28 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហុ៊ន​ សែន​ បញ្ជា​ឲ្យ​មន្ត្រី​មូល​ដ្ឋាន​បញ្ឈប់​សកម្ម​ភាព​កាប់​ឈើ​ខុស​ច្បាប់​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​សារតែបទ​ល្មើស​ព្រៃ​ឈើ​​មាន​ការ​​កើន​ឡើងខ្លាំង​ពេក​ លោក ហុ៊ន ​សែន​​បាន​ចេញ​បញ្ជា​ជាថ្មី​ឲ្យ​មន្ត្រី​មូល​ដ្ឋាន​​បង្កើន​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​បញ្ឈប់​សកម្មភាព​កាប់ឈើ​ និង​ការ​​នាំ​ឈើខុ​សច្បាប់​​ចេញ​ពីប្រទេស​​កម្ពុជា​។

យោង​តាម​លោកខៀវកាញា​រីទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថាដោយ​សារតែ​សកម្មភាព​​រក​សីុ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ “ មាន​ការ​កើន​ឡើង​ជា​ថ្មី” ​កាល​ពី​ថ្ងៃ​សុក្រលោកហុ៊ន ​សែនបាន​ប្រកាស​បែប​នេះ​នៅ​​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​​។

លោកបាន​លើក​ឡើង​នៅ​ក្នុង​សារ​ជា​អក្សរ​មួយ​​ថា “ លោក​នាយក​រដ្ឋ​មន្ត្រី​[បាន​មាន​ប្រសាសន៍] ថាសកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​បាន​ថម​ថយ​មួយ​រយៈ ប៉ុន្ដែ​ ពេល​នេះ​វាបាន​ចាប់​ផ្ដើម​ជា​ថ្មី​ទៀត​ហើយ”។

លោក ខៀវ កាញា​រីទ្ធ មាន​ប្រសាសន៍​ថា “ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចេញ​បញ្ជា​​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ចាត់​វិធាន​ការ​ដោយ​​​សហការ​ជាមួយ​នឹង​ក្រសួង​យុត្តិ​ធម៌​ និង​តុលាការ”។ យោង​តាម​ទិន្នន័យ​ដែល​ផ្ដល់​ឲ្យ​ដោយ​មន្ត្រី​​គយ​ចិន​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​រាប់​ពាន់​ម៉ែត្រ​គូប​ រួមទាំង​ឈើ​ធម្មតា​ផង​នោះ​ត្រូវ​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេសចិនក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះដែល​ភាគ​ច្រើន​ទំនង​ជាបាន​នាំ​ចេញ​ឆ្លង​កាត់​ព្រំ​ដែន​​វៀត​ណាម​។​

ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​មកលោកហុ៊ន​ សែន​ បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​លើក​​មក​ហើយ ដើម្បី​លុប​បំបាត់​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ដែល​អូស​បន្លាយ​យ៉ាង​យូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​សេចក្ដី​ប្រកាស​របស់​លោកនាយក​​រដ្ឋ​មន្ត្រី​​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ យឹម ឆៃ​លីប្រធាន​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កសិកម្ម​ និង​ជន​បទ​ ​បាន​ជួប​ប្រជុំ​ជាមួយ​អភិបាលខេត្ត​ចំនួន​ប្រាំ​ កាល​ពី​ថ្ងៃ​សៅរ៍ដើម្បីផ្សព្វ​ផ្សាយ​សារ​របស់​លោកហុ៊ន​ សែន​។​

លោកសរចម្រុងអភិបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា រូបលោក រួម​ទាំង​អភិបាល​ខេត្ត​រតនគិរីមណ្ឌល​គិរីស្ទឹង​ត្រែងនិង​អភិបាល​ខេត្ត​កំពង់​ចាមក៏​ដូច​ជា​ មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​បាន​ជួប​ប្រជុំ​ជាមួយ​លោកយឹម ​ឆៃលី​ នៅ​ក្នុង​ក្រុង​ក្រចេះ។​

លោកចម្រុង​ បាន​មានប្រសាសន៍​បន្ដថាលោកយឹមឆៃ​លី​ បាន​ប្រាប់​មន្ត្រី​ទាំង​អស់​ឲ្យ​ផ្ដោត​លើ​​វិធាន​ការមួយ​ចំនួន​ ដូចជាការ​​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​តាម​ដង​ផ្លូវ​ ដើម្បី​ស្ទាក់​ចាប់​ឈើ​ខុស​ច្បាប់ជាដើម។​

លោកចម្រុង​ ​មាន​ប្រសាសន៍​បន្ថែម​ថា“ខេត្ត​ក្រចេះ​ គឺជា​ចំណុច​ឆ្លង​កាត់​ឈើខុស​ច្បាប់​ និង​ឈើ​គ្រញូង​ ដែល​លាក់​នៅ​ក្នុង​រថយន្ត​ដឹក​​ដំឡូង​មី”។ លោកទៀបគន្ធ​ពិដោប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ឃ្សឹម ស្រុក​ស្នួល​ ខេត្ត​ក្រចេះបាន​មានប្រសាសន៍ថា រហូត​មក​ដល់​ពេល​នេះ​ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទាក់​ចាប់​បាន​ឈើ​នាំ​ចេញ​ខុស​ច្បាប់​ចំនួន​៣៤​ដង។

លោក​បន្ថែម​ថា “ ​​ករណី​ដឹក​ឈើ​ធំៗ​មាន​ចំនួន​បួន​ករណី​ ដែល​ក្នុង​មួយ​លើក​ៗ​មាន​ឈើ​ប្រណីត​ចាប់​ពី​១៥ទៅ​១៦​ម៉ែត្រ​គូប​”។  លោក​បាន​បន្ថែម​ថាឈើ​ទាំង​នោះ​ត្រូវ​បាន​​ដឹក​តាម​រថយន្ដ​ធំ​ រថយន្ដ​​វ៉ែន​ និង​មូ៉តូ៕​

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស