34.8 C
Phnom Penh

លោក ហ៊ុន សែន​ ត្រូវចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​គិត​ទុក​ជាមុន​អំពីការ​ផ្អើល​​រត់​ជាន់​គ្នា​នៅកោះ​ពេជ្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​​លោក សួង សោភ័ណ​ប្រធាន​ចលនា​យុវជន​គណ​បក្ស​ សម រង្ស៊ី ​បាន​​ដាក់​ពាក្យ​បណ្តឹង​មួយ​​​​ ចោទ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពី​បទ​មនុស្ស​ឃាតគិត​ទុ​ក​ជា​មុន​​ចំពោះ​ការ​ស្លាប់​​​ប្រជាពលរដ្ឋ​​ចំនួន​៣៥៣​នាក់​ ដែល​បាន​ស្លាប់​ក្នុងករណី​​ផ្អើល​រត់​ជាន់​គ្នា​ អំឡុងពិធី​បុណ្យ​អុំ​ទូកកាលពីឆ្នាំ​២០១០។

នៅ​ពេល​សួរថា​ ហេតុ​អ្វី​ទើប​​ដាក់​ពាក្យ​បណ្តឹង​​​​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ដ៏​រន្ធត់​​​​រយៈ​ពេល​ពី​រ​ឆ្នាំមក​ហើយ​នោះ​ លោកសោភ័ណ ​​មាន​ប្រសាសន៍ថា លោកត្រូវការ​ពេល​វេលា​​ដើម្បី​ប្រមូល​ភ័ស្តុតាង​ឲ្យ​បាន​​គ្រប់​គ្រាន់​​​ដើម្បី​​ដាក់​បន្ទុក​លើ​លោកនាយក​រដ្ឋមន្ត្រី​។លោក​បានបន្ត​ថា លោកក៏មាន​គម្រោង​​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​​ លោក ទូច ណារ៉ុថ អតីត​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញលោក ​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ និង​លោក គង់ សំអុល រដ្ឋមន្ត្រី​​ព្រះ​បរម​រាជវាំង​ផង​ដែរ។

លោក សោភ័ណ បាន​លើក​ឡើង​ថាលោក​​បាន​ប្រមូល​ភ័ស្តុតាង​បាន​គ្រប់​គ្រាន់​ដើម្បី​បញ្ចាក់​ថាការ​ស្លាប់​របស់អ្នក​មក​លេង​បុណ្យ​អុំ​ទូកដែល ​ភាគ​ច្រើន​​បំផុត​​ត្រូវ​បាន​ជាប់​គាំង​​​ជា​ច្រើន​ម៉ោង​នៅ​លើស្ពាន​កោះ​ពេជ្រ​ ដែល​​ឥឡូវ​នេះ​បាន​វាយ​កម្ទេច​ចោល​ហើយ​នោះគឺ​ជា​គម្រោង​​រៀប​ចំ​​ទុក​ជាមុន​ មិន​មែន​ជា​ការ​​គាប់​ជួន​​នោះ​ទេ​ ហើយ​​ថា​ ស្ពាន​​ដែល​​ត្រូវ​បាន​​វាយ​កម្ទេច​ចោល​ គឺ​​ដើម្បី​បំបាត់​ភ័ស្តុតាង​នៃ​អំពើ​​ឃាត​កម្ម​នោះ។

លោក​មាន​ប្រ​សាសន៍​បន្តថា យើង​បាន​ឃើញ​ថា​លោក ហ៊ុន សែន ​ដែល​ជា​អ្នក​ទទួល​​ខុស​ត្រូវ​មិន​បាន​ចាត់​វិធានការ​ណាមួយ ​[ដើម្បី​​ជួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ទេ]  ​គឺ​​គ្រាន់​តែ​បាន​​បាញ់​ទឹក​ទៅ​លើ​ជន​រង​គ្រោះ ​ដែល​មាន​ការ​​ពិបាក​ដក​ដង្ហើម​។​​ខ្ញុំ​សង្កេត​ឃើញ​ថា មិន​មាន​​វត្តមាន​មន្ត្រី​នគរ​បាល​នៅ​តាម​គោល​ដៅ​​​នោះ​​ទេ​ ប៉ុន្តែនៅ​​ចុង​ខាង​លិច​​នៃ​​ស្ពាន​កោះ​ពេជ្រ​ក៏​ត្រូវបាន​គេបិទ​ផង​ដែរ។

គណ​បក្ស​ប្រឆាំង​គឺ​​គណ​បក្ស​ សម រង្ស៊ី​ បាន​ដក​ខ្លួន​​ចេញ​ពី​បណ្តឹង​​នោះ​ ដែល​ប្តឹង​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ហើយ​នឹង​បញ្ជូន​​ទៅ​តុលា​ការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ ផង​ដែរ​។

លោកយឹមសុវណ្ណអ្នក​នាំ​ពាក្យ​គណបក្ស​ សម រង្ស៊ី មាន​ប្រសាសន៍ថា ពាក្យ​បណ្តឹង​នោះ​​មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​របស់​លោកទេ​ ​ហើយ​​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​បន្ថែម​​ទៀត​ទេ។

មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់ ​​​ឬ​អាជ្ញា​ធរ​​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រជា​ពលរដ្ឋ​​ចំនួន​៣៥៣នាក់​នោះ​ទេ ប៉ុន្តែ គ្រួសារ​ជន​រង​គ្រោះ​​ត្រូវ​បាន​​ផ្តល់​សំណង។ ការ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជាមុន​អាច​​ប្រ​ឈម​ទោស​ជាប់​​​ពន្ធនាគារអស់​​មួយ​ជីវិត។

លោក សុខ រឿន ព្រះ​រាជអាជ្ញារង​អម​សា​លា​​ដំបូង​រាជធានី ថ្លែងថា លោក​មិន​​ទាន់​បាន​​ទទួល​ពាក្យ​បណ្តឹង​នោះ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា លោកបាន​ដឹង​អំពី​ពាក្យ​បណ្តឹង​នោះ​ ប៉ុន្តែ លោកមិន​មាន​​បំណង​ធ្វើ​​អត្ថាធិប្បាយ​អំពី​ពាក្យ​បណ្តឹង​នោះ​ទេ​ លោកថា​​ ជា​ពាក្យ​បណ្តឹង​​មិន​បានការ​ឡើយ។

យោង​តាម​រដ្ឋ​ធម្មនុញ្ញរបស់​យើង​​ដែល​​ការពារ​ប្រជាពលរដ្ឋ​ ហើយ​​ប្រជាពលរដ្ឋ​អាច​​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​អ្នកណា​ម្នាក់​បាន​។ដូច្នេះ​នោះ​គឺ​ជាសិទ្ធិ​របស់​គាត់​ប្រសិន​បើ​គាត់​​មាន​បំណង​​ចង់​ប្តឹង​​៕

ប្រែសម្រួលដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស