ក្រុមហ៊ុនចិនពីរ កាលពីម្សិលមិញ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចាប់ផ្តើមប្រតិបត្តិការគម្រោងដ៏ធំមួយនាឆ្នាំក្រោយ ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែប្រហែង៤០០គីឡូម៉ែត្រ និងបង្កើត រោងចក្រផលិតដែកថែបមួយកន្លែង និងកំពង់ផែសមុទ្រមួយកន្លែងផងដែរ។
គម្រោងក្នុងចំនួនទឹកប្រាក់វិនិយោគ ៩,៦ពាន់លានដុល្លារនេះ នឹងត្រូវបានអនុវត្តដោយក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុនដែកពីររបស់ចិនបាន ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Railway Group ដើម្បីអនុវត្តប្រតិបត្តិការសាងសង់លើផ្លូវដែកនេះ។
លោក ចាង ចួនលី (Zhang Chuan Li) ប្រធានក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីមួយនៅរាជធានីភ្នំពេញថា ក្រុមហ៊ុនវិនិយោគរួមនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងរោងចក្រផលិតដែកថែបមួយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែលគេជឿថា មានធនធានរ៉ែដែក ជាមួយកំពង់ផែថ្មីមួយនៅលើកោះមួយ នៅក្នុងខេត្តកោះកុង។
លោក ចាង មានប្រសាសន៍ថា “ការងារនឹងចាប់ផ្តើម លើផ្នែកទាំងបីនៃគម្រោងនេះក្នុងខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះនឹងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង២០.០០០នាក់ និងជំនាញការចិន៣.០០០នាក់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា គម្រោងនេះនឹងតម្រូវការពេលវេលាប្រហែលបួនឆ្នា ទើបចប់។
លោកបានលើកឡើងថា ផ្លូវដែកប្រវែង៤០៤គីឡូម៉ែត្រនេះ នឹងត្រូវបានសាងសង់ចេញពីស្រុករវៀង ដែលជាមូលដ្ឋានសាងសង់រោងចក្រផលិតដែកថែប លើផ្ទៃដី១៤គីឡូម៉ែត្រក្រឡា ទៅកាន់កោះស្មាចក្នុងស្រុកគីរីសាគរខេត្តកោះកុង។ ផ្លូវដែកនេះនឹងឆ្លងកាត់ខេត្តព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង។ និងជំនាញការចិន៣.០០០នាក់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា គម្រោងនេះនឹងត្រូវការពេលវេលាប្រហែលបួនឆ្នាំទើបចប់។
លោកបានលើកឡើងថា ផ្លូវដែកប្រវែង៤០៤គីឡូម៉ែត្រនេះ នឹងត្រូវបានសាងសង់ចេញពីស្រុករវៀង ដែលជាមូលដ្ឋានសាងសង់រោងចក្រផលិតដែកថែប លើផ្ទៃដី១៤គីឡូម៉ែត្រក្រឡា ឆ្ពោះទៅកាន់កោះស្មាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ ផ្លូវដែកនេះនឹងត្រូវឆ្លងកាត់ខេត្តព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តកោះកុង។
គម្រោងវិនិយោគនេះក៏បានដាក់បញ្ចូលផែនការសាងសង់ស្ថានីយរថភ្លើងចំនួន១១កន្លែង នៅតាមបណ្តោយផ្លូវដែកនេះ និងមានស្ពានផ្លូវដែកប្រវែង៣.១៩២ម៉ែត្រ ឆ្លងទៅកាន់កោះតូចមួយនេះផងដែរ។ កោះតូចនេះនឹងត្រូវបានប្រើប្រាស់ ជាកន្លែងសាងសង់កំពង់ផែសម្រាប់នាំទំនិញចេញ។
ទោះបីជាគម្រោងនេះមានទំហំធំ និងមានគោលបំណងធំធេងក៏ដោយ ក៏មិនមានមន្ត្រីក្រសួងពាណិជ្ជកម្ម ឬក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បង្ហាញវត្តមាន នៅក្នុងពិធីដែលប្រារព្ធ កាលពីម្សិលមិញដែរ។ មន្ត្រីនានាក៏មិនបានផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងការផ្លាស់ប្តូរទីតាំងលំនៅដ្ឋាន ដែលអាចបង្កឡើងដោយគម្រោងនេះទេ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន China Railway Group ដែលជាក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវដែកដ៏ធំ និងឆ្លងកាត់ជាច្រើនខេត្តនេះ បង្ហាញថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុននេះបានអនុវត្តគម្រោងសិក្សាលទ្ធភាពសង់ផ្លូវដែកនេះ ប៉ុន្តែលទ្ធផលនៃការសិក្សានេះមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។
លោក ចាង បានមានប្រសាសន៍ថា ក្រុមហ៊ុន Cambodia Iron and Steel Minin g Industry Group មានអាជ្ញាប័ណ្ណរុករករ៉ែដែកលើផ្ទៃដី១.៣០០គីឡូម៉ែត្រ ក្នុងស្រុករវៀងរួចហើយ។ លោកបានមានប្រសាសន៍បន្ថែមថា គម្រោងនេះត្រូវការពេលពីរឆ្នាំកន្លះ ដើម្បីបញ្ចប់ការសាងសង់រោងចក្រផលិតដែកថែប ហើយរោងចក្រនេះនឹងមានសមត្ថភាពផលិតដែកថែបបាន១លានតោនក្នុងមួយឆ្នាំ ក្នុងរយៈពេលបីឆ្នាំដំបូង បន្ទាប់ពីបានបើកដំណើរការ។
លោក ចាង បានមានប្រសាសន៍ទៀតថា “ក្រុមហ៊ុនដែកថែបនេះនឹងអាចផ្គត់ផ្គង់ដល់ទីផ្សារកម្ពុជាទាំងមូលបាន។ ទីផ្សារនេះទទួលការផ្គត់ផ្គង់ដែកពីក្រៅប្រទេសចំនួន៩០០.០០០តោនក្នុងមួយឆ្នាំៗស្រាប់ហើយ ហើយក្រុមហ៊ុននេះក៏នឹងនាំផលិតផលដែករបស់ខ្លួនចេញទៅក្រៅប្រទេសផងដែរ”។
លោក ត្រាំ អុីវ តឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជល់កែវស្រាសាំប៉ាញ ជាមួយប្រធានក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group និងប្រធានក្រុមហ៊ុន Chin a Railway Group នៅក្នុងពិធីនេះ បានមានប្រសាសន៍ថា ផ្លូវរថភ្លើងនេះនឹងមិនត្រឹមតែជួយដឹកជញ្ជូនទំនិញដែកថែបប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងនឹងអាចដឹកជញ្ជូនផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម និងអ្នកដំណើរបានទៀតផង។ លោកបន្តថា “ ប្រសិនបើគម្រោងដ៏ធំនេះទទួលជោគជ័យ វានឹងជួយអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងជួយប្រជាជនជាច្រើនឲ្យមានការងារធ្វើ”។
ស្រុករវៀងបានទាក់ទាញក្រុមហ៊ុនជាច្រើន ដែលមានចំណាប់អារម្មណ៍វិនិយោគលើគម្រោងរុករករ៉ែដែក និងរ៉ែផ្សេងៗទៀត ក៏ប៉ុន្តែ មិនទាន់មានក្រុមហ៊ុនណាបានអភិវឌ្ឍវិស័យរ៉ែ ក្នុងទ្រង់ទ្រាយធំនៅឡើយទេ។ ក្រុមហ៊ុន Cambodia Iron and Steel Mining Indu-stry Group បានផ្តល់វិភាគទានជាទឹកប្រាក់ ចំនួន២០០.០០០ដុល្លារ សម្រាប់កសាងទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុករវៀង ដែលបានបញ្ជប់ការសាងសង់ កាលពីខែមករា ឆ្នាំមុន និងគ្រោងចំណាយលើគម្រោងសាងសង់ឧទ្យានមួយក្នុងក្រុងព្រះវិហារ។ មន្ត្រីនានាបានឲ្យដឹងថា អំណោយទាំងនេះមិនមានឥទ្ធិពលទៅលើការសម្រេចចិត្តទេ។
លោក គង់ មករា ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group មានអាជ្ញាប័ណ្ណរុករករ៉ែ តាំងពីខែតុលា ឆ្នាំ២០០៩មក។ លោកបានមានប្រសាសន៍ថា “ ក៏ប៉ុន្តែ ក្រុមហ៊ុននេះមិនមានអាជ្ញាប័ណ្ណជីករ៉ែនៅឡើយទេ”។
លោក មករា បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុន Guangxi Nonferrous Metal Group ដែលជាក្រុមហ៊ុនចិនមួយផ្សេងទៀត បានចាប់ផ្តើមប្រតិបត្តិការសាងសង់រោងចក្រផលិតដែកថែបរបស់ខ្លួន ក្នុងគម្រោងវិនិយោគជាទឹកប្រាក់ ចំនួន៥០០លានដុល្លារ ក្នុងស្រុករវៀង ក្នុងឆ្នាំ២០១២ ប៉ុន្តែ វឌ្ឍនភាព បានផ្អាក។
គម្រោងវិនិយោគដែលគេអះអាងថា មានទំហំធំនេះ ពោលគឺ ស្មើនឹងបីភាគបួននៃផលិតផលក្នុងស្រុកសរុប ពេញលេញរបស់ប្រទេសកម្ពុជា កាលពីឆ្នាំមុន នឹងបង្កើតឲ្យមានចម្ងល់កើតឡើង ជាពិសេស ការពិចារណាថា តើមិនមានគម្រោងរុករករ៉ែទ្រង់ទ្រាយធំ កំពុងតែកើតឡើងក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ឬយ៉ាងណា។
បានផ្អាក។ គម្រោងវិនិយោគដែលគេអះអាងថា មានទំហំធំនេះ ពោលគឺ ស្មើនឹងបីភាគបួននៃផលិតផលក្នុងស្រុកសរុបពេញលេញរបស់ប្រទេសកម្ពុជា កាលពីឆ្នាំមុន នឹងបង្កើតឲ្យមានចម្ងល់កើតឡើង ជាពិសេស ការពិចារណាថា តើមិនមានគម្រោងរុករករ៉ែទ្រង់ទ្រាយធំ កំពុងតែកើតឡើងក្នុងប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្ន ឬយ៉ាងណា។
លោក រីឆាត ស្តេងហ្គើ (Richard Stanger) ប្រធានសមាគមក្រុមហ៊ុនរុករករ៉ែកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Liberty Mining International មានប្រសាសន៍ថា លោកបានទទួលដំណឹងថា ក្រុមហ៊ុនបានអនុវត្តគម្រោងខួងរុករក និងកំណត់រូបភាព សម្រាប់រ៉ែដែកក្នុងតំបន់នេះ ក៏ប៉ុន្តែ លោកបានលើកឡើងថា លោកមិនបានដឹងអំពីព័ត៌មានលម្អិត ទាក់ទងទៅនឹងបរិមាណរ៉ែដែកដែលមាននៅទីនេះទេ។
លោកបានមានប្រសាសន៍ថា “មានអាជ្ញាប័ណ្ណរុករករ៉ែដែកជាច្រើននៅក្នុងតំបន់នោះ។ ប៉ុន្តែ ខ្ញុំមិនដឹងទេថា តើធនធានទាំងនេះមានវិសាលភាពកម្រិតណាទេ”។
លោក ភីធើ ប្រ៊ីមបល (Peter Brimble) សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) បានលើកឡើងថា “ គម្រោងវិនិយោគដែលដឹកនាំដោយភាគីចិននេះ ហាក់ដូចជា មានទំហំធំណាស់។ លោកបានមានប្រសាសន៍ថា “ ម៉េចបានជាវាត្រូវចំណាយច្រើនយ៉ាងនេះ?” លោកបានធ្វើការកត់សម្គាល់ថា ផ្លូវរថភ្លើងតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ ទៅព្រំប្រទល់ឡាវ-ចិន ដែលប្រទេសឡាវបានអនុម័ត ក្នុងខែតុលាឆ្នាំមុន និង មានផ្លូវឆ្លងកាត់រូងភ្នំជាច្រើននោះ ត្រូវការចាយប្រាក់តែ៧ពាន់លានដុល្លារប៉ុណ្ណោះ”។
គម្រោងផ្លូវដែកនេះ នៅចំណុចមួយចំនួន នឹងត្រូវឆ្លងកាត់ខ្សែផ្លូវដែកនៅភាគខាងជើងនៃបណ្តាញផ្លូវដែកកម្ពុជាស្រាប់ និងបច្ចុប្បន្នកំពុងតែត្រូវបានស្តារឡើងវិញ ក៏ប៉ុន្តែ ហាក់ដូចជា មិនមានកិច្ចពិភាក្សាកំពុងកើតឡើង ដើម្បីតភ្ជាប់ខ្សែរថភ្លើងទាំងពីរនេះទេ។
លោក ដេវីដ ឃើ (David Kerr) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Toll Royal Railways ដែលជាក្រុមហ៊ុនមានសម្បទាន សម្រាប់ប្រតិបត្តិការលើបណ្តាញផ្លូវដែកស្តារឡើងវិញរួចនេះ មានប្រសាសន៍ថា លោកមិនបានដឹងអំពីគម្រោងដែលដឹកនាំដោយក្រុមហ៊ុនចិននេះទេ។ លោកមានប្រសាសន៍ថា “ ខ្ញុំមិនបានទទួលការអញ្ជើញទេ។ ខ្ញុំមិនដឹងអ្វីអំពីវាទេ”។
លោក ឃើ បានមានប្រសាសន៍បន្ថែមទៀតថា ដោយសារតែមានលក្ខខណ្ឌនៃការរក្សាការសម្ងាត់ លោកមិនអាចនិយាយថា តើក្រុមហ៊ុន Toll Royal ទទួលបានការប្រឹក្សាជាមុន មុនពេលក្រុមហ៊ុនមួយផ្សេងទៀតត្រូវបានផ្តល់សិទ្ធិ ក្នុងការធ្វើប្រតិបត្តិការរថភ្លើង នៅក្នុងប្រទេសកម្ពុជាបានទេ៕ សុធា