34 C
Phnom Penh

មនុស្ស​​បី​នាក់​ត្រូ​វ​បាន​​ចាប់​ខ្លួនពីបទជះទឹក​អាស៊ីតយ៉ាងសាហាវ​នៅក្នុង​ក្រុង​​សៀម​រាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុ​លា​កា​រ​ម្នាក់​​បា​ន​និយាយ​ថា ​បុរស​ចំ​នួន​បីនាក់​​ដែល​ជាប់​សង្ស័យថា​បាន​​ជះ​ទឹក​អា​ស៊ីត​​ខ្លាំ​ង​​​លើ​​ស្រ្តី​​អា​យុ​​៤០​ឆ្នាំ​​ម្នាក់​និង​កូ​ន​ប្រុស​របស់​​គាត់​​នៅ​ផ្ទះ​​របស់​ខ្លួន​​នៅ​ក្នុ​ង​​ឃំ​ុ​​សាលា​កំរើក ក្រុ​ង​សៀម​រាប​​ កា​ល​ពី​សប្តាហ៍​​មុន​ ត្រូ​វបា​​ន​​តុ​លាការ​ចោទប្រកាន់​​កា​ល​ពី​ម្សិល​មិញ​ ហើយ​ពេល​នេះ​ត្រូ​វ​​​បា​ន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អា​សន្ន​។

​​អ្នក​ស្រីយីអូន ​ដែល​ពុំ​អា​ច​និយាយ​បាន​ ​និង​​​ភ្នែក​ខាង​ស្តាំ​របស់​អ្នក​ស្រី​មិ​ន​អា​ច​មើល​​ឃើញ​នោះ ​កំ​ពុង​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​ជាមួ​យ​កូន​ប្រុស​អា​យុ​១៩ឆ្នាំ​​របស់​​អ្នក​ស្រីឈ្មោះ​ នួ​នជី​វ័ន្តដែ​ល​ខ្នង​​របស់​គេ​រង​ការ​រលាក​ធ្ងន់​ធ្ងរ ​ដោយ​​សារ​កា​រ​​ជះ​ទឹក​អាសីុត​​​នេះ​។

លោកជួនសុ​បញ្ញាព្រះ​រាជ​អាជ្ញា​​រង​​អម​សាលា​​ដំ​បូង​​ខេត្ត​សៀម​រាប​ ​មា​ន​ប្រ​សាសន៍​ថា ​ជន​សង្ស័យ​​​ទាំង​បី​នាក់​នេះ​ត្រូ​វ​បា​ន​​ចោទ​ប្រកាន់​​ពី​បទ​​ប្រើ​​អំ​ពើ​​ហិង្សា​ដោយ​ចេតនា​តាម​ក្រម​​ព្រហ្ម​ទណ្ឌ​ ​និង​អាច​​មាន​ទោស​​ជាប់​​ពន្ធនាគារ​អតិបរមា​១០​ឆ្នាំ​។

​លោក សុ​បញ្ញា ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​ “នេះ​គ្រាន់​តែ​​ជា​កា​រ​​ចោទ​ប្រកាន់​បឋម​ប៉ុណ្ណោះ​”។ តា​ម​ច្បាប់​អា​ស៊ីត​​​ដែល​ត្រូ​វ​បា​ន​អ​នុ​ម័ត​ថ្មីៗ​នេះ​ចែ​ង​ថា ឧក្រិដ្ឋ​ជន​​ដែល​ត្រូវ​បា​ន​រក​ឃើញ​ពិ​រុទ្ធភាព​​ពី​បទ​​ជះទឹក​អាស៊ី​ត​​​អាចជាប់​​ពន្ធ​នា​​គារ​​រហូត​ដល់​​​២៥ឆ្នាំ​។

​លោក ម៉ក់ សំ​អូន អធិ​កា​រ​​រង​នគរបាល​ក្រុ​ងសៀម​រាប ​បា​ន​មាន​ប្រ​សាសន៍​ថា ជន​សង្ស័យ​​​ទាំង​បី​នាក់​​ ដែល​​សុទ្ធ​តែ​មាន​​វ័យ​​ខ្ទង់​​២០​ឆ្នាំ​ ត្រូ​វ​បាន​​ចាប់​ខ្លួន ក្នុង​​សង្កាត់កណ្តែក​ខណ្ឌ​​ប្រាសាទ​បាគង ​​កា​ល​ពី​​​រសៀល​ថ្ងៃ​ព្រ​ហស្បតិ៍ និង​ត្រូ​វ​បា​ន​បញ្ជូន​ខ្លួន​​ទៅ​កាន់​សាលាដំបូង​ខេត្ត​សៀម​រាប​​ ដើម្បី​​ធ្វើ​កា​រ​សាក​​សួរ​​កា​ល​ពី​ម្សិល​មិញ​។

​លោកសំ​អូន ​មា​ន​ប្រ​សាស​ន៍​ថា“​ យើ​ង​បា​ន​ស៊ើប​អង្កេត​ករណីនេះ​ និង​​​បា​ន​សាក​សួរម​នុស្ស​មួយ​ចំនួន​​​ដែល​បា​ន​ឃើញ​ជន​​ដៃដល់​​ធ្វើ​សកម្ម​ភាព​នេះ”។ បុរស​ពីរនាក់​ក្នុងចំ​ណោម​បុរស​ទាំ​ង​បី​នាក់​នេះ​​បា​ន​​ទៅ​ដល់​ផ្ទះ​​របស់​ជន​រង​គ្រោះ​​នៅ​យប់​ថ្ងៃ​ពុធ​​ដោ​យ​រក​ទិញ​ទំ​និញ​ខ្លះ​​ពី​តូប​​​នៅ​​​ចិញ្ចើ​មផ្លូវ​របស់​​អ្នកស្រី​ អូន។ ប៉ុន្តែ​នៅ​ពេល​​អ្នក​ស្រី​​និង​កូ​ន​ប្រុស​​របស់​​អ្នក​ស្រីបើក​ទ្វារបុរសម្នាក់​​​បា​ន​ជះទឹក​អា​​ស៊ីត​​ខ្លាំ​ង​ប្រមាណ​​​ជា​​មួយ​លីត្រ​ដាក់​ពួក​គាត់​​។ ​​ជន​សង្ស័យ​ទី​៣​​នៅ​រង់​​ចាំ​​លើ​ម៉ូតូ​មួ​យ​គ្រឿង​នៅ​ក្បែរ​នោះនិង​បា​ន​ជ​ួ​យ​​ដឹក​ជន​​ដៃ​​ដល់​​គេច​ខ្លួន​ទៅ​បាត់​។

លោកសំអូន​ ​បា​ន​មាន​ប្រ​សាសន៍​ថា​ “ កា​រ​​សនិ្នដ្ឋានដំ​បូ​ង​របស់​យើង​ ជឿជាក់​ថា ​ការ​​ជះ​ទឹក​អាសីុត​នេះ​បា​ន​​កើត​ឡើង​ ដោយ​សារ​តែ​​ការ​ជាប់​ពាក់​ព័ន្ធ​​​របស់​ជន​រង​គ្រោះ​ក្នុង​រឿង​ស្នេហា”។ លោក​បា​ន​បន្ថែម​​ថា ​អ្នក​​​ស៊ើប​អង្កេត​​ក្នុង​ករណី​នេះ​សង្ឃឹម​ថា ​​អ្នកស្រី​ អូន ​នឹង​​អា​ច​និ​យាយ​បាន​​ដើម្បី​ផ្តល់​​ភ័ស្តុតា​ង​បន្ថែម​ទៀត​ប្រាប់​នគរបាល​។

​កា​រ​ជះ​​ទឹក​អាស៊ីត​​នៅ​ក្នុង​ខេត្ត​​សៀមរាប​​កា​ល​ពីថ្ងៃ​ពុធ​​ធ្វើ​ឲ្យ​មា​ន​ជ​ន​រង​គ្រោះ​​ដោ​យ​​​កា​រ​​ជះ​ទឹក​អាសីុត​​ពី​ប្រាំ​បី​​នាក់​ទៅប្រាំ​បួ​ននាក់​​​ហើយមក​ទល់​ពេល​នេះ​ក្នុង​​ឆា្នំ​​​នេះ​ និង​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះបន្ទាប់​​ពី​​​ស្ត្រី​អា​យុ​១៩ឆ្នាំ​ម្នាក់​​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហនុ បា​ន​​ស្លាប់​ ​បន្ទាប់​ពី​នា​ង​ត្រូ​វ​បា​ន​​ជះ​ទឹក​​អា​ស៊ីត​​នៅ​ក្បែរ​ផ្ទះ​ជួល​​របស់​នា​​ង​​នៅ​ក្នុ​ង​សង្កាត់​លេខ​៤ក្នុង​ក្រុ​ង​នេះ​។

នគរបា​ល​​បា​ន​និយា​យ​ថា ​​ខ្លួន​​ស្គាល់​ជន​សង្ស័យ​អា​យុ​​២២ឆ្នាំ​ម្នាក់​ ​ដែល​តាម​​ដឹង​ថាបា​ន​ភៀសខ្លួន​ចេញ​​ទៅ​​ខេត្តបាត់ដំ​បង​ បន្ទាប់​ពី​​ឧក្រិដ្ឋកម្ម​នេះ​បា​ន​​កើត​ឡើង​។ បើទោះ​​ជា​មិន​ទាន់​មា​ន​កា​រ​​ចាប់​ខ្លួន​ក៏​ដោ​យ ​ក៏​នគរបា​ល​​ជឿ​ជាក់​ថាជនសង្ស័យ​​រូប​នេះ​​កំ​ពុ​ង​លាក់​ខ្លួន​​នៅ​ក្នុង​ស្រុក​​បាគ​ង​ ក្បែរ​ព្រំ​ដែន​ថៃ​ដែរ​៕

ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស