32 C
Phnom Penh

សហភាព​អឺរ៉ុប​៖ រដ្ឋាភិបាលគួរ​ធ្វើ​តាម​អនុសាសន៍លោក​ សុរិយា ស៊ូបេឌី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​តាម​ការណែនាំ​របស់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​បាន​ធ្វើ​ទស្សន​កិច្ច​មក​កាន់ប្រទេស​កម្ពុជា​ ហើយ​បាន​ក្លាយ​ជា​គោល​ដៅ​នៃការ​រិះ​គន់​ពី​សំណាក់​មន្ត្រី​រដ្ឋា​ភិបាល​ចំពោះ​របាយការណ៍​របស់​លោក​។

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ប្រហែល៣.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​កម្មកររោង​ចក្រកាត់​ដេរ​នៅ​សួន​សេរីភាព​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ លោក ហ្សង់​ ហ្វ្រង់​ស័រកូតាំង (Jean Francois Cautain)​បាន​ថ្លែង​អំពីសារៈសំខាន់នៃកិច្ច​ការ​របស់​ការិយា​ល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ប្រទេសកម្ពុជា​ និង​ប្រេសិត​ពិសេស​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ លោក​សុរិយា​ស៊ូបេឌី (Surya Subedi)​។

លោក កូតាំង បាន​មាន​ប្រសាសន៍​អំពី​​ការិយា​ល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​ប្រចាំនៅ​ប្រទេស​កម្ពុជាថា “ យើង​ជឿថា ការងារ​របស់​ការិយាល័យ​នេះ​បាន​រួម​ចំណែកយ៉ាង​សំខាន់​ ដើម្បី​លើក​កម្ពស់និង​ការពារ​សិទ្ធិមនុស្ស​”។

លោកបាន​បន្តថា “ ដូចគ្នា​នេះ​ដែរ​​ ការ​ងារ​​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោកសាស្ត្រា​ចារ្យ​ ស៊ូបេឌីដែល​បាន​មក​ទី​នេះ​…ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ឱកាស​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទទួលយក​អនុសាសន៍​ពីអ្នកជំនាញ​សម្រាប់​លើក​កម្ពស់សិទ្ធិមនុស្ស​”។

មន្ត្រី​រដ្ឋាភិបាល​បាន​រិះ​គន់​ជា​សាធារ​ណៈ​ចំពោះលោក ​ស៊ូបេឌីដែល​បាន​មក​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃអាទិត្យ​ ក្នុង​បេសកកម្ម​ស្វែង​រក​ការពិត​លើក​ទី​៨របស់​លោក​ចាប់​តាំង​ពី​លោកកាន់​តំណែង​នេះ​ដោយ​មិន​យក​ប្រាក់​ខែ​ កាលពីឆ្នាំ​២០០៩មក​។

យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​រដ្ឋា​ភិបាល​ពីររូបព្រម​ទាំង​ប្រធាន​គណ​ៈកម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋា​ភិបាលលោកឱមយិុនទៀងបាន​ចោទ​ប្រកាន់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិថា ​ធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​ឲ្យ​គណ​បក្ស​នយោ​បាយ​ប្រឆាំង។កាល​ពីខែ​តុលាលោក​ ហ៊ុនសែនបាន​ហៅ​របាយ​ការណ៍​​ចុង​ក្រោយរបស់​លោកប្រេសិត​ពិសេស​​រូប​នេះ​​ ស្តី​ពី​បញ្ហា​ដី​សម្បទាន​សេដ្ឋ​កិច្ចដ៏​ចម្រូង​ចម្រាសរបស់​រដ្ឋាភិបាលថា មិន​ត្រឹម​ត្រូវ​។

សហភាព​អឺរ៉ុប​បច្ចុប្បន្ននេះ​កំពុង​ពិនិត្យ​មើល​របាយការណ៍​របស់​លោកស៊ូបេឌីស្តី​អំពី​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ដើម្បី​សម្រេច​ថាតើត្រូវ​បើក​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ចំពោះ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ប្រព្រឹត​ឡើង​ដោយ​រដ្ឋា​ភិ​បាល​កម្ពុជា​តាម​រយៈការ​សើរើ​តាមច្បាប់​ពាណិជ្ជកម្ម​​របស់សហភាព​អឺរ៉ុប។

មាន​វត្តមាន​នៅក្នុងការជួបជុំគ្នា កាល​ពី​ម្សិលមិញ​ផង​ដែរ ភារធារីទូត​ សហ​រដ្ឋ​អាមេរិក​ លោក ជេហ្វ ដេហ្គល (Jeff Daigle) ​​​​​​​​បាន​​រំឭក​ដល់​ក្រុម​មនុស្ស​អំពី​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិប​តី​​អាមេរិក​ លោកបារ៉ាក់​ អូបាម៉ា (Barack Obama) កាលពីខែមុន​ ដែល​អំឡុង​ពេល​នោះ​ លោក​បាន​ជំរុញ​​ឲ្យ​លោក​ ហ៊ុន សែន យកចិត្តទុក​ដាក់​គិត​គូរអំពី បញ្ហា​​សិទ្ធិ​មនុស្ស​ដែល​កាន់​តែ​អាក្រក់​ទៅ​ៗ​។

លោក ដេហ្គល បាន​មានប្រសាសន៍ថា​​ “ ការ​ការពារ​សិទ្ធិមនុស្ស​គឺ​ជាការ​ចាំបាច់​ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់សន្តិសុខ​ស៊ីវិល​ ការ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​ និង​ជា​ពិសេស​ជាចុង​ក្រោយ​គឺ​សន្តិភាព”។

លោកដេហ្គលបាន​បន្ថែម​ថា“ នេះ​​គឺ​ជា​សារ​មួយ​ដ៏សំខាន់​របស់​ប្រធានាធិបតី​ លោកបារ៉ាក់​ អូបាម៉ា អំឡុង​ពេល​​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ កាល​ពីខែមុន​ នៅ​ពេល​នោះ​លោក បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ និង​បាន​បញ្ជាក់​ថាការ​សន្យារបស់​ប្រជាពលរដ្ឋ​កម្ពុជា​គួរ​តែ​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ពេល​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​គោរព​ និង​គ្រប់ទស្សន​ទាំង​អស់​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​”។

លោកប្រធានាធិប​តី​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​លោកហ៊ុនសែនបង្កើត​គណៈ​កម្មាធិការ​រៀបចំការបោះ​ឆ្នោត​ឯករាជ្យ​មួយ​ និង​អនុញ្ញាត​គណបក្ស​ប្រឆាំង​អាចធ្វើ​សកម្ម​ភាពនយោបាយ​ដោយ​សេរី​ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់រួម​ទាំង​ម្ចាស់​ស្ថានីយ​​វិទ្យុសម្បុកឃ្មុំលោកម៉មសូណង់ដូផងដែរដែលកំពុង​ជាប់​ពន្ធនាគារ​។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថារដ្ឋា​ភិ​បាល បានបង្កើនការ​គាប​សង្កត់​ផ្នែក​សិទ្ធិ​​មនុស្ស​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ តាម​រយៈការ​ប្រើប្រាស់​កម្លាំង​នគរបាល​ និង​តុលា​ការ​ ដើម្បី​គាប​សង្កត់​អ្នក​តវ៉ា​ដោយសន្តិវិធី។

កាល​ពីខែ​​កុម្ភៈលោកឈូកបណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត​បាន​បាញ់​ក្រុម​មនុស្ស​តវ៉ា​ដោយ​សន្តិវិធី ដោយធ្វើ​ឲ្យ​កម្មការិនី​រោងចក្រ​​បីនាក់​រង​របួស​ ដែល​កម្មការិ​នីម្នាក់​បាន​ធ្លាយ​សួត​។ទោះ​ជា​​មានការ​ចោទ​ប្រកាន់​ពី​តុលាការ និងមានការអះអាង​ពីសាក្សី​ក៏​ដោយ​ ក៏​​តុលាការ​មិន​បាន​ព្យាយាម​ចាប់​ខ្លួន​លោកបណ្ឌិត​​ ទេ​ ហើយអាច​តម្កល់ទុក​សំណុំ​រឿង​នេះ​ដោយមិនចាត់ការ​។

នាង នុត សុខន ជា​កម្មការិនី​ម្នាក់​នៅ​ក្នុង​ចំណោម​កម្មការិនីបីនាក់ ដែល​ទទួលរង​របួសដោយការបាញ់​ប្រហារ របស់​លោកឈូកបណ្ឌិត​ បាន​រំឭក​ក្រុម​មនុស្ស​ ដែល​ជួប​ជុំ​គ្នា​នៅ​សួន​សេរីភាព​អំពី​ករណី​នេះ​។ នាង​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “ យើង​ទាំង​បី​នាក់​ ជាអ្នក​រង​គ្រោះ​ដោយ​ការ​បាញ់​ប្រហារ​របស់​លោក ឈូក​ បណ្ឌិត​ ដែល​នៅ​តែមាន​សេរីភាពនៅ​ឡើយ​​។សូម​មេត្តា​រក​យុត្តិធម៌​ឲ្យ​យើង​ផង”។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកបានមាន​ប្រសាសន៍ថាមន្ត្រី​រដ្ឋា​ភិបាល​ជាច្រើន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹតិ្តការណ៍នេះដែរ ​រួម​ទាំង​លោកកែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ និងលោកឱម​ យិនទៀងប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិមនុស្សរបស់​រដ្ឋាភិបាលប៉ុន្តែពួក​គេបាន​ប្រាប់ថាជាប់​រវល់​ខ្លាំងណាស់។

មានវត្តមានរបស់មន្ត្រី​នគរបាល​ រិចតួច​ប៉ុណ្ណោះ​នៅ​ជុំ​វិញ​នៅ​សួន​សេរី​ភាព​។ ប៉ុន្តែនៅ​ចម្ងាយ​ពីរបីប្លុក​ប៉ុណ្ណោះ គឺនៅ​ជិត​​កែង​មហាវិថី​ព្រះ​មុនីវង្ស​ និង​មហាវិថីសហ​ព័ន្ធ​រុស្សី មាន​នគរបាល​ប្រឆាំងកុបកម្ម​ប្រហែល​១០០នាក់​បាន​បិទ​ផ្លូវ​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹងការ​បណ្តេញ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ដង្ហែរ​ក្បួន​ទៅកាន់​វិមាន​សន្តិភាព​របស់​លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែនដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​លោកជួយ​ដោះ​ស្រាយ​វិវាទដីធ្លី​របស់​ពួកគាត់​។​​

ខណៈ​ដែល​នគរ​បាល​ប្រ​ឈម​មុខជាមួយ​​ក្រុម​អ្នកតវ៉ា​ គេឃើញ​មន្ត្រី​នគរបាល​ម្នាក់វាយ​ស្រ្តី​អ្នក​តវា៉ម្នាក់​​ដួល​ទៅ​នឹង​ដី​ ហើយ​ទាត់​គាត់​ត្រូវ​​ចំ​ពោះ​។នៅ​ពេល​​ក្រុម​អ្នកតវ៉ា​​សម្រេច​បំ​បែក​គ្នា​​នៅ​វេលា​ម៉ោង​​១០​និង​​៣០​នាទី​ មន្ត្រី​នគរបាល​​បា​ន​ឃាត់​ខ្លួន​​លោកញឹបលីបុគ្គលិករបស់​​​គណៈ​កម្មកា​រ​​សិទ្ធិ​ល​ំ​នៅ​​ដ្ឋាន​ ដោយ​សារ​​តែថត​រូ​ប។

​លោកញឹបលីត្រូ​វ​បា​ន​​នាំ​ខ្លួន​ទៅ​កាន់​​ស្នាក់​ការ​​នគរបាលសង្កាត់ស្រះ​ចក​ ប៉ុន្តែត្រូវ​បាន​ដោ​ះ​លែង​នៅពេលក្រោយមក។

លោក​​មាន​ប្រ​សាសន៍​បន្ទាប់​ពី​នគរ​បាល​​ដោ​ះ​លែង​ថា “ នគរបាល​​បា​ន​​ចោទ​ប្រ​កាន់​ខ្ញុំ​​ពី​បទ​​ថត​រូប​​ភាព​ អំពីកា​រ​តវ៉ា​​ដោ​យ​មិន​ស្នើ​​សុំកា​រ​អនុ​ញ្ញាត​​​ជាមុន​​ពី​អាជ្ញា​​ធរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ពួ​ក​គេ​ថា ខ្ញុំ​គ្រាន់​តែ​ថត​រូប​​សកម្ម​ភាព​ទូទៅ​​ ដូច​អ្នករូប​ថត​ផ្សេងទៀត​ប៉ុណ្ណោះ​”។ ​លោកកាន់វណ្ណៈនាយ​បុ៉ុស្តិ៍​នគរបាល​សង្កាត់ស្រះចក​​ បាន​បដិ​សេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​អំ​ពី​អ​ំពើ​ហិង្សា​ និង​កា​រ​ឃាត់​ខ្លួន​លោកញឹបលីទេ។

​នៅ​ក្នុង​ខណ្ឌឯណោះសែនសុខវិញ ​អ្នក​រត់​​រឺម៉ក​កង់​បី​ កម្មករ​រោង​ចក្រ​កាត់​ដេរនិ​ង​​ស្ត្រីផ្សព្វផ្សាយ​ស្រា​បៀ ​ប្រហែល​​៣០០នាក់​ បា​ន​ព្យា​យា​ម​ដង្ហែរ​ក្បួ​ន​​ឆ្ពោះទៅ​​កាន់ក្រសួ​ង​កា​រ​​ងារ​ ដើម្បី​​​​ដាក់​ញត្តិ​​របស់​ខ្លួនដោយ​ស្នើ​​សុំ​កា​រ​កា​រពា​រ​តាមផ្លូ​វ​ច្បាប់​បន្ថែម​ទៀត​ និងទាមទារ​ប្រាក់​ខែ​​ខ្ពស់​ជាង​នេះ​។ដំបូង​នគរ​បាល​​​បា​ន​រារាំង​ពួ​ក​គេ​​មិន​ឲ្យ​​ដើរ​ក្បួន​​ទេប៉ុន្តែក្រោយ​​មកបានអនុញ្ញាត​ឲ្យពួ​ក​គេ​ទៅ​ក្រសួង​ ហើយេ​បាន​​​ដាក់​ញត្តិ​ទាមទារ។

​ឈ្មោះអូនស្រី​​ឡេន ​ជា​អ្នកបម្រើ​តាម​ផ្ទះ​​អា​យុ​​២៦​ឆ្នាំ ​បា​ន​និ​យាយ​ថា ​នាង​ធ្វើ​កា​រ​​១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ដោ​យ​គ្មាន​​ពេល​សម្រាក​​​នៅចុ​ង​សប្តាហ៍​ ​តែទទួល​បា​ន​ប្រាក់ឈ្នួល​ចំ​នួន​១០០​ដុល្លារ​ក្នុង​មួ​យ​​ខែ។ ​​នា​ង​បា​ន​និ​យា​យ​ថា“ យើង​ចង់​​ឲ្យ​ក្រសួ​ង​​កា​រ​ងារ​​ចាត់ទុក​អ្នកបម្រើតាម​ផ្តះ​​ចូលទៅ​ក្នុង​ច្បាប់កា​រ​ងារ​ ពី​ព្រោះ​​យើង​សម​នឹង​មា​ន​សិទ្ធិ​​ដូចកម្មករ​ដទៃទៀត​​ដែរ​”។

លោកខៀវ​ សាវុធអនុប្រធា​ន​នាយក​ដ្ឋាន​ផ្នែក​​ដោះ​ស្រាយ​វិ​វាទ​កា​រ​​ងារ​​របស់ក្រសួ​ង​ការងារ​ បា​ន​ទទួល​ស្គាល់​ថា​​លោកបា​ន​ទទួល​​ញត្តិ​ទាមទារនេះ​។ ​លោក​​មា​ន​ប្រ​សាសន៍​ដោ​យ​មិនបរិ​យាយ​ ​លម្អិត​ថា “ ​ក្រសួ​ង​នឹ​ង​សម្រេច​ថា​តើ​អ្វី​នឹង​អ្វីខ្លះ​នៅ​ពេល​​ខាង​មុខ”។ ​(រាយកា​រណ៍​ដោយ អូនភាព ឃួន ណា​រីម ភោគដន និង Zsombor Peter)​ ប្រែសម្រួលដោ​យ ​​ឃិនណៃ និងចេវប៊ុននី​

​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស