28 C
Phnom Penh

មេ​ព្រហ្មទណ្ឌ​​​​ក្រុង​​​បាវិត​​​ត្រូវ​​​ក្រសួង​ហៅ​មក​សួរ​ពីបទ​​​​បាញ់​​​កម្ម​​​ការិនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​សាក​​​សួរ​​​មន្ត្រី​​​នគរ​​​បាល​​​ក្រុង​​​បាវិត​​មួយ​​​រូប​​​​​​កាល​​​ពី​​​ម្សិល​​​មិញ
ជុំ​​​វិញ​​​​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ខ្លួន​​​​​​​​ក្នុង​​​ករណី​​​បាញ់​​​ប្រ​​​ហារ​​​​​នៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​មួយ​​​កន្លែង​​​​​​ដែល​​​បា​​ន​​​ធ្វើ​​​ឲ្យ​​​ស្ត្រីបី​​​នាក់​​​រង​​​របួសធ្ងន់​ នេះ​​​បើ​​​តាមការ​​​លើក​​​ឡើង​​​ពី​​​មន្ត្រី​​​នគរ​​​បាល​​​​រូប​នេះ។

ការ​​​បាញ់​​​ប្រហារ​​​មនុស្ស​​​បី​​​នាក់​​​នេះ​​​​​​បាន​កើត​​​ឡើងកាល​​​ពី​​​ថ្ងៃ​​​ទី​​​២០​​​ខែ​​​កុម្ភៈ​​​ បន្ទាប់​​​
ពី​ការ​​​តវ៉ារបស់កម្ម​​​ករ​​​កម្ម​​​ការិនី​​​នៅ​​​​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​ផលិត​​​ស្បែក​​​ជើង​​​​​​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​​សម្លៀក​​​បំពាក់​​​កីឡា​​​ពូម៉ា របស់​​​អាល្លឺ​​​ម៉ង់​​​បាន​​​ប្រែ​​​ក្លាយ​​​ជា​​​​​ហិង្សា។សាក្សី​​​ឃើញ​​​ហេតុ​ការណ៍​​​ផ្ទាល់​​​ភ្នែក​​​​​​បាន​​​រាយ​​​ការណ៍​​​ថា ​លោក ​ឈូក បណ្ឌិត ដែល​​​ពេល​​​នោះ​​​​​​ជា​​​អភិបាល​​​ក្រុង​​​បាវិត ​​​បា​ន​​បាញ់​​​​​​ទៅ​​​លើ​​​បាតុករ​​​មួយ​​​ក្រុម​​​នៅ​​​ខាង​​​មុខ​​​រោង​​​ចក្រ​​​ផលិតស្បែក​​​ជើង​​​កៅ​​​វ៉េ ជា​​​អង្គ​​​ហេតុ​​​មួយ​​​ដែល​​​ក្រោយ​​​មក​​​ក្រសួងមហា​​​ផ្ទៃ​​​បានទាម​​​ទារ​​​ឲ្យ​​​​​​មាន​​​ការ​​​​ស៊ើប​​​​អង្កេត​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង បាន​​​ដក​​​ការ​​​ចោទ​​​ប្រ​​​កាន់​ទាំង​​​អស់​​​លើ​​​លោក ឈូក បណ្ឌិត កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ រី​​​ឯ​​​លោក ស ចន្ថា នាយ​​​ការិយា​​​ល័​យ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ក្រុង​​​​​បាវិត ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់ពី​​​បទ​​​ “បង្ក​​​របួស​​​ស្នាម​​​ដោយ​​​អចេត​​​នា” ថ្វី​​​បើ​​​លោក​​​ ស​​​ ខេង រដ្ឋ​​​មន្ត្រី​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ​​​បាន​​​ប្រ​​​កាស​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ខែ​​​មី​​​នា​​​ថាលោក ឈូក បណ្ឌិត គឺ​​​ជា​​​ជន​​​សង្ស័យ​​​តែ​​​ម្នាក់​​​គត់​​​ក្នុង​​​ករណី​​​បាញ់​​​ប្រ​​​ហារ​​​នេះ​​​ក្តី។

លោក ស ចន្ថា ​​​បាន​​​បដិសេធ​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ថា លោក​​មិន​​​បានជាប់​​​​​ពាក់​​​ព័ន្ធ​​ទេ។យោង​​​តាម​​​លោក ស ចន្ថា បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ បាន​​​ទូរស័ព្ទ​​​ហៅ​​​លោក​​​ទៅ​​​សាក​​​សួរ​​​កាល​​​ពី​​ម្សិល​​​មិញ ដើម្បី​​បញ្ជាក់ថា ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​សាលា​​​ដំបូង​​​​ខេត្ត​​​ស្វាយ​​​រៀង​​​ ចោទ​​​ប្រ​​​កាន់​​​លោក។
លោក ស ចន្ថា មាន​​​ប្រ​​​សាសន៍​​​ថា “មូលហេតុ​​​ដែល​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ទូរស័ព្ទ​​​ហៅ​​​ខ្ញុំ​​​ទៅ​​​សាក​​​សួរ គឺ​​​ដោយ​​​សារតែ​​​ពួកគេ​​​មិន​​​ជឿ​​​ថា វា​​​ជា​​​ការ​​​ពិត​​​ទាក់​​​ទិន​​​នឹង​​​បទ​​​ចោទ​​​ប្រ​​​កាន់​​​ខ្ញុំ​​​”។​​​

លោក​​​បាន​​​បន្ត​​​ថា លោក ប៉ែន វិបុល ប្រ​​​ធាន​​​នាយកដ្ឋាន​​​បុគ្គលិក​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ជា​​​អ្នក​​​សាក​​​សួរ​​​លោក។
លោក ស ចន្ថា មាន​​​ប្រ​​​សាសន៍​​​ថា “ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​សាក​​​សួរ​​​ខ្ញុំថា​​​ តើខ្ញុំ​​​បាន​​​ធ្វើ​​​អ្វី​​​ខ្លះ​​​ ហើយ​​​ខ្ញុំ​​​នៅ​​​ឯ​​​ណា​​​អំឡុង​​ពេល​​​មាន​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។​​​ខ្ញុំ​​​បាន​​​ឆ្លើយ​​​ថា ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​បាញ់​​​ប្រ​​​ហារ​​​នេះ​​​ទេ ហើយ​​​ខ្ញុំ​​​មិន​​​បាន​​​ស្ថិត​​​នៅ​​​ខាង​​​មុខ​​​រោង​​ចក្រ​​​កៅ​​​វ៉េ​​​ឡើយ។​​​គឺ​​​ពេល​​​នោះ ខ្ញុំ​​​នៅ​​​ជិត​​​រោង​​​ចក្រ​​​សេកូ(Sheiko)។ ខ្ញុំ​​​មិន​​​បាន​​​កាន់​​​កាំភ្លើង​​​ទេ​នៅ​​ថ្ងៃ​​​នោះ ពីព្រោះ​​​លោក​​​ស្នង​​​ការ​​​ខេត្ត​​​បាន​​​ប្រាប់​​​ពួកយើង​​​​​​កុំ​​​ឲ្យ​​​យក​​​ទៅ​​​តាម​​​ខ្លួន”។

លោក ប៉ែន វិបុល និង​​​ឧត្តមសេនីយ៍​​​ឯក​​​ ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។

ការ​​​សាក​​​សួរ​​​លោក ស ចន្ថា ​​​កើត​​​មាន​​​​​​មួយ​​​ថ្ងៃ​​​​​​បន្ទាប់​​​ពី​​​លោក អ៊ុក សាវុធ អគ្គ​​​ព្រះ​​​រាជ​​​អាជ្ញា​​​​​សាលា​​​ឧទ្ធរណ៍ ​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក​​​បាន​​​ប្តឹង​​ឧទ្ធរណ៍​​​ជំទាស់​​​​នឹង​​​សេច​​​ក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​​​ក្នុង​ការ​មិន​​ចោទ​ប្រកាន់​​លោក ឈូក បណ្ឌិត។

ទោះ​​​បី​​​ជា​​លោក​​​កោត​​​សរសើរ​​​ចំពោះ​​​ចំណាត់​​​ការ​​​នេះក្តី ក៏​​​លោក មឿន តុលា ​​​ប្រធាន​​​កម្ម​​​វិធី​​​ការ​​​​​ងារ​​​នៃ​​​មជ្ឈ​​​មណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហ​​​គមន៍​​​ ដែល​​​កំពុង​​​ផ្តល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ទាំង​នេះ​​​និង​​​ដែល​​​បាន​​​សម្ភាស​​​សាក្សីឃើញ​​​ហេតុ​​​ការណ៍​​​ផ្ទាល់​​​ភ្នែក​​​នោះ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ការ​​​បន្ត​​​មាន​​​សេរី​​​ភាព​​​របស់​​​លោក ឈូក បណ្ឌិត គឺ​​​ជា​​​ការគំរាម​​​កំហែង​​ចំពោះ​​​​​​សាក្សី​​​ណាដែល​​​អាច​​​​​ឡើង​​​ផ្តល់​​​សក្ខី​​​កម្ម​​​ដាក់​​​បន្ទុក​​​​លោក។

លោក មឿន តុលា ​​​បា​​ន​​​មាន​​​ប្រ​​​សាសន៍​​​ថា “មាន​​​ដំណើរ​​​ការ​​មិន​ត្រឹម​​​ត្រូវ​​​ជា​​​ច្រើន​​​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​​​នេះ។យើង​​​ស្វាគមន៍​​​ ប្រសិន​​​បើ​​​អគ្គ​​​ព្រះ​​​រាជ​​​អាជ្ញា​​​រូប​នេះ​​សម្រេច​​​ចាត់​​​ការ​​​សំណុំ​​​រឿង​​​នេះ​​​បន្ត និង​​​ចង់​​​នាំ​​​ខ្លួន​​​លោក ឈូក បណ្ឌិត ឡើង​​​សវនាការនោះ​​​។​​​ប៉ុន្តែ​​​ពេល​​​នេះ​​​គាត់​នៅ​​​មាន​​​​សេរី​​​ភាពនៅ​​​ឡើយ ហើយ​​​សាក្សី​​​ឃើញហេតុការណ៍​​​​​​ផ្ទាល់​​​ភ្នែក​​​ សុទ្ធ​​​តែ​​​ភ័យ​​​ខ្លាច​​​ក្នុង​​​ការផ្តល់​​​សក្ខី​​​កម្ម​​​ដល់​​​តុលាការ”៕
​​​ប្រែសម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស