33 C
Phnom Penh

សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​កំហុស​​ ឆ្គង​ក្នុង​​​ការ​​ចុះ​ផ្សាយ​​​​ឯកសារ​​​សម្ងាត់តាម​គេហទំព័រ​​​របស់​​​ខ្លួន​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ សាលាក្ដី​​​ខ្មែរ​​​ក្រហម​​​ បាន​​​ចុះ​​​ផ្សាយ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ ហើ់យ​​​ក្រោយ​​​មក​​​បាន​​​ដក​​​ចេញ​​​វិញ​​​យ៉ាង​​​ប្រញាប់​​​កាល​​​ពីម្សិលមិញ​​​ នូវ​​​ឯកសារសម្ងាត់​​​របស់​​​តុលាការ​​​​​​ ដែល​​​រៀប​​​រាប​់​​​ អំពី​​​បទ​​​ឧក្រិដ្ឋ​​​ ​​​អំឡុង​​​របប​​​ ប៉ុល ពត ដែលប្រព្រឹត្តដោយជន​​​សង្ស័យ​មាន​​​ឈ្មោះ មាស មុត និង​​​ឈ្មោះ ស៊ូ ម៉េត។

ការ​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​នូវ​​​ឯកសារ​​​សម្ងាត់មានចំនួន​​​​​៣៦​​​ទំព័រ​​​ ដែល​​​ក្នុង​​​នោះ​​​ការិយាល័យ​​​សហព្រះរាជ​​​អាជ្ញា​​​បានរៀប​​​រាប់​​​ពី​​​មូល​​​ហេតុ​​​ ដែល​​​អតីត​​មន្ត្រី​​​ខ្មែរ​​​ក្រហម​​​ពីររូប​​​នេះ ​​​គួរ​​​តែ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ និង​​​ផ្ដន្ទាទោស​​​ក្នុង​​​នាម​​​ជា​​​ឧក្រិដ្ឋ​​​ជន​​​សង្គ្រាម​​​នោះ​​​ បានកើត​​​ឡើង​​​បន្ទាប់​​​ពី​​​លេច​​​ធ្លាយ​​​ព័ត៌មាន​​​នេះ កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១១ ។

ខណៈ​​​ដែល​​​អត្តសញ្ញាណ​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​ជា​​​ទូទៅ​​​ ​ចាប់​​​តាំង​ពី​​​ឆ្នាំមុន​​​មក​​​នោះ ​​​​​ការ​​​បង្ហោះ​​​ឯកសារ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ តាម​​​ប្រព័ន្ធ​​​អុីនធើណិត  ជា​​​លើក​​​​ដំបូងហើយ ​ដែល​​​តុលាការ​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ ជា​​​ផ្លូវ​​​ការ​​​ ក្នុង​​​សំណុំ​​​រឿង​​​០០៣ ។

កាល​ពី​ម្សិលមិញ​ លោកស្រីយូកូម៉ែដា (Yuko Maeda) មន្ត្រី​ទំនាក់ទំនង​សាធា​រណៈ​របស់​សាលាក្ដី​​ខ្មែរ​ក្រហម​ បាន​សម្ដែង​ការ​សោក​ស្ដាយ​ ដែល​ឯកសារ​គេ​ស្គាល់​ថា ជា​ដី​កា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ​លើកទី២ត្រូវ​បាន​ចេញ​ផ្សាយ​ ហើយ​​មាន​ប្រសាសន៍​ថាខ្លឹម​សារ​របស់​វា​គួរ​តែ​រក្សា​ទុក​ជា​ការ​សម្ងាត់​ ថ្វីបើ​ព័ត៌មាន​នេះ​ត្រូវ​បាន​លេច​ឮ​សុសសាយ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ កាល​ពី​ឆ្នាំ២០១១និង​ត្រូវ​តុលាការ​នេះ​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ច័ន្ទ​ក្ដី​។

លោកស្រីម៉ែដាបាន​មាន​ប្រសាសន៍​ថាការ​លេច​ធ្លាយ​នូវ​ឯកសារ​នេះ​តាម​ប្រព័ន្ធ​អុីន​ធើណិត​ គឺ​ដោយសារ​ “កំហុស​បច្ចេកទេស”​ ដែលទើប​តែ​​ត្រូវ​បាន​​បុគ្គលិក​ម្នាក់​ នៅការិយាល័យ​កិច្ច​ការ​សាធារណៈ​របស់​សាលាក្ដីដក​ចេញ​វិញ​ កាល​ពី​ព្រឹក​ម្សិលមិញ​ប៉ុណ្ណោះ។

លោកស្រី​បាន​មានប្រសាសន៍​ថា”យើង​កំពុង​ខិត​ខំ​ធ្វើ​ការ​ដោះ​ស្រាយ​ចំពោះបញ្ហា ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ។យើង​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ​។ឯកសារ​នេះបាន​ដក​ចេញវិញ​ហើយ​ ហើយ​យើង​កំពុង​តែ​ពិនិត្យមើល​ថាតើ​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ពេល​នេះ​ យើង​មិន​ដឹង​ថាតើ​វា​ជា​រឿង​ចៃដន្យឬក៏​មាន​ចេតនា​នោះ​ទេយើង​មិន​ទាន់​ដឹង​ទេ​នៅ​ដំណាក់​កាល​នេះ”។

កាល​ពី​ឆ្នាំ​២០១១កាសែតគ្រីស្ទានសាយអុិនម៉ូនីទ័រ (Christian Science Monitor) បានដក​ស្រង់​​ប្រភព​ជា​ច្រើន​ពី​ឯកសារ​ដដែល​នេះ ​រួម​ទាំង​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ពីរ​ គឺ​ឈ្មោះស៊ូម៉េតអតីតមេបញ្ជា​ការ​ទ័ព​អាកាស​ និង​ឈ្មោះមាសមុតអតីត​មេបញ្ជាការ​ទ័ព​ជើង​ទឹក​របស់​ ប៉ុលពតដែល​ត្រូវបានតុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ អំឡុង​របបប៉ុលពតពី​ឆ្នាំ​១៩៧៥ដល់​ឆ្នាំ១៩៧៩ផងដែរ​។

អតីតមេបញ្ជាការ​យោធា​ទាំង​ពីររូប​នេះត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ នៅក្នុង​សកម្មភាព​បណ្ដេញ​ចេញ​ ​ដោយបង្ខំ​ បង្ខំឲ្យ​ធ្វើ​ការ​ងារ​ធ្ងន់​ ​រំលោភ​បំពាន ​ធ្វើ​ទារណ្ឌកម្មនិង​សម្លាប់​មនុស្សហើយ​ជាប់​ទាក់​ទិន​នឹង​ទី​តាំង​ឧក្រិដ្ឋកម្ម​១២កន្លែងដែល​រួម​មាន​ទាំង​ព្រលាន​យន្ដ​ហោះ​កំពង់​ឆ្នាំ​ង​ ទីតាំងសម្រាប់​ប្រហារ​ជីវិត​ស្ទឹង​តូច​ និង​ការដ្ឋាន​វាយ​ថ្ម​ស្ទឹង​ហាវក្នុង​របប​នោះផងដែរ​។

កាល​ពី​ថ្ងៃ​ទី១៤ខែ​ធ្នូអង្គភាពផ្នែក​គាំពារ​ចុងចោទ​ បាន​អះអាង​ថាលោកម៉ៃឃើល​ កាណាវ៉ាស (Michael Karnavas) និង​លោកអាងឧត្ដមមេធាវី​របស់​ អៀងសារីត្រូវ​បាន​រក្សា​ទុក​ឲ្យ​តំណាង​ជន​សង្ស័យ​មួយ​រូប​ ក្នុង​សំណុំ​រឿង​០០៣រយៈ​ពេល​បីខែ​បន្ទាប់​ពី​លោកមាសមុតស្នើសុំ​ឲ្យ​លោកងាងឧត្ដមនិង​មេធាវី​បរទេស​មួយ​រូប​ ដែល​លោក​មិន​ស្គាល់​ឈ្មោះឲ្យ​តំណាងរូប​គាត់​នៅ​ក្នុង​តុលាការ​។

លោកកាណាវ៉ាសបាន​បដិសេធ​មិន​ធ្វើ​ការ​បំភ្លឺ​ទេពាក់​ព័ន្ធ​នឹង​ឯកសារ​បែក​ធ្លាយ​តាម​អុីម៉េល​ កាល​ពី​ម្សិលមិញ​។ បន្ទាប់​ពី​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ កាល​​ពី​ឆ្នាំ២០១១និង​ត្រូវ​តុលាការ​នេះ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្ដី​។

លោកស្រីយូកូ ម៉ែដាបាន​​មាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា ការ​លេច​ធ្លាយ​នូវ​ឯកសារ​នេះ​តាម​ប្រព័ន្ធ​អុីន​ធើណិត​ គឺ​ដោយសារ​តែ​មាន​“ កំហុស​បច្ចេក​ទេស” ដែលទើប​តែ​​ត្រូវ​បាន​​បុគ្គលិក​ម្នាក់​ នៅ​ការ​ិ​យាល័យ​កិច្ច​ការ​សាធារណៈ​របស់​សាលាក្ដីដក​ចេញ​វិញកាល​​ពី​ព្រឹក​ម្សិលមិញ​ប៉ុណ្ណោះ។

លោកស្រី​បាន​មានប្រសាសន៍​ថា “ យើង​កំពុង​ខិត​ខំ​ធ្វើ​ការ​ដោះ​ស្រាយ​ចំពោះបញ្ហា ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នេះ។យើង​នឹង​ពិនិត្យ​មើល​បញ្ហា​នេះ​។ ឯកសារ​នេះ បាន​ដក​ចេញវិញ​ហើយ​ ហើយ​យើង​កំពុង​តែ​ពិនិត្យមើល​ថា តើ​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ពេល​នេះ​ យើង​មិន​ដឹង​ថា តើ​វា​ជា​រឿង​ចៃដន្យ ឬក៏​មាន​ចេតនា​នោះ​ទេ យើង​មិន​ទាន់​ដឹង​ទេ​នៅ​ដំណាក់​កាល​នេះ”។

កាល​ពី​ឆ្នាំ​២០១១ កាសែតគ្រីស្ទានសាយ​អុិនម៉ូនីទ័រ (Christian Science Monitor) បានដក​ស្រង់​​ប្រភព​ជា​ច្រើន​ពី​ឯកសារ​ដដែល​នេះ ​រួម​ទាំង​អត្តសញ្ញាណ​ជន​សង្ស័យ​ទាំង​ពីរ​ គឺ​ឈ្មោះស៊ូម៉េតអតីតមេបញ្ជា​ការ​ទ័ព​អាកាស​ និង​ឈ្មោះមាសមុតអតីត​មេបញ្ជា​ការ​ទ័ព​ជើង​ទឹក​របស់​ ប៉ុលពតដែល​ត្រូវ​បាន​តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ត​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ អំឡុង​របបប៉ុលពតពី​ឆ្នាំ​១៩៧៥ដល់​ឆ្នាំ១៩៧៩ផងដែរ​។

អតីតមេបញ្ជាការ​យោធា​ទាំង​ពីររូប​នេះត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ នៅក្នុង​សកម្មភាព​បណ្ដេញ​ចេញ​ ​ដោយបង្ខំ​ បង្ខំឲ្យ​ធ្វើ​ការ​ងារ​ធ្ងន់​ ​រំលោភ​បំពាន ​ធ្វើ​ទារុណ

កម្មនិង​សម្លាប់​មនុស្សហើយ​ជាប់​ទាក់​ទិន​នឹង​ទី​តាំង​ឧក្រិដ្ឋកម្ម​១២កន្លែងដែល​រួម​មាន​ទាំង​ព្រលាន​យន្ដ​ហោះ​កំពង់​ឆ្នាំ​ង​ ទីតាំងសម្រាប់​ប្រហារ​ជីវិត​ស្ទឹង​តូច​ និង​ការដ្ឋាន​វាយ​ថ្ម​ស្ទឹង​ហាវក្នុង​របប​នោះផងដែរ​។

កាល​ពី​ថ្ងៃ​ទី១៤ខែ​ធ្នូអង្គភាពផ្នែក​គាំពារ​​ចុងចោទ​បាន​អះអាង​ថាលោកម៉ៃឃើល​ កាណាវ៉ាស (Michael Karnavas) និង​លោកអាងឧត្ដមមេធាវី​របស់​ អៀងសារីត្រូវ​បាន​រក្សា​ទុក​ឲ្យ​តំណាង​ជន​សង្ស័យ​មួយ​រូប​ ក្នុង​សំណុំ​រឿង​០០៣ រយៈ​ពេល​បីខែ​បន្ទាប់​ពី​លោកមាសមុតបាន​ស្នើសុំ​ឲ្យ​លោកអា​ងឧត្ដម និង​មេធាវី​បរទេស​មួយ​រូប​ ដែល​លោក​មិន​ស្គាល់​ឈ្មោះ ឲ្យ​តំណាងរូប​គាត់​នៅ​ក្នុង​តុលាការ​។

លោកកាណាវ៉ាសបាន​បដិសេធ​មិន​ធ្វើ​ការ​បំភ្លឺ​ទេពាក់​ព័ន្ធ​នឹង​ឯកសារ​បែក​ធ្លាយ​តាម​អុីម៉េល​ កាល​ពី​ម្សិលមិញ​។

លោកស្រីអានហេនដេល (Anne Heindel) ទីប្រឹក្សា​ផ្នែក​ច្បាប់របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​ថាទោះបីជា​ព័ត៌មាន​នៅ​ក្នុង​ឯកសារ​នេះ​ ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​ក្ដី​ ក៏​ការ​ចុះ​ផ្សាយ​តាម​គេហទំព័រ​របស់​សាលាក្ដី​ គឺ​ជា “ រឿង​គួរ​ឲ្យ​សោក​ស្ដាយ​”។

លោកស្រី​​មាន​ប្រសាសន៍​អំពី​ព័ត៌មាន​​ដែល​បាន​លេច​ឮសុយសាយ​រួច​ទៅ​ហើយ​នេះ​ថា “ វា​ជា​ការ​រំលោភ​ដ៏ធ្ងន់​លើ​ការ​សម្ងាត់​តែ​រឿងត្រូវ​បាន​បង្ហោះរួចមកហើយប៉ុន្ដែ​ជនជាប់ចោទ​មាន​សិទ្ធិ​ទទួល​បាន​សវនា​ការ​ជំនុំជម្រះដោយ​យុត្តិធម៌”។

លោក​ ឡុងបញ្ញាវុធអ្នកសម្រប​សម្រួល​កម្មវិធីរបស់សង្គម​យុត្តិធម៌​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គម​​យុត្តិធម៌​សាធារណៈ​ ដែល​ផ្ដល់​មូលនិធិ​ដោយលោក​ ចចសូរ៉ូស (George Soros) បាន​មាន​ប្រសាសន៍​ថាគ្មាន​ការ​ព្រួយ​បារម្ភ​​អំពី​សន្ដិសុខ​របស់​លោកស៊ូម៉េតនិង​លោកមាសមុត ​ទេពីព្រោះ​អត្ត​សញ្ញាណ​របស់​ពួក​គេ​ ក្នុង​នាម​ជា​ជន​សង្ស័យ​​ក្នុង​របប​ខ្មែរ​ក្រហមត្រូវ​បាន​គេ​ស្គាល់​មួយ​រយៈ​ពេល​រួច​មក​ហើយ​។

លោកឡុងបញ្ញាវុធ ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ ខ្ញុំ​គិត​ថា គ្មាន​ផល​អាក្រក់​ណាមួយ​ផ្នែក​សន្ដិសុខ​របស់​ជន​សង្ស័យ​ក្នុង​សំណុំរឿង​០០៣​​ទេ​ ពីព្រោះ​ឈ្មោះ​របស់​ពួក​គេ​ត្រូវបាន​គេ​ស្គាល់​រួច​ទៅ​ហើយ​”។​ទោះ​បី​ជា​ឯកសារ​នេះ ​​បែក​ធ្លា​យ​ជា​សាធា​រណៈ​ដោយ​ចៃដន្យ​​ក្ដី ក៏​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា តើ​សំណុំ​រឿង​០០៣ នឹង​ត្រូវ​លើក​យក​ទៅ​បើក​សវនា​ការ​ ឬក៏អត់​។

លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​និយាយខ្លាំងៗ​ប្រឆាំងនឹងសំណុំ​រឿង​០០៣​ ដែល​អតីត​សហចៅក្រម​ស៊ើប​អង្កេត​ឡូរ៉ង់កាសស្ពើអានសឺម៉េត (Laurent Kasper-Ansermet) បាន​អះអាង​ថាសមភាគី​ជាតិ​របស់​លោកគឺ​លោកចៅក្រម​ យូប៊ុនឡេងបាន​រារាំង​មិន​ឲ្យ​លោកបន្ត​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​៕

ប្រែ​សម្រួលដោយតែមសុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស