29 C
Phnom Penh

ការ​​​បង្កើត​​​បណ្ដាញ​​​ទូរស័ព្ទ​​​ទំនាក់​ទំនង​គ្នា​​​​​​ពេល​​​បន្ទាន់​​​សម្រាប់​​​ក្រុម​​​អ្នក​​​កាសែត​​​ថៃ​​​ និង​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ក្រ​​​សួង​​​ព័ត៌មាន​​​បាន​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​មួួយ​​​កាល​​​ពី​​​ម្សិលមិញ​​​នៅក្នុង​​​រាជធានី​​​ភ្នំពេញរវាង​​​សមាគម​​​អ្នក​​​កាសែត​​​ថៃ និង​​​ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា ដើម្បីបង្កើត​​​បណ្តាញ​​​ទូរស័ព្ទ​​​ទាក់ទងគ្នាជាបន្ទាន់ ​​​នៅពេលមាន​​​បញ្ហា​​​ភាន់​​​ច្រឡំ​​​នៅ​​​ក្នុង​​​សេច​​​ក្ដីរាយការណ៍អំពី​​​នយោ​បាយ​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​ទាំង​​​ពីរ។​​

លោក ខៀវ ​កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន បាន​​​មាន​​​ប្រសាសន៍​​​ថា បណ្ដាញ​​​​​​ទូរស័ព្ទ​​​ទាក់​​​ទង​​​គ្នា​​​ជាបន្ទាន់​​​នេះ នឹង​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​អ្នក​​​កាសែត​​​ហៅ​​​ទូរស័ព្ទ​​​ទាក់ទងគ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​បាន​​​ ប្រសិន​​​បើ​​​ការ​​​ផ្សព្វផ្សាយ​អំពី​​​បញ្ហា​​​ណា​​​មួយ ដែលអាច​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​រវាង​​​ថ្នាក់​​​ដឹកនាំ​​​របស់​​​ប្រទេស​​​នីមួយៗ​​​នោះ។

លោក ខៀវ ​កាញារីទ្ធ បាន​​​មាន​​​ប្រសាសន៍​​​​ទៀតថា “ យើង​​​នឹង​​​ផ្ដល់​​​ព័ត៌​​​មាន​​​ឲ្យគ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក ប្រសិន​​​បើ​​​ព័ត៌មាន​​ ដែល​​​ចេញ​​​ផ្សាយ​​​នេះ អាច​​​បង្ក​​​ឲ្យ​​​ថ្នាក់​​​ដឹក​​​នាំ​​​​ប្រទេសទាំង​​​ពីរ​​​មាន​​​ការ​​​យល់​​​ច្រ​​​ឡំ​​​នឹងគ្នា​​​នោះ”។

លោក ខៀវ ​កាញារីទ្ធ បាន​​​មាន​​​ប្រសាសន៍​​​​ទៀត​​​ថា រដ្ឋាភិបាលបាន​​​ចាត់​​​ទុក​​​ក្រុម​​​អ្នក​​​កាសែតថា​ ​​ជា​​​អ្នក​​​ផ្ដល់​​​ព័ត៌​​​មាន​​ដ៏​​​មាន​​​តម្លៃ​ដោយ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ក៏​​​មាន​​​បទ​​​ពិសោធ​​​​ផងដែរ ​​​អំពីចំណុច​ខុស​​​ឆ្គង​​​នេះ ​ប្រព្រឹត្ត​ឡើង​ដោយ​​​ក្រុម​​​មន្ត្រី​​​របស់​​​លោក​​​តាម​​​រយៈ​​​សេច​​​ក្ដី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​នានា។

លោក ខៀវ ​កាញារីទ្ធ ​​​មាន​​​ប្រសាសន៍​​​ថា “ ក្រុម​​​អ្នក​​​កាសែត មាន​​​តួនាទី​​​ដ៏​​​សំខាន់​​​ដោយដើរតួជាអ្នក​​​ផ្ដល់​​​ព័ត៌​​​មាន ​ពីព្រោះ​យើង​​​អាច​​​ដឹង​​​អំពីការ​​​ពិត​​​បាន​​​តាមរយៈ​​​សេចក្ដី​​​រាយការណ៍​​​របស់​​​ពួក​​​គេ ហើយមន្ត្រី​​​ថ្នាក់​​​មូល​​​ដ្ឋាន​​​​​​​​​ក៏​​​អាច​​​ទទួល​​​ព័ត៌មាន​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ដែរ”។

លោក ឆាវ៉ារ៉ុង លីមប៉ាតតាម៉ា​​​ប៉ានី ​(Chava-rong Limpattamapanee) ប្រធាន​​​សមាគម​​​អ្នក​​​កាសែត​​​ថៃ បាន​​​​​​ប្រាប់​​​អង្គប្រ​​​ជុំថា ក្រុម​​​របស់​​​លោករំពឹង​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​នឹង​​​បណ្ដា​​​សមាជិក​​​របស់​​​ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា នឹងបាន​​​ល្អ​​​ប្រសើរ​​​ឡើង តាម​​​រយៈ​​​បណ្ដាញ​​​ទូរស័ព្ទ​​​ទាក់​​​ទង​​​គ្នា​​ពេល​​​បន្ទាន់​​នេះ​​​។

លោក លីមប៉ាតតាម៉ា​​​ប៉ានី ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា“ យើង​​​នឹង​​​បង្កើត​​​បណ្ដាញ​​​ទូរស័ព្ទ​ទាក់​​​ទង​​​គ្នា​​​ពេល​​​បន្ទាន់​​​នេះ​​​ ដូច្នេះ យើង​​​អាច​​​ផ្លាស់​​​ប្ដូរ​​​ព័ត៌មាន​​​​​​ទៅ​​​វិញ​​​ទៅ​​​មក​​​បាន​​​ភ្លាមៗប្រសិន​​​បើ​​​រដ្ឋា​​​ភិបាល​​​ប្រទេស​​​ទាំង​​​ពីរ មាន​​​ការ​​​យល់​​​ច្រ​​​ឡំ​​​ទៅ​​​វិញ​​​ទៅ​​​មក​​​នោះ”។

លោក ខៀវ ​កាញារីទ្ធ ក៏​​​មាន​​​ប្រសាសន៍​​​​​ដែរ​​​ថា ក្រសួង​​​ព័ត៌​​​មាន​​​ចង់​​​ឲ្យ​​​សមាគម​​​អ្នក​​​កាសែត​​​កម្ពុជា មាន​​​មេធាវីដើម្បី​​​ការពារ​​​ខ្លួន។លោកបាន​​​មាន​​​ប្រសាសន៍​​​​ទៀត​​​ថា “យើងបាន​​​និង​​​កំពុង​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ក្លឹប​​​អ្នក​​​កាសែត​​​នីមួយ​​​ៗ មាន​​​មេធាវី ពី​​​ព្រោះ​​​​មេធាវី នឹង​​​អាច​​​ការពារ​​អ្នក​​​កាសែត​​​របស់​​​​​​យើងបាន”។

អ្នក​​​កាសែត​​​ចំនួន​​​ប្រហែល​​​១០​​​នាក់ ​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា ចាប់តាំង​​​ពី​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០ ហើយ​​​គ្មាន​​​ជន​​​ដៃ​​​ដល់​​​ណា​មួយ ត្រូវ​​​បាន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពីករណីសម្លាប់​​​នេះ​​​​​​ឡើយ ហើយ​​​ការ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ខេត្ត​​​រតនគិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រី​​​ កាល​​​ពី​​​ខែ​​​កញ្ញា​​​​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស