29.3 C
Phnom Penh

នៅក្នុង​ឆ្នាំ២០១២ ​ជន​​​​បរទេសរំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ ​​​នៅ​ក្នុងប្រទេស​កម្ពុជាបានថយ​​​ចុះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យ​​​ដែល​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ ជា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ប្រឆាំង​​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពីម្សិលមិញ​​​​បង្ហាញ​ថា ចំនួន​​​ជន​​​បរទេស ​​​ដែល​​​​ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទប្រព្រឹត្ត​​​​លើ​​​កុមារ​​​ បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​ក្នុង​​​ឆ្នាំ​​​២០១២ បើ​​​ប្រៀប​​​ធៀប​​​ទៅ​នឹង​​​ឆ្នាំ​​​២០១១។

យោង​​​តាម​​​តួលេខ​​​នេះ​​​ ជន​​​បរទេស​​​ចំនួន​​​១១​​​នាក់​​​ ត្រូវ​​​បាន​​​តុលាការ​​​ផ្ដន្ទាទោស​​​ពីបទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​កាលពី​​​ឆ្នាំ​​​មុន​​​ គឺធ្លាក់​​​ចុះ​​​ពី​​​១៦​​​នាក​់ ក្នុង​​​ឆ្នាំ​​​២០១១។

លោក សំលៀង សិលា នាយក​​​ប្រតិបត្ត​​ិ​​​អង្គការ​​​សកម្មភាព​​​ ដើម្បីកុមារ បាន​​​​​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ទិន្នន័យ​​​នេះបាន​​​​បង្ហាញ​​​ថា​​​ ​​​កម្ពុជា​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ខូច​​​កេរ្ដិ៍​​​ឈ្មោះ​​​របស់​​​ខ្លួន​​​​​​ ព្រោះ​ជា​​កន្លែង​លាក់​​​ខ្លួន​​​របស់​​​ជនប​​​រទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​នោះ យុទ្ធសាស្ត្រ​​​​​ដែល​​​​ជ​​ន​​​​បរទេស​រំលោភ​​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​បាន​ក្លាយ​ជា​​បញ្ហា​​​​​កាន់​តែ​ស្មុគ​​​ស្មាញ​​​ឡើង​​​ៗ​​​ ដោយ​​​​ធ្វើ​​​​ឲ្យ​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​កាន់​តែ​​​​ស្មុគ​​​ស្មាញ និង​​​​​​ប្រើ​​​ពេល​​​យូរ​​​។

លោក សំលៀង​​​ សិលា មាន​​​ប្រសាសន៍​​​​បន្ថែមថា “ស្ថាន​​​ភាព​​​ពិត​​​ប្រាកដ​​​ គឺ​​​ថា ចំនួន​​​សរុប​​​នៃ​​​ជន​​​ល្មើស​​​ផ្លូវ​​​ភេទ​​​ ដែល​​​ធ្វើ​​​ដំណើរ​​​មក​​​កម្ពុជា​​​នៅ​​​តែដដែល​​​”។​ ហើយ​លោក​​​បាន​​​ពន្យល់​​​ថា ចំនួន​​​នៃ​​​ការ​​​ស៊ើប​អង្កេត​​​ ដែល​​​អង្គការ​​​សកម្មភាព​​​​ដើម្បីកុមារ​​​បា​​ន​​​ធ្វើ​​​នៅ​ក្នុង​​​ឆ្នាំ​​​២០១១ និង​​​២០១២ គឺ​​​​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​​​។ អង្គការ​​​សកម្មភាព​ដើម្បី​​​កុមារ​​​ ក៏​​​បាន​​​កត់​​​ត្រាទុក​​​​ករណី​​​ផ្ដន្ទា​ទោស​​​ប្រជា​​​​ជន​ខ្មែរ​​​​ចំនួន​​​១៧​​​នាក់​​​​ពី​​​បទ​​​ល្មើស​​​ផ្លូវ​​​ភេទ​​​លើ​​​កុមារ​​​ផង​​​ដែរ ប៉ុន្ដែ អង្គការ​​​នេះ​​​មិន​​​​មាន​​​​ស្ថិតិ​ច្រើន​​​​ស្ដី​​​ពី​​​ជន​​​ល្មើស​​​ជា​​ខ្មែរ​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា ខណៈ​​​ដែល​​​ជន​​​បរទេស​​​​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ល្បីខាង​​​ប្រមាញ់​​​កុមារ​​​អនាថា ដែល​​​ងាយ​​​រង​​​គ្រោះ​នោះ​​​ ការ​​​យល់​​​ដឹង​​​ច្រើន​​​ជាង​​​មុន​​​របស់​​​សាធារណ​​​​ជន​​​នាពេលនេះ បាន​ជំរុញ​​ឲ្យ​​​ពួក​​​គេ​​​ចំណាយ​​​ពេល​​​វេលា​​​បង្កើត​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ក្មេង​​​ៗ​​​ ដោយ​​​​ប្រើ​​​ប្រាស់​​​កាដូ​​​ និង​​​ប្រាក់​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ឪពុក​​​ម្ដាយ​​​របស​់​​​ពួក​​​គេ​​​ជឿ​​​ទុក​​​ចិត្ត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ត្រូវ​​​ចំណាយ​​​ពេលយូរ​​​​ទើប​​​​កុមារ​​ហ៊ាន​​​លាត​​​ត្រដាង​​​ពី​​​ការ​​​រំលោភ​​​បំពាន​​​ និង​ក៏​​​​​​​ជា​​​មូល​​​ហេតុ​​​​ធ្វើ​ឲ្យ​នគរ​បាល​​​​កាន់​​​តែ​​​មាន​​​ការ​​​លំបាក​ផង​ដែរ​​​”។

លោក សំលៀង សិលា ក៏​​​មាន​​​ប្រសាសន៍​​​​ផងដែរ​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​ដែល​​​ជា​​​​ទូ​ទៅ​ច្រើន​​​តែ​​​កើត​​​មាន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ សៀម​​​រាប​​​ និង​​​ខេត្ត​​​ព្រះ​​​សីហនុពេល​​​នេះ​​​កំពុង​​​តែ​​​កើត​​​មាន​​​​កាន់​តែ​ច្រើន​ឡើង​ៗ​​នៅ​​​តាម​​​បណ្ដាខេត្ត​​​ដាច់​​​ស្រយាល​​​​​ ដូចជា ខេត្ត​​​រតនគិរី មណ្ឌល​​​គិរី បាត់​​​ដំបង​​​ និង​​ខេត្ត​កោះ​​​កុងជាដើម​​​ “ ជា​​​កន្លែង​​​ដែល​​​ការ​​​ស៊ើប​​​អង្កេត​​​ និង​​​ការ​​​ផ្ដន្ទាទោស​​​មាន​​​ភាព​​​ធូរ​ស្រាល​​​ មិន​​​ខ្លាំង​​​ដូច​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​ឬ​ក្រុង​​​សំខាន់​​​ៗ​​​ផ្សេង​​​ៗ​​​ទៀត​​​”។

លោក កែវ ធា នាយការិយាល័យ​​​នគរ​បាល​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​លើ​​​មនុស្ស​​​ពេញវ័យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​លំដាប់​​​ ដោយសារតែ​​​ការ​​​បង្កើត​​​គោលនយោ​​​បាយ​​​កាន់​​​តែ​​​មាន​ប្រសិទ្ធ​ភាព​​​ជាង​​​មុន និង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ប្រសើរជាង​​​មុន​​​នូវ​​​ព័ត៌មា​ន​​​​អំពី​​​​ប្រធាន​​​បទ​​​នេះ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ករណី​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ធ្លាក់​​ចុះ​​​ដោយ​សារតែ​​​​មាន​ការ​​​បង្ក្រាប​​​​ករណី​​ធំៗ​​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរបី​​​ឆ្នាំ​​​មក​​​នេះ និង​​​​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​​អប់រំ​​​ជា​​​ច្រើ​​​ន​​​”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស