31 C
Phnom Penh

អង្គការ​​សិទ្ធិ​មនុស្ស​អា​ដ​ហុក ​លើក​ឡើងសា​ជា​ថ្មី​​​អំ​ពី​សិទ្ធិ​​​​ជួ​យ​​ជន​រង​គ្រោះ​​ពី​កា​រ​​រំ​លោភ​បំ​ពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ​ អង​្គកា​រ​សិទ្ធិ​មនុស្ស​​​អាដហុក​ បា​ន​​បញ្ជាក់​ថា ​​វាជា​​គោល​នយោ​បា​យ​របស់​អ​ង​្គការ​​នេះ​​ក្នុ​ង​​កា​រផ្តល់​​ជំ​​នួ​យ​មនុស្ស​ធម៌​​បន្ទាន់​​ដល់​អ្នក​ដែ​ល​ស្វែ​ង​រក​​ជំ​នួ​យ​​​ពី​ខ្លួន​​ ​ដោ​យ​មិ​ន​​គិត​ពី​ឋា​​នៈ​​​របស់​​បុគ​្គល​​នោះ​ឡើយ។​​

​ការលើក​ឡើង​​​​របស់​អ​ង្គ​ការសិទ្ធ​ិ​មនុស្ស​​​អាដហុក​​​ធ្វើ​​ឡើង​បន្ទាប់​ពី​តុ​លាកា​រ​​សាក​សួរ​លោក​ ចាន់​ ​សុ​វ៉េត ​ជា​អ្ន​ក​សើុប​អង្កេត​​ដ៏​ឆ្នើម​​ម្នាក់​​ប្រចាំ​អ​ង​្គការ​នេះ ដែ​ល​កំ​ពុ​ង​ប្រឈម​នឹង​​ទោស​ព្រហ្មទណ្ឌ​​​ពី​បទ​​​ជួ​យ​​បុ​រស​ម្នាក់​ ដែល​ជាប់​សង្ស័​យ​​​ថា​​​ មា​ន​កា​រ​​​ពាក់​ព័ន្ធ​​ក្នុ​ងចល​នា​​អប​គមន៍​ក្នុង​​ខេត្តក្រចេះ​​កា​ល​ពី​ក្នុង​ខែ​​ឧសភា​។

​​អំ​ឡុង​កា​រ​សាក​​សួរ​​នៅ​ឯ​​សាលា​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​កា​ល​ពី​ថ្ងៃ​​ច័ន្ទលោកសុ​វ៉េត​​ បា​ន​មាន​​ប្រ​សាសន៍ថា ​កា​ល​ពី​​​ខែ​​ឧសភា លោក​បា​ន​ជួ​យ​បុរស​ម្នាក់​​ឈ្មោះម៉ាឆាង​ ​ដោយ​មិន​ដឹង​ថា គាត់​ជាប់​​​សង័្សយ​ជា​​មេដឹក​នាំ​​ចល​នា​​អប​គមន៍​​នេះ​ឡើយ​ ដោ​យ​ផ្តល់​ប្រាក់​ឲ្យ​គាត់​​ទិ​ញ​​ចំ​ណី​​អា​ហា​រ​ កា​រ​ស្នាក់​នៅ​និង​កា​រ​ធ្វើ​ដំ​ណើរ​។នៅ​ពេល​នោះ​ លោកឆាង ​បា​ន​​ប្រាប់​លោក​​ សុវ៉េតថា​គាត់​ឈ្មោះ​ ទិនឆាង ​ជា​ជន​រងគ្រោះ​​ដោ​យ​សារ​កា​រ​បណ្តេញ​​ចេញ​​ទាំ​ង​បង្ខំ​ ហើយ​ទំ​នង​ជា​​ជួបភាព​អត់​ឃ្លា​ន​​ផង​។

​លោកឡុងលន់ ​មេធា​វី​ម្នាក់​ក្នុង​ចំណោម​មេធាវី​​​បី​នាក់​​​​របស់​លោកចាន់​ សុ​វ៉េត ​បា​ន​ប្រាប់​​ក្រុ​ម​អ្នក​យក​ព័ត៌​មា​ន​​ថា​ កូ​ន​ក្តី​របស់​លោក​​នឹង​មិន​ជួយលោកឆាង​​ ​ទេប្រ​សិ​ន​​បើ​លោកដឹង​ថា អាជ្ញា​​ធរ​របស់​​​រដ្ឋាភិ​បាលកំ​ពុង​តា​ម​​រកបុរស​រូប​នេះ​នោះ​។

​លោកនី​កូឡាសអា​ហ្គោស្ទី​នី (Nicholas Agostini) ជា​​ជ​ំ​នួ​យ​កា​រ​បចេ្ចកទេស​​​របស់​អ​ង​្គការ​​​អា​ដ​ហុក​​ទទួល​បន្ទុក​​​បញ្ហា​​​ដីធ្លីនិងធន​ធាន​​ធម្មជាតិ​ បា​ន​លើក​ឡើង​តា​ម​អុីម៉េល​​ថា “ អាដ​​ហុក​​តែង​តែ​ជួយ​ផ្តល់​​ជំ​នួ​យ​មនុស្ស​​ធម៌​(ជា​​អា​ហា​រ ​និង​កា​រ​ស្នាក់​នៅ​បន្ទាន់​) ដល់​បុគ្គល​ណា​ដែល​ទំ​នង​ជា​​ជន​​រង​គ្រោះ​ពី​កា​រ​រំ​លោភ​​សិទ្ធិមនុស្ស​”។

លោកបាន​មាន​ប្រ​សាសន៍ថា​ “ យើង​​តែង​តែ​ផ្តល់​ជំ​នួ​យ​​ដល់​អ្នក​ដែល​​ជួប​កា​រ​​អត់​ឃ្លាន​ មិន​ថា​​ ជន​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នោះ​ទេ​​”។​លោកអា​ហ្គោស្ទី​នី ​បា​ន​បន្ត​ថា “ ទោះ​ជា​យ៉ាង​ណា​ ​អា​ដ​ហុក​ ដែល​ជា​​អង្គកា​រ​​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​ ត្រូវ​តែ​​អនុ​វត្ត​តា​ម​​ច្បាប់​

និង​​មិន​អា​ច​​ជួយ​អ្នក​ដែល​​គេ​​ចេញ​ដីកា​ចាប់​​ខ្លួ​ន​​ ដើម្បី​ជៀស​​ពី​​កា​រ​​ចាប់​នោះ​ឡើយ​”។លោក​បា​ន​បន្ថែ​ម​ទៀត​ថាអា​ដហុក​​អាច​ផ្តល់​ជំ​នួ​យ​ផ្នែក​ច្បាប់​​ដល់​មនុស្ស​​បែប​នេះ​ ​ដោយ​សន្មតថា ​ពួ​ក​គេជា​ជន​រង​គ្រោះ​​ពី​កា​រ​​រំ​លោភ​សិទ្ធិមនុស្ស​។

​​ការ​លើក​ឡើង​​​កា​ល​ពី​ថ្ងៃ​ច័ន្ទ​​ ដោ​យមេ​ធាវី​​​របស់​លោកចាន់សុវ៉េត ​ធ្វើ​ឲ្យ​មាន​​ភាព​មិន​ច្បាស់​លាស់​អំ​ពី​តួ​នា​​ទី​​របស់​​​សកម្ម​ជន​​សិទ្ធិ​មនុស្ស​​ក្នុង​កា​រ​ផ្តល់​​ជំ​នួ​យ​​ដល់​អ្នក​​ដែល​​ត្រូវ​ការ​ជំនួយ​​ ​ជា​​ពិ​សេសអ្នក​​ដែល​អា​ច​ត្រូ​វ​បា​ន​​ចាត់​ទុក​ថា​​ជា​ជន​​រង​គ្រោះ​​ពី​កា​រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។

​លោកអាហ្គោស្ទី​នី ​បា​ន​ថ្លែង​ថា​ ​​កា​រ​អត្ថា​ធិ​ប្បាយ​​​របស់​លោក ​លន់ ​មានន័យ​ថា ​លោកសុ​វ៉េត នឹ​ងមិន​ជួយ​​អ្នក​ដែល​​គេចពី​ការ​ចាប់​ខ្លួន​នោះ​ទេ​។​លោក​ សុវ៉េតមិន​ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់​ ពី​​បង្ហាញ​មុខ​នៅ​តុ​លា​កា​រ​ទេ​​​កាល​ពី​ថ្ងៃ​​ច័ន្ទ​ ប៉ុន្តែ​លោក​ជាប់​ចោទ​ពី​បទ​ព្រហ្ម​ទណ្ឌហើយ​លោក​ត្រូ​វ​បាន​​បង្គាប់​​ឲ្យ​បង្ហាញខ្លួន​​ដើម្បី​សាក​​សួរ​​បន្ត​ទៀត​។

​លោកម៉មសូ​ណង់​ដូម្ចាស់​ស្ថានី​យ​​វិទ្យុ​​ដ៏​ល្បី​ បាន​ជាប់ពន្ធនាគារ​​​កាល​ពី​ខែ​​តុ​លារយៈ​​ពេល​២០​ឆ្នាំ​ ពី​បទ​​​​លើក​ទឹក​ចិត្ត​ដល់​​អ្នក​ភូមិ​​នៅ​​ក្នុង​ខេត្ត​ក្រ​ចេះ​​ដែល​រដ្ឋា​​ភិ​បា​ល​ចាត់​ទុក​ថា “ អ្នក​ធ្វើ​អប​គមន៍​”។

​​ខណៈ​ដែល​​អ្នក​ភូមិ​​ក្នុង​ខេត្ត​ក្រចេះ​មិន​បា​ន​ប្រព្រឹត្ត​អំ​ពើ​ហិង្សា​ និង​មិន​បា​ន​ប្រកាស​អំ​ពី​កា​រ​បះ​បោរ​​របស់​ខ្លួន​​នោះ ​​អាជ្ញា​​ធរ​បា​ន​បាញ់​ស្លាប់​​ក្មេង​ស្រី​​អា​យុ​១៤ឆ្នាំ​មា្នក់​ ឈ្មោះហេង ចន្ថា ក្នុង​​អំ​ឡុង​ប្រតិបត្តិការ​​ដ៏​ធំមួ​យ​​ប្រឆាំង​​នឹង​កសិករដែលពាក់​ព័ន្ធ​ក្នុង​ជម្លោះ​​ដ៏យូរ​មកហើយ​ជាមួ​យ​​ក្រុម​ហ៊ុន​​ដី​សម្បទាន​ឯក​ជនមួ​យ​។ ​អាជ្ញាធរ​​មិន​បាន​ធ្វើ​កា​រ​ស៊ើប​អង្កេត​ការ​ស្លាប់​របស់​ ហេងចន្ថាទេដោ​យ​ចាត់​ទុ​ក​កា​រ​ស្លាប់​របស់​នាងថាជា​ “ រឿង​ចៃ​ដន្យ​”៕ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស