31.8 C
Phnom Penh

លោក ស៊ូបេឌី គ្រោ​ងត្រឡប់​មក​ប្រទេ​ស​កម្ពុជា​ ដើម្បី​វាយ​តម្លៃ​​កា​រ​​វិ​វឌ្ឍ​ផ្នែកសិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសូរិយាស៊ូបេឌី​ ប្រេសិត​​សិទ្ធិ​មនុស្ស​​របស់​​អង​្គការ​​សហ​ប្រជា​ជាតិ​ នឹង​​​មកដល់​កម្ពុជា​​នៅ​ថ្ងៃ​​អា​ទិត្យ​នេះ​ ​​ដែល​ជា​បេស​កកម្ម​លើក​ទី​​៨​ ដើម្បី​តាម​ឃ្លាំមើលចំពោះការ​អនុវត្ត​អនុសាសន៍របស់​លោក លើក​ឡើង​ក្នុង​ដំ​ណើរ​​ទស្ស​កិច្ច​មុន​ៗអំ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​ ​។

​​ការ​​បំ​ពេញ​ទស្ស​ន​កិច្ច​​របស់លោកស៊ូបេឌី​​រយៈ​ពេល​មួ​យឆ្នាំ​មក​នេះ ​​ផ្តោត​លើ​​ដំ​ណើរ​កា​រ​បោះ​ឆ្នោត​ ចំ​ណែក​​​បេសក​កម្ម​ក្នុង​​ខែ​​ឧសភា ​ដែលផ្តោត​លើបញ្ហាដី​​សម្បទា​ន​​​សេដ្ឋ​​​​កិច្ច​ ​ព្រមទាំងបានទៅទស្ស​នាតាមសហ​គមន៍​​​ដែល​ទទួលរង​ផលប៉ះ​ពាល់​​នៅ​ក្នុង​​ខេត្ត​មួយ​ចំនួន​ រាប់​ទាំ​ង​​​ខេត្ត​​ស្ទឹង​ត្រែង និង​ខេត្ត​ក្រ​ចេះ​ផង​ដែរ​។

លោកចេមហ៊ីណាន់តំ​ណាង​ស្តី​ទី​ប្រចាំ​​ប្រទេ​សកម្ពុជា​របស់ការិ​យា​ល័​យ​​​ឧត្តម​ស្នង​កា​រ​​ទទួល​បន្ទុ​ក​សិទ្ធិមនុស្ស​ ​​​មាន​ប្រ​សាសន៍​​ថាដំ​ណើរ​ទស្ស​នកិច្ច​នេះ​ នឹង​​ពិនិត្យមើល​បញ្ហា​ទូលំទូលាយ​ជាងមុន​គឺមិន​មែន​​តែ​ផ្តោត​លើ​​​ស្ថាប័ន​ណា​​មួ​យ​ឡើយ​។

លោកហ៊ី​ណាន់ ​បា​ន​មាន​​ប្រ​សាស​ន៍​ថា “ លោក​នឹង​​​មក​ដល់​នៅ​ថ្ងៃ​​អាទិត្យនេះ​”។លោក​បា​ន​បន្ថែម​ថា ​ដំ​ណើរ​ទស្សន​កិច្ច​លើក​នេះ​ នឹង​មា​ន​​រយ​ៈ​​ពេល​ប្រាំ​ថ្ងៃ​។ លោក​បន្តថា “ លោកបា​ន​​​ដាក់​សំណើ​​របស់​លោកទៅ​​រដ្ឋា​​ភិ​បាល​ ហើយ​កំ​ពុង​រង់​ចាំ​កា​រ​​ឆ្លើយ​តប​វិញ​។ កា​រ​បំ​ពេញ​ទស្ស​នកិច្ច​​របស់​លោក​ នឹង​ផ្តោត​លើកា​រ​បន្ត​​​​អនុ​សាសន៍របស់លោកមុនៗ​”។

វា​ជា​ឆ្នាំ​​ដ៏​លេចធ្លោមួ​យ​សម្រាប់​លោក​ ស៊ូ​បេឌី ​ដែល​របាយ​ការណ៍​របស់​លោក​​ស្តី​ពីបញ្ហា​​សិទ្ធិ​មនុស្ស​ ប្រព័ន្ធ​តុ​លាការ​ និ​ង​​បញ្ហា​ដីសម្បទាន​​​សេដ្ឋ​កិច្ច​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ត្រូវ​បា​នគេលើកយក​មកពិភាក្សាជាហូរហែ​។

អនុ​សា​សន៍​របស់​លោក​​និយាយអំ​ពី​ប្រព័ន្ធ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បា​ន​ព្រឹទ្ធ​សភា​អូស្ត្រា​លី​និង​សភា​​អឺរ៉ុប​លើក​មក​ពិភាក្សា​ដែរ។

​ចំណែករបាយ​ការណ៍​របស់​លោក​ ស៊ូបេឌី​ស្តី​ពី​​បញ្ហាដីសម្បទាន​​​​សេដ្ឋ​កិច្ច​ ដែល​ត្រូ​វ​បា​ន​ដាក់​ជូ​ន​ក្រុម​​​ប្រឹក្សា​សិទ្ធ​ិ​មនុស្ស​​អង​្គកា​រ​សហ​ប្រជា​ជាតិ​​នៅក្នុង​ទី​ក្រុង​ហ្សឺណែវ ​កា​ល​ពី​ក្នុង​ខែ​​កញ្ញា ​​បា​ន​​រក​ឃើញ​ថា ​មានផល​ប្រយោជន៍​តិចតួច​​ពី​​ដីសម្បទាន​​ ប៉ុន្តែ​បានប៉ះពាល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

​របាយកា​រណ៍​របស់​លោកស៊ូបេឌីបា​ន​ធ្វើ​ឲ្យ​​រដ្ឋា​ភិ​បាល​មិន​សប្បាយ​​ចិត្ត​ ហើយ​លោកឱមយុិនទៀងប្រធា​ន​​​អង​្គភាព​ប្រឆំាង​អំ​ពើ​ពុក​រលួ​យ​​ចោទ​ប្រកាន់​លោកថា ​ជា​​អ្នក​​បម្រើ​​ឲ្យ​គណបក្សប្រឆំា​ង​។

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនក៏​ទ​ំ​នង​ជា​បានសំដៅ​លើ​លោក ស៊ូបេឌី ដែរ។នៅក្នុង​សុន្ទរកថា​មួ​យ​​កាល​ពី​ក្នុង​ខែ​​តុ​លា ​លោក​នាយករដ្ឋ​មន្ត្រី​​បា​ន​ចោទ​បុគ្គល​អនា​មិក​ម្នាក់​​ថា​ ធ្វើដំណើរមក​ប្រទេ​ស​នេះ​ដើម្បី​តែ​សរសេរ “ របាយ​ការណ៍​ភូតកុហក​”។

​លោកផៃ​ ស៊ី​ផា​នអ្នក​នាំ​ពាក្យ​ទី​ស្តី​កា​រ​គណ​ៈ​រដ្ឋ​មន្ត្រី​ បា​ន​មាន​ប្រ​សាសន​៍ថាអ្នក​ធ្វើ​​របាយ​​​ការណ៍​ពិ​សេសតែងតែទទួល​បាន​ការ​​ស្វាគមន៍​ពីរដ្ឋាភិបាល ដោយចាត់​ទុ​ក​លោកស៊ូបេឌីថាជា​ “ ដៃគូ”។

​លោក ផៃ​ ស៊ីផាន ​បាន​មា​ន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា “ សម្រាប់​ពេល​នេះ ខ្ញុំ​មិន​ទាន់ដឹងអំ​ពី​ដំ​ណើរ​ទស្ស​​ន​កិច្ច​​របស់​លោក​មក​កាន់​ប្រទេ​ស​កម្ពុជា​​ទេ​”។ ទាំ​ង​លោក​ ស៊ីផាននិង​លោក​ ហីុណាន់ ​មិន​អា​ចបញ្ជាក់​​ពី​រ​បៀប​វារៈ ឬអ្នក​ណា​​ខ្លះក្នុង​ជួរ​រដ្ឋា​ភិ​បាល​ គ្រោងនឹង​ជួ​ប​ជាមួ​យ​លោកស៊ូបេឌីទេ​៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស