38 C
Phnom Penh

ឯកសារ​ផ្តល់​សេចក្តី​លម្អិត​​អំ​ពី​​តម្លៃ​ថាមពលអគ្គិសនី​ពី​ទំ​នប់​វារីអគិ្គសនីសេសានក្រោម២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​​ម​ឯក​សារ​​ពី​ក្រសួ​ង​​ឧស្សាហកម្មរ៉ែនិង​​ថា​ម​ពលបា​ន​ឲ្យ​ដឹងថា ​អគ្គ​ិ​សនី​​​ដែល​​ផលិត​​ឡើង​​ដោ​យ​​ទំ​នប់​​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ក្នុ​ង​ខេ​ត្ត​ស្ទឹង​ត្រែង​ នឹង​ត្រូ​វ​លក់​ឲ្យ​ក្រុ​ម​ហ៊ុន​អគិ្គសនី​កម្ពុជា​(EDC)​ក្នុង​តម្លៃ​៦,៩៥សេន​ក្នុង​មួ​យ​គីឡូវ៉ាត់​ម៉ោង​។

​ឯក​សារ​ដែលចុះថ្ងៃទី៣១ខែតុលា​​ឲ្យ​ដឹង​ថា​ “​ គម្រោង​​សម្រាប់​ទំ​នប់​វារី​អគ្គិសនី​សេសានក្រោម​២​ដែល​មា​ន​កម្លាំង​​៤០០​មេហ្គាវ៉ាត់​ អា​ច​ផលិត​អគ្គិសនី​១,៩១ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​​ក្នុង​មួយ​ឆ្នាំ​”។ ឯក​សារ​នេះ​​បន្ថែម​ថា “ ថាម​ពល​អគ្គិសនី​១០០ភាគ​រយពី​ទំ​នប់​វារី​អគ្គិសនី​សេសានក្រោម២ ត្រូវ​តែ​លក់​​ឲ្យ​ក្រុម​​ហ៊ុន​អគ្គិសនី​កម្ពុជា​”។

​ឯក​សារ​នេះ​ក៏​បា​ន​បង្ហាញ​ដែរ​ថា ​ថាម​ពល​អគ្គិសនី​​​ដែល​​ផលិត​​​លើស​​​ពី​១,៩១ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ នឹ​ង​​ត្រូ​វ​លក់​បញ្ចុះតម្លៃ​​៦០​ភាគ​រយ​។ ទោះ​ជា​​យ៉ាង​ណា ​ឯក​សារ​នេះ​មិន​​បាន​បញ្ជាក់​ថា ​តើថាមពល​អគ្គិសនី​នេះ​នឹង​មាន​​តម្លៃ​​ប៉ុន្មាន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទេ​។

ឯកសារ​នោះ​​ឲ្យ​ដឹង​ផង​ដែរ​ថា ​បច្ចុប្បន្ន​នេះ ប្រទេ​ស​កម្ពុជា​​​​ផលិត​​ថាម​ពល​អគ្គិសនី​បា​ន​​១,០២ពា​ន់​លាន​​គី​ឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​មា​ន​ថាម​ពល​អគ្គិសនី​១,៧៧ពាន់​លាន​មួយ​គីឡូវ៉ាត់​ម៉ោង​ថែម​ទៀត​ ដែល​នាំ​ចូ​ល​​​រាល់​ឆ្នាំ​​ពី​ប្រទេ​ស​​ថៃ និង​ប្រទេ​ស​​វៀត​ណាម។

ឯក​សារ​​​របស​់​ក្រសួ​ង​​ឧស្សា​ហ​កម្មរ៉ែនិង​ថា​ម​ពល ក៏​បង្ហាញ​ដែរ​ថា បណ្តាក្រុ​ម​ហ៊ុន​ដែលពាក់​ព័ន្ធ​ក្នុង​គម្រោង​នេះ គឺក្រុ​ម​ហ៊ុនកម្ពុជា Royal Group និង​ក្រុម​ហ៊ុនថាម​ពល​អន្តរជាតិ​ Hydrolancang ​​របស់​ចិននឹង​ព្យាយាមជួល​​បុគ្គលិក​​ក្នុង​ស្រុក​​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។

ឯក​សារ​នេះ​បញ្ជាក់​ថា ​អំឡុង​រយៈ​ពេល​៤០​ឆ្នាំ​ ក្រុមហ៊ុននេះ​នឹង​ប្រតិ​បត្តិកា​រ​ទំ​នប់​វារី​អគ្គិសនី​​នេះ​ដោយ​ខ្លួន​ឯង​ និង​ទទួលបា​ន​កា​រ​​កាត់​បន្ថយ​អត្រាពន្ធ​លើ​ប្រាក់​ចំ​ណេញ​ទំា​ង​អស់​ អំឡុង​ពេលប្រតិ​បត្តិ​កា​រ​​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ​ដំ​បូង​របស់​ខ្លួន​។ ​បន្ទាប់​ពី​នោះ​នឹង​ត្រូវ​បង់​ពន្ធ២០ភាគ​រយ​។

​ឯកសារនេះ​ឲ្យ​ដឹង​ទៀត​ថា “នៅ​ពេល​ក្រុម​ហុ៊ន​​កំពុង​ធ្វើ​អា​ជីវ​កម្ម​ ខ្លួនបាន​យល់​​ព្រម​ផ្តល់ជា​អំ​ណោយ​ជា​ទឹក​ប្រាក់​ចំ​នួន​៥០០.០០០ដុល្លារ​ក្នុង​មួ​យ​ឆ្នាំ​​សម្រាប់រយៈ​ពេល​​៤០​ឆ្នាំ​ដល់​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ​​សម្រាប់​កា​របំ​ពាក់​បំ​ប៉ន​ធន​ធាន​មនុស្ស​ និង​កា​រកសាង​សមត្ថ​​ភាព​​សម្រាប់​​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា”។

លោកស្រីអា​មេត្រាន់ដិម (Ame Trandem) ប្រធា​ន​កម្មវិធី​សម្រាប់​អង្គការ​ទន្លេ​អន្តរជាតិ​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​តា​ម​មើល​បរិស្ថាន​

​នៅ​អា​ស៊ី​អាគ្នេយ៍ បា​ន​មា​ន​ប្រ​សាសន៍​ថាផល​ប៉ះ​​ពាល់​​របស់​ទំ​នប់​វារី​អគ្គិសនី​នេះ​លើកា​រ​នេសាទនិង​កសិកម្មក្នុង​អា​ង​ទន្លេមេគង្គ សំ​ខាន់​ជាង​ផល​ប្រយោជន៍​ហិរញ្ញវត្ថុរបស់​ខ្លួន​។

លោកស្រី​បា​ន​លើកឡើង​​ក្នុង​អុីម៉េល​មួយ​​ថា “ ​ផល​ប៉ះ​ពាល់​​​ពីកា​រ​កាប់​បំផ្លាញ​ព្រៃ​របស់​ទំ​នប់នេះ​ចំ​ពោះ​ធន​ធានជលផល​តែ​មួយត្រូ​វ​បា​ន​គេរំពឹង​ថា ​នឹង​ត្រូ​វ​ចំ​ណាយ​ទឹក​ប្រាក់​​ប្រហែល​​៨០០​លាន​ដុល្លារ​​ក្នុង​មួ​យ​ឆ្នាំ​។ ជា​សរុប ទំ​នប់​នេះ​ គឺ​ជា​​​អា​ជីវ​កម្ម​មិន​ល្អ​”៕

ប្រែសម្រួល​ដោយចេវប៊ុននី​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស