35 C
Phnom Penh

ការ​​ស៊ើប​អង្កេតករណី​បាញ់​ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិ​សេស ត្រូវ​បា​ន​បញ្ជូន​ទៅ​ព្រះ​រាជ​អា​ជ្ញា​ម្តង​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុលា​ការម្នាក់​​បា​ន​និយាយកាល​​ពី​ម្សិល​មិញ​ថា ​​សេចក្តី​សន្និ​ដ្ឋានចុងក្រោយ​ក្នុងការ​ស៊ើប​អង្កេត​​របស់​សាលា​​ដំ​បូង​​ខេត្ត​​ស្វាយ​រៀ​ង​​ក្នុង​ករណី​បាញ់​ប្រហារកម្មករ​តវ៉ា​​បី​នាក់នៅ​ឯតំ​បន់​សេដ្ឋ​កិច្ច​​ពិ​សេសកា​ល​ពី​ដើមឆ្នាំ​នេះ​ ត្រូ​វ​បា​ន​​បញ្ជូ​ន​ទៅឲ្យ​​​ព្រះ​រាជ​អាជ្ញា​ ជា​លើក​ទី​​២ ​កា​ល​ពី​ថ្ងៃ​​អា​ទិត្យ។

លោកពេជ្រឈឿត ​ចៅ​ក្រម​ស៊ើប​​សួរ​របស់សាលា​​ដ​ំ​បូង​​ខេត្ត​ស្វាយ​​រៀងបា​ន​​បដិ​សេធ​មិនបកស្រាយ​ថា​ តើ​លោកបា​នស្នើ​ឲ្យព្រះ​រាជ​​អាជ្ញា​លើក​លែង​កា​រ​​ចោទ​ប្រ​កាន់​ឬបន្ត​​ចាត់​កា​រ​លោក​ ឈូ​ក បណ្ឌិត​ អតី​តអភិ​បាល​ក្រុង​បាវិត​ ​ដែល​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​ពី​បទ​​បង្ក​របួស​ស្នាម​​ដោយ​អចេតនា​ក្នុង​ករណីបាញ់​ប្រហារកម្ម​ការិនី​​​ចំ​នួ​ន​បី​នាក់​​ឬ​យ៉ាង​ណា​​​ទេ​។

លោកចៅក្រមពេជ្រឈឿតបា​ន​មា​ន​​​ប្រ​សាស៍​ថា “ ​យើង​បា​ន​បញ្ជូ​ន​កា​រ​​សន្និ​​ដ្ឋាន​​ទៅ​ព្រះ​រាជ​អា​ជ្ញា​ហើយ ហើយ​លោក​​នឹង​​សម្រេច​​ថា​ តើ​​លោកនឹង​​​ច្រាន​ចោលឬ​យល់​​ព្រម​​​​នោះ​ទេ​”។

លទ្ធ​ផល​នៃកា​រ​ស៊ើប​អង្កេត​​បឋម​របស់​លោក​ចៅក្រម​ ពេជ្រឈឿត ​កា​ល​ពី​ក្នុង​ខែ​​សី​ហា ​ត្រូ​វ​បា​នបញ្ជូ​ន​ត្រឡប់​ទៅ​ឲ្យលោក​វិញ​ ដើម្បី​ស៊ើប​អង្កេតតទៅទៀត​ បន្ទាប់​ពី​​ជន​សង្ស័យ​ទី​២ និ​ង​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ឈ្មោះ​ស ចន្ថា អធិកា​រ​​នគរបាល​ក្រុង​បា​វិត​ បាន​ចេញឈ្មោះ​​ក្នុងរយៈ​ពេល​​ប្រាំ​មួ​យ​​ខែ​ក្រោយ​​ពីមានការ​បាញ់ប្រហារ ប៉ុន្ដែ​លោក​បា​នប​ដិ​សេធ​ថា​ លោក​មិនមានវត្តមាន​នៅ​កន្លែង​បាញ់​ប្រហារ​នោះទេ​​។

លោក ជិន លីដា ​មេធាវី​​របស់​​ជ​ន​​រងគ្រោះទាំ​ង​បី​នាក់​ មា​ន​ប្រ​សាសន៍​ថា ​លោក​មិន​ទាន់​​ទទួល​ព័ត៌មា​ន​​អំ​ពី​កាល​បរិច្ឆេទ​​បើក​សវ​នា​កា​រ​​ជំនុំ​ជម្រះ​រឿង​ក្តី​នេះ​នៅ​ឡើយ​ទេ។ ឈ្មោះ ប៊ុន ចិន្តា ដែលមាន​​របួស​ធ្លាយសួត​ដោយកា​រ​បាញ់​ប្រហារ​ ​​និ​យា​យថា នា​ង​ខក​ចិត្តណាស់ ​​ដោយ​សារ​​តែ​​តុ​លា​កា​រ​មិនអាច​​បើក​​សវនា​ការ​ជំនុំ​ជម្រះ​ក្តី​​ក្នុង​កា​រ​បាញ់​ប្រហារ ​​​ដែល​​កើត​ឡើង​​កា​ល​ពី​ថ្ងៃ​ទី​២០ខែ​កុម្ភៈ។

​នាងចិន្តានិ​យាយ​ថា “ ខ្ញុំ​គិត​ថា​ ​​យូរ​ពេក ហើយ​មន្ត្រី​តុ​លា​កា​រ​​មិន​បានប្រឹង​ប្រែង​តាម​ចាប់​ខ្លួន​​ ឈូក បណ្ឌិតទេ​។ពេល​នេះ ​ខ្ញុំ​រស់​នៅ​ដោ​យ​ភ័យ​ខ្លាច​ចំ​ពោ​ះ​​សន្តិ​សុខ​​របស់​ខ្ញុំ​ ព្រោះ​គាត់​នៅ​មិន​​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ​ ហើយ​​​យើង​ខ្លាច​​ថា គាត់​នៅ​តែ​ធ្វើ​បា​ប​​យើង​”។

បើទោះ​ជា​​ត្រូ​វបាន​​ចាត់​ទុ​ក​ថា​ ជាជ​ន​សង្ស័យ​តែ​ម្នាក់​ក្នុង​កា​រ​​បាញ់​ប្រហារ​​នោះ​ក៏ដោ​យក៏​លោកបណ្ឌិតមិន​ដែល​ជាប់​ឃុំ​ឡើយ ​ហើ​យ​អង្គកា​រ​​សិទ្ធិមនុស្ស​​បា​ន​រិះ​គន់​កា​រ​ចោទ​ប្រកាន់​​ស្រាល​​ពេកពីបទ​បង្ក​​របួស​ស្នាម​ដោ​យអចេត​នា​ ក្នុងករណី​បាញ់​ប្រហារ​​​កម្មការិនីទាំ​ង​បី​នាក់​នេះ​។​

​លោកមឿ​នតុ​លា ​ប្រធា​ន​កម្មវិធី​កា​រ​ងា​រ​របស់មជ្ឈមណ្ឌល​​អប់​រំ​​ច្បាប់​សម្រាប់​សហ​គមន៍​ ដែល​ផ្តល់​​ជំ​​នួ​យ​ផ្នែក​ច្បាប់​​ដល់​កម្មកា​រិនី​បី​នាក់​នេះ ​បា​នមាន​ប្រ​សាសន៍​ថា ​កា​រ​លើក​លែង​កា​រ​​ចោទ​ប្រកាន់លោក​ បណ្ឌិតកាន់​តែធ្វើ​ឲ្យ​គេជឿថា ​តុ​លា​​កា​រ​​លម្អៀង។

លោកតុលា​ មានប្រសាសន៍​ថា “ ​ប្រសិ​ន​តុ​លា​កា​រ​​លើក​លែង​កា​រ​​ចោទ​ប្រកាន់​លោកឈូក បណ្ឌិត ​វា​នឹង​បង្ហាញ​​យ៉ាង​​ច្បាស់​​ក្រឡែត​​ថា វប្បធម៌និទណ្ឌភាព​​ពិតជាមាននៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ហើយ​​ប្រព័ន្ធ​តុ​លាការ​មិន​មែ​ន​​ជា​កន្លែង​ដែល​ប្រជា​ពល​រដ្ឋ​អា​ចស្វែង​រក​យុត្តិធម៌ដោយ​​ឯក​រាជ្យឡើយ​”។

​លោកសុរិយាស៊ូ​បេឌីប្រេសិត​​សិទ្ធិ​មនុស្ស​​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេ​ស​កម្ពុជា​ ក្នុង​អំ​ឡុង​កា​រ​​បំ​ពេញ​ទស្ស​នកិច្ច​​របស់​លោក​​នៅ​កម្ពុជា កា​ល​ពី​ឆ្នាំមុន​បា​នលើក​ឡើង​ថា កា​រ​​កែ​ទម្រង់​​ប្រព័ន្ធតុលាការ​​​របស់​ប្រទេ​ស​នេះ​ មា​ន​កា​រ​​វិវឌ្ឍ​យឺតៗ៕

ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស