33 C
Phnom Penh

​​​សង្ស័យ​​​​ថា ទាហាន​ស្លាប់​ដោយ​សារ​ពុល​ទឹក​ ឬ​ស្រាស​​ ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​យោធាបាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​ ​​​គេ​​​សង្ស័យថា ​​​ការ​​​ស្លាប់​​​​ទាហាន​​​បី​​​នាក់​​​និង​​​ការ​​​ពុល​​​​​​ទាហាន​ជាង​​២០​​​នាក់​​​ផ្សេង​​​ទៀត​​​គឺ​ដោយ​សារ​ទឹក​ពុល ឬ ស្រា​​សហើយ​​​ពេល​​​នេះ​ទាហាន​ទាំង​នោះ​​​​កំពុង​​​ទទួល​​​​​​ការ​​​ព្យាបាល​​​បន្ទាប់​​​ពី​​​បាន​​​​​​ធ្លាក់​​​ខ្លួន​​​ឈឺនៅ​​​​បន្ទាយ​​​​របស់​​​ខ្លួននៅ​​​តាម​​​ព្រំដែនថៃ ក្នុង​​​ខេត្ត​​​ឧត្ដរមាន​​​ជ័យ។

លោក ហេង ចំរើន មេបញ្ជា​​​ការ​​​រង​​​យោធា​​​​ខេត្ត​​​ឧត្ដ​​​រមាន​​​ជ័យ បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ​ការ​​​ស្លាប់​​​លើក​​​ដំបូង បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែធ្នូ បន្ទាប់​​​មក ទាហាន​​​ពីរ​​​នាក់​​​ទៀត បាន​​​ស្លាប់កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ និង​​​ថ្ងៃ​​​សុក្រ និង​​​ធ្វើ​ឲ្យ​ពុល​​​​ទាហាន​​​ចំនួន​​​២៣​​​នាក់​​​ផ្សេង​​​ទៀត ​ដែល​នៅ​ក្នុង​នោះមាន​ទាហាន​​​បួន​​​នាក់​​​​ស្ថិត​ក្នុង​​​​ស្ថាន​ភាព​​​​ធ្ងន់​​​ធ្ងរ។

លោក ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​ទាហាន​​​ប្រាំបួន​​​នាក់​​​ក្នុង​​​ចំណោម​​​ទាហាន​​​ប្រហែល២០​​​នាក់ ដែល​​​ស្ថិត​​​​​​នៅ​​​ក្រោម​​​ការ​​​​តាម​ដាន​​​​សុខភាព​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​អន្លង់​​​​វែង​​​នោះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា​​​​​​ខេត្ត​​​សៀមរាប​​​វិញ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ស្លាប់​​​នេះ បណ្ដាល​​​មក​​​ពីសារធាតុ​​​ពុល​​​​ម្យ៉ាង​។​ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ច្បាស់​​​​ពី​ប្រភព នៃ​​​ការ​​​ពុល​​​នេះ​ទេ ពី​ព្រោះ​​ទាហាន​​​របស់​​​យើង បាន​​​ចាប់​​​ផ្ដើមធ្លាក់​​​ខ្លួន​​​ឈឺ ចាប់​​​​តាំង​ពី​​​ពេល​​​ពួក​​​គេ បាន​​​ផឹក​​​​​​​​​​​​ទឹកអូរ​​​​​​​ និង​​​ស្រា​​​ស​​​មក”។

លោក ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា គេ​​​មិន​​​ត្រូវ​​​បន្ទោស​​​​​​តែ​ទៅ​លើ​ស្រា​​​ស​​​មួយ​មុខ​នោះ​ទេ ចំពោះ​​​ការ​​​ពុល​​​ទាហាន​​​ជា​​​ច្រើន​​​នាក់​​​​​នេះពី​​​ព្រោះ​​​ទាហាន​​​ខ្លះដែល​​​ធ្លាក់​​​ខ្លួនឈឺមិន​​​​បាន​​​​ផឹក​ស្រា​​​​នោះ​​​ទេ។

លោក ចំរើន បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ទៀតថា “ ភ្លាម​​​នោះលោកបាន​​​បញ្ជា​​​ទាហាន​​​យើង​​​ទាំង​​​អស់មិន​​​ឲ្យ​​​ប្រើ​​​ទឹក​អូរ​​​​នេះចាប់​​​តាំង​​​​​​ពី​​​ថ្ងៃ​​​សុក្រ​​​មក”។ ស្រាស ឬ​ហៅ​ថា​ស្រាអង្ករ ជា​​​រឿយៗបាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ធ្វើ​​​ឲ្យ​​​មនុស្សស្លាប់​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ​ដោយ​មាន​មនុស្ស​​ស្លាប់​​​ចំនួន​​​៥០នាក់​​​នៅ​​​ចន្លោះ​​​​ពី​ចុង​​​ឆ្នាំ២០១០ ​ដល់​ដំណាច់​​​ឆ្នាំ​​​២០១១​​​។ការ​​​ប្រើ​​​សារធាតុ មេតាណុលនៅ​​​ក្នុង​​​ដំណើរ​​​ការ​​​ផលិត​​​ស្រា​​​នោះ គឺ​​​ពេល​​​ខ្លះ​​​ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​​​​ពុល​​​ស្លាប់។

ទាហានដែល​​​បាន​​​ស្លាប់ និង​​​ធ្លាក់​​​ខ្លួន​​​ឈឺ​ស្ថិត​​​នៅ​​​ក្នុង​​​មូលដ្ឋាន​​​កង​​​ឯកភាព​​​ទាហាន​​​​​​ឆ្នើមលេខ​​​២១៧ នៅ​​​ជ្រោះ​​​ចំបក់កង នៅ​​​ឃុំ​អូរស្វាយ ស្រុកត្រពាំង​​​ប្រាសាទ។

លោក វ៉ាន់ កុសល អភិបាល​​​ស្រុក បាន​​​មាន​​​ប្រសាសន៍​​​ថា លោកបាន​​​អញ្ជើញ​​​ទៅ​​​សាក​​​សួរ​​​សុខទុក្ខ​​​ទាហាន​​​មាន​​​ជំងឺ​​​ទាំង​​​នេះ​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ហើយ​​​ទាហាន​​​ទាំង​​​អស់​​​មាន​​​ជំងឺ​​​ហើមក្រពះ ឈឺ​​​ក្បាល ​​​និង​​​ទាហាន​​​ខ្លះ​​​បាន​​​​សន្លប់​​​បាត់ស្មារតី។

លោក កុសល ​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ អ្នក​​​ជំងឺ បាន​​​ចាប់​​​ផ្ដើម​​​​​​មាន​​​បញ្ហា​​​ធ្ងន់ធ្ងរ កាល​​​ពី​​​ថ្ងៃ​​​សុក្រ”។​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា ដោយ​​​សារ​​​តែ​​​កង្វះ​​​បរិក្ខា​​​រពេទ្យ​​​នៅ​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​អន្លង់វែង​​​នោះ ទាហាន​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​បញ្ជូន មក​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​សៀមរាប​​​វិញ។

លោក លី វ៉ាន់ដាយ ជា​​​បុគ្គលិក​​​ពេទ្យ​​​មួយ​​​រូប​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​យោធា ខេត្ត​​​សៀម​​​រាប​​​នេះបាន​​​មាន​​​ប្រសាសន៍​​​ថា សំណាកទឹក​​​​នោះ​ និង​​​ស្រាស ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​រាជធានី​​​ភ្នំពេញ​ដើម្បី​​​ធ្វើ​​​ការ​​​វិភាគ។ លោកបាន​បន្ថែម​​​​ថា “ អ្នក​​​ជំងឺ​​​នីមួយៗ ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ពុល​ហើយ​​​ពេល​​​នេះ យើង​​​បាន​​​ប្រើឱសថ ដើម្បី​​​ជួយ​​​ជី​​​វិត​​​ទាហាន​​​ទាំង​​​នេះ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស