38.8 C
Phnom Penh

ជន​ជាតិ​ភាគ​តិច​ឲ្យលោក ឈាង វុន ទៅ​សូម​ទោស​ដល់​មណ្ឌល​គិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​ប្រាំ​ពីរបាន​ស្លៀក​សម្លៀក​បំពាក់​ប្រ​ពៃ​ណី​​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដើម្បី​​ទាម​ទារ​ឲ្យ​លោក​ ឈាង​ វុន សមាជិក​សភា​​មកពីគណ​បក្ស​ប្រ​ជាជន​កម្ពុជា ​ធ្វើ​ដំណើរ​​ទៅកាន់​ខេត្ត​មណ្ឌល​​គិរី ដើម្បី​សូម​អភ័យ​ទោស​ដោយ​ផ្ទាល់​ចំពោះ​សម្តី ដែល​លោក​បានប្រើ​នៅ​ក្នុង​រដ្ឋ​សភានាពេល​ថ្មី​ៗនេះ តាមបែប​រើស​អើង​​​មក​លើ​ជន​ជាតិ​ដើម​ភាគ​តិច​។

អំឡុងកិច្ចពិភាក្សា​​ដេញ​ដោល​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកាលោកឈាងវុនបាន​ហៅ​លោកកឹម ​សុខាប្រធាន​គណ​បក្ស​សិទ្ធិមនុស្សថា​ “ ព្នង” ដែលជាឈ្មោះ​របស់ក្រុមអម្បូរ​ជន​ជាតិ​ដើម​ភាគ​តិចដ៏​ធំ​មួយ​ ​កំពុង​រស់​នៅ​ក្នុង​ខេត្តភាគ​ឦសាន​នៃប្រទេស​​​កម្ពុជា ប៉ុន្តែ​ នៅ​ក្នុង​ភាសា​ខ្មែរពាក្យ​ថា ព្នងក៏​​ត្រូវគេប្រើជា​ពាក្យ​​​ប្រមាថ​ផងដែរ​ ដើម្បី​សំដៅ​ដល់មនុស្សគ្មាន​អរិយ​ធម៌ឬ​ជា​មនុស្ស​សាហាវ​ឃោរឃៅ។

សមាជិក​ជន​ជាតិដើម​ភាគ​តិច​ចារ៉ាយ​ម្នាក់​ឈ្មោះសុីវ​ ហៀមអាយុ​៦៦​ឆ្នាំមកពី​ខេត្ត​រតន​គិរី​ បាន​និយាយ​អំឡុង​សន្និសីទ​សារ​ព័ត៌មាន​នេះថា “ វា​ជា​លើក​ទី​១​ហើ​យ​ដែល​យើង​បាន​ឮ​សមាជិក​សភា ​និយាយ​ពាក្យ​សម្តី​ឆ្កួតៗ​បែប​នេះ អំពី​សហ​គមន៍​ជន​ជាតិ​ភាគ​តិច ហើយធ្វើឲ្យ​យើង​ខឹង​ដោយ​សារ​តែវា​​ជា​ការ​រើស​អើង​ មកលើ​សហ​គមន៍​ជន​ជាតិ​ដើមភាគ​តិច​របស់​យើងដែរ”។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​ឈ្មោះប្លៀប៊ីលអាយុ​៧១​ឆ្នាំដែល​ស្លៀក​សម្លៀក​បំពាក់​ប្រ​ពៃ​ណី​របស់​សហ​គមន៍​នេះ បាន​និយាយ​ថា “ យើង​មិនចង់​ឲ្យ​គាត់​ពន្យារ​ពេល​ធ្វើ​ដំណើរ​ទៅ​ខេត្តមណ្ឌល​គិរី​ដើម្បី​សុំ​ការ​អភ័យ​ទោស​នោះទេ ពីព្រោះ​គាត់​គឺ​ជា​សមាជិក​សភា។​គាត់ត្រូវ​​ធ្វើ​ជាគំរូ​គេ​ក្នុង​នាម​ជា​សមាជិក​សភា​មួយ​រូប”។​ លោកបាន​​បន្ថែម​​ថាប្រសិន​បើ​លោកឈាងវុនពន្យារ​ពេល​សុំ​អភ័យ​ទោស​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​​អ្នកផ្សេងៗ​ទៀត​ធ្វើ​តាម​គំរូ​អាក្រក់​នេះ។​

បន្ទាប់​ពី​បានប្រើពាក្យ​សម្តី​បែប​ប្រមាថ​នេះ​ក្នុង​រដ្ឋសភា និង​ត្រូវទទួល​រង​ការ​ថ្កោល​ទោស​ពី​សំណាក់សហ​គមន៍​ជន​ជាតិ​ភាគ​តិច​ព្នងរួច​មក លោក ឈាង វុន បាន​ព្យា​យាម​រកលេសដោះសា ​ដោយ​ការ​និយាយ​ថា សហ​គមន៍​ជនជាតិ​ព្នងមិនទាំង​មាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជាផងទេដែល​ការ​និយាយ​បែប​នេះ​​ធ្វើឲ្យ​សមាជិក​សហគមន៍​នេះ​កាន់​តែ​ខឹង​ខ្លាំង​ឡើងៗ។

ដោយ​ស្ថិត​ក្រោម​សម្ពាធខ្លាំងពេក នៅ​ទី​បំផុត​លោក​ ឈាងវុនបាន​សុំ​អភ័យ​ទោស​ចំពោះ​ពាក្យ​សម្តី​របស់​ខ្លួន​​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ​បណ្តា​អង្គ​ការ​​ការ​ពារ​ជន​ជាតិ​ដើម​ភាគ​តិច បាន​បន្ត​ទាមទារឲ្យ​លោក​ធ្វើ​ដំណើរ​ទៅសុំអភ័យ​ទោសនៅ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​ខេត្ត​មណ្ឌល​គិរីដែល​ជា​កន្លែង​ដ៏​ពិសិដ្ឋ​របស់​ជន​ជាតិ​ព្នង ដើម្បីថ្វាយ​ស្រា​ អុជ​ធូបនិង​បូជា​យញ្ញ​ក្រ​បី​មួយ​ក្បាលដើម្បី​ឲ្យរំសាយ​កំហឹង​​​អារក្ស​​អ្នក​តានិង​ដូន​តា​របស់​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​នេះ​។

លោកឈាងវុនដែល​ពេលនេះកំពុងស្ថិត​នៅក្រៅ​ប្រទេស​ បាននិយាយ​កាល​ពី​សប្តាហ៍​​​មុន​ថាលោកមាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​​ខេត្ត​មណ្ឌល​គិរីនៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

អំឡុង​សន្និសីទ​កាសែតរបស់​ខ្លួន​​កាល​ពី​ម្សិល​មិញ ក្រុម​តំណាង​មក​ពីសហ​គមន៍​ជនជាតិ​ដើម​ភាគ​តិច​​​​ព្នងទំពួនចារ៉ាយគួយសួយ​​ និង​គ្រឹង​ ​​​បានរៀប​រាប់​ពី​ប្រពៃ​ណី​រស់​នៅ​ផ្សេងៗ​ គ្នា​របស់​ពួកគេ​ ដែល​ស្ទើរតែ​គ្មាន​សោះ​ក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគច្រើន​។

លោក​ស្រីយុនម៉ាណេប្រធាន​​សមា​គម​យុវ​ជន​ជនជាតិ​ដើម​ភាគ​តិច ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ​​កាសែតនេះ​ កាល​ពី​ម្សិល​មិញ មាន​ប្រ​សាសន៍​ថា ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មាន​ជា​ច្រើន​សត​វត្សរ៍​មក​ហើយ និង​ជា​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិចមានវ័យ​ចំណាស់បំផុត​​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រីបាន​មាន​​ប្រ​សាសន៍​ថា “ ខ្ញុំសូម​អំពាវ​នាវទៅ​បង​ប្អូន​ទាំង​អស់ សូម​​កុំ​និយាយ​ថា ជន​ជាតិ​ដើម​ភាគ​តិច​ព្នងជាមនុស្ស​សាហាវ​​ឃោរឃៅ​​ ដែល​សម្លាប់​កូន​ខ្លួនឯងនិង​គ្មាន​ការ​អប់​រំឲ្យសោះ។យើង​ក៏​ជា​មនុស្ស​ដែរ”។ លោក​ស្រី​បានបន្ថែម​ថា “ យើង​ត្រូវ​ការ​ឲ្យ​តំណាងរាស្ត្រ​របស់​យើង​នៅ​ក្នុង​រដ្ឋសភា​ដឹង​អំពី​យើង ហើយ​យើង​ត្រូវ​ការ​​តំណាង​​មួយ​ចំនួនចេញ​​ពី​សហគមន៍​របស់​យើង​ ដើម្បីតំណាង​ពួកយើង​នៅ​រដ្ឋ​សភា”។

ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​ជា​ច្រើន​ក្រុម​​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នាពេល​​​បច្ចុប្បន្ន​​​ កំពុង​​​តស៊ូ​​​ការ​​​ពារ​​​​​​មិន​ឲ្យ​​​​បាត់​​​បង់​​​ប្រពៃណីរស់​​​នៅ​​​ និង​​​វប្បធម៌​​​របស់​​​ខ្លួន​​​ ចំពេល​​​រដ្ឋាភិបាល​​​មាន​​​គោល​​​នយោបាយ​​​លក់​​​ដី​​​​​​យ៉ាង​​​ច្រើន​​​របស់​​​ពួក​​​គេ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​ ដែល​​​សម្លឹង​​​ចង់​​​វិនិយោគ​​​លើ​​​គម្រោង​​​កសិកម្ម​​​ទ្រង់​​​ទ្រាយ​​​ធំ​​​។

លោក ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​​បាន​​​ថ្លែង​ថា ​លោក ​ឈាង វុន ​បាន​​​សម្តែងការ​​​សោកស្តាយ​​​​គ្រប់​គ្រាន់​​​​ហើយ​​​​ចំពោះ​​​កំហុស​​​របស់លោក​​​ ហើយ​ថា លោក​មាន​​​គម្រោង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ដើម្បី​​​និយាយ​​​ទៅ​​​កាន​​់​​​សមាជិក​​​សហគមន៍​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​ដោយ​​​ផ្ទាល់​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ លោកឈាងវុន ​​​បាន​​​ចេញ​​​មុខ​​​សូម​​​អភ័យ​​​ទោស​​​ជា​​​សាធា​រណៈ​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថាលោក​​​គ្មាន​​​បំណង​​​ធ្វើ​​​ឲ្យប៉ះពាល់​​​​ដល់​​​​​​​កុល​​​សម្ព័ន្ធ​​​ទាំង​​​នេះទេ​​​ ហើយ​​​កិច្ច​​​ការ​​​របស់​​​លោក​​​គឺ​​​​ដើម្បី​អភិវឌ្ឍ​​​តំបន់​​​ភាគ​​​ឦសាននេះ​​​​​​។ខ្ញុំ​​​គិត​​​ថា លោក​​​នឹង​​​ធ្វើ​​​ជា​​​ដៃ​​​គូ​​​ដ៏​​​ល្អ​​​ជាមួយ​​​កុល​​​សម្ព័ន្ធ​​​ទាំង​​​នោះ”។

វា​​​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​លោក​ ឈាងវុនបានធ្វើ​​​​ឲ្យមាន​ការ​​​​ចុះ​​​ផ្សាយ​​តាម​សារព័ត៌មាន​​ពី​​​ការ​​​អត្ថាធិប្បាយ​របស់​​​លោក។​ក្នុង​ឋានៈ​ជា​ឯកអគ្គ​រាជ​ទូត​កម្ពុជា​​ប្រចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវកាល​ពី​​ឆ្នាំ២០០៥លោកឈាង​ វុនបានចូល​​​រួម​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោលជាសាធារណៈ​​​មួ​យ​​​ជា​មួយ​លោកភីធើឡឺព្រិច (Peter Leuprecht) ប្រេ​សិត​សិទ្ធិ​​​មនុសុ្ស​​​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ប្រចាំ​​​ប្រ​ទេសកម្ពុជា​នា​ពេល​​​នោះ ដែល​បាន​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​​​ការ​​​បដិសេធ​​​ថា គ្មាន​​​និទណ្ឌ​ភាពនៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។អំឡុង​​​សម័យ​​​ប្រជុំ​​​នោះ​​​លោក ​​​ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោកឡឺព្រិច “ ឆេវឆាវមិន​ចេះ​អត់​ឱន ​និង​ខ្វះ​ភាព​ប្រាកដ​និយម​”។

លោក រស់ ចន្ត្រាបុត្រ សាស្ត្រា​ចារ្យ​ភា​សា​វិ​ទ្យាជា​អនុ​ប្រធា​ន​​រាជ​​​បណ្ឌិត្យ​​​សភា​កម្ពុជា​ ​និង​​ជា​ទី​ប្រឹក្សា​​របស់​​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែនត្រូវ​បា​ន​អញ្ជើញ​​ចូ​ល​​រួ​ម​​សន្និសីទ​​កាសែត​នេះ​ ប៉ុន្តែ​លោក​មិន​​បា​ន​ចូ​ល​រួ​ម​ឡើ​យ​។

លោក ចន្ត្រា​បុត្រ ​បា​ន​មា​ន​ប្រ​សាសន៍​​​នៅ​​ពេល​ក្រោយ​មក​​ថាលោក​​មិន​ជឿ​ថាលោកឈាង វុន ​គួ​រតែ​ជំ​រុញ​ឲ្យ​ធ្វើ​ដំណើរ​​​ទៅ​កាន់​​ភ្នំ​ដោះ​ក្រមុំ​​​នោះ​ទេ។ លោកបានមាន​ប្រ​សាសន៍​ថា “ សហ​គមន៍​​ព្នង​​គួ​រតែ​ទទួល​​យក​​​កា​រ​​សូម​អភ័យ​ទោស​​ពី​លោក ឈាង វុន ​ហើយ​បញ្ចប់​ត្រឹម​ហ្នឹង​​ទៅ។ ពួក​គេ​មិន​គួរ​​​ទាម​ទារ​ឲ្យ​លោកឈាងវុន ​ទៅទី​នោះ​ទេ​ ពី​ព្រោះ​វា​នឹង​​​ធ្វើ​ឲ្យ​​លោក​បាក់​មុខ​មាត់​​ផង​ដែរ​”។

​​​តំណា​ង​​ជ​ន​ជាតិ​ដើ​ម​ភាគ​តិច​​កា​ល​​ពី​ម្សិល​​មិញ​ក៏​បា​ន​​សម្តែង​នូ​វ​កា​រ​​ព្រួយ​បា​រម្ភ​​ផង​ដែរ​អំ​ឡុ​ង​​សន្និ​សីទ​កា​​សែត​នេះ​​អំ​ពី​​ផល​​ប៉ះ​​  សារព័ត៌មាន​​ពី​​​ការ​​​អត្ថាធិប្បាយ​របស់​​​លោក។​ក្នុង​ឋានៈ​ជា​ឯកអគ្គ​រាជ​ទូត​កម្ពុជា​​ប្រចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​នៅ​ក្នុង​ទី​ក្រុង​ហ្សឺណែវកាល​ពី​​ឆ្នាំ២០០៥លោកឈាង​ វុនបានចូល​​​រួម​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោលជាសាធារណៈ​​​មួ​យ​​​ជា​មួយ​លោកភីធើឡឺព្រិច (Peter Leuprecht) ប្រេ​សិត​សិទ្ធិ​​​មនុសុ្ស​​​របស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ប្រចាំ​​​ប្រ​ទេសកម្ពុជា​នា​ពេល​​​នោះ ដែល​បាន​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​​​ការ​​​បដិសេធ​​​ថា គ្មាន​​​និទណ្ឌ​ភាពនៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។អំឡុង​​​សម័យ​​​ប្រជុំ​​​នោះ​​​លោក ​​​ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោកឡឺព្រិច “ ឆេវឆាវមិន​ចេះ​អត់​ឱន ​និង​ខ្វះ​ភាព​ប្រាកដ​និយម​”។

លោក រស់ ចន្ត្រាបុត្រ សាស្ត្រា​ចារ្យ​ភា​សាវិ​ទ្យាជា​អនុ​ប្រធា​ន​​រាជ​​​បណ្ឌិត្យ​​​សភា​កម្ពុជា​ ​និង​​ជា​ទី​ប្រឹក្សា​​របស់​​នាយក​រដ្ឋ​មន្ត្រី ហ៊ុនសែនត្រូវ​បា​ន​អញ្ជើញ​​ចូ​ល​​រួ​ម​​សន្និសីទ​​កាសែត​នេះ​ ប៉ុន្តែ​លោក​មិន​​បា​ន​ចូ​ល​រួ​ម​ឡើ​យ​។ លោក ចន្ត្រា​បុត្រ ​បា​ន​មា​ន​ប្រ​សាសន៍​​​នៅ​​ពេល​ក្រោយ​មក​​ថាលោក​​មិន​ជឿ​ថាលោកឈាង វុន ​គួ​រតែ​ជំ​រុញ​ឲ្យ​ធ្វើ​ដំណើរ​​​ទៅ​កាន់​​ភ្នំ​ដោះ​ក្រមុំ​​​នោះ​ទេ។

​លោក ចន្ត្រាបុត្រ បានមាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា “ សហ​គមន៍​​ព្នង​​គួ​រតែ​ទទួល​​យក​​​កា​រ​​សូម​អភ័យ​ទោស​​ពី​លោក ឈាងវុន ​ហើយ​បញ្ចប់​ត្រឹម​ហ្នឹង​​ទៅ។ ពួក​គេ​មិន​គួរ​​​ទាម​ទារ​ឲ្យ​លោកឈាងវុន ​ទៅទី​នោះ​ទេ​ ពី​ព្រោះ​វា​នឹង​​​ធ្វើ​ឲ្យ​​លោក​បាក់​មុខ​មាត់​​ផង​ដែរ​”។

​​​តំណា​ង​​ជ​ន​ជាតិ​ដើ​ម​ភាគ​តិច​​កា​ល​​ពី​ម្សិល​​មិញ​ក៏​បា​ន​​សម្តែង​នូ​វ​កា​រ​​ព្រួយ​បា​រម្ភ​​ផង​ដែរ​អំ​ឡុ​ង​​សន្និ​សីទ​កា​​សែត​នេះ​​អំ​ពី​​ផល​​ប៉ះ​​ពាល់​​ដល់​វប្ប​ធម៌​ប្រពៃណី​​របស់​ពួ​ក​គេ​ ប្រសិន​បើ​សមា​​ជិក​ខ្លះ​ក្នុង​ចំ​ណោម​សមា​​ជិ​ក​សហ​គម​ន៍​របស់​ខ្លួន​​ទទួល​​ស្គាល់​​ប័ណ្ណ​កម្មសិទ្ធ​ិ​ឯក​ជន​ ដែល​បច្ចុប្បន្ន​​ត្រូវ​បា​ន​​ប្រគល់​​ឲ្យ​ក្រោម​​គម្រោ​ង​​របស់​លោក ​ហ៊ុន សែ​ន ​ដោ​យ​​មិន​​រង់​ចាំ​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដីសហគមន៍។

ជ​ន​ជាតិ​ភា​គ​តិច​ព្នង​​ប្រហែល​៤០០​គ្រួ​សារ​​​​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រា​ដា ត្រូ​វ​បា​ន​ទទួលប័ណ្ណ​​កម្មសិទ្ធិដី​​ឯកជន ​កា​លពី​​ថ្ងៃ​ទី​១៥​ ខែ​​វិច្ឆិកាបន្ទាប់​ពី​ដី​របស់​​ពួ​ក​គេ​ត្រូ​វ​បា​ន​​វាស់​វែ​ង​​ដោយ​ក្រុ​ម​និស្សិត​ស្ម័គ្រ​ចិត្ត​​​របស់​លោក​ ហ៊ុនសែន ​មានន័យ​ថា ​លែង​មានសិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​​​ដី​សហគមន៍​​​ហើយ​។

​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​សហគមន៍​មួយ​ចំ​នួនតូចត្រូ​វបា​ន​​​រដ្ឋា​ភិ​បាល​ចេញ​​ឲ្យ​សហគមន៍​​ជន​ជាតិ​​​ភាគតិចចាប​់​តាំ​ង​ពី​​ច្បាប់ភូមិ​បា​ល​ ត្រូ​វ​បាន​​អ​នុ​​​ម័ត​អស់​រយៈ​ពេល​ជា​ង​មួ​យ​ទសវត្សរ៍​មក​នេះ​។ ​​អំ​ឡុ​ង​ឆ្នាំ​នោះ ​សហ​គមន៍​ជ​ន​​​ជាតិ​ដើម​​ភាគ​​តិច​បា​នបាត់​បង់​ដី​ធ្លី​​នៅ​ក្នុង​ខេត្ត​រនត​គិរី​ ស្ទឹង​ត្រែ​ង​ និង​ខេត្ត​​មណ្ឌល​គិរី​។

​​ប្រជាជន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ មានជា​​​ប្រ​​​ពៃ​​​ណីចែក​​​រំលែក​​​ដីដែលមាន​​​ទំហំ​​​ធំ​​​​​​ល្វឹង​​​ល្វើយ​​​ជាមួយ​​​គ្នា​​​ ដើម្បី​​​យក​​​ទៅប្រើ​​​ប្រាស់​​​សម្រាប់​​​ដាំដំណាំ កសិដ្ឋានផ្សេងៗ ​​​ក្នុងរូប​ភាព​ជាសហគមន៍ ហើយ​​​មជ្ឈដ្ឋាន​​​មួយ​​​ចំនួន​​​យល់​​​ឃើញ​​​ថា ​​​ប្លង់​​​ដីឯក​​​ជន​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ដល់តម្លៃ​វប្បធម៌របស់​​​ពួក​​​គេ​​​។

លោក សុីវហៀម ​​​ជា​​​ជនជាតិ​​​ ចារ៉ា​​​យ​​​​ម្នាក់មក​​​ពី​​​ខេត្ត​​​រតនគិរី​ ​​​​​លើក​​​ឡើង​​​ថា ​ក្រុម​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ ដែលបច្ចុប្បន្ន​​​ កំពុង​តែ​ស្នាក់នៅ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ ​​​ដើម្បី​​​វាស់​​​វែងដីសម្រាប់​បែង​ចែកជាឯកជន​​​ទំហំ​​​១.០០០​​​ហិកតា ​​​​​។

លោក សុីវ ហៀម ​​​បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​ សន្និសីទ​​​សារព័ត៌មាន​​​ថា “ យើង​​​មិន​​​ទាន់​​​ដឹងច្បា​​​ស់​​​នៅ​​​ឡើយ​​​ទេ​​​ថា ​​​​​​​​​ដី​​​សហគមន៍​​​របស់​​​យើងនឹង​​​ទទួល​​​រង​​​នូវ​​​ផ​​​ល​​​ប៉ះ​​​ពាល់ ​​​ឬយ៉ាង​ណាទេ​​​ ប្រសិន​​​បើ​​​យើង​​​មាន​​​ប្លង់​​​ដី​​ឯកជន។ ​​​យើង​​​កំពុង​​​ពិភា​​​ក្សា​​​គ្នា​អំពី​​​បញ្ហា​​​នេះ​​​”។

លោក ង៉ែត វាន់ឌី ​​​អាយុ​៣៥ឆ្នាំ ​ជាជន​ជាតិ​ដើមភាគតិចព្នង ដែ​​​ល​​​​​បាន​​​ចូលរួម​​​ក្នុង​​​សន្និសីទ​​​នេះ​​​ដែរ​​​នោះ​​​ បាន​​​លើក​​​ឡើងថា  “ ជា​​​ទូទៅ ​​​​​​ជន​​​ជា​​​តិ​​​ដើម​​​ភាគតិច​​​ចង់​​​បាន​​​ប្លង់​​​ដី​​​សម្រាប់សហ​​​គមន៍​​​ ពីព្រោះ​​​ពួក​​​គេ​​​អាច​​​ប្រើ​​​ប្រាស់​​​ជាទ្រព្យសម្បត្តិ​របស់សហគមន៍​​​ ហើយ​​​វា​​​នៅតែ​​​ជា​​​ដី​​​ដូនតា​​​របស់​​​យើងដដែល​​​ ហើ​​​យ​​​ប្លង់​​​​ដីឯកជន​​​នឹង​​​បង្កផលប៉ះ​​​ពាល់​​​ដល់​​​សិទ្ធិ​​​មាន​​​ប្លង់​​​ដីសហគមន៍​​​របស់​​​យើង​​​”៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម 

ចេវ ប៊ុននី និង ​​​កង​​​ សុធា​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស