28 C
Phnom Penh

ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោមប្រទេ​ស​ផ្សេង​ទៀត ​កំពុង​ផ្គត់​ផ្គង់​ឈើ​ទៅ​ឲ្យ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​របាយ​ការណ៍មួ​យ​​ចេញ​កា​ល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹងថា ​ទីផ្សារ​ឈើ​ដែ​ល​កំ​ពុង​​តែ​កើន​ឡើង​​នៅ​ក្នុង​ប្រទេ​ស​ចិន​ កំ​ពុងនាំ​​ឲ្យ​មា​ន​កា​រ​​កាប់​ឈើខុស​ច្បាប់​កាន់​តែរី​ក​រា​ល​ដាល​នៅ​ទូ​ទាំង​ពិ​ភពលោក​រាប់​​ទាំ​ង​ប្រទេ​ស​​កម្ពុជា​ផ​ង​​ដែរ។

​របាយ​ការណ៍​ពី​ទី​ភ្នាក់​ងារ​​ស៊ើប​អង្កេត​​បរិ​ស្ថាន​ ដែល​ជា​​អ​ង​្គ​កា​រ​ក្រៅ​​រដ្ឋាភិ​បា​ល​មា​ន​មូ​ល​ដ្ឋាន​​នៅក្នុ​ង​​ទី​ក្រុង​ឡុងដ៍​(EIA)មាន​​ចំ​ណង​ជើង​ថា “ មេរោគសម្រាប់​កា​រ​​​បំ​ផ្លាញ​ព្រៃ​ឈើ​ពាណិជ្ជកម្ម​​ឈើខុស​​ច្បាប់​​របស់​ប្រទេ​ស​ចិន​” បា​នបង្ហាញពី​តម្រូវ​កា​រ​​​កាន់​តែ​កើន​ឡើង​នូវ​ឈើ​គ្រប់​ប្រភេទ​​ទាំ​ង​អស់នៅ​ក្នុង​ប្រទេ​ស​​ចិន​​បា​ន​បំ​ផ្លាញកា​រ​អភិវឌ្ឍនៅ​បណ្តារដ្ឋអា​ហ្វ្រិក ប្រទេ​ស​​ជិត​ខាង​​​របស់​ចិន​ ប្រទេ​ស​កម្ពុជានិង​ទី​កន្លែង​​ផ្សេង​ទៀត។

របាយ​កា​រណ៍នេះ​លើក​ឡើង​ថាចាប់​តាំ​ង​ពី​ចុងទសវត្សរ៍១៩៩០​មក​ ប្រទេស​ចិន​​បា​ន​ផ្តួច​ផ្តើម​នយោបា​យ​កំ​ណត់​កា​រ​កាប់​​ឈើ​ក្នុ​ង​ស្រុក​ ​ដែល​នាំ​ឲ្យ​មា​ន​កំ​ណើ​ន​​ព្រៃ​ឈើ​នៅ​ចិន​ដីគោក​។ទោះ​ជា​យ៉ាង​​ណា ​របា​យ​ការណ៍​នេះ​បា​ន​ឲ្យ​ដឹង​ថា “ គម្លាត​​រវា​ង​កា​រ​ផ្គត់​ផ្គង់​ឈើ​ក្នុង​ស្រុក​​ និង​​ចំនួន​ឈើ​ដែល​ប្រើ​​​ដោ​យ​ឧស្សា​ហកម្ម​នេះ​ ​បា​ន​​​ធ្វើ​ឲ្យ​ប្រទេ​ស​​ចិន​​នាំ​ឈើ​​​កែ​​ច្នៃ​រួច​ទៅ​​ប្រទេ​ស​ដើម​វិញ​នៅ​ទូ​ទាំង​​ពិភព​លោក”។

របាយការណ៍​នេះផ្តោតលើ​ពាណិជ្ជ​កម្ម​​ឈើ​ខុស​ច្បាប់​គ្រប់​ប្រភេទ​ទាំ​ង​​អស់​របស់​ចិន​ ​ដែ​ល​មា​ន​ទឹក​ប្រាក់​៣,៧​ពាន់​លានដុល្លារ​ក្នុងមួ​យ​ឆ្នាំ​ ប៉ុន្តែពាណិជ្ជកម្ម​ឈើ​ប្រណីត​ ​ភាគ​ច្រើនជា​ប្រភេទ​ឈើ​គ្រញូង​​ដែល​កម្រ បា​ន​កើនឡើង​នៅ​​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ​របាយ​ការណ៍​នេះ​​បា​នឲ្យ​ដឹង​ថា “ ដោយ​​សារ​តម្រូវ​កា​រ​ក្នុង​ស្រុក​កើន​ឡើង​សម្រាប់​​ឈើគ្រញូង​នៅ​ក្នុង​ប្រទេស​ចិន​​ បា​ន​នាំ​ឲ្យ​មា​ន​កា​រ​​កាប់ប្រភេទ​​ឈើ​ដ៏​កម្រ​​​នេះ​ដោយ​​ខុស​ច្បាប់​​នៅ​ទូ​ទាំ​ង​ពិ​ភព​លោក​”។

ទី​ភ្នាក់​ងារ​​ស៊ើប​អង្កេត​​បរិ​ស្ថាន ដែល​ធ្វើ​កា​រ​​ស៊ើប​អង្កេត​ជា​​សម្ងាត់​ដើម្បី​ប្រមូល​ព័ត៌មា​ន​​​របស់​ខ្លួន​មិន​ធ្វើ​កា​រ​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​​ដោយ​ខ្លួន​ឯង​ទេ​ ប៉ុន្តែ​កា​រ​ស្រាវ​ជ្រាវ​​របស់​ទីភ្នាក់​ងារ​​នេះ​ មា​ន​នៅ​ក្នុង​​ទិន្នន័យ​​ផ្លូវ​​កា​រ​​​របស់​គយ​ចិន​ ដែល​ទទួល​បា​ន​កា​ល​ពី​ខែ​​មុន។ទិន្នន័យ​នេះបង្ហាញថា បើទោះ​​ជាកម្ពុជា​ហា​ម​មិន​ឲ្យ​មា​ន​សម្បទាន​កាប់​ឈើ​​ ហា​ម​ប្រាម​កា​រ​កាប់​ឈើ​ដ៏​កម្រ​ និង​កា​រ​នាំ​​ចេញ​ឈើក៏​ដោយ ក៏​ឈើ​ប្រណីត​ជាង​៣៦.០០០​ម៉ែត្រ​គូប​​រាប់​ទាំ​ង​ឈើ​គ្រញូង​​ផង​ដែរត្រូ​វ​បា​ន​​ចិន​នាំ​​ចូ​ល​ពី​ប្រទេ​ស​កម្ពុជា​នៅ​ចន្លោះ​​ឆ្នាំ​​២០០៧និង​ខែ​សី​ហា ​ឆ្នាំ​​២០១២ដែរ។

​យោង​តា​ម​ទិ​ន្នន័យ​គយ​ចិនបា​ន​ឲ្យ​ដឹង​ថាឈើ​ប្រណីត​​ពី​ប្រទេ​ស​កម្ពុជា​ ត្រូ​វ​បាន​នាំទៅ​ទី​កន្លែង​ជា​ច្រើន​​​នៅក្នុង​ប្រទេ​ស​​ចិន​ រួម​មា​ន​ខេត្ត​ក្វាង​ទុងសៀង​ហៃនិង​ ហ្វាង​ចេង​កាង​ ​នៅ​​ជិត​​ព្រំ​​ដែន​ចិន​វៀត​ណាម។

ជន​កម្ពុជារាប់​សិ​ប​នាក់ត្រូវ​បា​ន​សម្លាប់​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​នេះ​ ​ពេល​​ប៉ុន​ប៉ង​កាប់​ឈើ​គ្រញូង​​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ។ ​របាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​​ស៊ើប​អង្កេត​​​បរិ​ស្ថាន​ឲ្យ​​ដឹង​ថា “ នៅ​ក្នុ​ង​ប្រទេស​ចិន​ មជ្ឈ​មណ្ឌល​សំ​ខាន់សម្រាប់​ផលិត​គ្រឿង​សង្ហារិម​ធ្វើ​ពី​ឈើ​គ្រញូង​ គឺ​​នៅ​​ហ្សុ៊ង​សាន ក្នុងខេត្ត​ក្វាង​ទុង​ ស្មើ​នឹង​៦០​ភាគ​រយ​នៃ​ផលិត​កម្មក្នុង​ប្រទេ​ស​នេះ​”។ទី​ភ្នាក់​ងារ​នេះ​ក៏ចាត់ទុក​សៀង​ហៃ​និងហ្វាងចេង​ហ្គាងជា​មជ្ឈ​មណ្ឌល​កែ​ច្នៃឈើ​គ្រញូ​ងផងដែរ។

​របាយ​ការណ៍​នេះ​បង្ហាញ​ថាទិន្នន័យ​​គយ​ប្រហែលជាវាយ​តម្លៃ​​មិន​បាន​ពេញ​លេញ​​នូវ​​ចំ​នួន​ឈើ​គ្រញូ​ង​ពិត​ប្រាកដ ​ដែល​នាំ​ចេញ​ពី​ប្រទេ​ស​​កម្ពុជា​ ទៅ​កាន់​ប្រទេ​ស​​ចិនព្រោះ​ឈើ​ដែល​រត់​ពន្ធ​តា​ម​ប្រទេស​វៀត​ណាម​ប្រហែលជាមិន​ត្រូ​វ​បា​ន​រាប់បញ្ចូល​ឡើយ។​ប្រទេ​ស​វៀត​ណាម​បា​ន​នាំ​ចេញ​ឈើគ្រញូង​​១២៣.000ម៉ែត្រ​គូប​​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១១ ​​ដែល​ខ្លះ​កាប់​ខុស​ច្បាប់​ក្នុងព្រៃរបស់​ប្រទេ​ស​វៀត​ណាម​។របាយ​ការណ៍​នេះ​បន្ត​ថា“ ទោះជា​យ៉ាង​ណា​ កា​រ​​នាំ​​ចេញ​ឈើ​គ្រញូង​ភាគច្រើន​​​របស់​ប្រទេ​ស​វៀត​ណាម ​មា​ន​ប្រភព​​នៅ​ក្នុង​ប្រទេ​ស​ឡាវ ប្រទេ​ស​ថៃនិង​ប្រទេ​ស​កម្ពុជា​។

ទី​ភ្នាក់​ងារ​​ស៊ើប​អង្កេត​​បរិ​ស្ថាន​ប៉ាន់​ប្រមាណ​​​ពី​ប្រទេ​ស​ទាំ​ង​អស់​ថា ​ចិន​បា​ន​នាំ​ចូ​ល​ឈើ​គ្រញូង​៥៦៥.០០០​ម៉ែត្រគូប​ក្នុង​ឆ្នាំ​​២០១១ ដោ​យ​​ជិត​​ពាក់​កណ្តាល​នាំ​​ចេញ​ពី​​មហា​តំ​បន់​​​ទន្លេមេគង្គ​។

របា​យ​ការណ៍​នេះ​ឲ្យ​ដឹង​​ថា “ ពាណិជ្ជករចិន​រីក​ចម្រើន​តា​ម​រយៈ​បទ​ល្មើស ​អំពើ​ពុករលួយការ​ទិញ​​អំណាច​​នយោបាយនិង​អភិបា​លកិច្ច​​ព្រៃ​ឈើ​មិន​បាន​ល្អ​ក្នុង​ប្រទេ​ស​អ្នក​​ផលិត​”។ទី​ភ្នាក់​ងារ​នេះ​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិ​បាល​ចិន​​ចាត់​​វិធាន​ការ​។ យោងតាម​​របាយ​ការណ៍នេះ​បា​នឲ្យដឹង​ថា ​កា​រ​ឆ្លើយ​តប​​ដ៏​សំខាន់​របស់​ចិន​​ទៅនឹង​​ពាណិជ្ជ​កម្ម​​ខុស​ច្បាប់​​មក​ទល់​ពេល​នេះ​គឺ​ការ​​​ចុះ​​ហត្ថលេខា​លើ​​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជាមួ​យ​ប្រទេស​​ផលិត​ឈើ​ ដូចជា​ប្រទេ​ស​ឥណ្ឌូណេស៊ី​ដើម្បី​អនុវត្ត​ច្បាប់​​​ឲ្យ​បាន​ជោគ​ជ័យ​។ ប្រទេ​ស​កម្ពុជា​គ្មាន​​កិច្ច​ព្រម​ព្រៀង​​​ស្រដៀង​គ្នា​នេះ​​ជាមួ​យ​ចិន​ឡើយ​៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​​​​​​​

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស