នៅមុនថ្ងៃនៃការធ្វើទស្សនកិច្ចជាចុងក្រោយរបស់លោកមកកាន់កម្ពុជា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានលើកឡើងថាលោកមិនមានបញ្ហាដោយសារការរិះគន់រដ្ឋាភិបាល ហើយលោកមិនមានពេលឆ្លើយតបចំពោះការរិះគន់ជាលក្ខណៈឯកជន និង“ ការចោទប្រកាន់ដោយគ្មានហេតុផលច្បាស់លាស់” នោះឡើយ។
ការចោទប្រកាន់ចុងក្រោយបំផុតប្រឆាំងលោក សុរិយា ស៊ូបេឌី កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានផ្សព្វផ្សាយលិខិតចំហមួយច្បាប់់ម្តងទៀតដោយហៅលោកថាជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំង។ លោកប៉ែន ងឿនទីប្រឹក្សានៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលលិខិតចំហរបស់លោកត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីដោយដាក់ចំណងជើងថា “ លោកស៊ូបេឌីមកកម្ពុជា ដើម្បីធ្វើការក្នុងសម្បជញ្ញៈខ្ពស់” ឬដើម្បី “ បន្ដធ្វើជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង និងអ្នករិះគន់ប្រឆាំងរដ្ឋាភិបាល”?
លោកប៉ែនងឿនចោទប្រេសិតពិសេសអង្គការសហប្រជាជាតិរូបនេះថា ជា “ ក្លឹបក្រុមបុរសខ្ពង់ខ្ពស់ “ ដែលលោកលើកឡើងថា ទុកឲ្យលោកមើលរំលងការប្រព្រឹត្តខុសរបស់ក្រុមអ្នកតវ៉ាកម្ពុជាដែលមានលក្ខណៈដូចគ្នានិងអ្នកការទូតបរទេសនៅបុរីញូវយ៉កដែលអាចបំពានច្បាប់ចរាចរណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៧០និង១៩៨០។
លោកមានប្រសាសន៍ថា “ ខ្ញុំព្រួយបារម្ភខ្លាចសតិអារម្មណ៍របស់ “ ក្លឹបបុរសខ្ពង់ខ្ពស់” ធ្វើឲ្យប៉ះពាល់ដល់គំនិតប្រាជ្ញារបស់លោកស៊ូបេឌី…ហើយផលវិបាកនៃ គំនិតនេះសម្រាប់
លោកស៊ូបេឌី អ្នកតវ៉ា គណបក្សនយោបាយប្រឆាំង និងក្រុមអ្នកតវ៉ាតាមដងផ្លូវមិនអាចរំលោភច្បាប់និងមិនបានបំពានច្បាប់ទេ”។ដោយសារមានក្លឹបក្រុមបុរសខ្ពង់ខ្ពស់នេះ លោកប៉ែនងឿន បញ្ជាក់ថា លោកស៊ូបេឌី ចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលថាជាការរំលោភ និងបំពានសិទ្ធិរបស់អ្នកតវ៉ា។ លោកបានថ្លែងបន្ថែមថា “ ដោយមាន ឬគ្មានអនុសាសន៍របស់លោក ស៊ូបេឌី នោះក៏ដោយ ប្រទេសកម្ពុជានៅតែធ្វើដំណើរឆ្ពោះទៅមុខជម្នះគ្រប់ឧបសគ្គ និងការលំបាកនានាជាដរាបហើយចំពោះលោកស៊ូបេឌីវិញថាតើលោកនៅតែបន្តធ្វើើជាអ្នកនាំពាក្យរបស់គណបក្សប្រឆាំង និងពួករិះគន់រដ្ឋាភិបាល ឬក៏អត់នោះ គ្មាននរណាម្នាក់អាចប្ដូរផ្នត់គំនិតរបស់លោកបានទេក្រៅពីខ្លួនលោកនោះ”។
កាលពីម្សិលមិញ លោកស៊ូបេឌីបានថ្លែងថា លោកមិនអាចពាក់ព័ន្ធនឹងសង្គ្រាមពាក្យសម្ដីជាមួយអ្នករិះគន់លោកបានទេ។
លោកថ្លែងនៅមុនការមកដល់កាលពីម្សិលមិញថា “ ចាប់តាំងពីខ្ញុំបានជំរុញឲ្យមានការបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសនេះ ខ្ញុំស្វាគមន៍នូវទស្សនរបស់ប្រជាពលរដ្ឋគ្រប់គ្នា ទស្សនបែបណាក៏ដោយប្រសិនបើពួកគេបានលើកឡើងដោយសុភាពរាបសារ និងប្រើភាសារត្រឹមត្រូវ។ប៉ុន្ដែខ្ញុំមិនមានបំណងពិភាក្សាជាមួយនរណាម្នាក់ដែលមិនបានបង្ហាញពីគោលបំណងត្រឹមត្រូវឡើយ គឺតម្រូវឲ្យពិភាក្សាលើបញ្ហាសំខាន់ៗ ប្រកបដោយវិជ្ជមាន ប៉ុន្តែមិនត្រូវជំរុញដោយបំណងដើម្បីបំផ្លាញកិច្ចការរបស់អ្នកដទៃដោយការរិះគន់ជាលក្ខណៈបុគ្គលឡើយ”។
លោកថ្លែងបន្តថា “ ខ្ញុំមិនគិតថា ខ្ញុំមានពេលដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ដោយមិនត្រឹមត្រូវចំពោះរូបខ្ញុំឡើយ។ ពួកគេបានធ្វើការចោទប្រកាន់ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីបញ្ហាគោលនយោបាយសំខាន់ៗតែប៉ុណ្ណោះ។ខ្ញុំមានបំណងចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហាគោលនយោបាយសំខាន់ៗ”។
បេសកកម្មស្វែងរកការពិតចុងក្រោយបំផុតរបស់ប្រេសិតអង្គការសហប្រជាជាតិប្រចាំកម្ពុជាលើកនេះជាលើកទី៨ចាប់តាំងពីលោកបានធ្វើការដោយមិនយកប្រាក់ខែតាំងពីឆ្នាំ២០០៩មក ហើយបានផ្ដោតការយកចិត្តទុកដាក់ចំពោះការរីកចម្រើនរបស់រដ្ឋាភិបាលក្នុងការអនុវត្តតាមអនុសាសន៍របស់លោកស្តីពីបញ្ហាដីសម្បទានសេដ្ឋកិច្ចរហូតដល់ធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
រហូតមកដល់ពេលថ្មីៗនេះ រដ្ឋាភិបាលបានច្រានចោលនូវរបាយការណ៍របស់លោកស៊ូបេឌី ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ការចោទប្រកាន់នេះបានផ្លាស់ប្ដូរក្នុងឆ្នាំនេះ។
កាលពីខែសីហាគណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានច្រានចោលរបាយការណ៍របស់លោកស៊ូបេឌីដែលបានលើកឡើងថាគណៈកម្មាធិការនេះ មិនមានការគាំទ្រជាសាធារណៈ ហើយចាំបាច់ត្រូវតែមានការធ្វើកំណែទម្រង់។
កាលពីខែកញ្ញា លោក ឱមយិនទៀងដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបានចោទប្រកាន់លោកស៊ូបេឌីថាឃោសនាឲ្យគណបក្សប្រឆាំង។ក្រោយមកទៀតនៅខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានហៅរបាយការណ៍របស់លោកស៊ូបេឌីប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិថាគ្មានការពិត។
លោកជេមហ៊ីណាន (James Heenan) តំណាងការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងកាលពីម្សិលមិញថាលោកស៊ូបេឌី បានស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហើយលោកកំពុងរង់ចាំការឆ្លើយតប៕
ប្រែសម្រួលដោយឃិនណៃ