29.3 C
Phnom Penh

លោក ឈាង វុន​ សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​សូមទោស​ជ​ន​ជាតិ​ភាគ​តិច​ព្នងនៅ​រដ្ឋ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ព​ី​ម្សិល​មិញលោកឈាងវុនសមា​ជិ​ក​​សភា​​មក​ពីគណ​បក្ស​ប្រជា​ជ​ន​កម្ពុជា​​ បា​ន​ធ្វើកា​រ​សូម​អភ័យ​ទោស​ផ្លូ​វ​កា​រ​​​នៅ​រដ្ឋ​សភា​ ចំពោះ​ការ​ហៅលោក កឹម សុ​ខា ប្រធា​ន​​​គ​ណ​​បក្ស​សិទ្ធិ​មនុស្ស​ (HRP)​ថា​​​​ “ ព្នង” គឺ​ជាឈ្មោះជ​ន​ជាតិ​​ដើម​ភាគ​តិច​​នៅ​ភាគ​ឦ​សាន​​ក្នុង​ប្រទេ​ស​កម្ពុជា​ ដែ​ល​ក៏​ត្រូវ​បា​នប្រើ​ជា​​ពាក្យ​​​​ប្រមាថ​ មាន​ន័យ​ថា​គ្មាន​អរិយធម៌។

​លោកឈាង វុនបា​ន​ប្រើ​ពាក្យនេះ​ដើម្បី​ប្រមាថ​​​​​លោកកឹមសុខាអំ​ឡុងកា​រ​ពិ​ភាក្សា​​​ដ៏​ក្តៅ​គគុក​​​ក្នុ​ង​រដ្ឋ​សភា​កា​ល​​ពី​ខែ​មុន​ ដោ​យ​​ធ្វើ​ឲ្យ​​​សមា​ជិក​សភា​គណ​​បក្ស​ប្រឆាំ​ង​​ដើរ​​ចេញ​។

ដោ​យ​ត្រូវបា​ន​​សមា​គម​យុវ​ជន​ជន​ជាតិ​​ភាគ​តិច​​កម្ពុជា ​(CIYA) ដែល​ជា​អង​្គកា​រ​​សិទ្ធិ​មនុស្ស​ជន​ជាតិ​ភាគ​តិច បាន​ស្នើ​ឲ្យ​មាន​ការ​សូម​​អភ័យ​ទោសនោះពី​ដំបូង​លោក​ ឈាងវុន បាន​​​បដិ​សេធ​ថា គ្មាន​​ជន​​ជាតិ​ដើ​ម​ភាគ​តិច​ព្នង​​ទេ​។

​លោក ឈាង ​វុន ​​​មា​ន​ប្រ​សាសន៍​ថា“ ​ខ្ញុំ​​សូម​ស្នើ​ឲ្យ​ជ​ន​ជាតិ​​ភាគ​​តិច​ព្នង​ទទួល​យក​កា​រ​សូមអភ័យ​ទោស​​​របស់​​ខ្ញុំ​ ប្រ​សិន​​បើ​​អ្វី​ដែល​ខ្ញុ​ំ​​បា​ន​និ​យា​យ ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​​ដល់​អា​រម្ម​ណ៍​​របស់​​បង​ប្អូន​​។ ​ខ្ញុំ​គ្មាន​​បំ​ណ​ង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ជន​​ជាតិ​ដើ​ម​ភាគ​តិ​ច​សោះ​ឡើយ​…។ ​សូ​ម​បង​ប្អូ​ន​ជ​ន​ជាតិ​​ភាគ​​តិច​ព្ន​ង​​​ទាំ​ង​​អស់​ មេត្តា​ទទួល​​យក​​កា​រ​​សូមអភ័យ​ទោស​​​របស់​ខ្ញុំ​ផង​”។

​លោក​ វុនបា​ន​បន្ថែម​ថា ​លោក​មិន​គិត​​ថាពាក្យ​សម្តី​​​របស់​លោកធ្វើ​ឲ្យ​​​មា​ន​​កំ​ហឹង​អ៊ី​​ចឹង​ទេ​ ប៉ុន្តែ​​លោក​​​ព្រម​សូមអភ័យ​ទោស​ ​បន្ទាប់​​ពី​​​អា​ន​ប្រ​វត្តិជនជាតិ​ព្នង​ ដែល​មា​ន​ឋានៈ​ជា​​ជន​​ជាតិ​ភាគ​​តិច​ពិត​​​ប្រាកដ នៅ​ពេល​ត្រូ​វ​បា​ន​ក្រសួ​ង​មហា​ផ្ទៃ​ផ្តល់​ឲ្យ​លោក​។

​​ថ្វី​បើ​លោក​សូមអភ័យ​ទោស​​​ជន​ជាតិ​ភាគ​តិច​ព្នង​​ក៏​ដោយ ក៏​លោក ឈាង វុន ​មិន​សូវ​មាន​​កា​រ​​សោក​ស្តាយ​​​ចំពោះ​​ការ​ប្រើ​ពាក្យ​សម្តី​របស់​លោក​​ទៅ​លើ​​គណ​​បក្ស​​ប្រឆំា​ង​ដែរ ដោ​យ​និ​យា​យ​ថា លោក​សោក​ស្តាយ​ដែល​ប្រើ​ពាក្យ​​នេះ ដោ​យ​​សារ​លោក​ត្រូ​វ​បា​ន​ជំ​រុញ​ឲ្យធ្វើ​ដូច្នេះ ពី​ព្រោះ​អ្នក​​នយោបា​យ​​គណ​បក្ស​ប្រឆំាង​​​ធ្វើ​ឲ្យ​លោក​ខឹង ហើយ​លោក​បាន​​ចោទ​​លោកសុនឆ័យ ​សមា​ជិក​សភា​​គណ​បក្ស​​​ សមរង្ស៊ី ​ថា​​ធ្វើឲ្យ​​លោក​​ខឹង។

​លោកឈាង វុន ​បា​ន​មា​ន​ប្រ​សាសន​៍​ថា “ ជា​ធម្មតា គាត់​តែ​ងតែ​​ជ្រៀត​ជ្រែក​​ខ្ញុំ នៅ​ពេលខ្ញុំ​និយា​យ​នៅ​ឯ​កិច្ច​ប្រជុំ​ ដែល​បណ្តាល​ឲ្យ​ខ្ញុំ​ប្រើ​​ពាក្យ​មិន​ល្អ​បែប​នេះ”។ ដោ​យទាក់​​ទង​បាន​​តា​ម​ទូរ​ស័​ព្ទ​ លោក​​ យឹមសុ​វណ្ណ ​អ្នក​នា​ំ​ពាក្យ​គណ​បក្ស​​ សមរង្ស៊ី ​​បា​ន​មា​ន​​ប្រ​សាសន៍​ថាសមាជិកសភាត្រូ​វ​បា​ន​​ណែ​នាំ​មិនឲ្យ​ជាប់​​ពាក់​ព័ន្ធ​​ក្នុ​ង​បញ្ហា​​នេះ​ទៀត​​​ទេ​​កាល​​​ពី​ម្សិល​មិញ​ ពី​ព្រោះសមា​គម​យុវ​ជន​ជន​ជាតិ​ភាគ​តិច​​កម្ពុជាមា​ន​ជំ​ហរ​​​​របស់​ខ្លួន​​ច្បាស់​លាស់​។​លោក​បា​ន​បន្ថែម​ថា“ យើង​គ្មាន​ពេល​​និ​យា​យ​អំ​ពី​​​រឿង​នេះទេហើយ​​​បង​ប្អូន​ជន​ជាតិ​ភាគ​​តិច​អា​ច​ឆ្លើយ​តប​​បាន​”។

​សមា​គម​​យុវ​ជន​ជន​ជាតិ​ភាគ​តិច​​កម្ពុជាក៏​បា​ន​​ស្នើ​ឲ្យ​លោក ឈាង វុន សូម​​អភ័យ​ទោស​​ចំ​ពោះ​​ព្រលឹង​ដូ​ន​តា​​​របស់​ជន​​ជាតិ​ភាគ​តិច​ព្នង​ដែរប៉ុន្តែ​សមា​ជិក​សភា​​រូប​នេះ​មិន​និយាយ​​អ្វី​ឡើយ​​កា​ល​ពី​ម្សិល​ ​ហើយ​បា​ន​បដិ​សេធមិន​ព្រម​និ​យា​យ​​ជាមួ​យ​អ្នក​យក​ព័ត៌មា​នឡើយបន្ទាប់​ពី​​សម័យ​ប្រជុំ​សភា​បា​ន​​បញ្ចប់​។

​លោក ​យ៉ែម ​បុញ្ញឫទ្ធិ អគ្គ​លេខាធិ​កា​រ​គណបក្ស​ សិទ្ធិ​មនុស្ស​ ​​បា​ន​មានប្រ​សាសន៍​​ថាលោក ឈាង​ វុន មិនគួរបន្ទោស​អ្នក​ផ្សេង​ព្រោះ​​​តែកំ​ហុស​របស់​ខ្លួន​ទេ​។ លោក​ថ្លែ​ង​ថា​ “ លោក  ឈាង​ វុន ត្រូវ​តែ​​ឆ្លើយតប​ខ្លួន​ឯង​អំ​ពី​អ្វី​ដែល​​គាត់​បា​ន​និយាយ​ខុស​ មិន​ចាំ​បាច់​បន្ទោស​អ្នក​ផ្សេង​ឡើយ​”៕

ប្រែ​សម្រួលដោ​យចេវប៊ុននី​​​​​

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស