27 C
Phnom Penh

ការ​ស្ទង់​មតិ​អំពីជំងឺ​ផ្លូវចិត្ត​បង្ហាញ​ពី​លទ្ធផល​គួរ​ឲ្យ​បារម្ភ​ចំពោះ​ការ​ធ្វើ​អត្តឃាត​នៅ​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ជាទ្រង់​​ទ្រាយ​ធំ​លើក​ដំបូង​ ស្ដី​អំពី​ជំងឺ​ផ្លូវចិត្តនៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ថា ​មាន​ការ​កើន​ឡើង​នូវ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដោយសារ​ជំងឺ​ផ្លូវចិត្តដែល​កើត​មាន​បន្ទាប់​ពី​ខូច​ និង​ការ​ថប់​អារម្មណ៍​ ត្រូវ​បាន​គេ​រក​ឃើញ​ថា កើត​មាន​ក្នុង​ចំណោម​មនុស្ស​ទូទៅ​។​

ផ្អែក​លើ​កិច្ច​សម្ភាស​ជាមួយ​យុវជន​ដែល​មាន​អាយុ​ចាប់ពី២១​ឆ្នាំ​ និង​ចាស់​ជាង​​នេះ​ ចំនួន​២.៦០០​នាក់​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​ប្រាំបួន​ ដែលការ​ស្ទង់​មតិ​ត្រូវបាន​ចេញ​ផ្សាយ​ដោយ​ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ដើម្បី​បង្ហាញ​អំពី​បញ្ហា​​ជំងឺ​ផ្លូវចិត្តរបស់​មនុស្ស​ទូទៅ​​។

យោង​តាម​ការ​ស្ទង់​មតិ​នេះ​ មនុស្ស​ចំនួន​១១៥​នាក់​ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ ដែល​​ត្រូវ​បាន​សម្ភាស​ ​បាន​បង្ហាញ​កាល​ពី​លើក​មុន​ថា​ បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ រីឯ​អ្នក​ដែល​ត្រូវ​សម្ភាស​ចំនួន២២នាក់​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​ មានសមាជិក​ក្នុង​គ្រួសារ​បាន​ធ្វើ​អត្ត​ឃាត។​ ជាង​មួយ​ភាគ​បួន​នៃ​អ្នក​ដែល​ត្រូវ​បាន​​សម្ភាស​ទាំង​អស់​បានឆ្លើយ​ថា​ ការ​ធ្វើ​អត្ត​ឃាត​គឺ​កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​ ដោយ​បណ្តាល​ឲ្យ​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​មានរហូតដល់​៤២,៣៥​ភាគ​រយ​ ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​ ដែល​នេះ​គឺ​ជា​តួ​លេខ​មួយ​ច្រើន​ជាង​អត្រា​ធ្វើ​អត្តឃាតជា​មធ្យម​នៅ​ទូទាំង​ប្រទេស​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​​ ដែល​លើកឡើងថា មាន​អ្នក​ធ្វើ​អត្ត​ឃាតត្រឹម​តែ​១៦​នាក់​ក្នុង​ចំណោម​មនុស្ស​១០០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។

ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា​ “ អត្រា​អ្នក​ធ្វើ​អត្តឃាតនៅ​ក្នុង​ប្រទេស​កម្ពុជា​កើត​មាន​ច្រើន​ជាង​អត្រា​ធ្វើ​អត្តឃាតនៅ​ទូទាំង​ពិភព​លោក។​ ការ​ស្ទង់​មតិនេះ​បាន​បង្ហាញ​ទៀត​ថា​ អត្រា​ជា​មធ្យម​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាតមាន​អត្រាច្រើន​ជាង​ពីរ​ដង នៃអត្រា​ធ្វើ​​អត្ត​ឃាតនៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​អង្គការ​សុខ​ភាព​ពិភព​លោក។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ “ ការ​ព្រួយ​បារម្ភ​មួយ ដែល​ត្រូវ​បាន​លើកឡើង​​នៅ​​ក្នុង​ការ​សិក្សា​នេះ ​គឺ​បញ្ហា​កង្វះ​ថវិកា”។​ របាយ​​ការ​ណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា​ ៨៧​ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត សុទ្ធ​តែ​គ្មាន​ប្រាក់​ ឬ​ក៏​ជំពាក់​បំណុល​​គេ។

របាយ​ការ​ណ៍នេះ​បាន​បង្ហាញ​ថា​ នៅ​ពេល​ការ​ធ្វើ​អត្ត​ឃាតត្រូវ​បាន​បង្ហាញ​តាម​ចម្រៀង​ខារ៉ាអូខេ​ និង​ខ្សែ​ភាព​យន្ត​ផ្សេងៗ​ គេ​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត​ ដើម្បី​​​ស្វែង​រក​ឲ្យ​ឃើញ​ពីទំនាក់​ទំនង​ទាំង​នេះ​ជា​មួយ​​នឹង​ករណី​ធ្វើ​អត្ត​ឃាត។

លោក​ស្រី​ សេក​ ស៊ីសុខុម​ ប្រធាន​ដេប៉ា​តឺម៉ង់​ចិត្ត​វិទ្យា​បាន​លើក​ឡើង​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​គួរ​ជំរុញឲ្យ​ធ្វើ​អត្តឃាត​ឡើយ​។

លោក​ស្រី​បាន​លើក​ឡើង​ថា​ “ ការ​ចាក់​ផ្សាយ​ខារ៉ាអូខេ​ និង​ខ្សែ​ភាព​យន្ត​ផ្សេងៗ​បាន​បង្ហាញ​ឲ្យ​ឃើញអំពីការ​ធ្វើ​អត្ត​ឃាត ​របស់​គូសង្សារ ដោយសារតែ​គ្មាន​មធ្យោ​បាយ​ដោះ​ស្រាយ​ នៅពេល​បាត់​បង់​អ្នកជាទី​ស្រឡាញ់។ ​​ នៅ​ពេល​យុវជន​យុវនារីមើល​ទូរទស្សន៍​ ពួក​គេ​​ប្រហែល​ជាចង់ធ្វើតាម  នេះ​ហើយ​គឺ​ជា​បញ្ហា។

លទ្ធ​ផល​នៃ​របាយ​ការណ៍​នេះ​បង្ហាញ​ថា​ អ្នកត្រូវ​បាន​សម្ភាស​ ដែល​មាន​ការ​ធុញ​ថប់​អារម្ម​ណ៍ខ្លាំង​ និង​ការ​បាក់​ទឹក​ចិត្ត​មាន​ចំនួន​២៧,៤​ភាគ​រយ ហើយ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​ធ្លាប់​ជួប​ប្រទះ​​បញ្ហា​ផ្លូវ​ចិត្ត​មាន​ចំនួន​១៦,៧​ភាគ​រយ។​ចំណែក​ឯ​អ្នក​ត្រូវ​បាន​សម្ភាស​ ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​បន្ទាប់​ពី​ខូចចិត្តមាន​ចំនួន​២,៧​ភាគ​រយ​ ដែល​នេះ​គឺ​ជា​តួលេខ​មួយ​ខ្ពស់​ជាង​តួលេខ​នៅ​ទូទាំង​ពិ​ភព​លោក​ចំ​នួន​៧​ដង។

ការ​ស្ទង់​មតិនេះ​​លើក​ឡើង​ថា​ អត្រា​​​ខ្ពស់​នៃ​ជំងឺផ្លូវ​ចិត្ត​ទាំង​នេះ​គឺ​ជា​បញ្ហា​មួយ​ ដែល​​រដ្ឋា​ភិ​បាល​ចាំ​បាច់​ត្រូវ​តែ​រកវិធីដោះ​ស្រាយ​ តាម​រយៈការផ្តល់​ប្រឹក្សានិង​បង្កើត​វគ្គ​បំពាក់​បំប៉ន​ដល់​បុគ្គលិក​​ផ្នែក​ចិត្ត​សាស្ត្រ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​ជន​ក្រីក្រ​នៅ​តាម​ទី​ជន​បទ​នានា។

របាយ​ការណ៍​នោះ​បាន​លើកឡើង​ថា

“ កម្ពុជាមិន​បាន​ធ្វើតាមការ​សន្យា​ទាំង​នោះ​ទាល់​តែ​សោះ​ ហើយចាំបាច់គួរតែ​​រួសរាន់​បែង​ចែក​ថវិកាឲ្យ​បាន​ច្រើន​ជាង​នេះ​សម្រាប់​​បម្រើដល់វិស័យ​សុខាភិបាល​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការផ្នែក​សេវា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ​និង​​រ៉ាំ​រ៉ៃ​​”។

លោក​ស្រី ស៊ីសុខុម ថ្លែងថា “ ដឺប៉ាតឺម៉ង់​បាន​សម្រេច​​ប្រមូល​ទិន្ន័យ​នេះ​ដោយ​សារ​តែ​​

យើង​មិន​ទាន់​មាន​ទិន្ន​ន័យពាក់​ព័ន្ធ​នឹង​សុខ​ភាព​

ផ្លូវ​ចិត្ត​​នៅទូទាំង​ប្រទេស​កម្ពុជា​យើង​”​។

លោកស្រី​បាន​បន្ថែម​ថា “ ដោយ​សារតែ​​មិន​ទាន់​មាន​ទិន្នន័យបែបនេះ ​ទើបយើង​មិន​អាច​វាយ​តម្លៃ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​យើងតើ​បញ្ហា​នេះ​ធំ​ប៉ុណ្ណា​​ ហើយ​យើង​ក៏​មិន​អាច​ដឹង​ថា តើ​បញ្ហាអ្វី​ ឬ​តម្រូវ​ការ​បែប​ណា​ [ដែល​​ចាំ​បាច់​]​ ដើម្បី​ធ្វើ​​អន្ដរាគមន៍​ជួយ​ប្រជា​ពល​រដ្ឋ​របស់​យើងនោះទេ​”។

ដោយ​ទទួល​បាន​មូលនិធិ​ពី​ទីភ្នាក់​ងារ​អភិ​វឌ្ឍន៍​អាល្លឺម៉ង់ អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ចូល​​វិធី​សាស្ត្រ​របស់​បស្ចឹម​ប្រទេស​ជាមួយ​នឹង​កម្រង​​សំណួរស្រប​នឹង​​វប្បធម៌​ខ្មែរ ដើម្បី​ឲ្យ​អ្នក​បំពេញ​ចម្លើយ​ងាយ​យល់​សំណួរ​ ជាជាង​ត្រូវ​ប្រឈម​​​នឹង​ពាក្យ​ពេចន៍​​ ដែល​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​។

ឧទាហរណ៍​ ពាក្យ​ “ ជំងឺ​ស្លន់​ស្លោ” ត្រូវ​បាន​​ជំនួស​ដោយ​ពាក្យ​ថា “ ជំងឺ​ខ្យល់​ចាប់​”ចំណែក​​ឯ​ជំងឺ​ “ គ្មាន​ចលនា​ពេល​ដេក​លក់​”ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ថា “ ខ្មោច​សង្កត់” ​វិញ​។ ​រោគ​​សញ្ញា​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​ជា​មួយ​​នឹង​ដំណើរ​ប៉ះ​ទង្គិច​ខ្លាំង​ និង​ដំណើរ​ប៉ះ​ទង្គិច​ក្រោយ​ពេល​មាន​ភាព​តាង​តឹង​ក្នុង​ចិត្ត​ខ្លាំង​។

វេជ្ជ​បណ្ឌិត​ តានចា ស្គូនើត (Tanja Schunert) សហ​និពន្ធ​​របាយការណ៍​ស្រាវ​ជ្រាវ និង​ជា​ទី​ប្រឹក្សា​នៃ​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ បាន​មាន​ប្រសាសន៍​ថា លទ្ធ​ផល​ដែល​រក​ឃើញ​គឺ​ “ គួរ​ឲ្យ​ភ្ញាក់​ផ្អើល” ជា​ពិសេស​​ពេល​​ពិនិត្យ​ទៅ​​លើ​អត្រា​នៃ​អ្នក​ធ្វើ​អត្តឃាត​ និង​អ្នក​​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត។

លោកឈឹមសុធារ៉ូនាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​វិទ្យា​អន្តរ​វប្បធម៌​កម្ពុជាដែល​ផ្ដល់​ការ​ពិគ្រោះ​យោ​បល់​ និង​ជំនួយ​ផ្នែកសុខ​ភាព​ផ្លូវ​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជាបាន​មាន​ប្រសាសន៍​ថារដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើលរបាយការណ៍​នេះហើយពួក​គេ​គួរ​តែ​ភ្ញាក់​ខ្លួនឡើង។នេះគួរ​តែ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​រដ្ឋាភិបាល”។

លោក​បាន​បន្ថែម​ថា”មាន​គម្លាត​ធំ​រវាង​បញ្ហា​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេសនិង​ [ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​]”។

លោកស្រី​​ ចក់ធីតាអនុប្រធាននៃ​មន្ទីរ​ពេទ្យ​មិត្ត​កម្ពុជា-សូវៀតដែល​មាន​កន្លែង​ផ្ដល់​សេវា​សុខ​ភាព​ផ្លូវ​ចិត្ត​ធំជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ បានមាន​ប្រសាសន៍​ថាក្នុង​មួយ​ថ្ងៃ​ មានអ្នក​ជំងឺ​ប្រហែល​៣.០០​នាក់​​បាន​មក​ស្វែង​រក​សេវកម្ម​សុខ​ភាព​ផ្លូវ​ចិត្ត​។ហើយ​អ្នក​ជំងឺ​ប្រហែល​៤០​ភាគ​រយត្រូវ​ទទួល​ការ​ព្យាបាលជំងឺ​​រសាប់​រសល់​​ និង​​ប្រហែល​៣០​ភាគ​រយ​ទៀតមាន​ជំងឺ​គ្រា​ំគ្រា​ផ្លូវ​ចិត្ត។

លោក​ស្រីបាន​មាន​ប្រសាសន៍​ថា”​ការ​ផ្ដល់​មូល​និធីនៅមានកម្រិតនៅឡើយ[ សម្រាប់​វិស័យ​សុខ​ភាព​ផ្លូវ​ចិត្ត] ហើយ​វិស័យ​នេះ​មិន​មែន​ជា​វិស័យ​អាទិភាព​ទេ។ប៉ុន្ដែ​ពេល​នេះយើង​ចាប់​ផ្ដើម​ពិនិត្យ​មើល​បញ្ហា​នេះ​ឲ្យ​បានច្រើនជាង​មុន​”។

របាយការណ៍​ថ្មី​មួយ​ពាក់​ព័ន្ធ​នឹង​វិស័យ​សុខ​ភាព​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជាដែលធ្វើឡើងដោយ​មជ្ឈមណ្ឌល​ឡេតនើ (Leitner Center) នៅឯ​សាលា​ច្បាប់​ហ្វតហែម (Fordham) បាន​បង្ហាញ​ថាក្នុង​ចំណោម​ថវិកា​សរុប​ចំនួន​១៥០​លាន​ដុល្លារ​​​​ ដែល​ផ្ដល់​សម្រាប់​ថែរក្សា​សុខ​ភាព​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រាក់​ត្រឹម​តែ​៣០.០០០​ដុល្លារប៉ុណ្ណោះត្រូវ​បាន​ផ្ដល់​សម្រាប់​ផ្នែកថែ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​៕ប្រែសម្រួល​ដោយ​ ស៊ាស៊ុយឈាងនិងហម​ សុផាណ្ណា​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស