31 C
Phnom Penh

បុគ្គលិក​កា​ស៊ី​ណូ​​នៅ​ក្រុង​ប៉ោយ​ប៉ែត ធ្វើ​កូដកម្ម​​ជុំ​​វិញ​កា​រ​បណ្តេញ​មេដឹក​នា​ំ​របស់​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​​ជា​​ង​​២០0នាក់​នៅ​កា​ស៊ីណូ ត្រូ​ពិកាណា (Casino Tropicana) នៅក្នុង​​ក្រុង​ប៉ោយ​​ប៉ែត ​​បា​ន​បន្ត​ធ្វើ​កូដកម្ម​​កា​ល​ពី​ចុ​ង​ស​ប្តាហ៍​​កន្លង​មក​នេះ​ ដោយ​អំពា​​​វ​នាវ​​ឲ្យ​អ្នក​គ្រប់​គ្រង​​ធ្វើ​ឲ្យ​​​លក្ខខណ្ឌ​កា​រ​ងារ​ប្រសើរ​​ឡើង​ និង​​​​ឲ្យ​សមាជិ​ក​​សហ​ជី​ព​​សេរី​កម្មករ​​ ដែល​ត្រូវ​បា​ន​បណ្តេញ​ចេញ​​កា​ល​ពី​ដើម​​ខែ​មុនចូ​ល​ធ្វើ​​ការ​​វិញ​។

ក្រុម​បុគ្គ​លិក​បា​ន​និ​យាយ​ថាឈ្មោះសាតសែប ​អតី​ត​តំណា​​​ង​កម្មករ​​របស់​​សហជីព​​សេរី​កម្មករ​​នៅ​ក្នុ​ង​កា​ស៊ូ​ណូ​នេះ​ និង​ឈ្មោះ ​ឡៃ បូ​​រ៉េន ​​ដែល​ធ្វើ​កា​រ​​ជាមួយ​​លោក ​សាតសែប ជា​​អ្នក​ចែ​ក​បៀ​ត្រូ​វ​បា​ន​​បណ្តេញ​ចេញ​​​កា​ល​ពី​​​ខែ​ឧសភា​ ​ដោយ​សារ​​កា​រ​​ទាម​ទារ​របស់​​ខ្លួន​​ឲ្យ​ម្ចាស់​កា​ស៊ី​ណូ​ដោះ​ស្រាយ​។

​លោក ​អ៊ុំឌី​ណាមន្ត្រី​ផ្នែក​ច្បាប់​របស់​​សហ​​​ជីព​​សេរី​កម្មករ​ មាន​ប្រ​សាសន៍​ថា “យើងកំ​ពុង​តវ៉ា​​ដើម្បី​ស្វែ​ង​រក​ដំ​ណោះ​ស្រាយ​​​ឲ្យ​បុគ្គលិក​ ពី​ព្រោះម្ចាស់​ក្រុ​ម​ហ៊ុនប្រព្រឹត្តលើ​កម្មករ​មិន​ត្រឹម​ត្រូវ”។ លោក​បា​ន​មា​ន​ប្រសាសន៍ថា​ ​បុគ្គលិក​​នៅ​កា​ស៊ី​ណូ​នេះ​ ក៏​ស្នើ​​សុំ​ធ្វើ​កា​រ​​ងា​រ​អតិបរមា​​ចំ​នួ​ន​ប្រាំ​បី​ម៉ោ​ង​​ក្នុង​មួយ​ថ្ងៃ ​​ប្រាក់​ខែ​សម្រាប់​ពេល​ឈប់​​សម្រាក​ព្យាបា​ល​ជំងឺ​ និង​​ច្បាប់​ឈប់​សម្រាក​១៨​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​។

អ្នក​គ្រប់​គ្រង​ម្នាក់​នៅ​កា​ស៊ី​ណូ​ ​ត្រូពិ​កាណា ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មា​ន​ជ័យ បា​នបដិ​សេធ​មិន​ធ្វើ​អត្ថា​​ធិប្បាយ​​​អំ​ពី​ជម្លោះ​នេះ​ទេ​។ ​​កាល​ពី​ខែ​​វិច្ឆិ​កា ​បុគ្គលិក​​នៅ​កា​ស៊ីណូ​នេះ​​បា​ន​​ចុះ​​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀ​​ង​មួយ​​ជាមួ​យ​និ​យោ​ជករបស់​ខ្លួន​ ដែល​ក្នុង​នោះ​​អ​្នក​គ្រប់គ្រង​​បា​ន​សន្យា​​ដោះ​ស្រាយ​កង្វល់​​​

អំ​ពី​កា​រ​​ងា​រថែម​​ម៉ោ​ង​ និ​ង​កា​រ​​សម្រាក​​ពេល​ឈឺ។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គ្មាន​កា​រ​​ចាត់​វិធាន​កា​រ​​ឡើយ។ លោក សាត ​សែប មក​ពី​​​សហ​ជីព​សេរី​កម្មករ​មិន​បាន​ធ្វើ​កា​រ​តា​មកិច្ច​សន្យា​​ នៅ​ពេល​កា​រ​ងារ​​​របស់​ខ្លួន​នៅ​កា​ស៊ី​ណូ​នេះ​ បា​ន​បញ្ចប់​​នោះ​ទេ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​ថា ​បុគ្គលិក​​មា​ន​ផែន​កា​រ​​សរសេរ​​លិ​ខិត​​មួយច្បាប់​​នៅ​សប្តាហ៍​នេះ​​ទៅ​​រដ្ឋ​សភា ​ដោ​យ​ស្នើ​​សុំ​​ឲ្យ​​ជួយ​ដោះ​ស្រាយ​​វិវាទ​នេះ​។ ​​លោក សាត សែប ​​បានមា​ន​ប្រ​សាសន៍​ថា “យើង​នឹង​បន្ត​​តវ៉ា​​ដោយ​សន្តិ​វិធី​ រហូត​​ដល់​មា​ន​​ដំ​ណោះ​ស្រាយ​”។

លោក ង៉ោ ម៉េងជ្រួន ​​អភិ​បាល​ក្រុ​ង​ប៉ោយ​ប៉ែត ​​ទទួល​បន្ទុក​គ្រប់​គ្រង​មន្ត្រី​កងរាជ​អា​វុធ​ហត្ថ​និង​នគរ​បាល​​ក្រុង​ជាង២០​នាក់​ ដែល​ត្រូ​វ​បា​​ន​ចាត់​តាំ​ង​​ទៅ​កា​រ​​ពា​រ​កា​ស៊ីណូ​នេះ​ បា​នមាន​ប្រ​សាសន៍​ថា​ អាជ្ញាធរ​​ខេត្ត​កំ​ពុង​តែ​ព្យាយា​ម​​ដោះ​ស្រាយ​វិវាទ​នេះ​៕

ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស