30 C
Phnom Penh

កា​រ​ចាប់​គ្រឿង​ញៀន​កូកា​​​អុីន និង​ហេរ៉ូអុីន​ កើន​ឡើង​ក្នុង​ឆ្នាំ​​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​តួ​លេខ​​​ទទួល​បា​ន​​​កា​ល​ពី​ម្សិល​​មិញ​​ពី​​​អាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន​​(NACD)​បា​ន​ឲ្យ​ដឹង​ថា នគរបាល​​​​ចាប់​បា​ន​គ្រឿ​ង​ញៀនកូកា​អុីន​​​​ជា​​ង​​៤០​គី​ឡូ​ក្រាម​និង​​ហេរ៉ូ​អុីន​​៣០​គី​ឡូ​ក្រាម ​​ក្នុង​ឆ្នាំ​​២០១២ជា​ឆ្នាំ​មួយ ​ដែល​មាន​ការ​ចាប់​​គ្រឿង​ញៀន​​​ច្រើន​បំផុត​​នៅ​​កម្ពុជា​។

​លោក​ឧត្តម​សេនីយ៍​ឯក មា​ស ​វី​រិទ្ធ ​អគ​​​្គ​លេ​ខាធិ​កា​រ​រ​​ងអាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀ​ន​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​តា​ម​តួលេខ​​បឋម​​មា​ន​ករណី​​​ចាប់​គ្រឿ​ង​ញៀនចំ​នួន​​៧៦០​ករណី​​​ពាក់​​ព័ន្ធ​នឹង​អា​ជ្ញា​​ធរ​​​ទាំង​អស់​​ក្នុងឆ្នាំ​​២០១២។

​លោក​បា​ន​បន្តថា“ ករណី​​ទាំ​​ង​អស់​ដែល​ត្រូវ​បា​ន​អនុ​វត្ត​ យើង​រឹប​អូស​បាន​​កូ​កាអុីន​​ប្រហែ​ល​​៤០​គី​ឡូ​ក្រាម​ និ​ង​មេតំ​ហ្វេតាមីន​ជា​​ង​២០​គី​ឡូក្រាម​ និង​​កញ្ឆា​​ប្រហែល​​ពីរ​គី​ឡូក្រាម​”។

​លោក វី​រិទ្ធ ​បា​ន​លើក​ឡើង​ថា ​​បើទោះ​​​​ជា​បរិមា​ណគ្រឿង​​ញៀន​​ដែល​ចាប់​បា​ន​​កើន​ឡើង​ក៏​ដោយ ​ក៏​​​ករណី​​ចាប់​គ្រឿង​ញៀន​​​​ឆ្នាំ​នេះ​​តិច​​​ជាងឆ្នាំ​​២០១១​ដែរ​។

​លោកឧត្តម​សេនីយ៍ត្រី​ សុខ ឈួ ​អនុប្រធា​ន​នា​យក​ដ្ឋាន​នគរបាល​ប្រឆាំ​ង​គ្រឿង​ញៀន​​​ក្រ​សួ​ង​មហា​ផ្ទៃ​ បា​ន​មា​ន​ប្រ​សាសន៍​ថា នគរបា​ល​​ផ្តោត​លើ​ប្រតិបត្តិកា​រ​​ជួ​ញ​ដូរគ្រឿង​ញៀន​​ទ្រង់​ទ្រាយ​ធំ​។ ​ ​លោក​បា​ន​​បន្តថា ​”​យើង​​បា​ន​បង្ក្រា​ប​​ករណី​ធំ​ៗ​ និង​មេក្រុម​​​ជួញ​ដូរគ្រឿង​ញៀន​”។

​លោកវរសេនីយ៍​ឯក ​ខេង ទី​តូ អ្នក​នាំ​ពាក្យ​​​កង​​រាជ​អា​វុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​ បា​ន​មា​ន​ប្រ​សាសន៍​ថា​ បទ​ល្មើស​​​ពាក់​​ព័ន្ធ​នឹង​​គ្រឿង​ញៀន​​មាន​ច្រើន​​បំផុត​​នៅ​​ឆ្នាំ​នេះ​។

​​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា ​កងរាជ​អា​វុធ​ហត្ថ​តែ​ឯង​​​ដោះ​ស្រាយ​​ករណី​​​​គ្រឿ​ង​ញៀន​​​បាន​១២៤​​ករណី​ ក្នុង​ចំ​ណោម​បទ​ល្មើស​គ្រឿង​ញៀន​​​​​៩៤៥​​ករណី​នៃ​​បទ​ល្មើស​គ្រប់​ប្រភេទ​​​​​ទាំ​​ង​អស់​។

​យោងតា​ម​របាយ​​ការណ៍​មួ​យ​​កា​ល​ពី​​ខែ​មុន​​ចេញ​ដោ​យ​ការិ​យាល័យ​​អង្គ​ការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​គ្រឿ​ង​ញៀន​និង​បទ​ឧក្រិដ្ឋ​​(UNODC)បា​ន​ឲ្យ​ដឹង​ថា ​​​បរិមាណ​មេតំ​ហ្វេតា​មីន​ដែល​ចា​ប់​​បា​ន​កើន​ឡើ​ង​លើស​ឆ្នាំ​​២០១១​​បន្តិច​បន្តួច គឺ​​មេតំ​ហ្វេតា​មីន​១៩,១​គី​ឡូក្រាម ត្រូ​វ​បា​ន​​រឹប​អូ​ស​​​បា​ន​​ក្នុង​​ឆ្នាំ​​២០១១​។

របាយការណ៍​​​របស់​ អាជ្ញា​​ធរ​​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀ​ន​​ ​បា​ន​ឲ្យ​ដឹង​ថា ​ប៉ុន្តែ​​​ឆ្នាំ​មុន​ចំ​នួ​ន​​គ្រឿ​ង​ញៀន​​កូ​កា​​អុីន​​ដែល​អាជ្ញា​​ធរ​​រឹប​អូស​​​បា​ន​ ​បា​ន​កើន​ឡើង​ជិត​​៤០ដង​ ​ដោយ​ក្នុង​ឆ្នាំ​​២០១១ ចំ​នួន​កូកា​អុីន​ដែល​រឹប​អូស​បា​ន​​មាន​​តែ​១,១​គីឡូក្រាម​ប៉ុណ្ណោះ​​។ កូកាអុីន​តែ​​៣,២​​គី​ឡូក្រាម​​ប៉ុណ្ណោះ​​ត្រូ​វ​បា​ន​គេ​រាយ​ការណ៍​ថា​​​ចាប់​បា​ន​​ចន្លោះ​ពី​​ឆ្នាំ​​២០០៧​ដល់​ឆ្នាំ​​២០១១។

​កាល​ពី​​ខែ​​​សី​ហា ​កូកាអុីន​ប្រមាណ​​៣០​គីឡូក្រាម​ ត្រូវបា​ន​រឹប​អូស​​​ពី​​ស្ត្រី​ជន​​ជាតិ​ថៃ​បី​នាក់​ ដែល​​បាន​មក​​ដល់​​​​អា​​កាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំ​ពេញ​​នៅ​ពេល​ខុស​គ្នា​។

​​​កាល​ពី​ខែ​​តុ​លា​ ​នគរបា​ល​បា​ន​ប្រ​កាស​​​ថា ខ្លួន​​បា​ន​រក​ឃើញ​គ្រឿង​ញៀន​​១១​គីឡូក្រាម​ទៀត​លាក់​នៅក្នុង​វា៉លិស​​របស់​​ស្ត្រី​ជន​ជាតិ​ថៃ​​ពីរនាក់​ទៀត​​នៅ​អា​កា​ស​​យានដ្ឋាន​​អន្តរជាតិ​​សៀម​រាប។

គេគិត​ថាស្ត្រី​ទាំ​ង​នោះ​​​ជា​អ្នក​​នាំ​​គ្រឿង​​ញៀន​​ធ្វើ​កា​រ​​ឲ្យ​ក្រុម​ជ​ួ​ញ​​ដូរ​គ្រឿង​ញៀន​​ធំ​ៗ​ដែល​នាំ​​កូកាអុីន​​ពី​​​អា​មេរិ​ក​​ខាង​ត្បូ​ង​​ចូ​ល​ទៅ​ប្រទេ​ស​ថៃ​ ជា​​ទី​ដែល​គ្រឿង​ញៀន​ពេញ​​និយម​​ក្នុង​ចំ​ណោ​ម​ពួ​ក​អ្នក​មា​ន​។

​របា​យ​កា​រណ៍​​​របស់​អាជ្ញា​​ធរ​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​ន​​​ បា​ន​កត់​សម្គាល់​ថា បើទោះ​​​ជា​គេ​គិត​ថាការ​ប្រើ​​​កូកាអុីន​​ក្នុង​ស្រុកកម្រ​មាន​​​​ក៏​ដោ​យ ​ក៏​កម្ពុជា​បា​ន​ក្លាយ​​​ជា​កន្លែង​ឆ្លង​កាត់​​ដ៏​សំ​ខាន់​សម្រាប់​កា​រ​​​ជួញ​ដូរ​កូកា​អុីន​ពី​សំណាក់​ក្រុម​ជួញ​​​ដូរ​គ្រឿង​ញៀន​​ពី​តំបន់​នាន​នៅ​ក្នុង​​ប្រទេស​​ចិ​ន​ និង​អា​ហ្រ្វិក​​ផង​ដែរ។

​គ្រឿង​ញៀន​ហេរ៉ូ​​អុីន​​៣០​គីឡូក្រាម​​ចាប់​បា​ន​ក្នុង​ឆ្នាំ​​២០១២ បើ​ធៀប​នឹ​ង​ឆ្នាំ​​២០១០ ចាប់​បា​ន​តែ​២,៤គីឡូក្រាម និង​ឆ្នាំ​​២០១១ ចាប់​បា​ន​​២,១គីឡូក្រាម​ប៉ុណ្ណោះ​ ប៉ុន្តែ​​មាន​ហេរ៉ូ​​​អុីន​ចំនួន​​​២៦​គីឡូ​ក្រាម​​ចាប់បា​ន​នៅ​ឆ្នាំ​​២០០៩។

កាល​ពី​ខែ​មុន នគរបា​ល​បាន​​ធ្វើ​ប្រតិបត្តិការ​ធំៗ​ឆ្មក់​​​​ចាប់​​ហេរ៉ូ​​អុីន​​​បាន​ជា​ច្រើន​ករណី​​។ ដំ​បូ​ង​ បុរសម្នាក់​និង​ស្ត្រី​ម្នាក់​​ត្រូវ​បា​ន​​ចាប់​ខ្លួន​​នៅ​ពេល​ព្យា​​យា​ម​​​ផ្ញើ​​ហេរ៉ូអុីន​​ប្រមាណ​​១២គីឡូក្រាម​តា​ម​ប្រៃសណី​​ទៅ​ប្រទេ​ស​​អូស្ត្រា​លី​ ​ដែល​ក្លែ​ង​​ធ្វើ​ជា​​ថ្នាំ​ប៉ូវ​សុខភាព។

​ក្រោយ​មក កាល​ពី​សប្តាហ៍​មុន ​នគរបាល​បា​ន​​អះ​​អា​ង​​ថា ចា​ប់បា​ន​កូកាអុីន​​៦គី​ឡូ​ក្រាម​ និង​មេតំ​ហ្វេតាមីន​មួយ​​ចំ​នួន​​ពី​ប្រតិបត្តិការ​​ឆ្មក់​ចាប់​​​គ្រឿង​ញៀន​​ជាបន្តបន្ទាប់​នៅ​ទូ​ទាំ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​ ​ដែល​ក្នុង​នោះ​​​មាន​មនុស្ស​ប្រាំ​នាក់​ត្រូវ​បា​ន​ចាប់​ខ្លួន​​៕​ប៊ុននី​​​​​​

(រាយ​ការណ៍​បន្ថែម​ដោ​យ Simon Lewis)

​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស