40.9 C
Phnom Penh

បុគ្គលិក​ខ្មែរ​របស់សាលា​ក្តី​​ខ្មែរក្រហម​ នឹង​ត្រូវកាត់​បន្ថយប្រាក់ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ខ្មែរ​របស់អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​បានទទួលដំណឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​នឹង​មិន​ទទួល​បាន​​ប្រាក់​ខែ​ពេញរបស់​ពួក​គេ​ទេ​​​​ ចាប់​ពី​ខែធ្នូនេះ​តទៅ​ដោយ​សារតុលាការ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​មួយ​នេះ​អស់​​​លុយ។

កាលពី​ថ្ងៃ​សុក្រ លោក ក្រាញ់ តូនី (Tony Kranh) ប្រធាន​រដ្ឋបាល​ស្តី​ទីរបស់​អង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ ​​ជួប​ប្រជុំ​ ​ជា​មួយ​​បុគ្គលិក​ខ្មែរទាំង​អស់​រួម​ទាំង​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញាផងដែរ​​ ដើម្បី​ជម្រាប​ពួក​គេ​ជា​ផ្លូវ​​ការ​ថា ប្រាក់​ខែ​របស់​ពួកគេ​ក្នុង​ខែ​នេះ​អាច​​នឹង​ត្រូវ​ពន្យា​រពេល​ប្រហែល​ពីរ​សប្តាហ៍​។

អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា “ លោកតូនី​ក្រាញ់​ បាន​គូស​បញ្ជាក់​​​ថាបុគ្គលិក​ខ្មែរ​ទាំង​អស់​នៅក្នុង​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញក្នុង​តុលា​ការ​កម្ពុជា​ នឹង​មិន​ទទួល​បាន​ប្រាក់​ខែ​របស់​ពួក​គេ​ទេ​ចាប់​ពី​ខែ​មករាឆ្នាំ​២០១៣ត​ទៅលុះ​ត្រា​​​តែ​យើង​ទទួល​បាន​មូលនិធិថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ”។

សេចក្តី​ការណ៍​នោះបាន​​បន្ត​ថា”ការ​ពន្យា​​ពេល​ការ​បើក​ប្រាក់​ខែជាថ្មី​​ម្តង​ទៀតនេះ​​​ពិត​ជា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​របស់​បុគ្គលិក​ខ្មែរ​គ្រប់​ៗគ្នា។​ក្នុង​ស្ថានភាព​ដូច្នេះ​[លោក​ក្រាញ់]សង្ឃឹម​ថា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជានឹង​​ពិនិត្យ​មើល​គម្រោង​ថវិការ​​សម្រាប់​ឆ្នាំ​២០១៣ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាននិង​បន្តផ្តល់​មូលនិធិ​ ដើម្បី​ទ្រទ្រង់​ដំណើរ​ការ​របស់​​តុលាការ​​ និង​ជៀសវាង​កុំឲ្យ​មាន​ការអាក់ខាន​ដល់​​ការ​ជំនុំ​ជម្រះ​ក្តី​ដែល​កំពុង​តែ​ដំណើរ​ការយ៉ាង​រលូន​ក្នុង​ពេល​បច្ចុប្បន្ននេះ​​”។

សាលាក្តី​​​ខ្មែរ​ក្រហម​ជា​តុលា​ការ​ឧក្រិដ្ឋ​សង្គ្រាម​កូន​កាត់​ដែល​ធ្វើ​ការ​រួម​គ្នារវាង​បុគ្គលិក​ជាតិ​ និង​បុគ្គលិក​អន្តរជាតិ​ដែល​តែង​តាំង​ដោយ​អង្គការ​សហ​ប្រ​ជា​ជាតិ​​ តែងតែបាន​ទទួល​ថវិកា​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​​មាន​បញ្ហា​ខ្វះ​មូលនិធិ​​ដែល​បុគ្គលិក​ខ្មែរ​ភាគច្រើន​មិន​បាន​​ទទួល​​ប្រាក់​ខែ​ចាប់​ពី​ខែតុលាឆ្នាំ​២០១១រហូត​ដល់​ខែកុម្ភៈឆ្នាំនេះ។

លោកស្រីយូកូមៃ៉ដា(Yoko Maeda) មន្ត្រី​ទំនាក់​ទំនង​សាធារណៈរបស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​​តុលាការ​កម្ពុជា​ បានមាន​ប្រសាសន៍​ថាមាន​បុគ្គលិក​ខ្មែរ​ប្រហែល​៣០០នាក់​ កំពុង​ធ្វើការ​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ​។

លោកស្រី​ថ្លែង​បានបន្ត​ថា”ខាង​បុគ្គលិក​ជាតិ ​ទទួល​បានប្រាក់ខែពី​រដ្ឋា​ភិបាល​​កម្ពុជា​​​ ប៉ុន្តែប្រាក់​ខែ​របស់​ពួកគេ​អាស្រ័យ​លើ​ប្រទេស​ផ្តល់​ជំនួយ​។រី​ឯ​​បុគ្គលិក​អន្តរជាតិវិញ​​យើង​ទទួល​បានការ​សន្យាផ្តល់មូលនិធិ​​គ្រប់​គ្រាន់​ និង​ផ្តល់​ថវិការ​​សម្រាប់​គាំទ្រ​ការ​បើក​ប្រាក់​ខែ​​​បុគ្គលិក​អន្តរជាតិ​រហូត​ដល់​ចុងខែកុម្ភៈឆ្នាំ​២០១៣”។

រដ្ឋ​មន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេសលោកវីលៀមហេគ​(William Hague)បានសម្រេច​ផ្តល់ជំនួយ​ចុង​ក្រោយ​បំផុត​ចំនួន​៩៦២.០០០​​ដុល្លារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​ កាលពីដើម​សប្តាហ៍​នេះ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​​ដែល​បាន​ប្រកាស​ថាទឹក​ប្រាក់​ចំនួន​៩,៥លាន​ដុល្លារ​​សម្រាប់​ចាយទៅលើ​ប្រាក់​ខែ​បុគ្គលិក​ខ្មែរ​​ គឺ​ជាការ​ចាំ​បាច់​សម្រាប់​ប្រាក់ខែរបស់​បុគ្គលិក​ជាតិនៅក្នុង​សាលា​ក្តី​នេះ​នៅ​ឆ្នាំ​ក្រោយ​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែមថា”មិន​ដូច​ឆ្នាំ​មុនៗទេ​បុគ្គលិក​ជាតិ​មិន​ទទួល​បាន​គម្រោង​ថវិកា​ថ្មី​ពី​បណ្តា​ប្រទេស​ម្ចាស់​ផ្តល់​ជំនួយ​សម្រាប់​ឆ្នាំ​២០១៣ទេ”។

លោកដាវីដសែហ្វឺ (David Scheffer)អ្នក​ជំនាញ​ពិសេសរបស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កិច្ច​ការ​សាលាក្តីខ្មែរ​ក្រហម​បាន​ប្រាប់​បុគ្គលិក​តុលាការ​ កាលពីខែ​តុលា​ថាការ​ខ្វះ​មូលនិធិ​អាច​ប៉ះ​ពាល់​ដល់​ការងារ។កាល​ពី​ខែធ្នូលោកសែហ្វឺ​ បាន​មាន​ប្រសាសន៍ថា​ ស្ថាន​ភាព​មូលនិធិ​បាន​​រីក​ចម្រើន​បន្តិច​បន្តួច​​​ ប៉ុន្តែនៅ​មាន​”​ការងារ​ជា​ច្រើនទៀត​​មិន​ទាន់​​បាន​ធ្វើ​នៅ​ឡើយ”។

លោកសែហ្វឺមិន​បាន​ឆ្លើយ​តប​ភ្លាម​ៗទៅ​នឹង​សំណើរ​សុំ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​អំពី​មូល​ហេតុ​នៃ​ការ​មិន​បើក​ប្រាក់​ខែឲ្យ​​បុគ្គលិក​ក្នុង​ស្រុក​នោះទេ៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស