លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍កាលពីម្សិលមិញថា ថវិកាជាតិរបស់ប្រទេសកម្ពុជាសម្រាប់ឆ្នាំក្រោយនេះនឹងមានតុល្យភាព ដោយលោកអះអាងថា ផែនការបង្កើនការចំណាយសម្រាប់សេវា សាធារណៈ នឹងមានតុល្យភាពទៅនឹងកំណើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។
បើទោះជាមានការព្រួយបារម្ភពីគណបក្សប្រឆំាងថា គួរតែកាត់បន្ថយប្រាក់កម្ចីពីបរទេសក៏ដោយ ក៏រដ្ឋសភា កាលពីថ្ងៃសុក្រ បានអនុម័តដោយគ្មានការធ្វើវិសោធនកម្មច្បាប់ថវិកាជាតិឆ្នាំ២០១៣ ដែលមានចំនួន៣,១ពាន់លានដុល្លារ នៃការចំណាយរបស់រដ្ឋាភិបាល។
ថវិកានេះ មានទំហំស្មើជិត៥.០០០លានដុល្លារ ច្រើនជាងថវិកាចំណាយសម្រាប់ឆ្នាំនេះ ដែលមានចំនួនប្រហែល២,៦៣ពាន់លានដុល្លារ។ លោកហ៊ុនសែនមានប្រសាសន៍អំឡុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបមួយកន្លែងក្នុងរាជធានីភ្នំពេញថា“ យើងមានផែនការបង្កើនការចំណាយក្នុងឆ្នាំ២០១៣ប៉ុន្តែកុំភ្លេចថា ប្រាក់ចំណូលក៏នឹងកើនឡើងដែរ។ ចំណូលនិងចំណាយ មានទំហំប៉ុនគ្នា”។
លោកបន្ថែមថា“ ប្រសិនបើយើងចំណាយ៣.០០០លានដុល្លារ ចំណូលក៏៣.០០០លានដុល្លារដែរ។ជួនកាលអ្នកខ្លះស្រែកថា រដ្ឋាភិបាលបង្កើនការចំណាយ ប៉ុន្តែពួកគេមិននិយាយអំពីការបង្កើនចំណូលនោះទេ”។
លោកបានបន្តថា “ រឿងចប់ហើយ។ខ្ញុំជាលោកឱម យិុនទៀងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលប៉ុន្តែពួកគេបានប្រាប់ថាជាប់រវល់ខ្លាំងណាស់។
មានវត្តមានរបស់មន្ត្រីនគរបាល តិចតួចប៉ុណ្ណោះនៅជុំវិញនៅសួនសេរីភាព។ ប៉ុន្តែនៅចម្ងាយពីរបីប្លុកប៉ុណ្ណោះ គឺនៅជិតកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី មាននគរបាលប្រឆាំងកុបកម្មប្រហែល១០០នាក់បានបិទផ្លូវក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញដើម្បីកុំឲ្យពួកគេដង្ហែក្បួនទៅកាន់វិមានសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីដាក់ញត្តិស្នើសុំឲ្យលោកជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់។
ខណៈដែលនគរបាលប្រឈមមុខជាមួយក្រុមអ្នកតវ៉ា គេឃើញមន្ត្រីនគរបាលម្នាក់វាយស្រ្តីអ្នកតវា៉ម្នាក់ដួលទៅនឹងដី ហើយទាត់គាត់ត្រូវត្រង់ពោះ។នៅពេលក្រុមអ្នកតវ៉ាសម្រេចបំបែកគ្នានៅវេលាម៉ោង១០និង៣០នាទីព្រឹក មន្ត្រីនគរបាលបានឃាត់ខ្លួនលោកញឹបលីបុគ្គលិករបស់គណៈកម្មការសិទ្ធិលំនៅដ្ឋាន ដោយសារតែថតរូប។
លោកញឹបលីត្រូវបាននាំខ្លួនទៅកាន់ស្នាក់ការនគរបាលសង្កាត់ស្រះចក ប៉ុន្តែត្រូវបានដោះលែងនៅពេលក្រោយមក។ លោកមានប្រសាសន៍បន្ទាប់ពីនគរបាលដោះលែងថា “ នគរបាលបានចោទប្រកាន់ខ្ញុំពីបទថតរូបភាព អំពីការតវ៉ាដោយមិនស្នើសុំការអនុញ្ញាតជាមុនពីអាជ្ញាធរ ប៉ុន្តែខ្ញុំបានប្រាប់ពួកគេថា ខ្ញុំគ្រាន់តែថតរូបសកម្មភាពទូទៅ ដូចអ្នករូបថតផ្សេងទៀតប៉ុណ្ណោះ”។
លោកកាន់វណ្ណៈនាយបុ៉ុស្តិ៍នគរបាលសង្កាត់ស្រះចក បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអំពើហិង្សា និងការឃាត់ខ្លួនលោកញឹបលីទេ។
នៅក្នុងខណ្ឌសែនសុខឯណោះវិញ អ្នករត់រឺុម៉កកង់បី កម្មកររោងចក្រកាត់ដេរនិងស្ត្រីផ្សព្វផ្សាយស្រាបៀរ ប្រហែល៣០០នាក់ បានព្យាយាមដង្ហែក្បួនឆ្ពោះទៅកាន់ក្រសួងការងារ ដើម្បីដាក់ញត្តិរបស់ខ្លួនដោយស្នើសុំការការពារតាមផ្លូវច្បាប់បន្ថែមទៀត និងទាមទារប្រាក់ខែខ្ពស់ជាងនេះ។ដំបូងនគរបាលបានរារាំងពួកគេមិនឲ្យដើរក្បួនទេប៉ុន្តែក្រោយមកបានអនុញ្ញាតឲ្យពួកគេទៅក្រសួង ហើយបានដាក់ញត្តិទាមទារ។
ឈ្មោះអូនស្រីឡេន ជាអ្នកបម្រើតាមផ្ទះអាយុ២៦ឆ្នាំ បាននិយាយថា នាងធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃដោយគ្មានពេលសម្រាកនៅចុងសប្តាហ៍ តែទទួលបានប្រាក់ឈ្នួលចំនួន១០០ដុល្លារក្នុងមួយខែ។
នាងបាននិយាយថា“ យើងចង់ឲ្យក្រសួងការងារចាត់ទុកអ្នកបម្រើតាមផ្ទះចូលទៅក្នុងច្បាប់ការងារ ពីព្រោះយើងសមនឹងមានសិទ្ធិដូចកម្មករដទៃទៀតដែរ”។
លោកខៀវ សាវុធអនុប្រធាននាយកដ្ឋានផ្នែកដោះស្រាយវិវាទការងាររបស់ក្រសួងការងារ បានទទួលស្គាល់ថា លោកបានទទួលញត្តិទាមទារនេះ។ លោកមានប្រសាសន៍ដោយមិនបរិយាយលម្អិតថា “ ក្រសួងនឹងសម្រេចថា តើនឹងធ្វើអ្វីខ្លះនៅពេលខាងមុខ”៕
(រាយការណ៍ដោយអូនភាពឃួន ណារីម
ភោគដន និង Zsombor Peter) ប្រែសម្រួលដោយ ឃិនណៃ
និងចេវប៊ុននី