28 C
Phnom Penh

រដ្ឋា​ភិ​បាល​ផ្តល់​ឥណទាន​ចំនួន​៤,៥​លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ ដែល​គាំ​ទ្រ​ដោយ​​រដ្ឋាភិ​បាល​បាន​ផ្តល់​ឥណទាន​ចំនួន​៤,៥​លាន​ដុល្លារ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ ដែល​មាន​ផែន​ការ​វិនិ​យោគ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិ​បាល​ ដើម្បី​នាំ​អង្ករ​ចេញ​ឲ្យ​បាន​កាន់​តែ​ច្រើន។​ ​លោក​ សុន​ គន្ធរ​ ​អគ្គនាយក​ធនាគារ​អភិ​វឌ្ឍន៍​​ជន​បទ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ ធនាគារ​អភិវឌ្ឍន៍​ជន​បទ​បាន​និង​​កំពុង​ផ្តល់​ឥណទាន​ឲ្យ​ក្រុម​ហ៊ុន​ថ្មី​មួយ​ គឺ​ក្រុម​ហ៊ុន​ អេង​ ឌីប៉ូ​ ឌីវែល​លប់​មែន​ (Eng Dypo Deve​lopment)​ ដែល​កំពុង​វិនិយោគ​ក្នុង​ទំហំ​ទឹក​​ប្រាក់​សរុប​ចំនួន​១២​លាន​ដុល្លារ​លើ​គម្រោង​កិន​ស្រូវ​នៅ​ក្នុង​ខេត្ត​កណ្តាល។

លោក​ សុន​ គន្ធរ​ ​មាន​ប្រសាសន៍​ថា​ “ ពួក​គាត់​​មាន​ផែន​ការ​សាង​សង់​ឃ្លាំង​ស្តុក​ និង​កន្លែង​​សម្ងួត​ស្រូវ​ព្រម​ទាំង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​​កន្លែង។​ ពួក​គាត់​អាច​ស្តុក​ទុក​ស្រូវ​បាន​ចំនួន​១០.០០០​តោន​នៅ​ក្នុង​ឆ្នាំ​នេះ”។​ យោង​តាម​​គេហ​ទំព័រ​របស់​ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ ក្រុម​ហ៊ុន​នេះ​ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​​ម្ចាស់​គឺ​ លោក​ឧកញ៉ា អេង​ ឌីប៉ូ​ ហើយ​មាន​ដី​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​កំពុង​អុស​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល។

លោក​ សុន​ គន្ធ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ក្រុម​​មួយ​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​ថា​ វ៉ាង​ វុន​ (Wang Vun)​ ត្រូវ​ផ្តល់​ឥណទាន​ចំនួន​៣០០.០០០​ដុល្លារ​ ដើម្បី​ប្រមូល​ទិញ​ស្រូវ​នៅ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។​ រដ្ឋាភិ​បាល​បាន​និង​​កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​កិន​ស្រូវ​ឲ្យ​​បាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ដាក់​ទិស​ដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​​ក្នុង​មួយ​ឆ្នាំៗ​ចាប់​ពី​ឆ្នាំ​២០១៥​តទៅ។​ ក៏​ប៉ុន្តែ​ តួ​លេខ​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ ប្រទេស​​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន​ចំនួន​១៤១.០០០​​តោន​នៅ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ​២០១២​នេះ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀនមាន​ការ​រីក​ចម្រើន​មួយ​ចំនួន​ហើយ​ ខណៈ​ដែល​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចាប់​ផ្តើម​មាន​កាន​តែ​ច្រើន​ឡើង​នៅ​ពាស​ពេញ​ប្រទេស​កម្ពុជា​ ហើយ​មាន​កិច្ច​ព្រម​ព្រៀង​នាំ​អង្ករ​ចេញ​មួយ​ចំនួន​ ដូចជា​កិច្ច​ព្រម​ព្រម​នាំ​អង្ករ​ចេញ​ជា​មួយ​ប្រទេស​ឥណ្ឌូ​ណេស៊ី​ចំនួន​១០០.០០០​តោន​ក្នុង​មួយ​ឆ្នាំ ដែល​រដ្ឋាភិ​បាល​​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​សីហា៕

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស