30.1 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន រិះគន់​សាលាឧទ្ធរណ៍​ចំពោះ​ករណី​ដោះលែង​​ឧកញ៉ា​ស្ងាត់ៗ​ពី​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​បាន​មាន​ប្រ​សាសន៍​ថា​ លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនបាន​រិះ​គន់​​​សាលា​ឧទ្ធរណ៍​​​​ចំពោះ​ការ​​ដោះ​លែង​​អ្នកជំនួញ​ម្នាក់​ ដែល​ត្រូវ​​​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​​ពន្ធនាគារ​មុន​ពេល​កំណត់​ដែល​ឥឡូវ​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​ម្តង​ទៀត បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​ពេល​ថ្មីៗ​នេះ​។

លោក​ តាន់សេង​ហាក់ដែល​ធ្លាប់​មាន​ឈ្មោះ​ជា​ “ ឧកញ៉ា” ត្រូវ​បាន​ចោទ​ប្រ​កាន់​​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​​ បន្ទាប់​ពី​​នគរបាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​បាន​ឆ្មក់​ចូល​ភូមិ​គ្រឹះ​របស់​លោក​​នៅ​ក្នុង​​ខណ្ឌ​សែនសុខ ​ក្នុង​​រាជ​ធានី​ភ្នំ​​ពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកាដែល​​នៅ​ទី​នោះ នគរ​បាល​បាន​រក​ឃើញ​​គ្រឿង​​ញៀនប្រ​ភេទ​កូកាអុីន និងមេតំហ្វេតាមីនឧបករណ៍​ផលិត​គ្រឿង​ញៀន​ ព្រម​ទាំង​គ្រាប់​កាំ​ភ្លើង​ផង​ដែរ​។

នៅ​មុន​ការ​ចាប់​ខ្លួន​នេះ ​លោកសេង​ហាក់​ដែល​ជា​អតីត​ទី​ប្រឹក្សា​ផ្ទាល់​​របស់​លោក ជាស៊ីម ប្រ​ធាន​ព្រឹទ្ធសភា ​ធ្លាប់​​បាន​ជាប់ ពន្ធនា​គារ​​​ពី​បទ​ចាប់​យក​ដី​ធ្លី​ និង​បទ​ល្មើស​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។

លោក ខៀវ កាញារីទ្ធ​ បាន​លើកឡើងក្នុង​សារ​មួយ​កាល​ពី​​ថ្ងៃ​សុក្រ​ថា ​​លោក ហ៊ុនសែន បាន​លើកឡើង​អំពី​ករណី​អ្នក​ជំនួញ​នេះ ​ខណៈដែល​លោក ដឹកនាំ​កិច្ច​ប្រ​ជុំ​មួយ​នៅ​​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​​ពី​ថ្ងៃ​សុក្រ​។

លោកខៀវកាញារីទ្ធមាន​ប្រ​សាសន៍​បន្ត​ថា​ “ លោកហ៊ុនសែនបាន​រិះ​គន់​សាលាឧទ្ធរ​ណ៍​​ចំពោះ​ករណី​លោក តាន់​ សេង​ហាក់​​ ដែល​ក្រោយ​មក​លោកត្រូវ​បាន​សាលាឧទ្ធរណ៍​ដោះ​លែង​ស្ងាត់ៗ​​ ហើយ​លោក [ហ៊ុនសែន​]​​ ដឹង​ពីការ​ដោះ​លែង​លោក តាន់សេងហាក់​​ នេះ បន្ទាប់​ពី​នគរបាលអង្គភាព​​ប្រ​ឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​​ចាប់ខ្លួន​ជន​នេះ​​ម្តង​ទៀត​តែ​ប៉ុណ្ណោះ”។

លោក ខៀវ កាញារីទ្ធ បាន​ពន្យល់​ថា​លោកសេងហាក់ ​ធ្លាប់​ជាប់​ពន្ធនា​គារ​ពី​បទ​​បាញ់​បោះ​សេរី​នៅ​ពេល​យប់​។ លោក សេងហាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាល​ពី​​ឆ្នាំ២០០៧ពី​បទ​​ចាប់​យក​ដី​ខុស​ច្បាប់​។​គាត់​ត្រូវ​បាន​ចោទ​ប្រ​កាន់​ផង​ដែរ​ពី​បទ​​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​បាញ់​មន្ត្រី​នគរបាល​ម្នាក់​ កាល​ពីឆ្នាំ​២០០៥​។

លោក អ៊ុក សាវុធ អគ្គ​ព្រះរា​ជ​អា​ជ្ញា​​សាលា​ឧទ្ធរណ៍​​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ អំពី​ការ​ដោះ​លែង​​លោក តាន់សេង​ហាក់​ និង ការ​រិះ​គន់សាលា​ឧទ្ធរណ៍​​​ពី​សំណាក់​លោកហ៊ុនសែន​ ទេ​។ លោកស៊្រុនលាងប្រ​ធាន​មណ្ឌល​កែ​ប្រែ​ទី១​នៅ​ពន្ធនាគារ​ព្រៃ​ស​​ មានប្រ​សាសន៍​​ថា​ លោកសេងហាក់​ ដែល​បច្ចុប្បន្ន​នេះ​កំពុង ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ​​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​​ពីរ​​ដង​មក​ហើយ។លោកបន្ថែម​ថា​ លោកមិន​បាន​ដឹង​ថា លោក​សេង​ហាក់​ចាក​ចេញ​ពី​ពន្ធនា​គារ​ទាំង​ពីរ​លើក​នោះ​​ដោយ​​វិធី​ណា​​ទេ។

លោកមាន​ប្រ​សាសន៍​បន្ត​ទៀត​ថា​ “ ​នៅ​ករណី​ទី​២​នេះ​ដែល​ខ្ញុំ​បាន​ដឹង​គឺ​លោក ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​។ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចាំ​ថា​ គាត់​ត្រូវ​បាន​គេ​ដោះលែង​នៅ​ពេល​ណា​ ​ឬ​ដោយ​មូល​ហេតុ​អ្វី​នោះ​ទេ​”។

លោកម៉មភាសាមេធាវី​លោកសេង​ហាក់​​​ បាន​បដិសេធ​​មិន​ប្រាប់​អំពីប្រវត្តិ​ជាប់​ពន្ធនា​គារ​របស់​កូន​ក្តី​លោក​​ ឬលោកត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ បន្ទាប់​ពី​តុលា​ការ​ផ្តន្ទា​ទោស​ទាំង​ពីរ​​លើក​​ដោយ​វិធីណា​នោះ​ទេ។

លោកឧត្តមសេនី​យ៍​​​​ឯកយឹមលាងប្រ​ធាន​អង្គរក្ស​​លោកជា​ ស៊ីមបាន​មាន​ប្រ​សាសន៍​ថា​លោកសេងហាក់ត្រូវ​បាន​ដក​​ចេញ​ពី​តួនាទី​ជា​ទី​ប្រឹក្សា​​​របស់​ប្រ​ធាន​ព្រឹទ្ធ​សភានិងប្រ​ធានគណបក្ស​កំពុង​កាន់​អំណាច​​​រួច​ហើយ ដោយ​សារ​លោកបាន​ជាប់​​ពាក់​ព័ន្ធ​ក្នុង​ការ​ចាប់​យក​ដី​ខុស​ច្បាប់​ ប៉ុន្តែ​ លោកបាន​បដិសេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​បន្ថែម​ទៀត​ទេ៕

ប្រែសម្រួលដោយឃិនណៃ​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស