28 C
Phnom Penh

ស្រ្តី​ជំនួយការ​មេផ្ទះវ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​ម៉ាឡេស៊ីម្នាក់​ ត្រូវ​​​ភ្នាក់​ងារ​ជ្រើសរើសពល​ករ​​ធ្វើ​បាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ជំនួយការ​មេផ្ទះម្នាក់​​ និង​តំណាង​អង្គការ​សិទ្ធិមនុស្ស​ម្នាក់​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ស្រ្តី​ជំនួយការ​មេផ្ទះ​វ័យ​ជំទង់​ម្នាក់​​ដែល​ទើប​តែ​​​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​ពី​ប្រទេស​ម៉ាឡេស៊ី បាន​អះអាង​ថា​បុគ្គលិ ក​​នៅ​ភ្នាក់​ងារ​ជ្រើស​រើសពលករ​​​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​វាយ​ និង​បង្ខំ​នាង​ឲ្យ​ធ្វើការ​ជាច្រើន​ម៉ោង នៅ​ភ្នាក់ងារ​ជ្រើស​រើសពលករ​​។

កញ្ញា អន ឈុនលី អាយុ​១៨ឆ្នាំ ត្រូវ​បាន​​ជ្រើស​រើស​ដោយ​​ភ្នាក់​ងារ​ជ្រើសរើស​ពល​ករ​​ឈ្មោះ​​​ភ្នាក់​ងារ​អភិវឌ្ឍន៍ ធន​ធានមនុស្ស​​ ហើយ​នាង​បាន​ធ្វើការ​ជាស្រ្តី​ជំនួយ​ការ​មេផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​តាំង​ពី​ឆ្នាំ​២០១០​។

ទោះ​បី​ជា​នាង​មាន​បទ​ពិសោធ​ធ្វើការ​ជាមួយ​ថៅកែ​ជន​ជាតិ​ម៉ាឡេស៊ី ក៏​ដោយ​ នាង​បាន​និយាយថា នាង​ត្រូវ​បាន​គេ​ធ្វើបាប​នៅ​​ពេល​គេបញ្ជូន​នាង​ឲ្យ​ត្រឡប់​មក​​ដល់​​ភ្នាក់​ងារ​ជ្រើស​រើសពល​ករ​​វិញ។

កញ្ញា ឈុនលី បាន​និយាយ​តាម​ទូរ​ស័ព្ទ​ពី​ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាមថា​ “ភ្នាក​់​ងារ​​ ជ្រើសរើស​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​​បញ្ជា​ឲ្យខ្ញុំ​លុត​ជង្គង់ជូតឥដ្ឋ​ ចាប់​ពី​ម៉ោង​៩​ព្រឹករហូត​ដល់​ម៉ោង​៩​យប់។ ភ្នាក់ងារ​ជ្រើស​រើស​ពលករ​តែង​តែ​​​យក​​ស្បែកជើង​វាយ​ក្បាល​ខ្ញុំ​​ជាញឹកញាប់​ ហើយ​​បាន​បង្ខំ​ខ្ញុំ​​ឲ្យ​ធ្វើ​ការ​​ដោយ​គ្មាន​ពេល​ឈប់​សម្រាក”។

អ្នកស្រី ប៉ុច ឆន ម្តាយ​របស់​កញ្ញា​ ឈុន​លីបាន​និយាយថា បច្ចុប្បន្ននេះ​កូន​ស្រី​របស់​គាត់​​មិន​អាច​ដើរ​បាន​ទេ​ដោយ​សារ​នាង​បាន​លុត​ជង្គង់​​ជាច្រើន​ម៉ោង​នៅ​ពេល​នាង​ធ្វើការ​។

កាល​ពីឆ្នាំ​២០១១​អ្នក​ស្រី​​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​នៅ​​ការិយាល័យ​​ប្រ​ឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និងការពារ​អនីតិជន​នៃ​​ក្រសួង​មហាផ្ទៃ​ នៅ​ពេល​អ្នក​ស្រី​​បាន​ទទួល​ទូរ​ស័ព្ទ​ពី​កូន​ស្រីរបស់​គាត់​ឲ្យ​ជួយ​​។ អ្នក​ស្រី​​​និយា យថា “ខ្ញុំ​សូម​ស្បថថា ខ្ញុំ​នឹង​មិន​បញ្ជូន​កូន​ស្រី​របស់​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​ការនៅ​​ប្រទេស​ម៉ាឡេស៊ី​ទៀត​ទេទោះ​បី​ជា​គេ​ឲ្យ​ប្រាក់​ខែខ្ពស់​ក៏ដោយ”។

លោក ហ៊ុយ ពេជ្រសុវណ្ណ ប្រធាន​កម្មវិធី​នៅ​មជ្ឈមណ្ឌលអប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍ ដែល​បាន​ជួយអ្នកស្រី ឆន ក្នុង​ការ​ដាក់​

ពាក្យ​បណ្តឹង​របស់​គាត់ កាល​ពី​ខែវិច្ផិកា​ ឆ្នាំ​២០១១​ មាន​ប្រសាសន៍ថា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​អាច​ផ្តល់​ជំនួយ​ផ្នែក​ព្យាបាល​ និង​សម្ភាស​កញ្ញា​ ឈុនលី ដូច្នេះ​គ្រួសារ​របស់​នាង​អាច​សម្រេច​ថា តើ​ពួកគេ​មាន​បំណង​​ប្តឹង​ភ្នាក់​ងារ​ជ្រើសរើស​ពលករ​នោះ​​​ឬ​យ៉ាង​ណា​។

តំណាង​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​អភិ​វឌ្ឍន៍​ធនធាន​មនុស្ស​​ម្នាក់​ដែល​​បដិសេធ​មិន​ប្រាប់​ឈ្មោះ​និង​តួនាទី​​របស់​លោក​​​នោះ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា មិន​មាន​ការ​ធ្វើ​បាប​លើ​ កញ្ញា​ ឈុនលី នោះ​​ទេ​។ លោកបាន​និយាយ​បន្តថា “ វា​មិន​ពិត​ទេ​ ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មិន​ដែល​ធ្វើ​បាប​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ឡើយ៕ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស