កាលពីម្សិលមិញ អ្នកជិះកង់ជាង៥០០នាក់ បានចូលរួមប្រណាំងកង់ ដែលរៀបចំដោយសាលារាជធានីភ្នំពេញ មួយថ្ងៃមុនខួបទី៣៤នៃថ្ងៃជ័យជម្នះ៧ មករា ១៩៧៩ នៅពេលដែលក្រុមអ្នកផ្តាច់ខ្លួនកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរនោះ បានទៅចូលរួមជាមួយកងទ័ពវៀតណាម ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។

ដែលត្រូវបានរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបទី៣៤ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩។ស៊ីវ ចាន់ណា
ក្រុមអ្នកជិះកង់ជាបុរសតម្រូវឲ្យប្រណាំងកង់ក្នុងចម្ងាយផ្លូវ៤០ គីឡូម៉ែត្រតាមបណ្ដោយមហាវិថីព្រះនរោត្ដម ដោយជិះកង់ត្រឡប់ទៅត្រឡប់មកចន្លោះពីវិមានឯករាជ្យទៅវត្តភ្នំ ចំណែកឯក្រុមប្រណាំងកង់ជាស្ត្រី តម្រូវឲ្យជិះកង់ក្នុងចម្ងាយផ្លូវ២០គីឡូម៉ែត្រ និងក្រុមកុមារ៥គីឡូម៉ែត្រ។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធានសហព័ន្ធប្រណាំងកង់កម្ពុជាផងដែរនោះ បានឲ្យដឹងថា ខណៈដែលរង្វាន់ត្រូវបានគេផ្ដល់ឲ្យក្រុមប្រណាំងកង់បុរស ស្ត្រី និងក្រុមប្រណាំងកង់កុមារនោះក៏មានក្រុមប្រណាំងកង់ជនជាតិវៀតណាមចំនួន១១នាក់ ដែលបានចូលរួមនៅក្នុងការប្រណាំងកង់នេះដែរ។
លោកបានមានប្រសាសន៍ថា “ អ្នកជិះកង់ជនជាតិវៀតណាមនេះ មកប្រណាំងកង់ ដើម្បីមិត្ដភាព អ្នកទាំងនោះមិនមែនមកចូលរួមប្រកួតប្រជែងនោះទេ ដូច្នេះយើងបានផ្តល់រង្វាន់ជាជ័យលាភីមិត្តភាព។
លោកបានបន្ថែមទៀតថា “យើងរៀបចំការប្រណាំងកង់នេះឡើង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយ ដែលកើតក្រោយថ្ងៃ៧មករា ចងចាំពីសារៈសំខាន់ជាប្រវត្តិសាស្រ្ត ដែលបានកើតឡើងមុនថ្ងៃ៧មករា។ ប្រសិនបើយើងមិនប្រារព្ធពិធីនេះទេ នោះក្មេងជំនាន់ក្រោយប្រាកដជាភ្លេចថ្ងៃនេះ”។
ខណៈដែលគណបក្សកាន់អំណាចបានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃជ័យជម្នះជាតិដ៏សំខាន់មួយនោះ គណបក្សប្រឆាំងបានលើកឡើងថា បើទោះបីជារបប ប៉ុល ពត ត្រូវបានផ្តួលរលំនៅថ្ងៃនេះក៏ដោយ ក៏វាជាការចាប់ផ្តើមនៃការចូលកាន់កាប់ពីសំណាក់ប្រទេសវៀតណាមរយៈពេលមួយទសវត្សរ៍ និងជាការចាប់ផ្តើមឲ្យមានសង្គ្រាមសីុវិលអស់រយៈពេលជាងពីរទសវត្សរ៍។ទោះជាយ៉ាងណា អ្នកជិះកង់ដែលបានចូលរួមនៅក្នុងការប្រណាំងកង់ កាលពីម្សិលមិញ បានសម្តែងការមិនពេញចិត្តចំពោះកង់ ដែលជិះដោយជនជាតិវៀតណាម។
យុវជន គឹម ផានីរដ្ឋ អាយុ២១ឆ្នាំ បាននិយាយថា រូបគេគិតថា វា “មិនយុត្តិធម៌ទេ” ដែលគូប្រជែងជនជាតិវៀតណាមជិះកង់ធម្មតា ដែលមានទម្ងន់ស្រាលជាង និងអាចជិះបានលឿនជាង ហើយចំណែកឯអ្នកជិះកង់ខ្មែរវិញប្រើកង់ឡើងភ្នំ។
ផានីរដ្ឋ បាននិយាយថា “បើសិនជាខ្ញុំមានកង់ដូចកង់វៀតណាមនោះ ខ្ញុំមុខជាអាចជិះបានលឿនជាងនេះ”។
យុវជន ចូសេប ហ៊ីល (Joseph Hill) អាយុ១៥ឆ្នាំ មកពីខេត្តសៀមរាប ដែលទទួលបានចំណាត់ថ្នាក់លេខបីនៅក្នុងការប្រណាំងកង់បុរសបាននិយាយថា អ្នកជិះកង់កម្ពុជា “មានការភ្ញាក់ផ្អើល” នៅពេលអ្នកទាំងនោះ ឃើញកង់ធម្មតា។ ទោះជាយ៉ាងណា យុវជននេះបាននិយាយថា ខ្លួនមានចិត្តសប្បាយរីករាយ ដែលរាជធានីភ្នំពេញ បានផ្ដល់ឱកាសឲ្យអ្នកជិះកង់មកពីទូទាំងប្រទេសបង្ហាញនូវបច្ចេកទេសជិះកង់របស់ខ្លួន។
ចូសេប បាននិយាយថា “ជាធម្មតានៅរាជធានីភ្នំពេញមានអ្នកជិះកង់ខ្លាំងៗ ហើយយើងមិនចង់ឲ្យគេមាក់ងាយយើងទេ”។យុវជនរូបនេះបានបន្ថែមទៀតថា ខ្លួនទទួលបានមួកសុវត្ថិភាពមួយ និងរង្វាន់៧៥ដុល្លារ៕កុកទៀន