័រ​របស់​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ ​​ស្តី​អំពី​កិច្ច​ប្រ​ជុំ​របស់​លោកស្រី​ជា​មួយ​បណ្តា​មេដឹក​នាំ​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ចំនួន​នៅ​រាជធានី​ភ្នំ​​ពេញ​ កាល​ពី​​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា លោកស្រី សាមន្ថា ផៅវើ​ (Samantha Power) នាយកជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស ​និង​សិទ្ធិ​មនុស្ស​ប្រ​ចាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិអាមេ​រិក​បាន​​មានប្រ​សាសន៍​ថា ​​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​​ភាគ​​ច្រើន​បាន​បាត់​បង់​ជំ​នឿ​លើ​ប្រព័ន្ធ​នយោ​បាយ​។

ការ​និយាយ​រិះ​គន់​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​របស់​លោក​ ស្រី​ ផៅ​វើនៅ​មុន​ការ​ធ្វើ​ទស្សនកិច្ច​​របស់​ប្រ​ធានាធិបតីសហរដ្ឋ​អាមេរិក​ លោកបារ៉ាក់អូបាម៉ា​(Barack Obama)​កាល​ពី​ដើម​ខែ​នេះ​បាន​ធ្វើ​ឲ្យ​​ក្រសួង​ការ​បរទេស​​នៅ​រាជធានី​ភ្នំ​ពេញ​រិះ​គន់​​យ៉ាង​ខ្លាំង​​ដែល​បាន​ហៅ​ការ​​រិះ​គន់​របស់​លោកស្រី​​ថា​​​ជា​ការ​ឃោសនា​ឲ្យ​អ្នកនយោបាយ​ប្រ​ឆាំង​។

នៅ​ក្នុង​​ការ​លើក​ឡើង​ចុង​ក្រោយ​បំផុត​របស់​លោក​ ស្រី​ លោកស្រីផៅ​វើមាន​ប្រ​សាសន៍​ថា​ប្រ​ទេស​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ពី​”​ប្រ​ព័ន្ធ​តុលាការ​ខ្សោយ​”​ហើយ​បាន​ចោទ​រដ្ឋា​ភិបាល​ថា​បាន​​កាត់​ទោស​សកម្ម​ជន​នានា​ដោយ”​គ្មាន​ភស្តុតាង​​ត្រឹម​ត្រូវ”​។

ការ​លើក​ឡើង​របស់​លោកស្រីផៅ​វើ​ ​ត្រូវ​បាន​រៀប​ចំ​រួម​គ្នា​ជា​មួយ​លោកស្រី​វ៉ាលើរីចារ៉េត (Valerie Jarrett )ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​និង​​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ប្រ​ធានាធិបតី​​លោកបារ៉ាក់អូ​បាម៉ា​ទទួល​បន្ទុកកិច្ចការអន្តររដ្ឋាភិបាល​និង​ទំនាក់​ទំនង​​សារធា​ណៈ​ដែល​លោកស្រី​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ជា​មួយ​​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​ ព្រម​ទាំងលោកឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​មេរិក​ វីលៀមថូដ​ ​ប្រចាំ​កម្ពុជា​ផង​ដែរ ​កាល​ពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា។

លោកស្រី​ ផៅវើនិង​លោកស្រីចារ៉េតបាន​លើក​ឡើង​​​អំពី​កិច្ច​ប្រជុំនៅ​រាជធានី​ភ្នំពេញថា”ប្រជា​ពលរដ្ឋកម្ពុជា​ដែល​យើង​បាន​ជួប​ប្រជុំ​ជា​មួយ​នោះ​ពួកគេ​បាន​ពណ៌នា​ពី​ការ​ចាត់​វិធាន​ការ​​ដើម្បី​​កែលម្អ​​​ប្រព័ន្ធ​នយោបាយ​ដែល​នៅ​ក្នុង​នោះ​​ប្រជាពល​រដ្ឋ​កម្ពុជា​ភាគច្រើន​​ហាក់​ដូច​​ជា​បាត់​បង់​ជំនឿ”។

ពួកគាត់​បាន​លើក​ឡើង​បន្ត​ថា”ដោយ​សារ​កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ និង​តុលាការ​ទន់​​ខ្សោយ​​ជម្លោះ​តែង​តែ​កើត​ឡើង​ជា​រឿយៗ​​ជុំ​វិញ​បញ្ហា​សិទ្ធិ​ដី​ធ្លី​។​កាន់តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​នោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដោយ​បង្ខំ​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ ដោយ​មិន​មាន​​ដំណើរ​ការ​ឬសំណង​ត្រឹម​ត្រូវ​ឡើយ​។ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ចំពោះ​បញ្ហានេះ​ត្រូវ​បាន​អាជ្ញាធរ​យាយី​​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ ត្រូវ​បាន​គេចាប់​ខ្លួន​ និងផ្តន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​”។

លោកស្រី​ផៅវើនិងលោកស្រីចារ៉េតក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថាបាន​ប្រើ​ច្បាប់​បរិហាកេរ្តិ៍និង​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​បំភិតបំភ័យ​ទាំង​សកម្ម​ជន​ និង​អ្នក​​សារព័ត៌មាន​ និង​បាន​លើក​ឡើង​អំពី​ឯករាជ្យ​ភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​ជា​ស្ថាប័ន​​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ផង​ដែរ។

ពួកគាត់​​លើក​ឡើង​បន្ថែម​ថា”សារ​របស់​យើង​ចំពោះ​អ្នកការពារ​សិទ្ធិ​មនុស្ស​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ានៅ​ពេល​ដែល​លោក​ជួបប្រជុំ​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុនសែនជំរុញ​ឲ្យ​លោកលើក​ឡើង​អំពី​បញ្ហានេះ​ និង​បាន​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​​នឹង​ទទួល​បាន​ផល​ល្អ​នៅ​ពេល​មាន​ការ​គោរព​សិទ្ធិមនុស្ស​ និង​មាន​ការ​ស្តាប់​​សម្លេង​ពី​គ្រប់​ភាគី​ទាំង​អស់​​”។

លោកស្រី​ ផៅវើនិង​លោកស្រីចារ៉េតក៏​បាន​លើក​ឡើង​អំពី​ករណី​របស់​លោកម៉មសូណង់ដូម្ចាស់​ស្ថានីយ៍វិទ្យុ​ឯករាជ្យដែលជាអ្នក​រិះ​គន់​រដ្ឋាភិបាល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈ​ពេល​២០ឆ្នាំកាលពី​ខែមុនពី​បទ​ចោទ​ប្រកាន់ថាបាន​ដឹក​នាំ​ចលនា​អបគមន៍​ដែល​គេជឿ​ជា​ទូ​ទៅ​ថាជាការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង​។សហរដ្ឋអាមេរិក​បាន​​​ហៅ​លោក​ សូណង់ដូថា​ជា​អ្នក​ទោស​នយោបាយ​ និង​​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​​លោក។

មេដឹក​នាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​សេតវិមានកាលពីថ្ងៃទី​២០ខែវិច្ឆិកា​ បាន​លើក​ឡើង​ថាពួកគេ​បាន​សន្យា​មិន​និយាយ​អំពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​សម្ងាត់​នោះ​ទេ​។

រដ្ឋាភិបាលបាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្កា​នូវ​ការ​រិះ​គន់​ពី​សំណាក់​សេតវិមាន​ដោយ​ជំទាស់​ថាប្រទេសកម្ពុជា​មិន​មាន​អ្នក​ទោស​នយោបាយ​ទេ​ ហើយ​អ្នកដែល​​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​អស់​ទទួលបាន​សំណងសមរម្យ​ និង​មានប្រព័ន្ធបោះ​ឆ្នោត​សេរី​ និង​យុត្តិធម៌​។

កាលពីម្សិលមិញលោកផៃស៊ីផានអ្នក​នាំពាក្យ​ទីស្តី​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍ថាសេតវិមាន​បាន​ “យល់​ច្រឡំ”អំពី​ប្រទេសកម្ពុជា​។

លោកថ្លែង​បន្តថា”ទី១សេតវិមាន​នៅ​ឆ្ងាយ​ពីប្រទេស​កម្ពុជា​។ទី២អំពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ធ្វើ​កំណែ​ទំរង់​ពី​រ​ដង​មក​ហើយ​ ​នៅ​ឆ្នាំ​២០០៦។គណៈកម្មា​ធិការ​ជាតិរៀបចំ​ការ​បោះឆ្នោតគោរព​តាម​ច្បាប់​។គណៈកម្មាធិការ​នេះបាន​ធ្វើ​កំណែទំរង់​ និង​​ផ្លាស់​​ប្តូរ​តំណែង​មន្ត្រី​របស់​ខ្លួន​ជាច្រើន​ដង​មក​ហើយ”។

ចំណែក​ឯ​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​បំពាន​ច្បាប់​​បរិហារកេរ្តិ៍និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតនោះ​​​ លោក​បាន​មាន​ប្រសាសន៍​ថាប្រទេសកម្ពុជា​មាន​ប្រព័ន្ធច្បាប់​ ហើយ​តាម​រយៈ​ប្រព័ន្ធ​ច្បាប់​នេះ​អ្នក​​រិះគន់​​​មាន​សិទ្ធិ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នោះ​ រួម​ទាំង​លោកសមរង្ស៊ីមេដឹក​នាំ​គណបក្ស​ប្រឆាំង​ផង​ដែរ​។

លោករង្ស៊ីបច្ចុប្បន្ន​កំពុង​​និរទេស​ខ្លួនឯង​នៅ​​ក្រៅ​ប្រទេស​ដើម្បី​ជៀសវាង​ទោស​ជាប់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ​ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​រួម​ទាំង​​បទ​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ផង​ដែរ​។

លោកផៃស៊ីផានមាន​ប្រសាសន៍​ទៀត​ថា”បើសិន​ពួកគេ​​មិន​ចូលចិត្ត​ច្បាប់​នេះ​ ធ្វើ​វិសោធ​នកម្ម​ច្បាប់​នោះ​ទៅ​​។បើសិន​គាត់​មិន​ធ្វើវិសោធនកម្ម​ទេ​ នោះ​ជា​​រឿង​របស់​គាត់​”៕

ប្រែសម្រួលដោយឃិនណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស