មន្រ្តីតុលាការ និងសកម្មជនសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃសុក្រថា សន្តិសុខបីនាក់និងអ្នកចាត់ការទូទៅម្នាក់ របស់ក្រុមហ៊ុនចម្ការកៅស៊ូឯកជនធីធីវ៉ាយ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបាញ់ប្រហារលើក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីខែមករាឆ្នាំមុននោះ ត្រូវបានសាលាដំបូងខេត្តក្រចេះផ្តន្ទាទោស និងដាក់ពន្ធនាគារស្ងាត់ៗ កាលពីខែមុន។
លោក ហាក់ ហ៊ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះមានប្រសាសន៍ថា ឈ្មោះអ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនធីធីវ៉ាយ និងសន្តិសុខឈ្មោះ កែ សុវណ្ណាពិន គឹមឡេង និងឈ្មោះ ពិន អឿន ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារក្រោមស្ថានទម្ងន់ទោសរយៈពេលចាប់ពីពីរឆ្នាំទៅបីឆ្នាំពីបទបង្កហិង្សាដោយចេតនា និងប្រើប្រាស់អាវុធខុសច្បាប់។
លោក ហាក់ ហ៊ន មានប្រសាសន៍បន្តថា “ អ្នកទាំងបួននាក់នេះត្រូវបានតុលាការជំនំុជម្រះ និងផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗរយៈពេលចាប់ពីពីរឆ្នាំទៅបីឆ្នាំ តែទោសរបស់ពួកគេខ្លះត្រូវបានព្យួរ” ។ លោកមិនបានបញ្ជាក់ពីករណីនេះបន្ថែមទៀតឡើយ។
យោងតាមលោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា លោក សុវណ្ណា អាយុ៤១ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ និងព្យួរទោសរយៈពេលមួយឆ្នាំ ពីបទបាញ់ប្រហារក្នុងជម្លោះដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនធីធីវ៉ាយ។
លោក សុវ៉េត មានប្រសាសន៍បន្តថា ចៅក្រមជំនុំជម្រះក្តី លោក ហេង ផល្លា ក៏បានសម្រេចផ្តន្ទាទោសលោក ពិសិទ្ធិ និងលោក គឹមឡេង អាយុ២៦ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងព្យួទោសរយៈពេលមួយឆ្នាំ។ លោក អឿន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំ និងព្យួទោសរយៈពេលប្រាំមួយខែពីបទបង្កហិង្សាដោយចេតនា។ អ្នកទាំងបួននាក់នេះ ក៏ត្រូវបានតុលាការផាកពិន័យជាប្រាក់ចំនួន៤លានរៀលផងដែរ។
ការបាញ់ប្រហារនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីសន្តិសុខរបស់ក្រុមហ៊ុនបានបាញ់ប្រហារជាច្រើនគ្រាប់ទៅលើក្រុមអ្នកភូមិតវ៉ាដែលគ្មានអាវុធជាច្រើនរយនាក់ នៅពេលពួកគាត់បានដើរសម្តៅទៅកាន់គ្រឿងចក្ររបស់ក្រុមហ៊ុន ធីធីវ៉ាយ TTY ដែលមានដីសម្បទានសេដ្ឋកិច្ចចំការកៅស៊ូទំហំ៩.៨០០ហិកតា ដើម្បីទាមទារឲ្យពួកគេឈប់ឈូសឆាយដីចម្ការដំឡូងមីរបស់ពួកគាត់។
រូបថតនិងវីដេអូ របស់អ្នកបាញ់ពីរនាក់ដែលឈរនៅពីលើគ្រឿងចក្រមួយគ្រឿង បានប្រើកាំភ្លើងអាកា-៤៧ (AK-47) បាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានោះ ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើននៅពេលឧបទ្ទវហេតុកើតឡើងនោះ។
ក្រុមអង្គការសិទ្ធិមនុស្សនានាបានអបអរសារទ ចំពោះការផ្តន្ទាទោសនេះ ដែលបានសម្រេចដោយសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ នេះ ប៉ុន្តែ អង្គការទាំងនោះបានលើកឡើងថាកម្រិតនៃ ការដាក់ទោសក្នុងពន្ធនាគារ និងការព្យួទោសរបស់ពួកគេ គឺស្រាលពេកនិងខុសគ្នាឆ្ងាយណាស់ បើធៀបទៅនឹងការផ្តន្ទាទោសក្រោមបទចោទប្រកាន់ដូចគ្នា ចំពោះសកម្មជន ប្រឆាំងនឹងការបណ្តេញចេញនៅសហគមន៍បឹងកក់ អ្នកស្រី យ៉ម បុប្ផា ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេលបីឆ្នាំ កាលពីសប្តាហ៍មុន។
លោក សុវ៉េត មានប្រសាសន៍បន្តថា “ការផ្តន្ទាទោសនេះ គឺពិតជាធ្ងន់ធ្ងរណាស់ក្រោមស្ថានទម្ងន់ទោសនោះ ប៉ុន្តែ ការសម្រេចផ្តន្ទាទោសប្រឆាំងចំពោះសន្តិសុខ និងអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន ធីធីវ៉ាយ ដែលបានបាញ់ប្រហារហើយបង្កឲ្យកម្មករបួននាក់រងរបួសនោះ គឺវាស្រាលណាស់ ពីព្រោះពួកគេម្នាក់ៗបានទទួលការព្យួទោសរហូតដល់មួយឆ្នាំ”។
កាលពីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យលោក ណា ម៉ារ៉ាឌីអគ្គនាយកក្រុមហ៊ុន ធីធីវ៉ាយ ឲ្យប្រគល់លោក សុវណ្ណា និងលោក គឹម ឡេង ឲ្យអាជ្ញាធរ បើមិនដូច្នោះទេ លោកនឹងប្រឈមនឹងការសាកសួរនៅក្នុងតុលាការ។
បន្ទាប់ការថ្លែងរបស់លោក ហ៊ុនសែនបីសប្តាហ៍ក្រោយមក អាជ្ញាធរខេត្តក្រចេះ បានអះអាងថា ពួកគេមិនអាចរកអ្នកបាញ់ប្រហារទៅលើក្រុមអ្នកភូមិ ដែលតវ៉ានៅពេលនោះទេឃើញទេ។
លោក មួង ទូច ដែលជាជនរងគ្រោះធ្ងន់ជាងគេដោយការបាញ់ប្រហារនោះ បានទទួលការវះកាត់របួសរបស់លោក នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយភ្លៅទាំងពីររបស់លោករងរបួសដោយការបាញ់ប្រហារនោះធ្ងន់ធ្ងរពេក។
អង្គការសិទ្ធិមនុស្សអាដហុក និង អង្គការសិទ្ធិមនុស្ស លីកាដូបានលើកឡើងថា ការបើកសវនាការដោយសម្ងាត់បៀបនេះ ហើយការផ្តន្ទាទោសអ្នកទោសទាំងនោះ គួរតែធ្ងន់ជាងនេះ ព្រោះបទល្មើសនេះធ្ងន់ធ្ងរណាស់។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ មានប្រសាសន៍ថា “ការផ្តន្ទាទោស ដែលធ្វើឡើងដោយសាលាដំបូងខេត្តក្រចេះ គឺជាការត្រឹមត្រូវហើយ ប៉ុន្តែ យើងបារម្ភខ្លាំងណាស់ដោយសារការផ្តន្ទាទោសស្រាលបែបនេះហើយព្យួទោសជាប់ពន្ធនាគារទៀតនោះ”។
លោកមានប្រសាសន៍បន្តថា ការសម្រេចផ្តល់ការព្យួទោសនេះ គឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយទោសឧក្រិដ្ឋ ដូច្នេះមានន័យថា វាអាចលើកទឹកចិត្តជនប្រដាប់អាវុធដទៃទៀតឲ្យបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ ហើយពួកគេមិនមានទោសពៃអ្វីឡើយ៕
ប្រែសម្រួលដោយ ឃិន ណៃ
ក្រុមហ៊ុនធីធីវ៉ាយ។
លោក សុវ៉េត បានមានប្រសាសន៍បន្តថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ហេង ផល្លា ក៏បានសម្រេចផ្តន្ទាទោសលោក ពិសិដ្ឋ និងលោក គឹមឡេង អាយុ២៦ឆ្នាំ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងព្យួរទោសរយៈពេលមួយឆ្នាំ។ លោក ភិន អឿន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដោយកំបាំងមុខឲ្យជាប់ពន្ធនាគារ រយៈពេលពីរឆ្នាំ និងព្យួរទោសរយៈពេលប្រាំមួយខែពីបទបង្កហិង្សាដោយចេតនា។អ្នកទាំងបួននាក់នេះ ក៏ត្រូវបានតុលាការពិន័យជាប្រាក់ចំនួន៤លានរៀលផងដែរ។
ការបាញ់ប្រហារនេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ បន្ទាប់ពីសន្តិសុខរបស់ក្រុមហ៊ុនបានបាញ់ប្រហារជាច្រើនគ្រាប់ទៅលើក្រុមអ្នកភូមិតវ៉ា ដោយសន្តិវិធីជាច្រើនរយនាក់ នៅពេលពួកគាត់ បានដើរសំដៅទៅកាន់គ្រឿងចក្ររបស់ក្រុមហ៊ុន ធីធីវ៉ាយ ដែលមានដីសម្បទានសម្រាប់ធ្វើ
ចម្ការកៅស៊ូទំហំ៩.៨០០ហិកតា ដើម្បីទាមទារឲ្យពួកគេឈប់ឈូសឆាយដីចម្ការដំឡូងមីរបស់ពួកគាត់។
រូបថត និងខ្សែវីដេអូ បង្ហាញពីអ្នកបាញ់ពីរនាក់ដែលឈរនៅពីលើគ្រឿងចក្រមួយគ្រឿង បានប្រើកាំភ្លើងអាកា-៤៧ (AK-47) ដើម្បីបាញ់ប្រហារក្រុមអ្នកតវ៉ានោះ ត្រូវបានផ្សព្វផ្សាយយ៉ាងច្រើននៅពេលឧបទ្ទវហេតុនោះបានកើតឡើង។
ក្រុមអង្គការសិទ្ធិមនុស្សនានាបានអបអរសាទរ ចំពោះការផ្តន្ទាទោសនេះរបស់សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្តែ អង្គការទាំងនោះបានលើកឡើងថា កម្រិតនៃការដាក់ទោសក្នុងពន្ធនាគារ និងការព្យួរទោសរបស់ពួកគេ គឺស្រាលពេក និងខុសគ្នាឆ្ងាយណាស់ បើប្រៀបធៀបទៅនឹងការផ្តន្ទាទោសតាមបទចោទប្រកាន់ដូចគ្នា ចំពោះសកម្មជនប្រឆាំងនឹងការបណ្តេញចេញនៅសហគមន៍បឹងកក់ គឺអ្នកស្រី យ៉ម បុប្ផា ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេលបីឆ្នាំ កាលពីសប្តាហ៍មុន។
លោក សុវ៉េត មានប្រសាសន៍បន្តទៀតថា “ ការផ្តន្ទាទោសនេះ គឺពិតជាធ្ងន់ធ្ងរណាស់ក្រោមស្ថានទម្ងន់ទោស ប៉ុន្តែ ការសម្រេចផ្តន្ទាទោសប្រឆាំងចំពោះសន្តិសុខ និងអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន ធីធីវ៉ាយ ដែលបានបាញ់ប្រហារឲ្យអ្នកតវ៉ាបួននាក់រងរបួសយ៉ាងធ្ងន់ធ្ងរនោះ គឺវាស្រាលណាស់ ពីព្រោះពួកគេម្នាក់ៗបានទទួលការព្យួរទោសរហូតដល់មួយឆ្នាំ”។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យលោក ណា ម៉ារ៉ាឌី អគ្គនាយកក្រុមហ៊ុន ធីធីវ៉ាយ ប្រគល់លោក សុវណ្ណា និងលោក គឹម ឡេង ឲ្យអាជ្ញាធរ បើមិនដូច្នោះទេ លោកនឹងប្រឈមនឹងការសាកសួរពីតុលាការ។
បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បីសប្តាហ៍ក្រោយមក អាជ្ញាធរខេត្តក្រចេះ បានអះអាងថា ពួកគេមិនអាចរកអ្នកបាញ់ប្រហារក្រុមអ្នកភូមិ ដែលតវ៉ានៅពេលនោះឃើញទេ។
លោក មួង ទូច ដែលជាជនរងគ្រោះធ្ងន់ជាងគេដោយការបាញ់ប្រហារនោះ បានទទួលការវះកាត់របួសរបស់លោក នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយភ្លៅទាំងពីររបស់លោករងរបួសដោយការបាញ់ប្រហារនោះធ្ងន់ធ្ងរពេក។
អង្គការសិទ្ធិមនុស្សអាដហុក និងអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា ការបើកសវនាការជំនុំជម្រះក្តីដោយសម្ងាត់បៀបនេះ ហើយការផ្តន្ទាទោសជនល្មើសទាំងបួននាក់នោះ គួរតែឲ្យបានខ្លាំងជាងនេះ ព្រោះបទល្មើសនេះធ្ងន់ធ្ងរណាស់។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ បានមានប្រសាសន៍ថា “ការផ្តន្ទាទោស របស់ សា លាដំបូងខេត្តក្រចេះគឺជាការត្រឹមត្រូវហើយ ប៉ុន្តែ យើងបារម្ភខ្លាំងណាស់ដោយសារការផ្តន្ទាទោសនេះស្រាលពេក ហើយទោសរបស់ពួកគេត្រូវព្យួរទៀតផងនោះ”។
លោក អំ សំអាត បានមានប្រសាសន៍ថា ការសម្រេចផ្តល់ការព្យួរទោសនេះ គឺជាមធ្យោបាយមួយក្នុងការកាត់បន្ថយទោសឧក្រិដ្ឋ ដូច្នេះមានន័យថា វាអាចលើកទឹកចិត្តឲ្យជនប្រដាប់អាវុធដទៃទៀតអាចបាញ់ប្រជាពលរដ្ឋស្លូតត្រង់ ហើយពួកគេមិនមានទោសពៃអ្វីឡើយ៕ ឃិន ណៃ