33.3 C
Phnom Penh

អង្គរក្ស​​​ បាញ់​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ម្នាក់​​​ បន្ទាប់​​​ពី​​​មាន​​​ជម្លោះ​​​ពាក្យ​​​សម្ដី​​​នៅ​​​ក្លឹប​​​រាត្រីមួយ​​​កន្លែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​​​រាជ​​​អាវុធ​​​ហត្ថ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញថា បុរស​​​អាយុ៣៨​​​ឆ្នាំ​​​ម្នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន កាល​​​ពីព្រឹក​​​ព្រលឹម ថ្ងៃ​​​សៅរ៍ បន្ទាប់​​​ពី​​​​​​បាន​​​បាញ់​​​និស្សិត​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ក្រុម​​​និស្សិត​​​​​​ចុះ​​​វាស់​​​វែង​​​ដី​​​ធ្លី​​​របស់​​​លោក នាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន សែន ត្រូវ​​​ចំ​​​ភ្លៅខាង​​​ស្ដាំ នៅ​​​ខាង​​​ក្រៅ ​ក្លឹប​​​រាត្រី​​​មួយ​​​​​​នៅ​​​ក្នុង​​​​​សង្កាត់ទឹកថ្លា ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​ភ្នំ​​​ពេញ​​​ ។

លោក ពង្ស សាវរិទ្ធិ មេបញ្ជាការ​រង​​​កង​​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជធានី​​​ភ្នំ​​​ពេញ ថ្លែង​​​ថា ជន​​​​សង្ស័យ​​​នេះ ឈ្មោះ ​ខូក ​សាវឿន ​​​​ជា​​​អង្គរក្ស​​​​​​​​​​របស់​​​អ្នក​​​ជំនួញ​​​ស្ដុក​​​ស្ដម្ភ​​​ម្នាក់ បានបាញ់​​​យុវ​​​ជន​​​ស្ម័គ្រ​​​ចិត្ត​​​​​​ឈ្មោះ សៅ ​​ប៊ុនថេន អាយុ​​​២១​​​ឆ្នាំ ពេល លោក ​​​ប៊ុន​ថេន ​បាន​​​ដាល់​​​​​​មិត្ត​​​ស្រី របស់​​​​លោក ​សាវឿន បន្ទាប់​​​ពី នាង បាន​​​ចោទ​​​លោកថា​​​ បាន​​​រាំ​​​ជាន់​​​ជើង​​​នាង​​​នៅ​​​លើ​​​ឆាក​​​​។

លោក ​​​សាវរិទ្ធិ បាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ត​​​​​​ថា “ បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ជា​​​មិត្ត​​​នឹង​​​គ្នា ​ប៉ុន្តែ ​ជម្លោះ​​​ពាក្យ​​​សម្ដី​​​នេះ បាន​​​កើត​​​ឡើងនៅ​​​ពេល​​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​នាក់​​​ស្រវឹង​​​ស្រា”។

លោកបាន​​​មាន​​​ប្រ​​​សាសន៍​​​បន្ត​ទៀត​ថា ​លោក ហៀង សុភក្ត្រ​ ព្រះរាជអាជ្ញា​អម​​​​សាលា​​​ដំបូង​​​រាជធានី ​​​បានមាន​​​ប្រសាសន៍​​​ថាសាលា​​​​ដំបូងរាជធានី​​​ភ្នំ​​​ពេញ​​​ បាន​​​ចោទ​​​ប្រកាន់​​​​លោក ខូក សាវឿន កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សៅរ៍​​​ពី​​​បទ​​​​បង្ក​​​ហិង​​​្សា និង​​​​​​ប្រើ​​​ប្រាស់​​​​​​​​​អាវុធ​​​​​​ខុស​​​ច្បាប់​។

​​​បច្ចុប្បន្ននេះ​​​​​​​​​អង្គរក្សរូប​​​​​​នេះ អាច​​​នឹង​​​​​​ប្រឈម​​​ទោស​​​​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពី​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​ទៅ​​​​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​កន្លះ ប្រសិន​​​បើ​តុលាការ​​​​​​រក​​​ឃើញ​​​ថា​​​ មានពិរុទ្ធភាព​​​​​​នោះ​​​៕ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស