29 C
Phnom Penh

​រូប​សំណាកសុនខជប៉ុន ឈ្មោះ ​ហាជិកូ ដ៏​មាន​ភក្ដី​ភាពត្រូវ​បាន​ដាក់​តាំង​​​​នៅមុខបណ្ណាគារ​​ ម៉ូនូមែនប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ ​រូបសំណាក​សុនខជប៉ុន​មួយ​ក្បាល​​ឈ្មោះ​ហាជិកូ​ (Hachiko)បាន​​អង្គុយ​នៅ​មុខបណ្ណាគារ​ ស្ថិត​នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម ​ដោយ​មាន​ជើងយ៉ាង​មាំ​ឈរលើ​ដី និង​ក្បាលងើយ​ឡើង​​លើនេះ គឺ​​ជា​​រូប​សំណាក​​តំណាង​ឲ្យភក្តី​ភាពចំពោះ​ចៅហ្វាយនាយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។Siv-channa08

ទោះ​បី​ជា​សុនខឈ្មោះហាជិកូបាត់​បង់​ជីវិត​នៅ​ក្នុង​ទសវត្សរ៍​​១៩៣០​ បន្ទាប់​ពីវា​បាន​អង្គុយ​​នៅ​ខាង​មុខ​ស្ថានីយរថភ្លើង​ ស៊ីប៊ូយ៉ា (Shibuya)​ ក្នុង​ទីក្រុង​តូក្យូ (Tokyo) អស់​រយៈ​ពេល​ប្រាំបួនឆ្នាំ​ ដោយ​សង្ឃឹម​ថា ថ្ងៃណា​មួយ​នឹង​បាន​ជួប​ម្ចាស់​របស់​ខ្លួនវិញ ​​ទោះ​ជា​ម្ចាស់​នោះបាន​ស្លាប់​​ទៅហើយក្តី ឥឡូវ​រូប​សំណាក​សុនខដ៏​មាន​ភក្តី​ភាព​នេះ​ ដែល​មាន​កម្ពស់​១ម៉ែត្រ​​ធ្វើ​អំ​ពី​ថ្ម​​ត្រូវ​បាន​​​ដាក់​​តាំង​ កាល​ពី​ម្សិលមិញ នៅ​ខាង​មុខ​បណ្ណាគារ​ ម៉ូនូមែន​ប៊ុក ក្នុង​រាជ​ធានី​ភ្នំពេញ​។

លោក ប៊ើណាត គ្រីស័រ (Bernard Krisher) ចាងហ្វាង​ការ​ផ្សាយ​​កាសែត​ ខេមបូឌាដេលី ដែល​បានផ្តួច​ផ្តើម​គំនិត​កសាង​រូប​សំណាក​នេះ​

បានមាន​ប្រសាសន៍ថា រឿង​របស់សុនខ ហាជិកូ​ គួរតែ​អាច​រំឭក​ប្រជា​ពល​រដ្ឋ​ខ្មែរឲ្យ​នឹក​ឃើញ​ពី​តម្លៃ​នៃ​ភក្តី​ភាព​។

លោក ប៊ើណាត គ្រីស័រ​ ​មាន​ប្រសា​សន៍​នៅ​ឯពិធី​សម្ពោធ​រូប​សំណាកសុនខ ហាជិកូដែល​ចូល​រួម​ដោយ​លោកមេ៉ងហ៊ាងម្ចាស់​បណ្ណាគារម៉ូនូមែន​ប៊ុក និងលោក យូ៉សីុ អាបេ (Yoshi Abe) លេខា​ទី​២​ប្រចាំ​ស្ថានទូត​ជប៉ុន​ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សិស្សា​នុសិស្ស​ជាច្រើន​នាក់​​ទៀត​ថា “ ជនជាតិខ្មែរ​ជួន​កាល​មាន​និន្នាការ​ក្រឡិច​ក្រឡុច”​។

លោក​បាន​បន្ថែម​ទៀត​ថា​ “ [ជនជាតិ​ខ្មែរ​] មាន​ភក្តី​ភាព​ចំពោះ​នរណា​ម្នាក់​ បុ៉ន្ដែ​ក្រោយ​​មក បែ​រជា​មាន​​ភក្តី​ភាព​​ចំពោះ​អ្នក​ផ្សេង​​វិញ​។ ចំណែក​ឯ​ក្នុង​ឆាក​នយោ​បាយ​ក៏​មាន​ករណី​អ៊ីចឹង​ដែរ​​”។

មាន​រឿង​ដំណាល​ថា រយៈពេល​ប្រហែល​​ពេញមួយឆ្នាំ សុនខ ហាជិកូ​ តែងតែ​ទៅ​ទទួល​​ម្ចាស់​វា ដែល​ជា​សាស្ត្រា​ចារ្យ​បង្រៀន​​នៅ​សាកល​វិទ្យាល័យ​ជា​រៀង​រាល់​ថ្ងៃ នៅ​ឯ​ស្ថានី​យ​រថភ្លើង​ សុីប៊ូយ៉ាគឺ​ចំពេល​ដែល​រថភ្លើង​របស់​លោក​សាស្ត្រា​ចារ្យ​ត្រឡប់​មកវិញ​ក្នុង​ពេល​ល្ងាច ហើយ​ទោះ​ជា​​ម្ចាស់​វា​ស្លាប់​ហើយក៏​ដោយ​ ក៏​សុនខ ហាជិកូ​នេះ​នៅ​តែបន្ដ​ទន្ទឹង​រង​់ចាំ​ម្ចាស់​វាដែរ​។ រយៈ​ពេល​ប្រាំបួន​ឆ្នាំ​ ​ហាជិកូ តែងតែ​​ទៅ​ស្ថានីយរថភ្លើង​ ស៊ីប៊ូយា៉ា ជារៀង​រាល់​​ថ្ងៃ ដើម្បី​​ចាំ​ទទួល​ម្ចាស់​របស់​ខ្លួនត្រឡប់​មកផ្ទះ​​វិញ។

ដោយ​សារ​ភក្តី​ភាព​របស់​សុនខ​ហាជិកូប្រជា​ពល​រដ្ឋនៅ​ក្នុង​មូលដ្ឋាន​នោះ​ក៏​បាន​យកសុនខនេះ​ទៅ​ចិញ្ចឹម ហើយ​មិន​យូរ​ប៉ុន្មាន​ ពូជ​សុនខអាគីតា នេះ ក៏​បាន​ល្បី​ឈ្មោះ​ទូ​ទាំង​

ប្រទេស​ជប៉ុន ដោយ​សារស្វាមីភក្តិ​​របស់​វា។ មិន​យូរ​ប៉ុន្មាន​ សុនខនេះ​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​វីរបុរស​ជាតិ​ជប៉ុន​ ហើយ​រូបសំណាកសុនខនេះ​ ត្រូវ​បាន​គេ​សង់ពី​សំរិទ្ធ​ិដាក់​តាំង​នៅ​ឯ​ស្ថានីយ​រថភ្លើង​ស៊ីប៊ូយ៉ា ដែល​ចាប់​ពី​នោះ​មក​ កន្លែង​នេះ​បាន​ក្លាយជា​កន្លែង​ដ៏ពេញ​​និយម​សម្រាប់​មនុស្សម្នា​​ជួប​ជុំ​គ្នា​។

លោក យ៉ូស៊ីអាបេមាន​ប្រសាសន៍​បន្ទាប់​ពី​ពិធី​សម្ពោធ​រូបសំណាកសុ​នខនេះ​ថា “ សុនខ

​ហាជិកូ តំណាង​ឲ្យ​ភក្តី​ភាព ​ដែល​ប្រជា​​ពលរដ្ឋ​ជប៉ុន​គោរព​បំផុត​ នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ យើង​រីក​រាយ​ណាស់​ ដែល​បាន​ផ្សាយរឿង​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដឹង​”។

ដោយសារ​តែ​ល្បី​ឈ្មោះ​បែប​នេះ​ទើប​សំឡេង​ព្រុស​របស់​វា​ត្រូវ​បាន​​គេ​ចាក់​ផ្សាយ​តាម​វិទ្យុជាតិ​ជប៉ុននាទសវត្សរ៍​១៩៩០។

កាល​ពី​ដើម​ឆ្នាំ​នេះ​ សារ​មន្ទីរមួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ ក៏​បាន​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​រូប​ថត​របស់​ហាជិកូ នេះ​ដែរ ហើយ​រឿង​របស់​សុនខ​​នេះ​ ក៏​ត្រូវ​បាន​​គេកែ​សម្រួល​ទៅ​ជា​ខ្សែរភាព​យន្ត​ជា​ច្រើនរឿង​មាន​ទាំង​ថត​ជា​ខ្សែរ​ភាពយន្ត​ហូលីវូដ (Hollywood) របស់​សហរដ្ឋ​អាមេរិក ដែលមាន​​លោក​រីឆាដ ហ្គៀ (Richard ​Gere)ជា​តួសម្ដែង​៕ប្រែសម្រួលដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស