26 C
Phnom Penh

ក្រុមមន្ត្រីរដ្ឋបាល​​​ព្រៃឈើ​​​រឹបអូស​​​​​​ឈើគ្រញូង​​​រត់ពន្ធ​​​បាន​​​ពី​​​រថយន្ដ​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​មួយ​​​គ្រឿង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រីបាន​​​និយាយ​​​ថា ​​​មន្ត្រី​​​រដ្ឋ​​​បាល​​​​​​ព្រៃឈើរឹប​​​អូស​​​ឈើ​​​គ្រញូង​​​​​​រត់​​​ពន្ធ បាន​​​ចំនួន​​​២២​​​កំណាត់​​​ពី​​​រថយន្ដ​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​មួយ​​​គ្រឿង​​​​​​ ដែល​​​ធ្វើ​​​ដំណើរ​​​ចេញ​​​ពី​​​ក្រុង​​​សៀមរាប ឆ្ពោះ​​​មក​​​​​​រាជធានី​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ពេល​​​ព្រឹក​​​ព្រលឹម​​​ថ្ងៃ​​​អង្គារ។

បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពី​​​ជន​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ម្នាក់ ក្រុម​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ស្រុក​​​សន្ទុក ខេត្ត​​​កំពង់ធំ បាន​​​ឃាត់​​​រថយន្ដ​​​ក្រុង​​​ដឹក​​​អ្នក​​​ដំណើរ​​​របស់​​​ក្រុមហ៊ុន រិទិ្ធ មុនី ដែល​​​បាន​​​ផ្ទុក​​​អ្នក​​​ដំណើរ​​​ជាង​​​៥០​​​នាក់​​​ភ្លាម​​​ៗ​​​នៅ​​​មុន​​​ម៉ោង​​​៤​​​ទៀប​​​ភ្លឺ។

លោក សុទ្ធ ម៉ារី នាយ​​​​ខណ្ឌ​រដ្ឋបាល​​​ព្រៃ​​​ឈើ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថាបន្ទាប់​​​ពី​​​ធ្វើ​​​ការ​​​ឆែក​​​ឆេរ ក្រុម​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ បាន​​​រក​​​ឃើញ​​​ឈើ​​​គ្រ​ញូង​​​ចំនួន​0,៣០៣ ម៉ែត្រគូប ដែល​​​លាក់​​​នៅ​​​ខាង​​​ក្រោយ​​​​អីវ៉ាន់​​​របស់​​​អ្នក​​​ដំណើរ។

លោក ម៉ារី បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​ “ យើង​​​បាន​​​រក​​​ឃើញឈើ​​​គ្រ​ញូង​​​ចំនួន​​​២២​​​កំណាត់ ហើយ​​​បាន​​​នាំ​​​រថយន្ដ​​​ក្រុង​​​នេះ​​​ និង​​​ឈើ​​​គ្រ​ញូង​​​ទៅ​​​កាន់​​​ការិយាល័យ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​នឃុំ​​​កំពង់ថ្ម”។ លោក​​​​​​មាន​​​ប្រសាសន៍​​​​បន្ថែម​​​ថា អ្នក​​​បើក​​​រថយន្ដ​​​ក្រុង បាន​​​គេច​​​ខ្លួន​​​ចូល​​​ទៅ​​​ក្នុង​​​ព្រៃ ហើយ​​​អ្នក​​​ដំណើរ បាន​​​រង់​​​ចាំ​​​រថយន្ដ​​​ក្រុង​​​ផ្សេង​​​ទៀត​​​ពី​​​ក្រុមហ៊ុន​​​រិទិ្ធ​​​ មុនី​ដើម្បី​​​ដឹក​​​ពួក​​​គេ​​​បន្ត​​​ដំណើ​​​រ​​​ទៅ​​មុខ​​​​ទៀត។ លោក ម៉ារី មាន​​​ប្រសាសន៍​​​ថា “ ក្រុម​​​អ្នក​​​រត់​​​ពន្ធ ច្រើន​​​តែ​​​ប្រើ​​​ល្បិច​​​ដើម្បី​​​រត់ពន្ធ​​​ឈើ​​​មាន​​​តម្លៃ ហើយ​​​ជា​​​ពិសេសគឺ​​​ឈើ​​​គ្រ​ញូង​​​”។

នៅ​​​ពេល​​​នេះ​​​ក្រុមហ៊ុន​​​ រិទ្ធិ​​​មុនី មាន​​​ពេល​​​៣០​​​ថ្ងៃ​​​​​​ដើម្បី​​​ដោះស្រាយ​​​ករណី​​​នេះ ជា​​​មួយ​​​នឹង​​​រដ្ឋបាល​​​ព្រៃឈើ។លោក ម៉ារី បាន​​​មាន​​​ប្រសាសន៍​​​​ថា “ ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​​មិន​​​មក​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​នេះ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​​​ថ្ងៃ​​​​​​នោះ​​​ទេ យើង​​​នឹង​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​តុលាការ​​​”។

លោក ស៊ុំ ពិចិត្រ អ្នក​​​គ្រប់​​​គ្រង​​​ក្រុម​​​ហ៊ុន​​​រិទិ្ធ មុនី បាននិយាយ​​​​​ថា បុគ្គល​​​អ្នក​​​បើក​​​បរ​​​រថយន្ដ​​​ គឺជាអ្នក​​​ទទួល​​​ខុសត្រូវ ​​​មិន​​​មែន​​​ក្រុម​​​ហ៊ុន​​​ ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវនោះ​​​ទេ ពី​​​ព្រោះ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​ក្រុម​​​ហ៊ុន​​​ចែង​​​យ៉ាង​​​ច្បាស់​​​ថា គ្រប់​​​អ្នក​​​បើក​​​បរ​​​ទាំង​​​អស់​​​ មិន​​​អនុ​ញ្ញាត​​​ឲ្យ​​​ដឹក​​​ទំនិញ​​​ខុស​​​ច្បាប់​​​នោះ​​​ទេ។ លោក ពិចិត្រ បាននិយាយ​​​ទៀត​​​ថា “ ការ​​​ដឹក​​​ឈើ​​​គ្រ​ញូង​​​នេះ​​​ គឺ​​​ធ្វើ​​​ឡើង​​​ដោយ​​​ខុស​​​ច្បាប់ ដោយ​​​អ្នក​​​បើក​​​បរ ហើយ​​​ក្រុម​​​ហ៊ុន មិន​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ”។

លោកស៊ុំ ពិចិត្រ បាន​​​​​បន្ថែម​​​ថា លោក​​​នឹង​​​សហការ​​​ជា​​​មួយ​​​នឹង​​​អាជ្ញាធរ​​​ព្រៃ​​​ឈើ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា អ្នក​​​បើក​​​បរ​​​ឈ្មោះ ជុំ ​កុសល អា​​​យុ​​​​៤៣​​​ឆ្នាំ​​​នេះ មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណីនេះ។

លោក ពិចិត្រ បាន​​​​​​និយាយ​​​ទៀត​​​ថា ​លោក​កុសល បាន​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​រយៈ​​​ពេល​​​​ជាង​​​បី​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​​​មិន​​​ធ្លាប់​​​មាន​​​បញ្ហា​​​ណា​​​មួយ​​​ពី​​​មុន​​​មក​​​នោះ​​​ទេ។​​​លោក​​​​​​និយាយ​​​​បន្ថែម​​​ទៀត​​​ថា “ យោង​​​តាម​​​បទ​​​បញ្ជា​​​របស់​​​ក្រុមហ៊ុន អ្្នក​​​បើកបរ​​​នេះ ត្រូវ​​​បាន​​​បញ្ឈប​​​់​​​ពី​​​ការងារ​​​ជា​​​ស្វ័យ​​​ប្រវត្តិ”។ កាល​​​ពី​​​ឆ្នាំ​​​មុន ឈើ​​​គ្រ​ញូង​​​ចំនួន​​​១០៩​​​ម៉ែត្រគូប ត្រូវ​​​រឹ​បអូស​​​បាន​​​នៅ​​​ខេត្ត​​​កំពង់ធំដែល​​​មាន​​​តម្លៃ​​​ប្រហែល​​​២០​​​លាន​​​ដុល្លារ៕

  ប្រែសម្រួលដោយ ស៊ុំ សុខភុំ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស