31 C
Phnom Penh

អ្នកស្រី​ យ៉ម បុប្ផា តែង​បទ​ចម្រៀង​រៀប​រាប់​ពី​ការ​លំបាក​វេទ​នា​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់​តាំ​ងពី​ជាប់​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញាមក​ អ្នក​ស្រី យ៉ម បុប្ផា​ អាយុ២៩​ឆ្នាំ បាន​ឆ្លងកាត់ការ​លំបាក​ ជាង​១០០​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ អ្នក​គាំ​ទ្រ​​របស់​អ្នក​ស្រី​ បាន​លើក​ឡើង​ថា ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ពី​បទ​បង្ករបួសស្នាម​ គឺ​ដើម្បី​បំភិត​បំភ័យ​សកម្មជន​ ដែល​និយាយ​ឥត​សំចៃ។ ប៉ុន្ដែ ថ្វី​បើ​​នៅ​ក្នុង​ពន្ធនាគារ​ក្ដី​ តែ​ការឈឺ​ចាប់​របស់​អ្នក​ស្រី​នៅ​តែ​ត្រូវ​បាន​គេ​ដឹង​ឮ ដោយ​សារ​តែ​បទ​ចម្រៀង​ដែល​អ្នក​ស្រី​ យ៉ម បុប្ផា បាន​និពន្ធ​នៅ​ក្នុង​ពន្ធ​នាគារ​។

អ្នក​ស្រី​ យ៉ម បុប្ផា ដែល​ត្រូវ​បាន​តុលា​ការផ្ដន្ទាទោស​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ពី​បទ​វាយ​បុរស​ពី​រ​នាក់​ បាន​តែង​បទ​ចម្រៀង​​​ តាមរយៈ​ការ​សរសេរ​ដោយផ្ទាល់​ដៃ​ ហើយបន្ទាប់​មក​បាន​ប្រគល់​បទ​ចម្រៀង​ទាំងនេះ ឲ្យ​លោក លួស សាខន ដែលជាប្ដី​របស់​អ្នក​ស្រី ដើម្បី​យក​អត្ថបទ​​​ចម្រៀងទាំង​នេះ ចេញ​ពី​ពន្ធ​នាគារ​ព្រៃ​ស មក​ចែក​ចាយ​ទៅ​ឲ្យ​អ្នកគាំ​ទ្រ​របស់​អ្នក​ស្រី​ និង​សកម្មជន​ផ្សេងៗ​ទៀត​។

ឃ្លាមួយ​នៅ​ក្នុង​បទ​ចម្រៀង​ ដែល​មាន​ចំណង​ជើង​ថា “ជីវិត​ដូច​ចាបក្នុង​ទ្រុង​” ​ជា​បទ​ចម្រៀង ដែល​អ្នកស្រី​ យ៉ម បុប្ផា បាន​សរសេរ​អំឡុង​ពេលអ្នក​ស្រី​កំពុងជាប់​ពន្ធនា​គារ​  ដោយ​​បទ​ចម្រៀង​នោះ​បាន​យក​ទំនុក​ភ្លេង​

​តាម​បទ​ចម្រៀង​ពី​បុរាណ​មួយ​បទ​មាន​ចំណង​ជើង​ថា “ចិត្តខុសពីមុន​” មានអត្ថន័យ​ថា “ ​ខ្ញុំ​គិត​ខុស​ហើយ​ ដែលខ្ញុំ​គិត​ថា មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម​នោះ​”។

ឃ្លាមួយ​ចំនួន​​នៅ​ក្នុង​បទ​ចម្រៀង​នោះ បាន​លើក​ឡើង​ថា “​ប្រជាពលរដ្ឋ​រង​ការ​ឈឺ​ចាប់​ និង​យំ​សោក​ ពី​ព្រោះ​អាជ្ញាធរ​មាន​ចិត្ត​ព្រៃផ្សៃ​ ប្រជាពលរដ្ឋ​ទទួល​រង​ការ​ធ្វើ​បាប​ ដោយសារ​តែ​ការការពារ​ដី​ធ្លី​​ និង​ផ្ទះ​សម្បែង​ សម្រាប់ទុកឲ្យ​កូន​ចៅ​របស់​ខ្លួន​​​​​​​”។

ឃ្លា​ផ្សេង​ទៀត​នៃ​បទ​ចម្រៀង​នេះ​ បាន​លើក​ឡើ​ងថា “​វាយដំ​ ចាប់​​ឃុំ​ រាស្ត្រអើយស្រែកយំ​ស្ទើក្ស័យសង្ខារ​ តើ​មាននរណា​អាច​ដោះ​បញ្ហាដល់​រាស្​ត្រក្រីក្រ ឬមួយក៏​ត្រវរងចាំថ្ងៃស្លាប់​?”។

ការ​លំបាក​នៅ​ក្នុង​ពន្ធនាគារ​របស់​អ្នកស្រី​ យ៉ម បុប្ផា ត្រូវបាន​អ្នក​គាំ​ទ្រ​របស់​អ្នក​ស្រី​​យក​មកចាក់​ផ្សាយ​ នៅ​ពេល​ពួក​គេ​នាំគ្នា​តវ៉ា​ ដើម្ប​សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រី និង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយក្នុង​ជម្លោះ​ដ៏រ៉ាំរៃ​នៅ​ក្នុសហគមន៍បឹង​កក់​ ជា​ទី​ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ​ត្រូវ​បាន​អាជ្ញាធរបណ្ដេញ​ចេញ​ ដើម្បីុយកដី​ឲ្យ​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​​ ដែល​គ្រប់​គ្រង​ដោយលោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។

នៅ​ពេល​ពួក​គេ​កំពុង​រង់ចាំ​ការ​ប្រកាស​សាលក្រម​នៅ​ក្នុង​សំណុំ​រឿង​របស់​អ្នក​ស្រី​ កាល​ពី​សប្ដាហ៍​មុន​ ដោយ​បាន​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ទាំង​នេះ​។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​លើក​ឡើង​ថា “​មន្ត្រីនគរបាល​ ពេល​ដែល​បាន​ឮ​បទ​ចម្រៀង​ទាំង​នេះ ពួក​គេ​ប្រាកដ​ជា​អាណិត​អាសូ​អ្នកស្រី និង​ប្ដី​របស់​អ្នក​ស្រី”។ លោក​បាន​បន្ដ​ថា “​មេបញ្ជាការ​របស់​ពួក​គេ​ បាន​បញ្ជា​ឲ្យ​ពួក​គេ​វាយ​ស្ត្រីទាំងនោះ​ ប៉ុន្ដែ ពួក​គេ​មិនធ្វើតាម”។

ខ្សែវីដេអូស្តី​អំពី​អ្នកតវ៉ា​ច្រៀង​បទ​ចម្រៀង​របស់​អ្នកស្រី​​ យ៉ម បុប្ផា ត្រូវ​បាន​គេ​ផ្សាយតាម​អុីនធើណិត និង​ត្រូវ​បាន​ចែក​ចាយពី​មួយ​ទៅ​មួយ​​តាមរយៈ​អ្នក​គាំ​ទ្រ​របស់​អ្នកស្រី​។ នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​តវ៉ានេះ​​ គេសង្ឃឹម​ថា ការលំបាក​របស់​អ្នកស្រី​ យ៉ម បុប្ផា នឹង​ធ្វើ​ឲ្យ​មាន​ការ​សាមគ្គី​គ្នា​ជាមួយ​នឹង​សកម្មជន​ និង​បុព្វហេតុ​របស់​អ្នក​ស្រី​។

លោក សៀ ភារម្យ​ បាន​មាន​ប្រសាសន៍​ថា “​អ្នកស្រី​កំពុង​តែទទួល​រង​ការ​ឈឺចាប់ ប៉ុន្ដែ ពេល​អ្នក​ស្រី​នៅ​ក្នុង​ពន្ធនាគារ​ អ្នកស្រី​ចង់​ឲ្យ​សាធារណៈ​ជន​ជួយ​អ្នក​ស្រី។ នៅ​ពេល​មេដឹក​នាំ​តែង​បទ​ចម្រៀង​នេះ​ វា​ពិត​ជា​បាន​ធ្វើ​ឲ្យ​បេះ​ដូង​របស់​ខ្ញុំ​រំជើប​រំជួល​ណាស់​ វា​ក៏​បាន​ធ្វើ​ឲ្យ​បេះ​ដូង​ របស់ប្រជា​ជន​ផ្សេង​ទៀត​រំជើប​រំជួល​ដែរ​”។

មេធាវី​ដំណាង​អ្នកស្រី​ យ៉ម បុប្ផា គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​អំពាវ​នាវ​ឲ្យ​​តុលាការ​ពិចារណា​កែប្រែសាលក្រមឡើង​វិញ​។

បទ​ចម្រៀង​មួយ​ផ្សេងទៀត​​របស់​សកម្មជន​​ជាប់​ពន្ធនាគារ​រូប​នេះ ដែល​មាន​ចំណង​ជើង​ថា “​តើ​ថ្ងៃ​ណា​ទៅ​ ទើប​មាន​សេរី​ភាព​?” គឺមាន​គោល​បំណង​​ប្រឆាំង​នឹង​​​មន្ត្រី​រាជ​ការ​ពុក​រលួយ​ និង​ក្រុម​ហ៊ុន​គ្មានធម៌មេត្តា ដែល​សកម្មជនបាន​រិះ​គន់ពី​ការ​​បណ្ដេញ​ចេញ​​ដោយ​បង្ខំ​នោះ​។ បទ​ចម្រៀង​នេះ​ បាន​យក​ទំនុក​តាម​បទ​ចម្រៀង​ពី​បុរាណ​ ដែល​មាន​ចំណង​ជើ​ងថា “ថ្ងៃ​ណាទើ​​ប​បងរៀប​ការ​”។

ថ្ងៃ​ដែល​ធ្លាប់​តែ​ញញឹម​ បាន​ប្រែក្លាយ​ទៅ​ជា​ថ្ងៃ​ ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខសោក​ មន្ត្រី​ព្រៃផ្សៃ​គ្មាន​មេត្តា​ ធ្លាប់​មាន​ជីវិតដ៏សុខសាន្ត​ នៅបឹងកក់​ មុនពេល​ក្រុមហ៊ុន​ បានធ្វើ​្ឲ្យ​ប្រជាពលរដ្ឋ​ត្រូវចាកចេញពីផ្ទះ សម្បែង របស់ខ្លួន​ ពួកគេ​អភិវឌ្ឍន៍ ប៉ុន្តែ​ហេតុអ្វីបាន​ជា​​គ្មាការ​ផ្លាស់​ប្តូរ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ។

តើថ្ងៃណាទៅទើប​​មាន​សេរីភាព? សូម​មន្ត្រី​ប្រាប់​ប្រជាពលរដ្ឋ​ ឬក៏​ប្រាប់​អ្នក​ដែល​ស្រេកឃ្លាន​តែ​ដុល្លារ​ និង អ្នកដែល​ធ្វើ​​ឲ្យ​ប្រជាពល​រដ្ឋ​ឈឺចាប់​។

អ្នកស្រី​បាន​រៀប​រាប់អំពីការ​ឈឺចាប់របស់​អ្នកស្រី ​នៅ​ក្នុង​បទ​ចម្រៀងមួយ​ផ្សេងទៀត​​ ដែល​មាន​ចំណង​ជើង​ថា “​ឈឺចាប់​គ្មាន​យុត្តិធម៌​”។

នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ បាន​លើក​ឡើង​ថា “ខ្ញុំ​ចង់​តស៊ូ ​ដើម្បី​ដីផ្ទះ​តែខ្ញុំ​ក្រីក្រ គ្មាន​បុណ្យសក្ដិអ្វី ត្រួវគេ​បំពាន​ ណ្ហើយចុះ ណ្ហើយចុះ​ត្រូវរស់ដោយ​មាន​សង្ឃឹម។ មន្ត្រីអើយ អើយលោកមន្ត្រី ជួយរាស្ត្រក្រក្រី ឲ្យមានសេរីភាព​ផង លោកអើយ​”។

អ្នកស្រី​ យ៉ម បុប្ផា ត្រូវ​តុលាការ​ផ្ដន្ទាទោស​​ដំណាល​គ្នា​ជាមួយ​ប្ដី​របស់​អ្នកស្រី​ និង​សមាជិក​គ្រួសារ​របស់​អ្នកស្រី​ពីរនាក់​ផ្សេង​ទៀត​ ដែលនគរបាល​​នៅ​មិន​ទាន់​បានបញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ពី​បទ​ព្រួតគ្នាវាយអ្នក​រត់​រឺម៉ក​ម៉ូតូ​​ពីរនាក់​ កាល​ពីខែ​សីហា។

នៅ​ពេល​បើក​​សវនាការ​ជំនុំ​ជម្រះក្តី​​ កាល​ពី​សប្ដាហ៍​មុន លោក​ចៅក្រម សួស​ សំអាត​ ត្រូវ​តែ​ជ្រើស​រើស​ចម្លើយ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​ ដែល​បាន​សារភាព​ថា ​កំពុង​ផឹកស្រា​នៅ​ប៉ុន្មាន​ម៉ោងមុន​ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ និង​​ចម្លើយរបស់​អ្នក​ស្រី​ យ៉ម ​បុប្ផា។ តែលោក​ចៅក្រមស្តាប់សម្តីភាគី​ជន​រង​គ្រោះ​។

អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ បាន​ចាត់​ទុក​អ្នក​ស្រី​​ យ៉ម បុប្ផា ថា ជា​អ្នក​ទោស​មនសិការ រីឯ​អ្នក​តវ៉ា​វិញ​បាន​​តវ៉ា​ជាច្រើនដង​ចាប់​តាំង​ពី​ពេលប្រកាស​សាលក្រម​មក​។

អ្នក​ស្រី ទេព វន្នី អ្នក​ភូ​មិ​មក​ពី​សហគមន៍​បឹង​កក់​ ដែល​បាន​លើក​ឡើង​ថា នឹង​បន្ដ​ការ​តវ៉ា​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី​ យ៉ម បុប្ផា និង​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ករណីអ្នកភូមិ​នៅ​បឹង​កក់​ បាន​លើក​ឡើង​ថា “​យើង​សង្ឃឹម​ថា បទ​ចម្រៀង​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ម​ន្ដ្រី​រដ្ឋាភិបាល​ដឹង​អំពីរ​ការ​ឈឺចាប់​​របស់​យើង ហើយ​ងាកមក​ស្វែង​រក​យុត្តិធម៌​ជូន​អ្នកស្រី យ៉ម បុប្ផា វិញ”។

អ្នក​ស្រី​បាន​បន្ដ​ថា យើង​មិន​ខ្លាច​ប្រឈម​មុខនឹង​ការ​ចាប់​ខ្លួន​នោះ​ទេ ពីព្រោះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយឡើយ៕

ប្រែសម្រួល​ដោយ ​ស៊ា ស៊ុយឈាងឃ្លាមួយ​ចំនួន​​នៅ​ក្នុង​បទ​ចម្រៀង​នោះ បាន​លើក​ឡើង​ថា “ ប្រជាពលរដ្ឋ​រង​ការ​ឈឺ​ចាប់​ និង​យំ​សោក​ ពី​ព្រោះ​អាជ្ញាធរ​មាន​ចិត្ត​ព្រៃផ្សៃ​ ប្រជាពលរដ្ឋ​ទទួល​រង​ការ​ធ្វើ​បាប​ ដោយសារ​តែ​ការការពារ​ដី​ធ្លី​​ និង​ផ្ទះ​សំបែងសម្រាប់ទុកឲ្យ​កូន​ចៅ​របស់​ខ្លួន​​​​​​​”។

ឃ្លា​ផ្សេង​ទៀត​នៃ​បទ​ចម្រៀង​នេះ​បាន​លើក​ឡើ​ងថា “វាយដំ​ ចាប់​​ឃុំ​ រាស្ត្រអើយ​ស្រែកយំ​ស្ទើរក្ស័យសង្ខារ​ តើ​មាននរណា​អាច​ដោះ​បញ្ហាដល់​រាស្ត្រក្រីក្រ ឬមួយក៏​ត្រូវ​រង់​ចាំថ្ងៃស្លាប់​?”។

ការ​លំបាក​នៅ​ក្នុង​ពន្ធនាគារ​របស់​អ្នកស្រី​ យ៉ម បុប្ផា ត្រូវបាន​អ្នក​គាំ​ទ្រ​របស់​អ្នក​ស្រី​​យក​មកចាក់​ផ្សាយ​ នៅ​ពេល​ពួក​គេ​នាំគ្នា​តវ៉ាដើម្ប​ី

សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រី និង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយក្នុង​ជម្លោះ​ដ៏រ៉ាំរ៉ៃក្នុង​សហ​គមន៍​បឹង​កក់​ ជា​ទី​ដែល​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​​ចេញ​ដើម្បីុ​យក

ដី​ឲ្យ​ក្រុមហ៊ុន​អចលន​ទ្រព្យ​មួយ​​ ដែល​គ្រប់​គ្រង​ដោយលោក ឡៅ ម៉េងឃិន សមា​ជិក​ព្រឹទ្ធសភា​​មក​ពី​គណបក្ស​កាន់អំណាច​គឺ​គណ​បក្សប្រជាជន​កម្ពុជា​។

នៅ​ពេល​ពួក​គេ​កំពុង​រង់ចាំ​ការ​ប្រកាស​សាលក្រម​នៅ​ក្នុង​សំណុំ​រឿង​របស់​អ្នក​ស្រី​ កាល​ពី​សប្ដាហ៍​មុន​ ដោយ​បាន​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ទាំង​នេះ​។

លោក សៀ ភារម្យ ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​លើក​ឡើង​ថា “មន្ត្រីនគរបាល​ ពេល​ដែល​បាន​ឮ​បទ​ចម្រៀង​ទាំង​នេះ ពួក​គេ​ប្រាកដ​ជា​អាណិត​អាសូ​រអ្នកស្រី និង​ប្ដី​របស់​អ្នក​ស្រី”។ លោក​បាន​បន្ដ​ថា “ មេបញ្ជាការ​របស់​ពួក​គេ​ បាន​បញ្ជា​ឲ្យ​ពួក​គេ​វាយ​ស្ត្រីទាំងនោះ​ ប៉ុន្ដែ ពួក​គេ​​មិនធ្វើតាម”។

ខ្សែវីដេអូស្តី​អំពី​អ្នកតវ៉ា​ច្រៀង​បទ​ចម្រៀង​​របស់​អ្នកស្រី​​ យ៉ម បុប្ផា ត្រូវ​បាន​គេ​ផ្សព្វផ្សាយតាម​អុីនធើណិត និង​ត្រូវ​បាន​ចែក​ចាយពី​មួយ​ទៅ​មួយ​​តាមរយៈ​អ្នក​គាំ​ទ្រ​ជាច្រើនរបស់​អ្នកស្រី​។ នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​តវ៉ា​នេះ​​ គេសង្ឃឹម​ថា ការ​លំបាក​វេទនា​របស់​អ្នកស្រី​ យ៉ម បុប្ផា នឹង​ធ្វើ​ឲ្យ​មាន​ការ​សាមគ្គី​គ្នា​ជាមួយ​នឹង​សកម្មជន​ និង​បុព្វ​ហេតុ​របស់​អ្នក​ស្រី​។

លោក សៀ ភារម្យ​ បាន​មាន​ប្រសាសន៍​ថា “អ្នកស្រី​កំពុង​តែទទួល​រង​ការ​ឈឺចាប់ ប៉ុន្ដែ ពេល​អ្នក​ស្រី​នៅ​ក្នុង​ពន្ធនាគារ​ អ្នកស្រី​ចង់​ឲ្យ​សាធារណជន​ជួយ​អ្នក​ស្រី។ នៅ​ពេល​មេដឹក​នាំ​តែង​បទ​ចម្រៀង​នេះ​ វា​ពិត​ជា​បាន​ធ្វើ​ឲ្យ​បេះ​ដូង​របស់​ខ្ញុំ​រំជើប​រំជួល​ណាស់​ វា​ក៏​បាន​ធ្វើ​ឲ្យ​បេះ​ដូង​ របស់ប្រជា​ជន​ផ្សេង​ទៀត​រំជើប​រំជួល​ដែរ​”។

មេធាវី​តំណាង​អ្នកស្រី​ យ៉ម បុប្ផា គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​អំពាវ​នាវ​ឲ្យ​​តុលាការ​ពិចារណា​កែប្រែ​សាល​ក្រម​ឡើង​វិញ​។

បទ​ចម្រៀង​មួយ​ផ្សេងទៀត​​របស់​សកម្ម​ជន​​ជាប់​ពន្ធនាគារ​រូប​នេះ ដែល​មាន​ចំណង​ជើង​ថា “ ​តើ​ថ្ងៃ​ណា​ទៅ​ ទើប​មាន​សេរី​ភាព​?”

គឺមាន​គោល​បំណង​​ប្រឆាំង​នឹង​​​មន្ត្រី​រាជ​ការ​ពុក​រលួយ​ និង​ក្រុម​ហ៊ុន​គ្មានធម៌មេត្តា ដែល​សកម្មជនបាន​រិះ​គន់ពី​ការ​​បណ្ដេញ​ចេញ​​ដោយ​​បង្ខំ​នោះ​។ បទ​ចម្រៀង​នេះ​ បាន​យក​ទំនុក​តាម​បទ​ចម្រៀង​ពី​បុរាណ​ ដែល​មាន​ចំណង​ជើ​ងថា “ថ្ងៃ​ណាទើ​​ប​បងរៀប​ការ​”។

​ថ្ងៃធ្លាប់​ញញឹម​ ប្រែជាសោកា មន្ត្រី​ឫស្យា​គ្មានត្រាប្រណី បឹង​កក់រស់នៅ រាស្រ្តបាន​សុខ​សាន្តក្រុម ហ៊ុនសា មាន ឲ្យ​រាស្ត្រព្រាត់​ប្រាស់​ អភិវឌ្ឍហើយ​ ម្តេចមិន​ប្តូរ​ផ្លាស់​ រាស្រ្ត​ក្រខ្លាំង​ណាស់​ដោយសារ​ការអភិវឌ្ឍ។

តើថ្ងៃណាទៅទើប​​មាន​សេរីភាព? សូម​មន្ត្រី​ប្រាប់​ប្រជាពលរដ្ឋ​ ឬក៏​ប្រាប់​អ្នក​ដែល​ស្រេកឃ្លាន​តែ​ដុល្លារ​ និងអ្នកដែល​ធ្វើ​​ឲ្យ​ប្រជាពល​រដ្ឋ​ឈឺចាប់​។

អ្នកស្រី​​រៀប​រាប់អំពីការ​ឈឺចាប់​របស់​​អ្នកស្រីក្នុង​បទ​ចម្រៀងមួយ​ផ្សេង​ទៀត​​ ដែល​ ​មាន​ចំណង​ជើង​ថា “ឈឺចាប់​គ្មាន​យុត្តិធម៌​”។

នៅ​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង​នោះ​ បាន​លើក​ឡើង​ថា “ ខ្ញុំ​ចង់​តស៊ូ ​ដើម្បី​ដីផ្ទះ​តែខ្ញុំ​ក្រីក្រ គ្មាន​បុណ្យស័ក្ដិអ្វី ត្រួវគេ​បំពាន​ ណ្ហើយ​ចុះ ណ្ហើយចុះ​ត្រូវរស់ដោយ​មាន​សង្ឃឹម។ មន្ត្រីអើយ អើយលោកមន្ត្រី ជួយរាស្ត្រ​ក្រក្រី

ឲ្យមានសេរីភាព​ផង លោកអើយ​”។

អ្នកស្រី​ យ៉ម បុប្ផា ត្រូវ​បានតុលាការ​ផ្ដន្ទាទោស​​​ដំណាល​គ្នា​ជាមួយ​ប្ដី​របស់​អ្នកស្រី​ និង​សមា​ជិក​គ្រួសារ​របស់​អ្នកស្រី​ពីរនាក់​ផ្សេង​ទៀត​ ដែលនគរបាល​​នៅ​មិន​ទាន់​បានបញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ពី​បទ​ព្រួតគ្នាវាយអ្នក​រត់​រឺម៉ក​ម៉ូតូ​​ពីរនាក់​ កាល​ពីខែ​សីហា។

នៅ​ពេល​បើក​​សវនាការ​ជំនុំ​ជម្រះក្តី​​ កាល​ពី​សប្ដាហ៍​មុន លោក​ចៅក្រម សួស​ សំអាត​ ត្រូវ​តែ​ជ្រើស​រើស​ចម្លើយ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​ ដែល​បាន​សារភាព​ថា ​កំពុង​ផឹកស្រា​នៅ​ប៉ុន្មាន​ម៉ោងមុន​ហេតុការណ៍​នេះ​ បាន​កើត​ឡើង​ និង​​ចម្លើយរបស់​អ្នក​ស្រី​ យ៉ម ​បុប្ផា។ តែលោក​ចៅក្រមស្តាប់សម្តីភាគី​ជន​រង​គ្រោះ​។

អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ បាន​ចាត់​ទុក​អ្នក​ស្រី​​ យ៉ម បុប្ផា ថា ជា​អ្នក​ទោស​មនសិការ រីឯ​អ្នក​តវ៉ា​វិញ​បាន​​តវ៉ា​ជាច្រើនដង​ចាប់​តាំង​ពី​ពេលប្រកាស​សាលក្រម​មក​។

អ្នក​ស្រី ទេព វន្នី អ្នក​ភូ​មិ​មក​ពី​សហគមន៍​បឹង​កក់​ ដែល​បាន​លើក​ឡើង​ថា នឹង​បន្ដ​ការ​តវ៉ា​ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ស្រី​ យ៉ម បុប្ផា និង​ដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​ករណី​អ្នកភូមិ​នៅ​បឹង​កក់​ បាន​លើក​ឡើង​ថា“ យើង​សង្ឃឹម​ថា បទ​ចម្រៀង​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ម​ន្ដ្រី​រដ្ឋាភិបាល​ដឹង​អំពីរ​ការ​ឈឺចាប់​​របស់​យើង ហើយ​ងាកមក​ស្វែង​រក​យុត្តិធម៌​ជូន​អ្នកស្រី យ៉ម បុប្ផា វិញ”។

អ្នក​ស្រី​បាន​បន្ដ​ថា យើង​មិន​ខ្លាច​ប្រឈម​មុខនឹង​ការ​ចាប់​ខ្លួន​នោះ​ទេ ព្រោះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ឡើយ៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស