32 C
Phnom Penh

ក្រុម​​​អ្នក​​​ភូមិ ដែល​​​មាន​​​កំហឹង បាន​​​វាយ​​​សម្លាប់​​​សមាជិក​​​ក្រុម​​​ចោរប្លន់ម្នាក់នៅ​​​ក្នុង​ស្រុក​​​ក្រគរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​​​​តាម​​​ក្រុម​​​មន្ត្រី​​មូលដ្ឋាន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​អ្នក​​​ភូមិ ដែល​​​មាន​​​កំហឹង បាន​​​សម្លាប់​​​ជន​សង្ស័យ​ជា​សមាជិក​​​ក្រុម​​​ចោរ​​​ប្លន់​​​ម្នាក់កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​​​ពោធិ៍សាត់ ដោយ​​​និយាយ​​​ថា​​​ បុរស​​​អាយុ​​​២២​​​ឆ្នាំ​​​នេះ គឺ​​​ជា​​​មេ​​​ក្រុម​​​​​​ចោរប្លន់​​​​​​នៅ​​​​មូល​ដ្ឋាន។

លោក មោគ កោ ដែល​ជា​​​មេឃុំ បាន​​​មាន​​​ប្រសាសន៍ថា បុរស​​​ឈ្មោះ ប្រាជ្ញ សុភក្ដិ បាន​​​ផឹក​​​ស្រា​​​ជា​​​មួយ​​​នឹង​​​​​​បុរស​​​បួន​​​នាក់​​​ផ្សេង​​​ទៀត​​​​នៅ​​​​ម៉ោង​​ប្រហែល​​​៥​​​ល្ងាច នៅ​​​ឃុំ​​​ស្នាអន្សាស្រាប់​តែ​នៅ​ពេល​​នោះ​​​ក្រុម​​​អ្នក​​​ភូមិ បាន​យក​ដំបង​វាយ​​​​​​​សម្លាប់​​​បុរស​​​ម្នាក់​​​នេះ​​​។

លោក​បនទៀត​​​ថា “ពេល​​​នគរ​​​បាល​បាន​​​​មក​​​ដល់ អ្នក​​​ភូមិ​​​ទាំង​​​នេះ បាន​​​សម្លាប់បុរស​​​នេះ​​​​រួច​​​ទៅ​​​ហើយ។យើង​​​មិន​​​បាន​​​ដឹង​​​ថា អ្នក​​​ភូមិ​​​ណាដែលបាន​​​សម្លាប់​​​បុរសនេះ​​​ទេ ពី​​​ព្រោះ​​​​មាន​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់។​មនុស្ស​​​ទាំង​​​អស់​​​​​​ក្នុង​​​​ឃុំ​​​នេះ​​​​ខ្លាច​​​​​​​ជន​​​​នេះ ​ពី​​​ព្រោះ​​​ជន​​​នេះ មាន​​​ចរិត​​​​កាច​​​សាហាវខ្លាំង​​​ណាស់។​​​ប្រសិន​​​​បើ​​​អ្នក​​​ភូមិ​​​រាយការណ៍​​​​ពី​ជន​​​នេះ​​​​ប្រាប់​នគរបាល​​​​នោះ​​​ ជន​​​នេះគំរាម​​​ថា​​​នឹង​​​ដុត​​​ផ្ទះ​​​ពួក​​​គេ​​​ចោល”។

លោក មោគ កោ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា ​ជន​ដែល​ត្រូវ​គេ​វាយ​សម្លាប់​រូប​នេះ ​​​​​​​ធ្លាប់​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​​ប្រើ​​​អំពើ​ហិង្សា​ដោយ​ចេតនា កាល​​​ពី​​​ឆ្នាំ​​​មុន បន្ទាប់​​​ពី​​​​មាន​ការ​​​វាយ​​​តប់​​​គ្នា​​​ ដែល​​​ជន​​​​​​នេះ​បានជាប់​​​ពាក់ព័ន្ធ​​​​ និង​បាន​បណ្តាល​ឲ្យ​​​អ្នក​​​ភូមិ​​​ម្នាក់​​​រង​​​របួស ប៉ុន្តែ ជន​​​​​​នេះត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយគ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ទៅ​​​វិញ។

លោក ភួង សុធា អ្នក​​​សម្រប​​​សម្រួល​​​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដហុក ប្រចាំ​​​ខេត្ត​​​ពោធិ៍​​សាត់​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​វាយ​សម្លាប់​ពី​​ក្រុម​​​អ្នក​​​ភូមិ​​​​បែប​​​នេះ​​​​មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​នោះ​​​​​ទេ ហើយ​​លោក​​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា កង្វះ​​​ជំនឿ​​​លើ​​​ក្រុម​​​មន្ត្រី​​​មូលដ្ឋាន​​​បាន​​​បណ្ដាល​​​​ឲ្យក្រុម​​​អ្នក​​​ភូមិ​អនុវត្ត​ច្បាប់​ដោយ​ខ្លួន​ឯង៕​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស