34 C
Phnom Penh

លោក ហ៊ុន សែន ​បន្ទោស​មន្ត្រី​រដ្ឋា​ភិបាល​ពី​បទ​ព្រ​ងើយកន្តើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ចោទ​ប្រ​កាន់​អាជ្ញាធរ​ខេត្ត​នានា​ថា​​​ មិន​បាន​អនុវត្ត​​នូវ​​បទ​បញ្ជា​​​​ឲ្យ​បិទ​ឡូ​ត៍​នេសាទ​ទាំង​អស់​ និង​​បញ្ឈប់​រាល់​ការ​នេសាទ​ខុស​ច្បាប់​នៅ​តាម​​ដង​​ទន្លេ​មេគង្គ​​ និង​​តាម​បឹង​ទន្លេសាប​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។

លោក ហ៊ុន សែន បាន​ថ្លែង​​​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​មួយ​នៅក្នុង​ស្រុកសន្ទុកខេត្ត​កំពង់​​ធំ​​ ដែល​នៅ​ទី​នោះ​លោក បាន​ចែកប័ណ្ណ​​កម្មសិទ្ធិ​ដី​ធ្លី​​ជួន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​១៨៩​គ្រួសារ​​ ដែល​មាន​ផ្ទៃ​​សរុប​ទំហំ​៥៥៤​ហិកតា​ថា​ ទោះ​បី​ជា​​ឡូត៍នេសាទ​ទាំង​អស់​ត្រូវ​​បានលុបចោល​​ក៏​ដោយ ​​​ក៏លោក​បាន​ឃើញ​តាម​កញ្ចក់​ទូរទស្ស​​ន៍ថា មាន​​​អតីតម្ចាស់​ឡូត៍​នេសាទ​​មួយ​ចំនួន​នៅ​តែ​ធ្វើការ​នេសាទ​ខុស​ច្បាប់​ដដែល​។

លោកហ៊ុនសែនក៏បាន​អះអាង​ផង​ដែរ​ថា​ មន្ត្រី​របស់​លោក​​បាន​អនុវត្ត​ផ្ទុយ​ពី​បទ​បញ្ជា​​ទៅ​វិញ​​នៅពេល​​អតីត​ម្ចាស់​ឡូត៍នេសាទ​​ជាប់​ពាក់​ព័ន្ធ​ក្នុងការ​នេសាទ​ខុស​ច្បាប់នៅ​​តាម​​ដង​ទន្លេ​មេគង្គ​ និង​នៅ​តាម​បឹង​ទន្លេសាប​ ហើយ​​ពេល​ខ្លះ​បាន​អនុញ្ញា​តឲ្យ​ពួកគេធ្វើការ​នេសាទ​​ដោយ​មិន​​មាន​ការ​ហាម​ឃាត់ឡើយ​។

លោកមាន​ប្រសាសន៍បន្ត​ថា “ បញ្ហា​សំខាន់​​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ [អាជ្ញាធរ​មូលដ្ឋាន]​មិន​បាន​ធ្វើ​អ្វី​ទាល់​តែសោះ​។នៅ​តាម​តំបន់​ខ្លះ​ [មន្ត្រី​នានា] មិន​បាន​យក​ចិត្ត​ទុកដាក់​ទេ​ និង​​​នៅ​តំបន់​ខ្លះ​ទៀត​ អាជ្ញា​ធរ​​អាច​​​ឃុបឃិត​គ្នា​[ជាមួយ​អតីតម្ចាស់​ឡូត៍នេសាទ​]​ទៀត​ផង”។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​បន្ត​​ទៀត​ថា “ ប្រសិនបើ​ពួកគេ​​​សមគំនិត​ ​ចាប់​ខ្លួនពួក​គេ​តែ​ម្តង​ទៅ​​”។ លោកថ្លែង​បន្តថា តាម​រយៈ​​​អំពើ​ពុក​រលួយ​​របស់​​​អាជ្ញាធរ​មូល​ដ្ឋាន​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​លោក​ និង​បទបញ្ជា​របស់​លោក​គ្មាន​​ន័យ​​។

លោក​​ ហ៊ុនសែនបាន​ថ្លែង​​​ព្រមាន​ដោយ​ផ្ទាល់​ចំពោះ​មន្ត្រី​រដ្ឋាភិបាលនៅ​​មូលដ្ឋាន​ថា “ វាមាន​ន័យ​ថា អ្នក​ទាំង​អស់​គ្នា​​ចង់​ប្រ​ជែង​ជា​មួយ​​​ខ្ញុំ​​នៅ​ពេល​ខ្ញុំ​បាន​ប្រ​កាស​លុប​ចោល​ឡូត៍នេសាទ​ជាច្រើន​ហើយ​​​បាន​ប្រ​គល់​​​ [ឡូត៍​​​នេសាទ​] ឲ្យ​ទៅ​ប្រជាពល​រដ្ឋវិញ។ បញ្ហា​នេះ​​បាន​​បណ្តាល​ឲ្យ​​មាន​​​​ការ​នេសាទ​យ៉ាង​​អនា​ធិប​តេយ្យ”។

លោក ហ៊ុន សែន បានមាន​ប្រសាសន៍​បន្ត​​ដោយ​​លើ​ក​ពី​សុ​​ភាសិត​​​ខ្មែរថា​ ​គួរតែ​ធ្វើ​របង​​​មុន​ពេល​សេះ​​បាត់​ ដោយ​លោក​ពន្យល់​​ថា​ រឿង​អ្វី​ក៏​អាច​ធ្វើ​​ទៅ​បាន​ដែរ​ ​ចំពោះ​ការ​នេសាទ​​ខុស​ច្បាប់​នៅក្នុង​ខេត្ត​កំពង់​ចាមព្រៃវែងកណ្តាល​ និង​ខេត្ត​តាកែវ​។

នៅ​មុន​ពេល​លោក ហ៊ុន សែន ចេញ​បញ្ជា​​ឲ្យ​លុប​ចោល​ឡូត៍នេសាទ​ កាល​ពីដើម​​ឆ្នាំ​នេះ​ ប្រជានេសាទ​ខ្នាត​តូច​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប​បាន​យល់​ឃើញ​ថា ជីវភាព​របស់​ពួក​គាត់​​​​កំពុង​រង​ការ​គំរាម​គំហែង​ដោយ​ក្រុម​ហ៊ុន​នេសាទ​ធំៗ​ដែល​បាន​បង់​ប្រាក់​ឲ្យ​រដ្ឋាភិបាល​រហូត​ដល់​៣៥.០០០ដុល្លារ​​​​ជារៀង​រាល់​ឆ្នាំ ដើម្បី​នេសាទ​ត្រី​​​នៅ​រដូវ​នេសាទ៕

ប្រែសម្រួលដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស