26 C
Phnom Penh

អ្នក​តវ៉ា​បរាជ័យ​មិន​អាច​រក​ដំណោះ​ស្រាយ​ពី​ម្ចាស់​រោង​ចក្រពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​មេដឹក​នាំ​សហជីព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករកម្មការិនី​​​​ជាង​១០០​នាក់​មក​ពី​រោង​ចក្រ​កាត់​​​ដេរ​ ណិក-ធីអាប៉ារេ៉ល (Nex-T Apparel) បាន​នាំ​គ្នា​ធ្វើ​​​ការ​​​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ទាម​ទារ​ឲ្យ​មេដឹក​នាំ​សហជីព​ពីរ​នាក់​​ត្រូវ​បាន​បណ្ដេញ​​ចេញ​នោះ​អាច​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​។

លោកស៊ាងយុទ្ធមន្ដ្រី​ដោះ​ស្រាយ​វិវាទ​ប្រចាំ​សម្ពន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​មានប្រសាសន៍​ថា ប៉ុន្ដែនៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​រោង​ចក្រ​នៅ​ឯ​ក្រសួង​នេះ​ ដែល​មិន​​​មាន​​​​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ក្រសួង​ ឬ​មន្ត្រី​រដ្ឋាភិបាល​នោះ​ សំណើ​របស់​តំណាង​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ដែល​សុំ​ឲ្យ​លោក​ ហីធារ័ត្នមេ​ដឹក​នាំ​សហជីព និង​លោកឱ ចន្ទី សកម្មជន​សហជីព​របស់​ខ្លួន​អាច​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញនោះ​​ត្រូវ​បាន​បដិសេធ។

លោក សាន សុភា មន្ត្រី​ដោះ​ស្រាយ​វិវាទ​ប្រចាំ​សម្ពន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះបាន​ថ្លែង​ថា លោក​ ធារ័ត្ននិង​​លោកចន្ទីត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​អយុត្តិធម៌​។ លោក​បាន​មានប្រសាសន៍​ថា“ ​ម្ចាស់​រោង​ចក្រ​បាន​បណ្ដេញ​មេដឹក​នាំ​សហជីព​ពីរ​នាក់​របស់​យើង​ដោយ​សារ​ខ្លួន​មិន​ចង់​ឲ្យ​យើង​បង្កើត​សហជីពនៅ​ក្នុង​​រោង​ចក្រ​ ព្រោះ​រោង​ចក្រ​នេះ​មាន​សហជីព​ពីរ​រួច​ទៅ​ហើយ​”។

លោកធារ័ត្នត្រូវ​បាន​បណ្ដេញ​ចេញ​កាល​​ពី​ខែ​តុលា ពេលចប់​កិច្ច​សន្យាការងារ​រយៈ​ពេល​បី​ខែ​ ហើយ​លោក ចន្ទីត្រូវ​បាន​បណ្ដេញ​​ចេញ​ កាល​ពី​ដើម​ខែ​នេះ​។ លោកជាសុវណ្ណ​សម្បត្តិ​ ប្រធាន​រដ្ឋ​បាល​នៅ​រោង​ចក្រ​កាត់​ដេរ​ ណិក-ធី អាប៉ារេ៉ល ​​មាន​​ ប្រសាសន៍​ថា “​យើង​មិន​អាច​ជួល​កម្មករ​ទាំងពីរ​នាក់​នេះ​ឲ្យ​មក​ធ្វើ​ការ​វិញ​បាន​ទេ​ ព្រោះ​លោក​ ធារ័ត្ន បាន​បញ្ចប់កិច្ច​សន្យា​ការងារ​ ចំណែក​ឯ​លោក​ ចន្ទី បាន​ញុះញង់​កម្មករ​ដទៃ​ទៀត​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រោង​ចក្រ​”។

​តំណាង​សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ក៏​បាន​ស្នើ​​​សុំឲ្យ​​​​ម្ចាស់​រោង​ចក្រ​​ចាប់​ផ្ដើម​​ធ្វើ​កិច្ច​សន្យា​ការងារ​សម្រាប់​​កម្មករ​រយៈ​ពេល​​ប្រាំមួយ​ខែ​វិញ​​ និង​​​​អនុញ្ញាត​​​ឲ្យ​​​មាន​ច្បាប់​​​​ឈប់​​​សម្រាកមាតុភាព​​​ដោយ​​​មា​​​ន​​​ប្រាក់​​​ខែ​​​​​​​​​​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​​​៕

ប្រែសម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស