32 C
Phnom Penh

ឪពុក​​​ម្ដាយ​​​និយាយ​​​ថា កូន​​​ប្រុស​​​របស់​​​គាត់​​​ស្លាប់ ដោយ​​​សារក្រុម​​​វេជ្ជ​​​បណ្ឌិត​​​​​​មិនព្រម​​​ព្យា​​​បាល​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​ឪពុក​​​ម្ដាយ​​​របស់​​​ក្មេងប្រុស​​​អាយុប្រាំ​​​ពីរ​​​ឆ្នាំ ដែល​​​​​​ស្លាប់​​​កាល​​​ពី​​​​​​សប្ដាហ៍​​​មុនដោយ​​​សារ​​​ពស់​​​ចឹក​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​បាន​​​ចោទ​​​ប្រ​​​កាន់​​​ក្រុម​​​វេជ​​​្ជបណ្ឌិត​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែកស្រុក​​​ថ្ម​​​ពួក​​​ថា ​​​​​មិន​ព្រម​​ព្យា​បាល​​​កូន​​​​ប្រុស​​​របស់​​​គាត់ ពី​​​ព្រោះ​​​ថ្នាំ​​​នេះ​​​ទុក​​​បម្រុង​​​សម្រាប់​​​តែ​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត ​ដែល​ជា​អ្នក​ចុះ​​​វាស់​​​វែង​​​ដី​​​នៅ​​​ក្នុង​​​តំបន់​​​នេះតែ​ប៉ុណ្ណោះ។

អ្នក​​​ស្រី ស្រី​​​ ចាន់ធី ម្ដាយ​​​របស់​​​ក្មេង​​​ប្រុស ​បាន​​​និយាយ​​​ថា ពេល​កុមារាមឿន មេ៉ត អាយុ​​​ប្រាំ​​​ពីរឆ្នាំ កំពុងរត់​​​លេង​​​នៅតាម​​​​វាល​​​ស្មៅ​​​ ក្នុង​​​ឃុំ​​​បន្ទាយ​​​ឆ្មាស្រុក​​​ថ្ម​​​ពួក ខេត្តបន្ទាយ​មាន​ជ័យ​ក៏ត្រូវ​​​ពស់​​​វែក​​​ចឹក​​​ម្រាម​​​ដៃ​​​ នៅ​​​ម៉ោង​​​ប្រហែល៥​​​ល្ងាច​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍។​​​​

អ្នក​​​ស្រី​​​ ចាន់ធី ​​​និយាយ​​​ថា បន្ទាប់​​​ពី​​​កូន​​​ប្រុស​​​អ្នក​​​ស្រីត្រូវ​​​ពស់​​​ចឹក​​​រួច​​​មក គាត់​​​ក៏​​​ប្រញាប់​​​​ប្រញាល់​​​នាំ​​​កូន​​​របស់គាត់​​​ទៅ​​​មន្ទីរ​​​ពេ​ទ្យ​​​។ អ្នក​​​ស្រី ចាន់ធី បាន​​​​បន្តថា “ ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​ទាំង​​​នេះ​​​​​​រើស​​​អើង​​​ខ្ញុំ ដោយ​​​មិន​​​ផ្ដល់​​​ថ្នាំ​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំទេ។ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​ទាំង​​​នេះមាន​​​ថ្នាំ​​​ប្រភេទនេះ ប៉ុន្តែ​​​​​​និយាយថា ខ្លួន​​​មិន​​​អាច​​​ផ្ដល់​​​ថ្នាំ​​​នេះ​​​មក​​​ឲ្យ​​​ខ្ញុំ​​​បាន​​​ទេ។​​​គេមាន​​​ថ្នាំ​​​នេះ​​​សម្រាប់​​​តែក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ប៉ុណ្ណោះ។​ ​​ខ្ញុំបាន​​អង្វរ​​​វេជ្ជ​​​បណ្ឌិត​​​​​​ឲ្យ​​​​​​យកថ្នាំ​​​នេះ​​​មក​​​ព្យាបាលកូន​​​របស់​​​យើង”។

អ្នក​​​ស្រី ចាន់​​​ធី បាន​​​និយាយ​​​បន្ត​​​ថា “ ប្រសិនបើ​​​វេជ្ជ​​​បណ្ឌិត​​​នេះ បានប្រើ​​​ថ្នាំ​​​នេះ ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំនឹង​​​មិន​​​ស្លាប់​​​ទេ”។​ អ្នកស្រី​និយាយ​​​បន្ថែម​​​ថា ទោះ​បី​ជាគ្រួសារ​​​អ្នក​​​ស្រី​​​ក្រ​​​លំបាក​​​តែ​ពួគាត់​សុខចិត្ត​ចំណាយ​​លុយ​​​សម្រាប់​​​ថ្លៃ​​​ព្យាបាលកូនប្រុសរបស់គាត់​​​។

លោក ធុយ សាមឿន ឪពុក​​​របស់​​​ក្មេងប្រុស​​នេះនិយាយ​​​ថា “ ក្រុម​​​គ្រូ​​​ពេទ្យ​​​ទាំង​​​នេះមិន​​​​ឲ្យ​​​តម្លៃចំពោះ​​​ជីវិត​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំទេ។​​​ខ្ញុំ​​​នឹង​​​ប្ដឹង​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​ចំពោះ​​​ការ​​​រើសអើង​​​អ្នកជំងឺ ដើម្បី​​​រក​​​យុត្តិធម៌​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ”។ បន្តិច​​​ក្រោយ​​​មក ក្មេង​​​ប្រុស មឿន​​​ មេ៉ត ​​​ត្រូវ​​​បាន​​​បុគ្គលិកមន្ទីរ​​​ពេទ្យ​​​​​​ស្រុក​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត ដែល​​​នៅ​​​ទី​​​នោះ​​​ក្មេង​​​ប្រុស​​​នេះ បាន​​​ស្លាប់​​​នៅ​ម៉ោង​​​ប្រហែល​​​៨​​​យប់។

លោក គឹម សំអុល នាយក​​​មន្ទីរ​​​ពេទ្យ​​​បង្អែកស្រុក​​​នេះ បានអះអាងថា ​​​បុគ្គលិក​​​របស់​​​លោក ​​​​មិន​បាន​​​បដិសេធក្នុងការ​​​​ផ្ដល់​​​ថ្នាំ​​​សម្រាប់​​ព្យាបាល​ពស់​ចឹក​​​ដល់​​​ក្មេង​​​ប្រុស​​​នេះ​​​ទេ ។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា“ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​នោះ​​​ទេ។ ថ្នាំ​​​នេះ គឺ​​​មានសម្រាប់​​​​​​មនុស្ស​​​ទាំង​​​អស់។ ក្មេង​​​ប្រុស​​​នេះ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់ពេក ហើយ​​​យើង​​​គ្មាន​​​សម្ភារ​គ្រប់​​​គ្រាន់ ​​​​​​យើង​​​ចង់​​​ឲ្យ​​​ក្មេង​​​ប្រុស​​​នេះ​ទទួល​​​បាន​​​ការ​​​ព្យាបាល​​​ប្រកប​​​ដោយ​​​សុវត្ថិភាពដូច្នេះ យើង​​​បាន​​​ប្រាប់​​​ឪពុក​​​ម្ដាយ​​​ក្មេង​​​ប្រុស​​​នេះ ​​​ឲ្យ​​​នាំ​​​កូន​​​ប្រុស​​​របស់​​​គាត់​​​ទៅ​​​ព្យាបាល​​​នៅ​​​​មន្ទីរ​​​ពេទ្យ​​​បង្អែកខេត្ត ​​​ឬ​​​ក៏​​​ទៅ​​​ព្យាបាលនៅប្រទេស​​​ថៃ​​​”។

ប៉ុន្តែ ដោយ​​​សម្ដែង​​​ការ​​​សោក​​​ស្ដាយ​​​ចំពោះ​​​​ការ​​​ស្លាប់​​​របស់កុមារ ​មឿន ​មេ៉ត ​នោះលោក កែវ សុភក្ត្រា ប្រធាន​​មន្ទីរ​​​សុខា​​​ភិបាល​​​ខេត្ត បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ទីរ​​​ពេទ្យបង្អែក​​​ស្រុក ​​​មិន​​​មែនសម្រាប់តែផ្ដល់ជា​​​អាទិភាព​​​ដល់​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត ដែល​​​ចុះវាស់​​​វែង​​​​​​ដី​​​មាន​​​វិវាទ​​​ក្នុង​​​​​​កម្មវិធី​​​ផ្ដល់​​​កម្មសិទិ្ធ​​​ដីធ្លី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែននោះទេ។

លោក សុភក្ត្រា បាន​​​បន្ថែម​​​​ថា“ ក្មេង​​​ប្រុស​​​នេះ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ ​ហេតុ​​​នេះ​ហើយបាន​​​ជា​​​វេជ្ជបណ្ឌិតសម្រេចបញ្ជូន​​​ក្មេង​​​ប្រុស​​​នេះ មក​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត។ ខ្ញុំ​​​មាន​​​ការ​​​សោក​​​​ស្ដាយ​​​យ៉ាងខ្លាំង ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ក្មេងប្រុសនេះ ប៉ុន្តែ​​​ហេតុ​​​ការណ៍​​​នេះ មិន​​​មែន​ដោយ​សារ​ការ​​​រើស​​​អើងទេ​​​។​​​ថ្នាំ​​​នេះ គឺ​​​សម្រាប់​​​​មនុស្ស​​​ទាំង​​​អស់ មិន​​​មែនសម្រាប់​​​តែ​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​នោះ​​​ទេ”។

លោក ស៊ុមចាន់គាអ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការអាដហុក ប្រ​​​ចាំ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​អំពាវនាវសុំឲ្យ​​​អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​បើក​​​​​​​ការ​​​សើុប​​​អង្កេត​​​​​​ចំពោះ​ករណី​ស្លាប់​នេះ។

លោកបាន​​​មានប្រសាសន៍​​​ថា “ ក្រុម​​​វេជ្ជ​​​បណ្ឌិត ត្រូវ​​​តែ​​​ជួយ​​​ជីវិត​​​មនុស្ស​​​ ប៉ុន្តែ បែរ​​​ជា​​​ទុក​​​ឲ្យ​​​ក្មេង​​​ប្រុស​​​នេះ​​​ស្លាប់​​​ទៅ​​​វិញ។​​​ក្រ​​​សួង​​​សុខា​​​ភិបាល គួរតែ​​​​សើុប​​​អង្កេត​​​ករណី​​​នេះ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស