40.6 C
Phnom Penh

សាលា​ដំបូង​ខេត្ត​រតនគិរី​ លែង​ចោទ​ប្រកាន់​​​សកម្មជនសិទ្ធិមនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីម្នាក់​និង​សកម្មជនសិទ្ធិ​មនុស្ស​ បានឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ សាលា​ដំបូង​​ខេត្ត​រតនគិរី​បាន​សម្រេច​​ដក​​បទ​ចោទ​​ប្រ​កាន់​ព្រហ្ម​ទណ្ឌ​​លើ​សកម្មជន​សិទ្ធិ​មនុស្ស​បី​នាក់​និង​អ្នក​កាសែត​ម្នាក់​។

កាលពី​ឆ្នាំ​២០០៩ ​លោកគិតចែមមេឃុំ​បាតាង ​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​នៅ​ក្នុង​ស្រុក​​លំផាត់​​បាន​​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​​​លោកប៉ែនប៊ុណ្ណារ៍​ អតីត​មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក​ ប្រចាំ​ខេត្ត​រតនគិរី​​ ​លោកឆាយធី ​​​សហការី​របស់​លោក​​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​អាដហុក ​​លោក​ អ៊ូវីរៈប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោកសុខរដ្ឋាជា​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី។

ពាក្យ​បណ្ដឹង​​​នេះ​បាន​ចោទ​ប្រកាន់​បុរស​ទាំង​បួន​នាក់​ ពី​បទ​បរិហាកេរ្តិ៍​ និង​បទ​ញុះញង់អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ទំពួន​ឲ្យ​តវ៉ា​ដោយ​ហិង្សា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឌីអេមគ្រុប (DM Group)​ជា​ក្រុមហ៊ុន​ដែល​អ្នក​ភូមិ​​​មាន​វិវាទ​ដី​ធ្លី​ជា​មួយ​យូរ​មក​ហើយ​។

លោករដ្ឋាមាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា”​​ដីការ​ដែល​ខ្ញុំ​បាន​ទទួល​​ កាលពី​សប្តាហ៍មុន​​បាន​ឲ្យ​ដឹង​ថា​ តុលាការ​បាន​សម្រេច​មិន​ចាត់​ការ​លើ​សំណុំ​រឿង​នេះ​ទេ​ ហើយ​បាន​លប់​ចោលនូវ​​បទ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹងពួក​យើង​”។

លោករដ្ឋាមាន​ប្រសាសន៍​អំពី​​ដីកា​​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកជាសុភ័ក្រព្រះ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគិរី​ មិន​បាន​​ប្រាប់​ហេតុ​ផល​ណាមួយ​ បញ្ជាក់​ពី​ការ​លុប​ចោល​​បទ​ចោទ​ប្រកាន់​នោះទេ​​​ ហើយ​​សំ​ណុំ​​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​​។

លោក​មាន​ប្រ​សាសន៍​បន្ត​ថាទោះ​បី​ជា​បទ​​ចោទ​ប្រ​កាន់​នេះ​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ​​ ពាក្យ​​បណ្តឹង​នេះ​នៅ​មាន​ការ​​ពិនិត្យ​ឡើង​វិញ​​រឿង​ព្រហ្ម​ទណ្ឌ​​​ និង​​ចម្លើយ​ដែល​ផ្តល់​​ដោយ​​​ចុង​ចោទ​ទាំង​នោះ​អំឡុង​ការ​សាក​សួរ​​​កាល​ពីខែ​តុលា​ដែរ។

លោកប៉ែនប៊ុណ្ណារ៍មាន​ប្រសាសន៍​ថាលោក​អបអរ​សាទរ​ចំពោះ​ការ​លប់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​នោះ​​​ថា”​ជា​ការ​សម្រេច​ដ៏​ត្រឹម​ត្រូវ​មួយ​​”​ដោយ​សារ​អ្នក​ត្រូវ​​ចោទ​ប្រកាន់​ទាំង​នោះ​​មិន​បាន​ប្រ​ព្រឹត្តអ្វី​ខុស​តាំង​ពី​ដំបូង​មក​ម៉្លេះ​។

លោកប៊ុណ្ណារ៍មាន​ប្រសាសន៍​បន្ដ​ថា”​នេះគឺ​ជា​លើក​ទី​១ហើយ​ ដែល​សាលា​ដំបូង​​ខេត្ត​រតនគិរី​ បាន​លប់​ចោលនូវ​​បទ​ចោទ​ប្រកាន់​បទ​ព្រហ្ម​ទណ្ឌ​​ប្រឆាំង​នឹង​ពួក​យើង​”​។​លោក​​​បន្ថែម​ថាលោក​មិន​ទាន់​បាន​ទទួល​ដីកា​ពី​តុលាការ​នៅ​ឡើយ​ទេ​។

លោក​ ធីបាន​មាន​ប្រសាសន៍​​​ថាព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតនគិរី​ លោកសុភ័គ្របាន​​ទូរស័ព្ទ​ប្រាប់​លោក​ កាល​ពីថ្ងៃ​សុក្រ​​ថាតុលាការ​​បាន​លប់​ចោលនូវ​បទ​ចោទ​ប្រកាន់​​លោក​​ហើយ​ ប៉ុន្ដែ​ លោក​ ក៏​​មិន​ទាន់​បាន​ទទួល​​ដីកា​ពី​តុលាការ​ដែរ។

លោក​ថ្លែង​បន្ដ​ថា”​ការ​លប់​ចោល​នូវ​បទ​ចោទ​ប្រកាន់​នេះ​ ដោយ​សារ​តុលាការ​គ្មាន​ភ័ស្ដុតាង​ ដើម្បីដាក់​បន្ទុក​​យើង​ពី​បទ​ព្រហ្មទណ្ឌ​ឡើយ​​”។

​ថ្វី​បើ​មាន​ការ​សម្រេច​ឲ្យ​រួច​​ផុត​ពី​ការ​​​ចោទ​ប្រកាន់​ពីបទ​ញុះញង់​ និង​បទ​បរិហាកេរ​្តិ៍​ក៏ដោយ​ ក៏​លោកប៊ុណ្ណារ៍លោកធីនិង​លោករដ្ឋានៅ​តែ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ទាក់​ទង​នឹង​វិវាទ​ដី​ធ្លី​ដូចគ្នា​ ដែល​លោកថោសារ៉ានអតីត​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​រតនគិរីបាន​ប្តឹង​ពួក​គាត់​កាល​ពី​១០​ឆ្នាំ​មុន​ដែរ​៕

ប្រែសម្រួលដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស