37 C
Phnom Penh

រូប​ថត​មក​ពី​ទូទាំង​ពិភព​លោក​នឹង​ត្រូវចូលរួម​​ក្នុង​ពិធី​តាំង​ពិ​ព័រ​​ណ៍រូប​ថត​អង្គរ​នៅក្រុង​សៀម​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​រូប​ថត​​អង្គរ​លើក​ទី​៨ ដែល​នឹង​បើក​នៅ​ចុង​សប្ដាហ៍​នេះ​ ក្នុង​ក្រុង​សៀម​រាប ​ប្រឈម​នឹង​​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ​​ គឺ​ការ​កើន​ឡើង​ប្រជា​ប្រិយ​ភាព​​នៃ​ពិធី​​នេះ​។

អ្នក​រៀប​ចំ​ពិធី​នេះ ​បាន​លើក​ឡើង​ថារូបថត​​សម្រាប់​ការ​ដាក់​តាំងពិពរណ៌​ និង​សម្រាប់​ការ​ដាក់​បង្ហាញ​តាមរយៈ​ការ​បញ្ចាំង​

ស្លាយ​​​នៅ​ខាង​ក្រៅ​​ គឺ​ត្រូវ​បាន​ជ្រើស​រើស​ឡើង​តាម​រយៈ​ដំណើរ​ការ​នៃ​ការ​ដាក់​រូបថត​មក​​ប្រកួត​ប្រជែង​ ហើយ​ពិធី​​នៅ​ឆ្នាំ​នេះ​គឺ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

លោក ហ្វ្រង់​ស័រ​ កាលីយ៉េ (Francoise Callier) លើក​ឡើង​ថា យើង​ទទួល​បាន​ការ​ដាក់​ពាក្យ​​មក​ប្រកួត​ប្រជែង​ប្រហែល​១.២៥០​​ពី​អ្នក​ថត​រូប​ទាំង​អស់​ មក​ពី​ប្រទេស​ចំនួន​៦០។​ចំនួន​នេះ​​មាន​ការ​កើន​ឡើង​​ច្រើន​ណាស់​​។

ចុង​បញ្ចប់​ អ្នក​រៀប​ចំ​កម្មវិធី​បាន​កាត់​បន្ថយ​​ចំនួន​អ្នក​ថត​រូប​ ដែល​បាន​ដាក់​ពាក្យ​មក​ត្រឹម​១២៥​នាក់​ មក​ពី​៣៤​ប្រទេស​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍ចំនួន​១០​​កន្លែង និងការ​ដាក់​បង្ហាញ​តាមរយៈ​ការ​បញ្ចាំង

​​​ស្លាយ​​ចំនួន​ប្រាំបី​​កន្លែង​នៅ​ក្នុង​រយៈ​ពេល​ជាង​​ប្រាំបី​ថ្ងៃ​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​សួន​​នៃ​សណ្ឋាគារ​ Raffles Grand Hotel d’ Angkor ​ហើយ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ នៅ​ឯ​សណ្ឋាគារ​អេហ្វ​ស៊ីស៊ី​ អង្គរ​។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពិធី​តាំង​ពិព័រណ៍​នេះ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ថត​រូប​មក​ពី​បណ្ដា​​ប្រទេស​លោក​ខាង​លិច ជួប​ជាមួយ​សម​ភាគី​

 

របស់​ខ្លួន​ និង​អ្នក​ថត​រូប​ក្មេង​ៗ​ជាច្រើន​ទៀត​មក​ពី​តំបន់​បូពា៌។​អាច​និយាយ​ម្យា៉ង​ទៀត​ថា​​ ពិធី​តាំង​ពិព័រណ៍ និង​ការបញ្ចាំងស្លាយរបស់​អ្នក​ថត​រូបនេះ​​​​ គឺជា​មធ្យោបាយ​មួយ ​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ថត​រូប​មាន​ក្ដី​សង្ឃឹម​ចំពោះ​អ្វី​​ដែល​ខ្លួន​​និងក្រុម​​ការ​ងារ​របស់​ខ្លួន​បានធ្វើ និង​ជា​ឱកាស​សម្រាប់​ពួកគេ​បង្ហាញពី​ស្នាដៃរបស់​ខ្លួន​។ នៅ​ពេល​ដែល​មាន​ការ​ដាក់​ពាក្យ​មក​ប្រកួត​ប្រជែង​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ អ្នក​ថត​​រ​ូប​ទូទាំង​ភព​លោក​ ឥឡូវ​នេះ​មាន​ចិត្ត​​ចង់​ចូល​​រួម​ក្នុង​ពិធី​ពិព័រណ៍​រូប​ភាព​អង្គរ​នេះ​យ៉ាង​ខ្លាំង​ និងដើម្បី​ចង​បណ្ដាញ​ជាមួយ​អ្នក​ថត​រូប​ផ្សេង​ៗ​ទៀត​។

ក្នុង​ឆ្នាំ​នេះ​មាន​ការ​ដាក់​ពាក្យ​​ច្រើន​ហួស​ពី​ការ​​រំពឹង​ទុក​​មក​ពី​ប្រទេស​រុស្ស៊ី ប្រទេស​ហ្សកហ្ស៊ី រួម​ទាំង​រូប​ភាព​ដ៏​អស្ចារ្យ​របស់​លោក​ មីសា ដូម៉ូហ្ស៊ីឡូវ (Misha Domozhilov) ដែល​មាន​សញ្ជាតិ​រុស្ស៊ី​ផងដែរ។

ហើយ​ក៏​នឹងមានការចូលរួមពី​​ការ​តាំង​ពិព័រណ៍​ធំ​មួយ​របស់​អ្នក​ថត​រូប​ជប៉ុន​នៅឯ​កន្លែង​តាំង​រូប​ភាព​ McDermott Gollery ផង​ដែរ។ លោកបាន​លើក​ឡើង​តាម​​អុីម៉េល​​កាល​ពី​ថ្ងៃ​ពុធ​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ថាប្រទេស​ជប៉ុន​​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​​រូប​ភាព​អង្គរ ​កាល​​ពី​ឆ្នាំ​មុន​ ​លោកតាកេគី ស៊ូហ្គីយាម៉ា (Takeki Sugiyama) ម្ចាស់​កន្លែង​​​តាំង​រូបភាព​​ Tento Tempo Photo Cafe and Gollery នៅ​ក្នុង​ទី​ក្រុង​កូបេ បាន​សម្រេច​ចិត្ត​ធ្វើ​​ឲ្យ​ស្ថាន​ភាព​នេះ​ប្រសើរ​ឡើង​​ក្នុង​ឆ្នាំ​នេះ​។

លោក​បាន​លើក​ឡើង​ថា លោក​​បាន​បង្កើត​កន្លែង​​តាំង​ពិព័រណ៍​មួយ​ដែល​មាន​អ្នក​ថត​រូប​ចូល​រួម​ចំនួន​ប្រាំមួយនាក់​ នៅ​ក្នុង​ការដាក់​បង្ហាញ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ ផ្លូវ​ស្មុគស្មាញ” ​អំពី​ប្រទេស​​ជប៉ុន​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ ​នៅ​ពេល​​ត្រូវ​បាន​បង្ហាញ​ដោយ​​អ្នក​ថត​រូប​ល្បី​ៗ​ក៏​ដូច​ជា​អ្នក​ថត​រូប​​ដែល​ទទួល​បាន​ជោគ​ជ័យ​​។ការ​តាំង​ពិព័រណ៍​នេះ​បាន​នាំ​ឲ្យ​អ្នក​ថត​រូប​ជន​ជាតិ​ជប៉ុន​ដាក់​ពាក្យ​មក​ប្រកួត​ប្រជែង​​ នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​រូប​ភាព​អង្គរនេះផងដែរ។

របស់​ខ្លួន​ និង​អ្នក​ថត​រូប​ក្មេង​ៗ​ជាច្រើន​ទៀត​មក​ពី​តំបន់​បូពា៌។​អាច​និយាយ​ម្យា៉ង​ទៀត​ថា​​ ពិធី​តាំង​ពិព័រណ៍ និង​ការបញ្ចាំងស្លាយរបស់​អ្នក​ថត​រូបនេះ​​​​ គឺជា​មធ្យោបាយ​មួយ ​ដែល​អាច​​ធ្វើ​ឲ្យ​អ្នក​ថត​រូប​មាន​ក្ដី​សង្ឃឹម​ចំពោះ​អ្វី​​ដែល​ខ្លួន​​និងក្រុម​​ការ​ងារ​របស់​ខ្លួន​បានធ្វើ និង​ជា​ឱកាស​សម្រាប់​ពួកគេ​បង្ហាញពី​ស្នាដៃរបស់​ខ្លួន​។ នៅ​ពេល​ដែល​មាន​ការ​ដាក់​ពាក្យ​មក​ប្រកួត​ប្រជែង​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ អ្នក​ថត​​រ​ូប​ទូទាំង​ពិភព​លោក​ ឥឡូវ​នេះ​មាន​ចិត្ត​​ចង់​ចូល​​រួម​ក្នុង​ពិធី​ពិព័រណ៍​រូប​ថត​អង្គរ​នេះ​យ៉ាង​ខ្លាំង​ និងដើម្បី​ភ្ជាប់បណ្ដាញ​ជាមួយ​អ្នក​ថត​រូប​ផ្សេង​ៗ​ទៀត​។

ក្នុង​ឆ្នាំ​នេះ​មាន​ការ​ដាក់​ពាក្យ​​ច្រើន​ហួស​ពី​ការ​​រំពឹង​ទុក​​មក​ពី​ប្រទេស​រុស្ស៊ី ប្រទេស​ហ្សកហ្ស៊ី រួម​ទាំង​រូប​ថត​ដ៏​អស្ចារ្យ​របស់​លោក​ មីសា ដូម៉ូហ្ស៊ីឡូវ (Misha Domozhilov) ដែល​មាន​សញ្ជាតិ​រុស្ស៊ី​ផងដែរ។

ហើយ​ក៏​នឹងមានការចូលរួមពី​​ការ​តាំង​ពិព័រណ៍​ធំ​មួយ​របស់​អ្នក​ថត​រូប​ជប៉ុន​នៅឯ​កន្លែង​តាំង​រូប​ភាព​ McDermott Gollery ផង​ដែរ។ លោកបាន​លើក​ឡើង​តាម​​អុីម៉េល​​កាល​ពី​ថ្ងៃ​ពុធ​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ថាប្រទេស​ជប៉ុន​​មិន​បាន​មក​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​​រូប​ភាព​អង្គរ ​កាល​​ពី​ឆ្នាំ​មុន​ ​លោកតាកេគី ស៊ូហ្គីយាម៉ា (Takeki Sugiyama) ម្ចាស់​កន្លែង​​​តាំង​រូបថត​​ Tento Tempo Photo Cafe and Gollery នៅ​ក្នុង​ទី​ក្រុង​កូបេ បាន​សម្រេច​ចិត្ត​ធ្វើ​​ឲ្យ​ស្ថាន​ភាព​នេះ​ប្រសើរ​ឡើង​​ក្នុង​ឆ្នាំ​នេះ​។

លោក​បាន​លើក​ឡើង​ថា លោក​​បាន​បង្កើត​កន្លែង​​តាំង​ពិព័រណ៍​មួយ​ដែល​មាន​អ្នក​ថត​រូប​ចូល​រួម​ចំនួន​ប្រាំមួយនាក់​ នៅ​ក្នុង​ការដាក់​បង្ហាញ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ ផ្លូវ​ស្មុគស្មាញ” ​អំពី​ប្រទេស​​ជប៉ុន​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ ​នៅ​ពេល​​ត្រូវ​បាន​បង្ហាញ​ដោយ​​អ្នក​ថត​រូប​ល្បី​ៗ​ក៏​ដូច​ជា​អ្នក​ថត​រូប​​ដែល​ទទួល​បាន​ជោគ​ជ័យ​​។ការ​តាំង​ពិព័រណ៍​នេះ​បាន​នាំ​ឲ្យ​អ្នក​ថត​រូប​ជន​ជាតិ​ជប៉ុន​ដាក់​ពាក្យ​មក​ប្រកួត​ប្រជែង​​ នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​រូប​ភាព​អង្គរនេះផងដែរ។

ការ​ដាក់​តាំង​ពិព័រណ៍​រូប​ថត​ នៅឯ McDermott Gallery និង​រួម​បញ្ចូល​រូប​ភាព​សខ្មៅ “ការ​ស៊ើប​អង្កេត​បទ​ល្មើស​” ដែល​លោកយូគីឈី វ៉ាតាបេ (Yukichi Watabe) បាន​ថត​កាល​ពីចុង​ទសវត្សរ៍​ទី​៥០​នៅ​ពេលលោក​បាន​ដើរ​តាម​អ្នក​ស៊ើប​អង្កេត​ជន​ជាតិជប៉ុន​ ដែល​ស៊ើប​អង្កេត​ពី​ករណី​ឃាតកម្ម​ដ៏​សា​ហាវ​​មួយ​។រូប​ភាព​​សខ្មៅ​ទាំងនេះ​ដែល​​ហាក់​ដូច​ជា​ស្រដៀង​ទៅ​នឹង​ការ​ស៊ើប​អង្កេត​របស់​ខ្សែ​​ភាព​យន្ដ​ហូលីវូដ នៅ​សម័យ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពី​ជំនាញ​ថតរូប​របស់​​លោក​អំឡុង​ពេល​នោះ​។ លោក​ទទួល​មរណ​ភាព​នៅ​ក្នុង​ទសវត្សរ៍​ទី​៩០​។ប៉ុន្ដែសៀវ​ភៅ​មួយ​ដែល​មាន​រូប​ថត​ចំនួន​៧០​ ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​ជាភាសា​អង់គ្លេស ត្រូវ​បាន​លក់​អស់​ភ្លាម​ៗ​។

លោក​បាន​ថ្លែង​ថា លោក ស៊ូហ្គីយាម៉ាឥឡូវ​​នេះ​កំពុង​តែ​ធ្វើ​ការ​ជាមួយ​កូន​ប្រុស​លោក ​យូគីឈី វ៉ាតាបេ ដើម្បី​ចេញ​សៀវ​ភៅ​​ម​ួយ​ក្បាលដែល​មាន​ទាំង​ភាសា​អង់គ្លេស​ និង​ភាសា​ជប៉ុននៅ​ឆ្នាំ​ក្រោយ​។

លោក​បាន​សរសេរ​ថា “ប្រទេស​ជប៉ុន​មិន​មាន​អំណាច​ដូច​កាល​ពី​ទសវត្សរ៍​ទី​៨០​ឡើយ ហើយ​បាន​បាត់​បង់​ចំណុចមួយចំនួន​នៅ​ក្នុង​ទិដ្ឋភាព​​​ដូច​ជា​ នយោបាយ​ សេដ្ឋកិច្ច​ កិច្ច​​ការ​អន្ដរជាតិ​ ការ​អប់​រំ​ ឧស្សាហកម្ម​ និង​សូម្បី​តែ​នៅ​ក្នុង​វិស័យ​សិល្បៈ​ជាដើម​”។ លោក​បាន​បន្ដ​ថា “ ហេតុ​ដូច្នេះ​ ខ្ញុំ​ចង់​បង្ហាញ​រូប​ភាព​​របស់​ប្រទេស​ជប៉ុន​ដែល​បង្ហាញ​ថាភាព​ខ្លាំង​ទាំង​នោះ​ ​​បាន​បង្ហាញ​តាម​រយៈ​វិចិត្រ​ករ​ និង​មិន​ដែល​បាត់​បង់​ទេ ​ថ្វី​បើ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​​បាក់​​ទឹក​ចិត្ត​ក៏​ដោយ”។

លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​ថាការ​ដាក់​តាំង​ពិព័រណ៍​ផ្សេងៗ​ទៀត​រួម​មាន​ ការ​​ដាក់​តាំង​ពិព័រណ៍​ស្ដី​ពី “ ​ស្ត្រី​ បន្ទាប់​ពី​មាន​ការប្រើ​​​អំពើ​ហិង្សា” ដោយ​លោក​ ឡាម ឌុក ហៀន (Lam Duc Hien) អ្នក​ថត​រូប​សញ្ជាតិ​បារាំង​ ដើម​កំណើត​ឡាវ​។

រូត​ថត​ទាំង​នេះ​ត្រូវ​បាន​ថត​អស់រយៈ​ពេល​ជាង​៣០​ខែ​ នៅ​ក្នុង​ប្រទេស​​ចំនួន​ប្រាំពីរ មាន​ដូចជា​ នីការ៉ាហ្គាខ្វាតេម៉ា​ឡា ​ហៃទី កុងហ្គោ ម៉ុលដាវី ប៉ាហ្គីស្ថាន និង​ប្រទេស​បារាំង​ ដែល​ជា​គម្រោង​មួយ​របស់​អង្គការ​មនុស្ស​ធម៌​ Medecin du Monde ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ារីស​។ ការ​ដាក់​តាំង​​ពិព័រណ៍​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ក្នុង​​សួន​របស់​សណ្ឋា​គារ​ Raffles Grand Hotel d’ Angkor ដែល​មាន​រូប​ភាព​​ស្រមោល​​នៃ​តារា​បង្ហាញ​ម៉ូដ​ចំនួន​៣០​ ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​។

លោក​ ម៉ក់រ៉េមីសាអ្នក​ថត​រូប​ជន​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​រូប​ថត​​ថត​កៀក​​ដ៏​អស្ចារ្យ​អំពី​ទិដ្ឋភាព​ធម្មជាតិ​ ក៏​នឹង​យក​រូប​ថត​ថ្មី​អំពី​ភ្លើង​ឆេះ​ព្រៃ​របស់​លោក​មក​ចូល​រួម​នៅ​ក្នុង​ការ​ដាក់​បង្ហាញនេះ​ដែរ​។ លោក​បាន​និយាយ​ថា  រូប​ថត​នៃ​អណ្ដាត​ភ្លើង​ ​​ម៉ូដ​ចំនួន​៣០​ ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​។

លោក​ ម៉ក់រ៉េមីសាអ្នក​ថត​រូប​ជន​ជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ដោយ​សារ​រូប​ថត​​ថត​គៀក​​ដ៏​អស្ចារ្យ​អំពី​ទិដ្ឋភាព​ធម្មជាតិ​ ក៏​នឹង​យក​រូប​ភាព​ថ្មី​អំពី​ភ្លើង​ឆេះ​ព្រៃ​របស់​លោក​មក​ចូល​រួម​នៅ​ក្នុង​ការ​ដាក់​បង្ហាញនេះ​ដែរ​។លោក​បាន​និយាយ​ថារូប​ភាព​នៃ​អណ្ដាត​ភ្លើង​ ដែល​ចង់​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​​សារៈសំខាន់​នៃ​ការ​ការ​ពារ​ និង​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ ក្នុង​ប្រទេស​កម្ពុជា​ និង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ​​នៅ​ដើម​ឆ្នាំ​ក្រោយ​។រូប​ថត​របស់​អ្នក​ថត​រូប​កម្ពុជា​ គឺ​លោក​ គឹមហាក់និង​លោកក្វាយ​ សំណាង​ ក៏​នឹង​ចូល​រួម​បង្ហាញ​លក្ខណ​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​រូប​ភាព​អង្គរ​ដែរ​។

ដូច​ដែល​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ពិធី​តាំង​ពិព័រណ៍​នេះ​នឹង​រួម​បញ្ចូល​សិក្ខាសាលា​ស្តីពីវិជ្ជាជីវថតរូប​​​សម្រាប់​អ្នក​ថត​រូប​ក្មេង​ៗ​មក​ពី​តំបន់​អាស៊ី​ និង​មាន​ថ្នាក់​រៀន​ថត​រូប​សម្រាប់​អ្នក​ថត​រូប​ក្មេង​ៗ​របស់​ប្រទេស​កម្ពុជា​ នៅ​ឯមជ្ឈមណ្ឌល​អប់​រំ​​ Anjali House ក្នុង​ក្រុង​សៀម​រាប​ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​​ពី​ពិធី​នេះ​។ថ្នាក់​រៀន​ថត​រូប​សម្រាប់​ក្មេង​ៗ​ នឹង​ត្រូវ​សម្រប​សម្រួល​ដោយ​លោក​ សោះរ៉ាប់ហ៊ូរ៉ា (Sohrab Hura) អ្នក​ថត​រូ​ប​ជន​ជាតិ​ឥណ្ឌាដែល​បើក​សិក្ខា​សាលាដីអំពី​វិជ្ជាជីវ​ថត​រូប​ កាល​ពី​ឆ្នាំ​២០០៧ហើយ​បាន​បន្ដ​ត្រឡប់​មក​បើក​ថ្នាក់​រៀន​ថត​រូប​ក្មេង​ៗ​វិញ​។ ព្រឹត្ត​ិការណ៍​ទាំង​អស់​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​េនះ​ គឺ​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស