34 C
Phnom Penh

ប្រជាពលរដ្ឋ​​​នៅបឹង​កក់ប្រាំបួន​​​គ្រួសារ​​​ច្រាន​ចោល​កា​រ​ផ្តល់​សំ​ណង​​របស់​សាលា​រាជ​ធា​​​នី​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​អ​្នក​ស្រុក​បា​ន​និ​យា​យ​ថា កា​ល​ពី​ម្សិល​មិញ​​​​ប្រជា​ពល​រដ្ឋ​​ចំ​នួន​ប្រាំ​បួ​ន​គ្រួ​សារ​​ដែល​រស់​នៅ​​​​​ភូមិ​លេខ​១នៅ​បឹង​កក់​ ​បា​ន​ច្រានចោ​ល​​​​​កា​រ​​ផ្តល់​សំ​ណ​​ង​​របស់​សាលា​រាជ​ធានី​​ចំ​នួន៨.​៥០០​ដុល្លារក្នុ​ង​មួយ​គ្រួ​សារ​ ប្រ​សិ​ន​​បើ​​ពួ​កគេ​​​​​​ព្រម​​​ចាក​​ចេញ​​​​​ដើម្បី​បើក​ផ្លូវ​​​​សម្រាប់​គម្រោង​អចលន​ទ្រព្យ​​របស់​​ក្រុម​​ស៊ូ​កា​​​គុ​ ​អុីន​​។

​​លោក ច័ន្ទ ពុទ្ធិ​ស័ក្តិ តំ​ណា​​ង​អ្នក​ភូមិ​​ មា​ន​​ប្រ​សាស​ន៍​ថា  គ្រួសារ​​​ទាំ​​ង​នេះ​​ត្រូ​វ​បា​ន​​​​​អញ្ជើញ​​​​​​ឲ្យជួប​​​ជា​មួ​យ​​​លោក ឃួង ស្រេងអភិ​បា​ល​​រង​រាជ​ធានី​ភ្នំ​ពេញ​​កា​ល​​ពី​ព្រឹក​​ម្សិល​មិញ​​ដែល​​អ​ំ​ឡុង​ពេល​នោះ​លោក ​ឃួង ស្រេងឲ្យ​​គ្រួ​សារ​​ទាំង​​នោះ​​​នូវ​ប្រាក់​ចំនួ​ន​២លាន​រៀល​​​សម្រាប់​​ថ្លៃរុះ​​​​រើ​​ទី​លំ​នៅ ​​និង​​សំណង​ចំនួ​ន​​៨.០០០​ដុល្លារ​​​ទៀត​​។

លោក ពុទ្ធិ​ស័ក្តិ​ បា​ន​មា​ន​​​ប្រ​សាសន៍​ថា ​នៅ​ពេល​​​ប្រជា​ពល​រដ្ឋ​​ចំ​នួ​ន​​​ប្រាំ​បួ​ន​គ្រួ​​សារ​​បា​ន​ច្រាន​ចោល​​​សំណើ​​​នៅ​​​ចុង​បញ្ចប់​​​ជំ​នួប​នោះ​​ លោក ឃួង ស្រេង ​បា​ន​គំរាម​​បណ្តេញ​ប្រជា​ពល​រដ្ឋ​​​ទាំង​​១៦​គ្រួសារ​​​​នៅ​ក្នុ​ង​ភូមិ​លេខ​​​១ ​​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​គាំង​នៅ​​​​ក្នុង​​​​ជម្លោះ​​ដី​ធ្លី​​ជាមួ​យ​​ក្រុម​ហ៊ុ​ន​ស៊ូ​កា​គុ​។

លោក ពុទ្ធិ​ស័ក្តិ​ ​បា​ន​មា​នប្រ​សាសន៍​ថា “​អ្នក​ភូមិ​​​ទាំ​​ងអស់​​គ្នា​​​បា​ន​​​បដិ​សេធ​​ចំ​ពោះ​កា​រ​​ផ្តល់​​សំ​ណង​​​របស់​​សា លា​រាជ​​ធា​នី​ ពី​ព្រោះចំ​នួ​ន​នេះ​តិច​​ពេក មិន​អាច​គ្រប់​គ្រាន់​សម្រាប់​​​​ការ​រើ​​ចេញទេ​ ប៉ុន្តែ​​បញ្ហា​​សំ​ខាន់​​​របស់​យើង​គឺ​ថា យើង​​​ចង់​ឲ្យ​មា​ន​កា​រ​​រាប់​បញ្ចូល​នៅ​ក្នុង​​ការ​​អភិវឌ្ឍ​​​នៅ​​កន្លែង​​នេះ​​”។ លោក​​សំ​ដៅ​ដល់​​ដី​ចំ​នួន​​១២,៤៤​ហិកតា​ ដែល​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​ទុ​ក​ឲ្យ​គ្រួ​សារ​​ដែលប៉ះ​ពាល់​ដោ​យ​​សារ​គម្រោង​​​​​​របស់​​ក្រុ​ម​ហ៊ុ​ន ស៊ូ​​​កា​គុ ​​របស់​លោក ឡៅ ម៉េង​ឃិន ​សមា​​ជិក​ព្រឹទ្ធ​សភា​​​​​មក​ពី​គណ​បក្ស​ប្រជា​​ជ​ន​កម្ពុជា​។

​ក្រោយ​មក ​​លោក​ ពុទ្ធិ​ស័ក្តិ បា​ន​មា​នប្រ​សាស​ន៍​ថា​​​ “សាលា​រាជ​ធា​​នី​បា​ន​គំ​រាម​​​ពួក​យើង​ថា ​ពួក​គេ​នឹង​​ចេញ​​សេ​ចក្តី​ជូ​ន​​ដំ​ណឹង​​អំពី​ការ​បណ្តេញ​ចេញ​​ និង​មិន​សង​ពួ​ក​យើ​ង​ឡើយ​ ប៉ុន្តែ​យើង​​នៅ​តែ​​តវា៉​​រហូត​ដល់​យើង​ត្រូ​វ​បា​ន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​​ការ​អភិវឌ្ឍ​នៅកន្លែង​នោះ”។

​លោក ឃួង ស្រេង និង​លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​​ពាក្យសាលា​​រាជ​ធា​នី​​បា​ន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយឡើយ​។ ​លោក សៀ ភា​រម្យ ប្រធា​ន​ក្រុម​កា​រ​ងារ​ពិ​សេស​សិទ្ធិ​លំ​នៅ​​ដ្ឋាន​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា មក​ទល់​ពេល​នេះសំ​ណង​សម្រាប់​ប្រជា​ពល​រដ្ឋ​​បឹង​កក់​​ ដែល​ប៉ះ​ពាល់​ដោ​យ​ការអភិ​វឌ្ឍ​​​នេះ គឺ​តិច​​​តួ​ចណា​ស់​។

លោក ភា​រម្យ ថ្លែងថា ​ក្នុ​ង​​ករណី​បឹង​​កក់​ ​វា​​​ជា​​រឿង​ធម្ម​​តា​ទៅ​ហើយ​ដែល​​​​រដ្ឋា​ភិ​បាល​​​​ផ្តល់​សំ​ណ​ង​មិន​គ្រប់​គ្រាន់​​ ហើយ​ក្រោយ​មក​​គំរាម​​បណ្តេញ​​ចេញ​។​លោកបា​ន​បន្តថា “វា​​ក្លាយ​ជា​​វប្បធម៌​​​របស់​​​អា​ជ្ញា​​ធរ​​ក្នុងកា​រ​​ចេញ​សេចក្តី​ជូ​ន​ដំ​ណឹង​​​​ពី​កា​រ​​បណ្តេញ​ចេញ និងរំ​លោភ​​យក​ដី​អ្ន​ក​​ភូមិ​​ឲ្យ​ទៅ​ក្រុ​ម​ហ៊ុន​​”៕ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស