26 C
Phnom Penh

សមាជិក​សភា​ចង់​ឲ្យ​ប្រធា​ន​តុ​លា​កា​រ​កំពូលឡើង​​ឆ្លើយ​សំ​ណួរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្ន​ក​​នយោបា​យ​ប្រឆាំ​ង​បា​ន​​​អញ្ជើញ​​ប្រធា​ន​​​តុ​លា​ការ​​កំ​ពូ​ល​​​​ឲ្យ​ចូល​ទៅ​ឆ្លើយ​សំណួរ​នៅ​រដ្ឋ​​សភា​​​អំ​ពី​​សេចក្តី​សម្រេច​​​​​ដ៏​ចម្រូងចម្រាស​ជា​ច្រើន​នាពេល​ថ្មីៗ​​​នេះ​របស់​តុ​លាការ​​នេះ​​​។

​លោក សុន ​ឆ័យ ​សមា​ជិ​ក​សភា​​គណ​បក្ស​ សម រ​ង្ស៊ី ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ លោក​បា​ន​​​​ផ្ញើ​លិ​ខិត​​មួ​​យ​ច្បាប់​​កា​ល​ពី​​ថ្ងៃ​​សុក្រ​​អញ្ជើញ​​លោក ​ឌិត មុន្ទី ​​ដែល​​ជា​សមាជិក​​​​​ក្រុ​ម​ប្រឹក្សា​អង​​្គ​ចៅ​ក្រម​​ផង​ដែរ ​​​ឲ្យ​ទៅ​កាន់​ការិ​យា​​ល័​យ​​របស់​លោក ហេង សំ​រិន ​ប្រធា​ន​​រដ្ឋ​​សភា​។

​លិ​ខិត​​​នេះបាន​​​លើក​ឡើង​​ថា “ ដោយ​​បាន​សង្កេត​ឃើញ​​​ថា ចា​ប់​តាំ​ង​ពី​​ឆ្នាំ​​១៩៩៣​មក​ទល់​​​បច្ចុប្បន្ន​ តុ​លា​​កា​រ​កម្ពុជា​​មិន​ទាន់​ឯក​រាជ​​្យ​នៅ​ឡើយ​​ទេ និង​​មា​ន​ភាពល​​​ម្អៀង​​ក្នុង​កា​រ​​​បំ​ពេញ​​​ភា​​រ​កិច្ច​​​របស់​ខ្លួន​ ​ដូច​មាន​​​​​ចែ​ងនៅ​ក្នុ​ង​រដ្ឋ​​​ធ​ម្ម​នុញ្ញ​”។

​​​លិ​ខិត​នេ​​ះ​​បា​ន​លើក​ឡើង​ថា “កា​រ​​ខ្វះ​​ខា​ត​ចំណុច​ទាំង​​​នេះ ធ្វើ​ឲ្យ​​មា​ន​កា​រ​​រ​ំ​លោភ​សិទ្ធិ​មនុស្ស​​ជា​​មូល​ដ្ឋាន​​​ធ្ងន់​ធ្ងរ ហើយ​ប្រជា​​ជន​​ខ្មែរ​ភាគ​ច្រើ​ន​​ទទួល​រង​​អ​ំ​​ពើ​​​អ​យុត្តិ​ធម៌​គ្រប់​ប្រភេទ​ ដោយធ្វើ​ឲ្យ​​​ពួ​ក​គេ​គ្មាន​​សង្ឃឹម​​​ទទួ​ល​បា​ន​កា​រ​កា​រពា​រ​ និង​យុត្តិ​ធម៌​ពី​ស្ថា​ប័ន​យុត្តិ​ធម៌​ឡើយ​​”។

​​លិ​ខិត​​នេះ​​លើក​ឡើង​ទៀត​ថា ​​អ្ន​ក​​​មាន​ទំនាក់​ទំនង​​ជា​មួយ​​គ​ណបក្ស​ប្រជា​​​ជ​ន​កម្ពុជា អ្នក​មា​ន​​អំ​ណា​ច​និង​​អ្នក​​មា​ន​ទ្រព្យ​​សម្បត្តិ​ ត្រូ​វ​គេ​​ចោទ​ថា​មា​ន​ឥទ្ធិ​​ពល​លើ​តុ​លា​ការ​ និង​ទាម​​ទារ​ឲ្យ​​ចៅ​ក្រម ឌិត មន្ទីរ ចូល​ទៅ​​ឆ្លើយ​បំភ្លឺ​​​នៅ​រដ្ឋ​សភា​​​ជាតិ​​នៅ​ថ្ងៃ​​ព្រ​ហស្បតិ៍​​។

​លិខិ​ត​នេះ​បន្ត​ថា​ ​ការ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​​រដ្ឋសភា​​របស់​​ប្រធាន​​​តុ​លា​កា​រ​រូប​នេះ​​​នឹង​ធ្វើឲ្យ​សា​ធា​រ​ណ​ជន​​ស្តាប់​កា​រ​​ពន្យល់​អំ​​ព​ី​ឯក​រាជ​​ភាព​​របស់​តុលាការ​​នេះ​បន្ទាប់​ពី​មាន​ការ​ដោះ​ស្រាយ​​រឿង​ក្តី​ធំៗ​។

​លិ​ខិត​នេះ​លើក​ឡើង​អំ​ពី​កា​រ​​​លើក​លែ​ង​កា​រ​​ចោទ​ប្រកាន់​លោក ឈូ​ក ប​ណ្ឌិត​ អតី​ត​​អភិ​បា​ល​ក្រុងបា​វិត​ ដែ​ល​ជា​​ជ​ន​សង្ស័យ​តែ​មា្នក់​គត់​​ក្នុង​កា​រ​បាញ់​​កម្មការិ​នី​រោង​​ចក្រ​កាត់​​ដេរ​​ចំ​នួន​​បី​នាក់​​កា​ល​ពី​​ខែ​កុម្ភៈ​ កា​រ​​ដាក់​​​ព​ន្ធ​នា​គា​រ​​លោក​ ម៉ម សូ​ណង់​ដូ​ ​​ម្ចាស់​ស្ថាន​ីយ៍​វិទ្យុ​ឯក​រាជ​្យ​​តា​ម​​​ការ​ចោទ​ប្រ​កាន់​ពី​បទ​បង្កើត​​​ចល​នា​​អប​គមន៍ កា​រ​ឃុំ​ខ្លួន​​សកម្ម​​ជន​​ស​​ហ​គមន៍​បឹ​ង​កក់​និង​បុ​រី​កី​ឡា​ និ​ង​កា​រ​ផ្តន្ទា​​ទោស​​លោក​ សម ​រង្ស៊ី មេ​ដឹក​នា​ំ​គ​ណ​​បក្ស​ប្រ​ឆាំ​​ង​។

​​តា​ម​​​មា​ត្រា​​៨៩​នៃ​​រដ្ឋ​​ធ​ម្ម​នុញ្ញ​ រដ្ឋ​​សភា​ត្រូ​វ​​​អញ្ជើញ​​មន្ត្រី​​ជា​ន់​ខ្ពស់​មក​បញ្ជាក់​​​ពី​បញ្ហា​​បែប​នេះ​ ប្រ​សិ​ន​បើ​មា​ន​​សំ​ណើ​​ព​ី​​សមា​ជិ​ក​រដ្ឋ​សភា​យ៉ា​ង​តិច​​១ភា​គ​​១០​។

​លិ​ខិត​នេះ​មា​ន​​ហត្ថ​​លេខា​​​របស់​សមា​​ជិ​ក​​​គណ​​បក្ស​ សម រង្ស៊ី ​និង​គណ​​បក្ស​ សិទ្ធិ​មនុស្សចំ​នួ​ន​​១៧រូ​ប។

លោក គាំ​ កុសល ប្រធា​ន​​​ខុទ្ទកា​​ល័យ​​​របស់​លោក ហេង សំ​រិ​ន ​​បា​ន​មា​ន​ប្រ​សាសន៍​ថា លិ​ខិត​នេះ​​បែប​នេះ​ជា​​​ទ​ម្លាប់​​​ដាក់​ជូ​ន​​ទៅ​កា​រ​​ិ​យាល័​យ​​រ​បស់​លោក​​ប្រធា​ន​សភា​​ដើម្បី​សម្រេច។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា ​”ប៉ុន្តែ​​​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​​​លិ​ខិ​ត​នេះ​​នៅ​ឡើយ​ទេ​។ ប្រហែ​ល​​ជា​គេ​បញ្ជូ​ន​​​ទៅកា​រ​ិ​​​យាល័យ​របស់​យើង​”។

​លោក សុន ឆ័យ បាន​មា​ន​ប្រ​សាសន៍​ថា ​កា​ល​ពី​សប្តា​ហ៍​មុន​លោក​ក៏​បា​ន​​បញ្ជូ​ន​លិខិត​នេះ​​ទៅ​លោក​នា​យក​​រដ្ឋ​មន្ត្រី​​ ផង​ដែរ ​តា​ម​​រយៈ​​​រដ្ឋ​សភា​ ដោយ​ស្នើ​​​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​និង​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួ​ង​​ឧស្សា​ហ​កម្ម រ៉ែ​និង​ថា​ម​​ពល ​ចូល​ទៅ​បក​ស្រាយ​​​នៅ​រដ្ឋ​សភា​។

​​ក្នុង​លិ​ខិតផ្ញើ​ជូ​ន​​លោក ស៊ុយ សែម លោក សុន ឆ័យ បា​ន​ស្នើ​ឲ្យលោក​រដ្ឋ​មន្ត្រី​ចូល​ទៅ​ពន្យល់​​អំ​ពី​កា​រ​ផ្តល់​អាជ្ញា​​​ប័​ណ្ណ​​សម្រាប់​គម្រោង​​ជីក​រ៉ែ និង​ទ​ំ​នប់​វា​​រី​អគ្គិសនី​។ ​លិខិតជូ​ន​ចំ​ពោះ​​លោក ស ខេង ​បា​ន​ស្នើ​ឲ្យ​លោក​រដ្ឋ​មន្ត្រី​​ពន្យល់​​​អំ​ពី​កា​រ​​យក​ថ្លៃ​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ខ្ពស់​ និង​អ​ំ​ពើ​ពុ​ក​រលួ​យ​​ក្នុង​ជួរ​នគរបា​ល​​ចរា​ចរ។

​លោក សុន ឆ័យ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​លោក​បា​ន​​​ដាក់​សំ​ណើ​ជា​ច្រើន​​ទៅ​មន្ត្រី​ទាំង​នេះ​កាល​​ពី​មុ​ន ប៉ុន្តែមា​ន​តែ​​មួ​យ​​ឬ​​ពីរ​ភាគរយ​​​ប៉ុណ្ណោះ​​​ទទួល​បាន​ការ​ឆ្លើយតប​។

​​ទោះ​​ជា​​យ៉ា​ង​​នេះ​ក្តី ​លោក​បា​ន​​ចង្អុល​បង្ហាញ​ថា ​កាល​ពី​សប្តាហ៍​មុន​ ​លោក ហ៊ុន សែន ​បា​ន​​ច្រាន​ចោល​​កា​រ​​រិះ​គន់​​​ពី​លោក សុរិយា ស៊ូបេឌី ប្រសិត​​អង្គកា​រ​​សហ​ប្រជា​ជាតិ​ទទួល​​បន្ទុក​​សិទ្ធិ​ម​នុស្ស​​ ដោយ​សម្អាង​​ថា តា​ម​​​រដ្ឋ​​ធម្មនុញ្ញ​ នាយក​រដ្ឋ​មន្ត្រី​​​​ទទួល​ខុស​ត្រូវ​​តែ​ចំពោះ​​​រដ្ឋ​សភាប​៉ុណ្ណោះ​។ លោក​​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​នឹង​​សាក​ល្បង​រឿង​នេះ​”៕  ប៊ុននី​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស