27 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រុ​មហ៊ុន​ឯក​ជន​ទិញ​​​រថយន្ត​​ពន្លត់​អគ្គិ​ភ័យដោយ​​ខ្លួន​ឯង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ព​ី​ម្សិល​មិញ លោក​នា​​យក​រដ្ឋ​មន្រ្តី​​ ហ៊ុន សែន​​ បា​ន​អ​ំ​ពា​វ​នា​វ​​ដល់ក្រុម​ហ៊ុន​ឯក​ជន​​ជា​លើក​ទី​២​ឲ្យ​​ទិញ​​រ​ថ​យន្ត​​ពន្លត់​អគ្គិភ័យ​ដោយ​ខ្លួន​ឯង​ ​កុំ​ផ្អែ​ក​លើ​​អង្គភាព​​​​ពន្លត់​អគ្គិ​ភ័យ​​​របស់​​រដ្ឋា​ភិ​បាល។

​​ដំ​បូ​ង​​ លោក ហ៊ុន សែ​ន​ ​បាន​​​ធ្វើ​សំណើ​នៅ​ថ្ងៃ​​​ទី​១៤ ​ខែ ធ្នូ ​នៅ​ពេល​​សេចក្តី​ព្រាង​​ច្បាប់​​មួ​យ​អំ​ពី​កា​រ​ទប់​ស្កាត់​​អគ្គិភ័​យ​ ដែ​លអ​នុ​ម័ត​​​ដោ​យ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។មា​ន​ប្រ​សាសន៍​​នៅ​ឯ​​ពិ​ធីសម្ពោធ​​រោង​ចក្រ​ផលិត​ស្ករស​​នៅ​ក្នុ​ងខេត្ត​​កំ​ពង់​ស្ពឺ​​កា​ល​ពី​ម្សិល​មិញលោក​ ហ៊ុនសែនបាន​​រំឭក​ឡើង​វិញ​​អំ​ពី​កា​រ​អ​ំ​ពា​វ​របស់​លោក​​សុំ​ឲ្យ​​បណ្តា​ក្រុម​ហ៊ុន​ធំ​ៗ​ ដូចជា​​សណ្ឋាគារធំៗ​ រោង​ចក្រធំ​ៗនិង​​អ្នក​កា​ន់​កាប់​​តំ​បន់​សេដ្ឋ​កិច្ច​ពិសេស​។

​​លោក ហ៊ុន សែន បា​ន​ថ្លែង​ថា “ សូម​ព្យាយាម​ធ្វើ​ការ​​ងារ​ពីរ​។ ​ទី​១​ ត្រូ​វ​បង្កើត​​ប្រព័ន្ធ​​​ពន្លត់​អគ្គិ​ភ័យ​​នៅ​ខាង​​​ក្នុង​រោ​ង​ចក្រ​ឬ​សណ្ឋា​​គា​រ​ ​ដូច្នេះ​ប្រសិ​ន​បើមា​ន​​អគ្គិ​ភ័យ​កើត​ឡើងអ្នក​​គ្មាន​ប្រភព​ទឹក​ទេ​។​​ទី​២ ​ខ្ញុំ​សុំ​អំ​ពា​វ​នា​វ​​ដល់​ម្ចាស់​​ក្រុ​ម​ហ៊ុន​ សណ្ឋាគា​រ​​និង​ត​ំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ឲ្យ​នាំ​​ចូល​​រថ​យន្ត​ពន្លត់​អគ្គិភ័យ​។ ប្រសិន​​អ្នក​​រង់​ចាំ​អង្គភាព​និងនគរ​បាល​ពន្លត់​អគ្គិភ័​យវា​​មិន​គ្រប់​គ្រាន់​​ទេ​”។

លោកហ៊ុនសែន ​បា​ន​បន្ត​ថា ​ក្រុម​ហ៊ុន​​​ដែល​មា​ន​​រថ​យន្ត​​ពន្លត់​អគ្គិភ័​យ​​នឹ​ង​អា​ច​​មក​ដល់​សហគមន៍ដើម្បី​​​ជួ​យ​ជន​រង​គ្រោះ​​ដោយ​សារ​អគ្គិភ័​យ​។ លោកបា​ន​បន្ថែម​ថា រាជ​ធា​នី​ភ្នំ​ពេញ​បច្ចុប្បន្ន​​ត្រូវ​កា​រ​​រថ​​យន្ត​ពន្លត់​អគ្គិភ័​យ​​យ៉ាង​​តិច​​៥០​គ្រឿង​ទៀត​។

​​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ កា​រ​ចូ​លរួ​ម​​ពី​​វិ​ស័យឯក​​​ជន​អា​ច​​មា​ន​ពីរ​ទម្រង់​ មួ​យ​​គឺ​ត្រូ​វ​កា​រ​ពា​រ​​រោ​ង​ចក្រ​​និង​ក្រុម​​ហ៊ុន​របស់​ខ្លួននិង​​​មួ​យ​ទៀត​គឺ​ថា នៅ​ពេល​មា​ន​កា​រ​បន្ទាន់​ ពួ​ក​គេ​​អាច​​ធ្វើ​អន្តរាគមន៍​​បា​ន​”។ លោកនាយករដ្ឋ​មន្ត្រី ហ៊ុនសែនមិន​បាន​និយា​យ​ថា  នរណា​នឹ​ង​ប្រតិ​បត្តិការ​រថយន្ត​ពន្លត់អគ្គិភ័​យ​ ឬ​​ថា​​តើ​ត្រូ​វ​​ហ្វឹក​ហាត់ក្រុម​ពន្លត់អគ្គិភ័​យ​នោះ​ទេ​។ ​

ទោះ​ជា​យ៉ាង​ណា លោក​​ទំ​នង​ជា​​ផ្តល់​ជម្រើស​ដល់​មន្ទីរ​​ពន្លត់​អគ្គិភ័យ​​​ដែល​គេ​​ដឹង​ថា ​​ពន្លត់​អគ្គិភ័​យ​មិន​ទាន់​ពេល​ ​ហើយ​ត្រូ​វ​បា​ន​ចោទ​ប្រកាន់​​ថា​ធ្វើ​កា​រ​ដើ​ម្បី​​តែប្រាក់​​នៅ​ទី​កន្លែង​កើតមា​ន​អគ្គិភ័​យ។

​លោកហ៊ុនសែនបា​ន​មា​ន​ប្រ​សាសន៍​ថា “ យើង​អា​ចនិ​យា​យ​ថា អង្គភាពពន្លត់អគ្គិភ័​យនៅ​ក្នុងរាជ​ធា​​នីត្រូ​វ​មា​ន​​រថ​យន្ត​ពន្លត់​អគ្គិភ័​យ​​​ចំ​នួន​​៥០​គ្រឿង​”។​កា​ល​ពី​ដើម​ខែ​នេះ ​អគ្គិភ័​យ​​បា​ន​ឆាប​ឆេះ​ផ្សារ​​រាត្រី​​នៅ​ក្នុង​ក្រុ​ង​សៀម​រាប​ និង​ធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​ប្រាំ​បី​នាក់​ រាប់​ទាំ​ង​កុ​មា​រ​​ចំ​នួន​​​បួ​ន​នាក់​ស្លាប់​។ ​អាជី​វ​ករ​​បា​ន​​អះ​​អា​ង​ថា ​ក្រុម​​អ្នក​ពន្លត់​អគ្គិភ័​យ​មិន​បា​ន​ពន្លត់​​ភ្លើង​​​ទេ ​​លុះ​ត្រា​ឲ្យ​លុយ​ពួ​ក​គេ។ កា​រ​អះ​អា​ង​នេះ ត្រូ​វ​

បា​ន​មន្ត្រី​ទាំ​ង​នោះ​​បដិ​សេធ។ កា​រ​ឲ្យ​ប្រាក់​​បែប​នោះ​ដែរ​បា​ន​កើត​ឡើង​​កា​ល​ពី​ក្នុង​ខែ​​កក្កដា ​នៅ​ផ្សារ​​ទួ​ល​សង្កែ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែ​ល​ពេល​នោះ​​ផ្ទះ​ចំ​នួន​​៥៧​ខ្នង​ ​និង​​មួ​យ​ផ្នែក​ធំ​នៃ​ផ្សារ​នោះ​ ត្រូ​វ​បា​ន​អគ្គិភ័យ​ឆាប​ឆេះ។ ​លោក កែន លូ អគ្គ​លេខាធិការ​​នៃ​សមាគម​​​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​គំនិត​​​របស់​លោក ហ៊ុន សែន​អំ​ពី​កា​រ​បង្កើត​​រថយន្ត​ពន្លត់​អគ្គិភ័​យ​​លក្ខណៈឯក​ជន​ គឺ​ជា​គំ​និត​​ល្អ​មួ​យ​។ ​រថ​យន្ត​​ពន្លត់​អគ្គិភ័​យឯក​ជន​​នៅ​ក្នុង​តំ​បន់ពិ​សេស ​អា​ច​ជា​កា​រ​​​ទាក់​ទាញ​​វិ​និ​យោគ​ិន ​​ដែល​ស្វែ​ង​រក​​បរិស្ថាន​​សុ​វត្ថិ​ភាព​​សម្រាប់​​អា​ជី​វ​កម្ម​​​របស់​ពួ​ក​គេ​៕

ប្រែ​សម្រួលដោយចេវប៊ុននី​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស