30.7 C
Phnom Penh

តំណាង​រាស្ត្រ​មក​ពីគណបក្ស​ប្រជាជន​យល់​ព្រម​សូមអភ័យទោស​ជន​ជាតិ​ភាគ​តិច​ព្នង​ដោយ​ផ្ទាល់​ នៅ​ឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកឈាង​ វុនតំណាង​រាស្ត្រ​មកបី​គណ​​បក្ស​ប្រជាជន​បាន​យល​់​ព្រម​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​រតនគិរី​ដើម្បី​សូម​អភ័យ​​​ទោស​សហ​​​គមន៍​ជន​ជាតិ​ភាគ​តិច​ព្នង​ដោយ​ផ្ទាល់​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ឈ្មោះ​​សហគមន៍​នេះ​ជា​ពាក្យ​មាក់ងាយ​ដែល​មាន​ន័យ​ថា​ជា​​​ពួក​គ្មាន​អរិយ​ធម៌។ប៉ុន្ដែលោក​សូម​ប្រារព្ធ​ពិធី​សូមអភ័យ​ទោស​នេះ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​​​។

លោកភាព​ សុជាប្រធាន​សមាគមជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា​ដែល​អង្គការ​របស់​លោក​បាន​ទាម​ទារ​ឲ្យ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជារូប​នេះសូម​​​អភ័យ​​​ទោស​ជាផ្លូវ​ការ​និង​សែន​ព្រេន​ជូន​​ដូន​តា​ជនជាតិ​ព្នង​តាម​ប្រពៃណី​នោះ​បាន​មាន​ប្រសាសន៍​ថាលោកឈាង​ វុនបាន​ហៅ​ទូរស័ព្ទ​មក​លោក​និង​បាន​ប្រាប់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថាលោក​នឹង​ទៅ​ខេត្ត​រតនគិរី​ដើម្បី​សូម​អភ័យទោស​ចំពោះ​ការ​ដែល​លោក​បាន​ប្រើ​ប្រាស់​ពាក្យ​សម្ដី​បែប​​នេះ។

លោកសុជាបាន​មាន​ប្រសាសន៍​ថាទោះ​បី​ជាមាន​ការ​អំពាវ​នាវ​ឲ្យ​លោក​ចូល​រួម​ក្នុង​ពិធី​សែន​ព្រេន​ក្នុង​ខែ​ក្រោយ​នេះ​ក៏​ដោយក៏​​ទាល់​តែ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​ទើប​លោក​អាច​​ទៅ​ខេត្ត​រតនគិរីបាន​ គឺ​មុន​ពេល​បោះ​ឆ្នោត​ជាតិ។​

លោក សុជា បាន​បន្ដ​ថា “ លោក​ ឈាង​ វុន យល់​ព្រម​ទៅ​ហើយ ប៉ុន្ដែ​ពេល​នេះ​លោក​​មិន​អាច​ទៅ​បាន​ទេ ដោយ​សារតែ​លោក​រវល់​ចូល​រួម​ប្រជុំ​ច្រើន​ពេក”។ លោកសុជា ​បាន​ឲ្យ​ដឹង​ថា “ ប្រសិន​បើ​លោកឈាងវុនមិន​សូម​អភ័យទោស​ទេសហ​គមន៍​របស់​យើង​នឹង​មក​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​រដ្ឋ​សភាក្នុង​រាជធានី​ភ្នំពេញ​”។

លោកសុជាបាន​បន្ថែម​ថា“ លោកឈាង​វុន ត្រូវ​សូម​អភ័យ​​​ទោស​ដោយ​ផ្ទាល់។ ក្រៅ​​​​ពី​រូប​លោក គ្មាន​នរណាផ្សេង​អាច​សូម​អភ័យទោស​ជំនួស​បាន​ទេ។ដូន​តា​របស់​យើង​តម្រូវ​ឲ្យ​លោក​សូមអភ័យ​ទោស​ដោយ​មាន​សែន​ព្រេន​ជ្រូក​មួយ​ក្បាល ​និង​គោ​មួយ​ក្បាលទៀត​ផង​”។

គួរ​រំឭកដែរ​ថា ​ កាល​ពី​សប្ដាហ៍​មុន​ លោក​ ឈាង​ វុន ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​សូម​អភ័យទោស​ជនជាតិ​ព្នង​ជា​ផ្លូវ​ការ​ក្នុង​រដ្ឋ​សភាទាំង​ចំពោះ​​ការ​ដែល​លោក​បាន​បដិ​​​សេធ​​​​​​​ថាគ្មាន​ជន​ជាតិ​ព្នង​នៅ​ក្នុង​ប្រទេស​កម្ពុជានិង​​ចំពោះ​​ការ​ដែល​លោក​បាន​ប្រើ​ប្រាស់ឈ្មោះ​​​​របស់​​ជន​ជាតិ​នេះ​ដើម្បី​​​ប្រមាថ​​លោកកឹមសុខាមេដឹក​នាំ​គណបក្ស​ សិទ្ធិមនុស្ស​ ថា​ជា​ជន​គ្មាន​សុជីវធម៌និង​គ្មាន​ការ​អប់​រំ​​។​

ប៉ុន្ដែ​ កាល​ពី​ម្សិល​មិញលោក​ ឈាង​ វុនមិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​អំពី​គម្រោង​ឆ្នាំ​ក្រោយ​របស់​លោក​បាន​ទេ។​ ចំណែក​សហសេវិក​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​រដ្ឋ​សភា​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​​ពីលោកឈាង​វុននិង​ការ​ប្រើ​ប្រាស់​​សម្ដី​របស់​លោក​ប៉ះ​ពាល់​ដល់​ជន​ជាតិ​ព្នង។​​

លោកគាំកុសលប្រធាន​ខុទ្ទកាល័យ​របស់​លោកហេង​ សំរិនប្រធាន​រដ្ឋ​សភាបាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​លិខិត​ពី​លោក​សុជាដែល​ស្នើ​សុំ​ឲ្យ​លោកឈាងវុនទៅ​ខេត្ត​​រតនគិរី​ ដើម្បី​ធ្វើ​ការ​សូម​អភ័យទោស​ហើយ​​​​។​​

លោកកុសលមាន​ប្រសាសន៍ថា “ សម្ដេច​ហេងសំរិនបាន​បញ្ជូន​លិខិត​នេះទៅ​ឲ្យ​លោកឈាង​វុន ​ដោះ​ស្រាយ​បញ្ហា​នេះ​​ខ្លួន​ឯង។គ្មាន​​អ្វី​ពាក់​ព័ន្ធ​ជាមួយ​នឹង​រដ្ឋ​សភាទេ”៕

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស