29 C
Phnom Penh

លោក ស៊ូបេឌី ​​​ជួប​​​ជា​​​មួយ​​​​អ្នក​​​គាំទ្រលោក ម៉ម សូណង់ដូ តាម ​​​ផ្លូវ ​​​និយាយពី​​​បញ្ហាសិទ្ធិ​​​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុនពេលធ្វើ​​​សន្និសីទ​​​សារព័ត៌​​​មានលើក​​​​​​ចុង​​​ក្រោយ​​​​​​នៃ​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​ខ្លួន​កាល​​​ពីថ្ងៃសុក្រ​ លោក សុរិយា​ ស៊ូបេឌី ​(Surya Subedi) ប្រេសិត​​​ពិសេស​​​របស់​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជាជាតិ​​​​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្សប្រ​​​ចាំ​​​នៅ​​​កម្ពុជា បាន​​​ជួប​​ជាមួយ​​​ប្រជាពលរដ្ឋជាង​​​៣០​​​០​​​នាក់​ ដែលជាអ្នក​​​គាំទ្រ​​​លោក ​ម៉ម ​សូណង់ដូ ​​ម្ចាស់​​​ស្ថានីយ​​​វិទ្យុ​​​សម្បុកឃ្មុំ ​​ដោយ​​​ឥត​​​គ្រោង​​​ទុក​​​នៅ​​លើ​​​កំណាត់ផ្លូវ​​​លេខ​​​៣០២ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ហើយ​​​​សន្យា​​​ថា​​​ នឹង​​​តាម​​​ឃ្លាំ​​​មើល​​​​រឿង​​​ក្តី​​​នេះ​​​ដោយ​​​យកចិត្ត​​​ទុក​​​ដាក់​​​បំផុត។

បណ្តា​​​អ្នក​​​គាំទ្រ​​​លោក​​​ ម៉ម សូណង់ដូ ​​​បាន​​​ដើរ​​​ក្បួន​​​ពី​​​សាលា​​​ឧទ្ធរណ៍​​​ភ្លាមៗ ទៅ​​​កាន់​​​ការិយា​​​ល័យ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ ដើម្បី​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​លោក ​ស៊ូបេឌី ​​​​បន្ទាប់​​​ពី​​​លោក​​​​ ម៉ម សូណង់ដូ ត្រូវ​បាន​​​​តុលាការ​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​អាសន្ន​កាល​​​ពី​ថ្ងៃ​​​សុក្រ​​​។

ដោយ​​​ត្រូវ​​​​​សាលា​​​ដំបូង​​​ផ្តន្ទាទោស​​ឲ្យ​ជាប់​​​ពន្ធ​​​នាគារ​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​កាល​​​ពី​​​ខែ​​​តុលា​​​ ពីបទ​​​ចោទ​​​ប្រ​​​កាន់​​​ ដែល​​​មជ្ឈដ្ឋាន​​​ជា​​​ច្រើន​​​ជឿចាត់ទុកថា ជា​​​រឿង​​​នយោបាយ​​​នោះលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធា​​​នា​ធិបតី​​​សហ​​​រដ្ឋ​​​អាមេរិក ​​​ធ្លាប់​​មាន​​​ប្រ​​​សាសន៍​​​សំដៅ​​ដល់​លោក ម៉ម សូណង់ដូ អាយុ​​​៧២​​​ឆ្នាំ​​​ថា​​​ជាអ្នក​​​ទោស​​​នយោបាយ។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​លោក​ ម៉ម​ សូណង់ដូ ​លោក ស៊ូបេឌី បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក​​​មាន​​​ការ​​​សោក​​​ស្តាយ​​​ណាស់ដែល​​​លោក​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​ដោយ​​​ផ្ទាល់​​​បាន​​​ហើយ​​​បាន​​​ចាត់​​​ទុក​​​សេច​​​ក្តី​​​សម្រេច​​​របស់​​​សាលា​ឧទ្ធរណ៍​​​ថា “ពិ​​​បាក​​​នឹង​​​យល់”។

លោក ស៊ូបេឌី បាន​​​មាន​​​​​​​​ប្រ​​​សាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ទាំង​​​នេះ ​​​ដែល​​​បាន​​​ស្វាគមន៍​​​​​​​​ការ​​​លើក​​ឡើង​​​របស់លោក​​​ដោយ​​​ការ​​​ទះ​​​ដៃ​​​និង​​​ស្រែក​​​ហ៊ោ​​​កញ្ជ្រៀវថា “ ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ជា​​​ខ្លាំង​​​ណាស់ ​ចំពោះ​​​ស្ថាន​​​ការណ៍​​​នេះ ហើយ​​​ខ្ញុំ​​​​​​បាន​​​ផ្តល់​​​អនុ​សាសន៍​​​ដល់​​​រដ្ឋាភិបាល​​​រួច​​​ហើយ”។ លោក​​​បាន​​​សន្យា​​​ថា លោក​​​នឹង​​​បន្ត​​​តាម​​​ឃ្លាំ​​​មើល​​​រឿង​​​​ក្តី​​​របស់លោក ម៉ម សូណង់ដូ។

លោក ស៊ូបេឌី បាន​​​ប្រាប់​​​អ្នក​​​គាំ​​​ទ្រ​​​ទាំង​​​នេះ​​​ថា “ សូម​​​អរគុណ​​​​​​បង​​​ប្អូន​​​ខ្លាំងណាស់ ​ដែល​​​​មក​​​ជួប​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​សូម​​​កោត​​​សរសើរ​​​ចំពោះ​​​​​​ការ​​​បង្ហាញ​​​ទឹក​​​ចិត្ត​​​របស់​​​បង​​​ប្អូន”។

ក្រោយ​​​មក នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌​​​មាន​​​​​​មួយ​​​​មុន​​​ពេល​​​លោក​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា ​លោក ស៊ូបេឌី បាន​​​មាន​​​​​​ប្រ​​​សាសន៍​​​ថា ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ វប្បធម៌និទណ្ឌ​​​ភាព​​​ និង​​​ការធ្លាក់​ចុះ​ខាងសេរី​​​ភាព​​​បញ្ចេញ​​​មតិ គឺបញ្ហាធំៗ​​​ ដែល​​​ប្រ​​​ទេស​​​កម្ពុជា កំពុង​​​តែ​​​ជួបប្រទះ។

ដោយចាត់​​​ទុក​​​កម្ម​​​វិធី​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​ដែល​​​​ទើប​​​តែ​​​បាន​​​​​​ចាប់​​​ផ្តើម​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ ថា​​​ ជា “ ការ​​​វិវឌ្ឍ​​​គួរ​​​ឲ្យ​​​ស្វាគមន៍​​​” ដែល​​​ត្រូវ​​​បាន​​​អនុ​​​វត្ត​​​ចាប់​​​តាំង​​​ពីដំណើរ​​​ទស្សន​​​​​​កិច្ច​​​លើក​​​ចុង​​​ក្រោយ​​​របស់​​​ប្រេសិត​​​ពិសេស​​​នៃ​​​អង្គ​​​ការ​​​សហ​​​​ប្រ​​​ជា​​​ជាតិ​​​រូប​​​នេះ លោក ស៊ូបេឌី លើក​​​ឡើង​​​ទៀត​​​ថា នៅ​​​មាន​​​បញ្ហាគួរឲ្យព្រួយ​បារម្ភ​​​ខ្លះ​​​​​​ នៅក្នុង​​​កម្ម​​​វិធី​​​នេះ។

លោកបានមាន​​​ប្រ​​​សាសន៍​​​ថា “ នៅមាន​ចំណុច​គួរឲ្យព្រួយបារម្ភ​​​ជា​​​ច្រើន​​​ ចំពោះ​​​ការ​​​អនុ​​​វត្ត​​​កម្ម​​​វិធី​​​ផ្តល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​នេះ ដូចជា​​​កង្វះ​​​តម្លា​​​ភាព​​​ ផលប៉ះ​​​ពាល់​​​ដល់ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ និង​​​អំពី​​​ដំណើរ​​​ការ​​​​​​ជ្រើ​​​សរើស​​​សហ​​​គមន៍​​​​​​ឲ្យ​​​ទទួល​​​ប័ណ្ណ​​​បានកម្ម​​​​សិទ្ធិ​​​ជា​​​ដើម​​​”។

លោក​​​បន្ត​​​ថា “ ខ្ញុំ​​​នៅ​​​តែ​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​​ជា​​​ខ្លាំង​​​ អំពី​​​វប្ប​​​ធម៌​​​និទណ្ឌ​​​ភាព​​​ក្នុង​​​ប្រទេស​​​​កម្ពុជា និង​​​បទ​​​ឧក្រិដ្ឋ​​​ជា​​​ច្រើន​​​ដែល​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ គ្មាន​​​​ជន​​​ល្មើសណា​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​​នាំ​​​ខ្លួន​​​មក​​​ផ្តន្ទា​​​ទោសឡើយ។​និទណ្ឌ​​​ភាព​​​ធ្វើ​​​ឲ្យ​​​សាធារណ​​​ជន​​​បាត់​​​បង់​​​ជំ​​​ជឿ​​​ចិត្ត​​​លើ​​​

ប្រ​​​ព័ន្ធ​​​​យុត្តិ​​​ធម៌​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ ​ពោល​​​គឺ​​​មិន​​​ត្រឹម​​​តែ​​​​​បាត់​​​បង់​​​ទំនុក​​​ចិត្ត​​​លើ​​​​តុលាការ​​​​​​ប៉ុណ្ណោះ​​​​ទេ តែ​​​ថែម​​​ទាំង​​​នគរ​​​បាល​​​ និង​​​បណ្តា​​​ស្ថាប័ន​​​​អនុ​​​វត្ត​​​ច្បាប់​​​ផ្សេងៗ​​​ទៀត​​​ផងដែរ”។

លោក​​​ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ដែរ​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​ហួស​​​ហេតុ​​​លើ​​​ការ​​​បណ្តេញ​​​ចេញ ​កំពុង​​​បង្ខំ​​​ឲ្យ​​​ប្រ​​​ជា​ពល​​​រដ្ឋ​​​ធ្លាក់​​​ចូល​​​ក្នុង​​​ស្ថាន​​​ភាព​​​ខ្លាច​​​ខ្លួន​​​ឯង។

នៅ​​​ទី​​​បំផុត លោក ស៊ូបេឌី បាន​​​មាន​​​ប្រ​​​សា​សន៍​​​ថា លោក​​​ភ្ញាក់​​​ផ្អើល​​​ចំពោះ​​​ប្រតិ​​​កម្ម​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​អនុ​​​សាសន៍​​​របស់​​​លោក។​សេច​​​ក្តី​​​រាយ​​​ការណ៍​​​របស់​​​លោក​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ស្តីពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្សនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​ទាំង​​​កំហឹង​​​ពីសំណាក់​​​លោក ឱម យ៉ិនទៀង ​​​ប្រ​​​ធាន​​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​រដ្ឋាភិបាលដោយ​​​បានចោទ​​​ប្រ​​​កាន់​​​លោក ស៊ូបេឌី ​​​ថាកំពុងតែធ្វើ​​​យុទ្ធ​​​នាការឲ្យ​​​គណ​​​បក្ស​​​ប្រ​​​ឆាំងចំណែក​​​លោក ហ៊ុន សែន បាន​​​ហៅ​​​របាយ​​​ការណ៍​​​របស់​​​​លោក​​​ថា “ មិន​​គួរ​​​ឲ្យ​​​ជឿ”។​​​​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​ព្រ​​​ហស្បតិ៍​​​ លោក ​ហ៊ុន សែន ​ក៏​​​​​បាន​​​ប្រ​​​កាស​​​ដែរ​​​ថា លោកមិន​​​ជួប​​​ជា​​​មួយ​​ប្រេ​សិត​​​សិទ្ធិ​​​មនុស្ស​​​រូប​​​នេះ​​​ឡើយ ដោយ​​​លោក​លើក​​​ឡើង​​​ថា មិន​​​ចាប់​​​អារម្មណ៍​​​នឹង​​​ស្តាប់​​​អនុសាសន៍​​​របស់​​​លោកទេ។

លោក ស៊ូបេឌី ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​ដោយ​​​មិន​​​លើក​​​ឡើង​​​ចំៗអំពី​​​​​​ការ​​​ច្រាន​​​​​​ចោល​​​របស់​​​លោក ហ៊ុន សែន ​​នូវ​​សំណើ​​​​របស់​​​ខ្លួន​​​សុំ​​​ជួប​​​លោក​​​នោះថា “ នៅ​​​ក្នុង​​​បណ្តា​​​​ប្រទេស​​​ផ្សេងៗ​​​ ការ​​​ផ្តល់​​​អនុសាសន៍​​​បែប​​​នេះ​​​​គេចាត់​​​ទុក​​​ថា ជា​​​កិច្ច​​​ពិភាក្សា​​​ថ្នាក់​​​ជាតិតាម​​​​​​ធម្មតា និង​ជាកិច្ច​​​​​​ពិភាក្សា​​​ដ៏ស្មោះ​​​ត្រង់ ប៉ុន្តែ​​​ការពិភាក្សាប្រកប​​​ដោយ​​​វិជា្ជ​​​ជីវៈ​​​ នឹង​​​ធ្វើ​​​ឡើង​​​តាម​​​ក្រោយ​​​”។

លោក​​​បាន​មាន​ប្រសាសន៍ថា “ គួរតែ​​​ផ្តោត​​​ជា​​​សំខាន់​​​លើ​​​​ខ្លឹម​​​សារ ​​​ ដែល​​​ខ្ញុំផ្តល់​​​អនុ​​​សាសន៍​​​ មិន​មែន​​​​ផ្តោត​​​​លើ​​​ខ្លួន​​​ខ្ញុំ​​​​​​ ក្នុង​​​នាម​​​ជា​​​បុគ្គល​​​ម្នាក់​​​នោះ​​​ទេ”។

លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ក្រោយ​​​មក​​​ទៀ​ត​​ថា “ ជាការពិត ខ្ញុំ​​​គោរព​​​​រដ្ឋាភិបាលនិង​អធិបតេយ្យ​​​ភាព​​​របស់​​​ប្រទេសនេះ​​​​​​។ អ្វី​​​ដែល​​​ខ្ញុំ​​​កំពុង​​​តែ​​​ធ្វើ​​​ក្នុង​​​ឋានៈ​​ខ្ញុំ​​​ជា​​​អ្នក​​​ជំនាញ​​​មួយ​​​រូប​​​ ដោយជួស​​​មុខ​​​ឲ្យ​​​អង្គ​​​ការ​​​សហ​​​ប្រ​​​ជា​​​ជាតិ​​​ ដើម្បី​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​កាតព្វ​​​កិច្ច​​​របស់​​​កម្ពុជា ​ដែល​​​មានចែងក្នុង​រដ្ឋ​​​ធម្ម​​​នុញ្ញ​របស់​​​ប្រទេស​​​នេះ ដែល​​​ធានា​​​​​​ការ​​​ពារ​​​សិទ្ធិ​​​ជា​​​មូលដ្ឋាន​​​ រួម​​​មាន​​​ទាំង​​​សេរី​​​ភាព​​​ជន​​​ស៊ីវិល សិទ្ធិ​​​នយោ​បាយ ​សិទ្ធិ​​​សេដ្ឋ​​​កិច្ច​​ និង​សង្គមកិច្ច​​​ផងដែរ”។

ទាក់​​​ទិន​​​នឹង​​​រឿង​​​ក្តី​​​លោក ម៉ម សូណង់ដូ ​​​លោក ស៊ូបេឌី បាន​​​គូស​​​បញ្ជាក់​​​ជា​​​ថ្មី​​​ថា លោក “ បានយកចិត្ត​ទុកដាក់ខ្លាំង​ណាស់” ដោយ​សារការព្រួយ​​​បារម្ភ​​​របស់​​​លោក ប៉ុន្តែ​​​​ លោក​​​មិន​​​បាន​​​បញ្ជាក់​​​លម្អិត​​​បន្ថែម​​​ទៀត​​​ទេ។

ដោយ​​​ស្ទើរ​​​តែ​​​ហៅ​​​លោក ម៉ម សូណង់ដូ​​​ និង​​​លោក សម រង្ស៊ី មេដឹកនាំ​​គណ​​​បក្ស សម​ រង្ស៊ី ដែល​​​និរទេស​​​ខ្លួន​​​នៅ​​​ក្រៅ​​​ប្រទេស​​ថាជា​​​អ្នក​​​ទោស​​​នយោបាយ​​​ទៅ​​​ហើយ​​​នោះ ​លោក ​ស៊ូបេឌី បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា​​​ “ លោ​​​ក​​​ប្រ​​​យ័ត្ន​​​ប្រ​​​យែង​​​ណាស់​​​” ជា​​​មួយ​​​នឹង​​​ការ​​​ប្រើ​​​ពាក្យ​​​​​​នេះ គ្មាន​​​និយម​​​ន័យ​​​អន្តរជាតិពិតប្រាកដ ​​សម្រាប់​​​​​​ពាក្យ​​​ថា ​​​អ្នក​​​ទោស​​​នយោបាយ​​​ នេះ​ទេ។​​​​​​​​​​​​​​​​សម​ រង្ស៊ី ដែល​​​និរទេស​​​ខ្លួន​​​នៅ​​​ក្រៅ​​​ប្រទេស

​​ថា ជា​​​អ្នក​​​ទោស​​​នយោបាយ​​​ទៅ​​​ហើយ​​​នោះ ​លោក​ ​ស៊ូបេឌី បាន​​​ថ្លែងថា​​​ “ លោ​​​ក​​​ប្រ​​​យ័ត្ន​​​ប្រ​​​យែង​​​ណាស់​​​” ជា​​​មួយ​​​នឹង​​​ការ​​​ប្រើ​​​ពាក្យ​​​​​​នេះ ​​គ្មាន​​​និយម​​​ន័យ​​​អន្តរជាតិពិតប្រាកដ ​​សម្រាប់​​​​​​ពាក្យ​​​ថា ​​​អ្នក​​​ទោស​​​នយោបាយ​​​ នេះ​ទេ។​​​​​​​​​​​​​​​​

លោក​​​ ស៊ូបេឌី មាន​​​ប្រ​​​សាសន៍​​​ថា “ ទាក់​​​ទិន​​​នឹង​​​ការស្វែង​​​​​​រក​​​មធ្យោបាយ​​​​​​ដោះ​​​ស្រាយ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ ដើម្បី​​​ឲ្យ​​​មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បានវិល​​​ត្រឡប់​​​មកកាន់​​​ប្រទេស​​​​វិញ ការ​​​ផ្តោត​​​ជា​​​សំខាន់​​​របស់​​​ខ្ញុំ​​​មិន​​​មែនទៅ​​​​​លើ​​​បុគ្គ​​​ល​​​ម្នាក់​​​ទេ គឺ​​​ជាប្រ​​​ព័ន្ធ​​​ការងារ​តែ​ម្តង។អនុ​​​សាសន៍​​​របស់​​​ខ្ញុំ​​​មាន​​​នៅ​​​ទី​​​នេះ​​​​​ស្រាប់​​​ ​ដើម្បី​ជួយ​​​ប្រទេស​​​នេះ​​​ ឲ្យបានរៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ យុត្តិ​​​ធម៌ និង​គ្មាន​អំពើហិង្សា”។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​​រដ្ឋ​​​មន្ត្រី​​​មាន​​​ប្រ​​​សាសន៍​​​ថា ​ប្រទេស​​​​​កម្ពុជា ពិត​​​ជា​​​បើក​​​ចំហ​​​ និង​​​ស្វាគមន៍​​​ចំពោះ​កិច្ច​​​ការ​​​របស់​​​លោក​​​ ស៊ូបេឌី នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ របាយ​​​ការណ៍​​​របស់​​​លោក គ្រាន់​​​តែ​​​​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​អ្វី​​​ ដែល​​​លោក​​​​​​បាន​មើលឃើញ​​​អំឡុង​​​ដំណើរ​​​ទស្សន​​​កិច្ច​​​រយៈ​​​ពេល​​​ខ្លី​​​មក​​​កាន់​​​កម្ពុជា ប៉ុណ្ណោះ​​​ មិន​​​មែន​​​មើល​​​ឃើញ​​​ពី “ អ្វី​​​ដែល​​​កំពុង​​​កើត​​​មាន” នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ។

លោក​​​បាន​​​បន្ត​​​ថា “ លោក ស៊ូបេឌី ចាត់​​​ទុក​​​កម្ពុជា ជា​​​ថ្នាក់​​​រៀន ប៉ុន្តែ​​​វា​​​មិន​​​មែន​​​ឡើយ​​​។​​​វាជា​​​ប្រ​​​ទេស​​​មួយ​​​ ដែល​​​បាន​​​ឆ្លង​​​កាត់​​​ឧប​​​សគ្គ​​​ជា​​​ច្រើន​​​ ហើយ​​​ដែល​​​កំពុង​​​តែ​​​សិក្សា​​​អំពី​​​អតីត​​​​កាល​​​របស់​​​ខ្លួន។​​​ យើង​​​មិន​​​ត្រូវ​​​ការ​​​នគរ​​​បាល​​​យក​​​ដៃ​ចង្អុល​​​​ប្រាប់​​​យើង និង​​​ផ្តល់​​​មេរៀន​​​ដល់យើង​​​នោះ​​​ទេ”។

លោក​​​បាន​លើក​​​ឡើង​​​ទៀត​​​ថា “ យើង​​​ចាត់​​​ទុក​​​គាត់​​​ជា​​​ដៃគូ ហើយ​​​យើង​​​ចង់​​​ធ្វើ​​​ឲ្យ​​​​​​បាន​កាន់តែល្អ។​​​ប៉ុន្តែដើម្បី​​​ធ្វើ​​​ឲ្យ​​​បាន​កាន់​តែ​ល្អ ​និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ គឺ​​​ជា​​​វិធី​​​ដោះ​​​ស្រាយ​​​ផ្សេងគ្នា”៕

(រាយ​​​ការណ៍​​​បន្ថែមដោយ ឃី សុវុឌ្ឍី)

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស