27.5 C
Phnom Penh

ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​នា​ឆ្នាំ​ក្រោ​យ​ ​​​ ដើម្បី​សាង​សង់​ផ្លូវ​ដែក​​ថ្មី​មួយ​ខ្សែប្រហែង​៤០០​គី​ឡូ​ម៉ែត្រ និងបង្កើត​ រោង​ចក្រ​ផលិ​ត​ដែក​ថែប​មួយ​កន្លែង​ និង​កំពង់​ផែ​សមុទ្រ​មួយ​កន្លែងផងដែរ​។​

គម្រោង​ក្នុង​ចំនួន​ទឹក​ប្រាក់​​វិនិយោគ​ ៩​,៦​ពាន់​លានដុល្លារ​នេះ ​នឹង​ត្រូវ​បាន​អនុវត្ត​ដោ​យ​​ក្រុម​​​ហ៊ុន​ Cambodia Iron and Steel Mining​ Indu​stry​ Gr​oup​ ​ដែលជា​ក្រុម​ហ៊ុន​ប​​ង្កើត​ឡើង
រួម​គ្នា​ ដោយ​ក្រុម​ហ៊ុនដែក​​ពីររបស់​ចិនបាន​ ​ចុះ​កិច្ច​ព្រម​ព្រៀង ​​ជាមួយ​ក្រុម​ហ៊ុន​ ​China​ Rai​lway​ Gr​oup ​ដើម្បី​អនុវត្ត​ប្រតិ​ប​ត​្តិ​ការសាង​សង់​លើ​ផ្លូវ​ដែក​នេះ​។​

លោក ចាង​ ចួនលី​ (​Zhang Chuan Li)​ ប្រធាន​ក្រុម​ហ៊ុន​ Camb​odia​ Iron​ and Steel​ Mini​ng I​ndus​try ​Group បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពិធីមួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ថា ក្រុម​ហ៊ុន​វិនិយោគ​រួម​នេះ​ នឹង​ភ្ជាប់​ទំ​នា​ក់​ទំនង​រវាង​រោង​ចក្រ​ផលិត​ដែក​ថែប​មួ​យ​នៅ​ក្នុងស្រុក​​រ​វៀង​ ខេត្ត​ព្រះ​វិ​ហា​រ​ ដែល​គេ​ជឿ​ថា ​មាន​ធនធានរ៉ែ​ដែក​ ជា​មួ​យកំពង់​ផែ​ថ្មី​មួយ​នៅ​លើ​កោះ​មួយ​ នៅ​ក្នុងខេត្ត​កោះកុង​។​
លោក ចាង​ មាន​ប្រសាសន៍ថា “ ​ការ​​ងារ​នឹង​ចាប់​ផ្តើម​ លើ​ផ្នែក​​ទាំង​បីនៃ​គម្រោង​នេះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០​១​៣​។ ​គ​ម្រោង​នេះ​​នឹងត្រូវ​ការ​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​ជាង​២០.០០០​នាក់​ និង​ជំនាញ​ការ​ចិ​ន​៣.០០០​នាក់​”។ លោកបាន​មាន​ប្រសាស​ន៍បន្ថែម​ទៀត​ថា គម្រោង​នេះ​នឹង​ត្រូវ​កា​​រ​ពេលវេលា​ប្រហែល​​បួន​ឆ្នាំ​ទើប​ច​ប់​។​

លោក​បាន​លើក​ឡើងថា ​ផ្លូវ​ដែក​ប្រ​វែង​៤០៤​គីឡូ​ម៉ែត្រ​នេះ​ នឹង​ត្រូវ​បាន​សា​ង​សង់​ចេញ​ពីស្រុក​រវៀង​ ដែល​ជាមូល​ដ្ឋា​ន​សាង​សង់​រោង​ចក្រ​ផលិត​ដែក​ថែប លើ​ផ្ទៃដី​១៤​គីឡូ​ម៉ែត្រ​ក្រឡា​ ឆ្ពោះទៅ​កាន់​កោះ​ស្មា​ច់​ ក្នុង​​ស្រុក​​គិរី​សាគរ​ ខេត្ត​កោះ​កុង​។​​ ផ្លូ​វដែក​នេះ​នឹង​​ត្រូវឆ្លង​កាត់​ខេត្ត​ព្រះវិហា​រ ​កំព​ង​់ធំ ​កំពង់​ឆ្នាំ​ង​ ​កំពង់​ស្ពឺ ​និង​ខេត្ត​កោះ​កុង​។​

គម្រោង​វិនិយោគ​នេះ​ក៏បាន​​ដាក់​​បញ្ចូ​ល​ផែន​ការ​សាង​សង់​ស្ថានីយ​រថ​ភ្លើង​ចំនួន​១១​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​ដែក​នេះ​ និងមាន​​ស្ពាន​ផ្លូវ​ដែក​ប្រវែង​៣.១៩២​ម៉ែត្រ​ ឆ្ល​ងទៅ​កាន់​កោះ​តូច​មួយ​នេះ​ផងដែរ​។ ​កោ​ះ​តូច​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ ​ជាកន្លែង​សាង​សង់​​​កំពង់​ផែសម្រាប់​នាំ​ទំនិញ​ចេញ​​​​។​

ទោះ​បីជា​គម្រោង​នេះ​មាន​ទំហំ​ធំ និ​ង​មាន​គោល​បំណង​ធំធេង​ក៏ដោយ ​ក៏​មិន​មា​ន​មន្ត្រី​​ក្រសួង​ពាណិ​ជ្ជកម្ម​ ​ឬ​ក្រសួង​ឧ​ស្សា​ហកម្ម​ ​រ៉ែ​ និងថាម​ពល​ បង្ហាញវត្ត​មាន​ នៅ​ក្នុង​ពិធី​ដែល​ប្រារព្ធ កាល​ពីម្សិល​មិញ​ដែរ។ ​មន្ត្រី​នានា​ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​ល​ម្អិត​ ទាក់​ទង​នឹងការ​ផ្លាស់​ប្តូរ​ទីតាំង​លំនៅ​ដ្ឋា​ន ដែល​អាច​បង្ក​ឡើង​​​​ដោយ​គម្រោ​ង​នេះ​ទេ​។ ​យោង​តាម​​គេ​ហទំព័រ​របស់​ក្រុម​ហ៊ុន ​China​ Rail​way ​Group​ ដែល​ជា​ក្រុម​ហ៊ុនម៉ៅ​ការ​សាង​សង់​ផ្លូវ​ដែក​ដ៏ធំ​ ​និង​ឆ្លង​​កាត់​ជាច្រើន​ខេត្ត​នេះ បង្ហាញ​ថា ​កា​ល​ពីឆ្នាំ​​​២០១១ ​ក្រុម​ហ៊ុន​នេះ​បាន​​អនុវត្ត​គ​ម្រោង​សិក្សា​លទ្ធភាព​សង់​​ផ្លូវ​ដែក​នេះ​​ ប៉ុ​ន្តែ​​លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅឡើយ​ទេ​។​

លោក ចាង ​បាន​មានប្រសាសន៍​ថា​​ ក្រុម​​ហ៊ុន Camb​odia ​Iron ​and ​Steel ​Minin​ g ​Indus​try ​Group ​មាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ដែក​លើ​ផ្ទៃ​ដី​១.៣០០​គីឡូ​ម៉ែត្រ​ ក្នុងស្រុក​រវៀង​រួច​ហើយ​។ ​លោក​បាន​មាន​ប្រសា​ស​ន៍​បន្ថែមថា ​គម្រោង​នេះ​​ត្រូវ​កា​រ​ពេ​ល​ពីរ​ឆ្នាំ​កន្លះ​ ដើម្បី​បញ្ចប់​ការ​សាង​សង់​រោ​ង​ចក្រ​ផលិត​ដែក​ថែប​ ហើយ​រោង​​ចក្រ​នេះ​​នឹង​មាន​សមត្ថ​ភាព​ផលិត​ដែក​ថែ​បបា​ន​១លាន​តោន​ក្នុង​មួយឆ្នាំ​ ក្នុងរយៈ​ពេ​ល​បី​ឆ្នាំដំបូង​ បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​។

លោក​ ចាង​ បាន​មាន​ប្រសាសន៍​​ទៀ​ត​ថា “ ក្រុមហ​៊ុនដែក​ថែប​នេះ​នឹង​អាច​ផ្គ​ត់​ផ្គ​ង់​
ដល់ទីផ្សារ​កម្ពុជា​ទាំង​មូល​បាន។ ​ទី​ផ្សារ​នេះ​ទទួល​ការ​ផ្គត់​ផ្គង់​ដែក​ពី​ក្រៅ​ប្រទេស​​ចំនួន​៩០០.០០០​តោន​ក្នុង​មួយឆ្នាំ​ៗ​ស្រាប់​ហើយ ហើយ​ក្រុម​ហ៊ុន​នេះ​ក៏​នឹង​នាំ​ផលិត​ផល​ដែក​របស់ខ្លួន​ចេញទៅ​ក្រៅ​ប្រទេស​ផង​ដែរ​”។​

លោក ត្រាំ​ អុីវ​ តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​សា​​ធារណការ​ និង​ដឹក​ជញ្ជូន​ ដែល​បាន​ជ​ល់​កែវ​ស្រា​សាំប៉ាញ​ ជាមួយ​ប្រធាន​ក្រុម​ហ៊ុន​ Camb​odia ​Iron​ a​nd S​teel ​Mining​ Indu​stry​ Group និង​ប្រធាន​ក្រុម​ហ៊ុន Chin​ a Rail​way ​Group នៅ​ក្នុង​​ពិធី​នេះ​ បាន​មាន​ប្រសាសន៍ថា ​ផ្លូវ​រថ​ភ្លើង​​នេះ​នឹង​មិនត្រឹម​តែ​ជួយ​ដឹក​ជញ្ជូន​ទំនិញ​ដែក​ថែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ថែម​ទាំង​នឹង​អាច​​ដឹក​ជញ្ជូន​ផលិត​ផល​កសិកម្ម​ ​ផលិត​ផល​ឧស្សា​ហ​កម្ម ​និង​អ្ន​ក​ដំណើរ​បាន​ទៀតផង​។ លោក​បន្តថា “ ប្រសិន​បើ​​គម្រោង​ដ៏ធំ​នេះ​ទទួល​ជោគ​​ជ័យ​ ​វា​នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ និ​ង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ព្រម​ទាំង​ជួយ​ប្រ​ជា​ជន​ជាច្រើន​ឲ្យ​មាន​ការងារធ្វើ​”។​

ស្រុក​រវៀង​បានទាក់​ទាញ​ក្រុម​ហ៊ុន​ជា​ច្រើន​ ដែល​មាន​ចំណាប់​អារម្មណ៍វិនិយោ​គ​លើ​គម្រោង​រុក​រក​រ៉ែ​ដែក​ ​និង​រ៉ែ​ផ្សេង​ៗ​ទៀត​ ក៏ប៉ុន្តែ​ មិនទាន់​មាន​ក្រុម​ហ៊ុនណា​បា​នអភិវឌ្ឍ​វិស័យ​រ៉ែ​ ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ឡើយ​ទេ​។ ​ក្រុម​ហ៊ុន ​Camb​odia ​Iron​ and​ Stee​l Min​ing ​Indu-​stry ​Grou​p បាន​ផ្តល់​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ ចំនួន​​២០០.០០០​ដុ​ល្លា​រ សម្រាប់​កសាង​ទី​ស្នាក់​ការ​ថ្មី​របស់​គ​ណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​​ ​ក្នុង​ស្រុក​រវៀ​ង​ ដែល​បាន​បញ្ជប់​ការ​សាង​​សង់​ កាល​ពី​ខែ​មករា ឆ្នាំ​មុន​ និងគ្រោង​ចំណាយ​លើ​គម្រោង​​សាង​សង់​ឧទ្យាន​មួយ​ក្នុង​ក្រុ​ង​ព្រះ​វិហារ​។ ​មន្ត្រី​​នានា​បាន​ឲ្យដឹងថា អំ​ណោយ​ទាំងនេះ​មិន​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការសម្រេច​ចិត្ត​ទេ​។

​លោក​ គង់ ​មករា ​ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម​ រ៉ែ​ និងថាម​ពល​ ខេត្តព្រះវិហា​រ​ ​បាន​បញ្ជាក់​ថា ​ក្រុម​ហ៊ុន Camb​odia Iron​ and ​Steel​ Mini​ngInd​ustry ​Group​​​ មាន​អា​ជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ តាំង​ពី​ខែ​តុលា ឆ្នាំ​២០០៩​​មក​។ ​លោក​បាន​មាន​ប្រសា​សន៍ថា “ ក៏ប៉ុ​ន្តែ​ ក្រុម​ហ៊ុននេះ​មិនមាន​អាជ្ញា​ប័ណ្ណជីក​រ៉ែ​​នៅ​ឡើយ​ទេ​”។​

លោក ​មករា ​បាន​មានប្រសាសន៍​បន្ថែ​ម​ទៀតថា ​ក្រុម​ហ៊ុន​ Gua​ngxi ​Non​ferro​us M​etal​ Gr​oup ដែល​ជា​ក្រុម​ហ៊ុន​ចិន​មួយ​ផ្សេ​ង​ទៀ​ត​​ បាន​ចាប់​ផ្តើម​ប្រតិបត្តិការសាងសង់​រោង​ចក្រ​ផលិត​ដែក​ថែបរ​បស់​ខ្លួន​​ ក្នុង​គ​ម្រោ​ង​វិនិ​យោគជាទឹក​ប្រាក់​ ចំនួ​ន​៥០០​លា​នដុល្លារ​ ​ក្នុង​​ស្រុក​រវៀង​ ក្នុងឆ្នាំ​២​០១២​ ប​៉ុ​ន្តែ ​​​វឌ្ឍនភាពបាន​ផ្អាក​។ គម្រោង​វិនិយោគ​ដែល​គេ​អះ​អាង​ថា​ មាន​ទំហំ​ធំនេះ​ ពោល​គឺ​​ ស្មើ​នឹង​បី​ភាគ​បួន​នៃ​ផលិតផ​ល​ក្នុង​ស្រុក​សរុប ​ពេញ​លេញ​រ​បស់​ប្រទេស​កម្ពុជា​ ​កាលពីឆ្នាំ​មុន​ ​នឹង​បង្កើ​ត​ឲ្យ​មាន​ចម្ងល់​កើត​ឡើង​ ជាពិសេស ​ការ​ពិចារ​ណា​ថា​ តើ​មិន​មាន​គម្រោង​រុក​រក​រ៉ែ​ទ្រង់​ទ្រាយ​ធំ​ កំពុងតែ​កើត​ឡើង​ក្នុង​ប្រទេ​ស​កម្ពុជា​ ក្នុង​ពេល​បច្ចុប្បន្ន​ ឬយ៉ាង​ណា​។

​ លោក រីឆាត ​ស្តេងហ្គើ​ (​Rich​ard Sta​nger​) ប្រធាន​សមាគម​ក្រុម​ហ៊ុនរុករក​រ៉ែ​ក​ម្ពុជា​ និង​ជា​​អគ្គ​នាយក​ក្រុម​ហ៊ុន ​Liberty Min​in​g Inter​nati​onal​ ​មានប្រសា​សន៍​ថា លោក​បាន​ទទួល​ដំណឹងថា ​​ក្រុម​ហ៊ុន​បា​ន​អនុវត្ត​គម្រោង​ខួងរុក​រក​ ​និង​កំណត់​រូប​ភា​ព​ សម្រាប់​រ៉ែ​ដែកក្នុងតំបន់​នេះ​ ក៏ប៉ុ​ន្តែ លោក​បាន​លើក​ឡើងថា ​លោក​មិន​បា​ន​​ដឹង​អំពី​ព័ត៌មាន​លម្អិត​ ទាក់​ទង​ទៅ​នឹងប​រ​ិ​មាណ​រ៉ែ​ដែក​ដែល​មាន​នៅ​ទី​នេះទេ​។  លោក​បានមានប្រសាសន៍ថា “ មាន​អា​ជ្ញា​​ប័ណ្ណ​រុក​រក​រ៉ែ​ដែក​ជាច្រើន​នៅក្នុងតំបន់​នោះ​។ ប៉ុន្តែ ខ្ញុំ​មិនដឹង​ទេថា តើ​ធន​ធាន​ទាំ​ង​នេះ​មាន​វិសាល​ភាព​កម្រិត​ណា​ទេ​”។​
លោក ភីធើ ​ប្រ៊ីមប​ល (​Peter ​Brim​ble​) សេដ្ឋវិ​ទូ​ជាន់​ខ្ពស់​នៅ​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី ​(Asia​n Deve​lopme​nt Ban​k, AD​B) បាន​លើក​ឡើងថា “ គម្រោង​វិនិយោគ​ដែ​ល​ដឹក​នាំ​ដោយ​​ភាគ​ីចិន​នេះ​ ហាក់​ដូចជា​ មា​ន​ទំហំ​ធំ​ណាស់​។ ​លោក​បានមានប្រសា​សន៍ថា “ ម៉េច​បាន​ជា​វា​​ត្រូវ​ចំណាយ​ច្រើន​យ៉ាង​នេះ​?” លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​ផ្លូវ​រថ​ភ្លើង​តភ្ជាប់​ពី​ទី​ក្រុងវៀងចន្ទន៍​ ​ទៅ​ព្រំប្រទល់​ឡាវ​-ចិន​ ​ដែល​ប្រទេសឡាវ​បាន​អនុម័ត​ ក្នុង​ខែ​តុលា​ឆ្នាំ​មុន​ ​និង មា​ន​ផ្លូ​វ​ឆ្លង​កាត់​រូងភ្នំ​ជាច្រើន​នោះ ​ត្រូវ​ការ​ចាយ​ប្រាក់​តែ​៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោ​ះ​”។
គម្រោង​ផ្លូវ​ដែក​នេះ ​នៅ​ចំណុច​មួយ​ចំនួន​ នឹង​ត្រូវ​ឆ្លង​កាត់ខ្សែ​ផ្លូវ​ដែក​នៅភា​គ​ខាង​ជើង​នៃ​បណ្តាញ​ផ្លូវ​ដែក​កម្ពុជា​ស្រាប់ និង​បច្ចុប្បន្ន​កំពុង​តែ​ត្រូវបា​ន​ស្តារ​ឡើងវិញ​ ក៏ប៉ុន្តែ ​ហាក់​ដូចជា មិនមា​ន​កិច្ច​ពិភាក្សា​កំពុង​កើតឡើង​ ដើម្បី​តភ្ជាប​់​ខ្សែ​រ​ថ​ភ្លើង​ទាំង​ពីរនេះ​ទេ​។​
លោក ​ដេវីដ ឃើ ​(Dav​id ​Kerr​) ​ប្រ​ធា​ន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Toll Royal Railways ដែល​ជា​ក្រុម​ហ៊ុន​មាន​សម្បទាន​ សម្រាប់​ប្រតិ​​បត្តិការ​លើ​បណ្តាញ​ផ្លូវដែក​​ស្តារ​ឡើងវិញ​រួច​នេះ មានប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​អំពី​​គម្រោង​ដែល​ដឹ​កនាំ​ដោយក្រុម​ហ៊ុន​ចិន​នេះ​ទេ​។ លោក​​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិនបាន​ទទួល​​កា​រ​អញ្ជើញ​ទេ។ ខ្ញុំ​មិនដឹង​អ្វីអំពី​វាទេ​”។​

​លោក ឃើ ​បាន​មានប្រសាសន៍​បន្ថែ​ម​ទៀតថា ​ដោយ​សារតែ​មាន​លក្ខខណ្ឌ​នៃ​ការ​រក្សា​ការ​សម្ងាត់​ ​លោក​មិនអាច​និយាយ​​ថា តើ​ក្រុម​ហ៊ុន Toll Royal ទទួលបាន​ការ​ប្រឹក្សា​ជា​មុន មុន​ពេល​ក្រុម​ហ៊ុន​មួយផ្សេង​ទៀត​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ ក្នុងការ​ធ្វើ​ប្រតិ​បត្ត​ិការ​រថភ្លើង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​៕

ប្រែសម្រួល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស