30.7 C
Phnom Penh

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​ឯក​អគ្គ​រាជ​ទូតថៃ​ប្រចាំ​នៅ​កម្ពុជា​ថា ​កុំបិទ​ច្រក​ព្រំដែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អៀង សុផាលែ្លត ​ជំ​នួ​យ​កា​រ​​ផ្ទាល់​​របស់​លោក ហ៊ុន សែន ​មា​ន​ប្រ​សាសន៍​ថា កាល​ពី​ម្សិល​មិញ លោ​ក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​ប្រា​ប់​​លោក តូច​​ឆាយុទ្ធ បា៉ក​ឌី ​(Touchayoot Pakdi)ឯក​អគ្គ​រាជ​ទូត​ថៃ​ ដែល​​ទើប​នឹង​​តែង​តាំ​​ង​ថ្មី​​​ថា ​ច្រក​ទ្វារ​​ព្រំ​ដែន​​​រវា​ង​ប្រទេ​ស​ទាំ​ង​​ពីរ​​​បើក​ដើ​ម្បី​​ជំរុញ​​ពាណិជ្ជ​កម្ម​​និង​ទេ​ស​​ចរណ៍  ​និង​​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​តា​ម​ព្រំ​ដែន​។

​លោក​ ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ទៅ​កា​ន់លោក ប៉ាក​ឌី ​​អំ​ឡុង​កិច្ច​ប្រជុំ​​សម្ងាត់​មួយ​​នៅ​វិ​មា​ន​​សន្តិ​ភាព​ ហើយ​​ទំ​នង​​ជា​​លើក​ឡើង​​អំ​ពីហេតុ​​ការណ៍​​​នៅ​ច្រក​​ទ្វារ​​ព្រំ​​ដែន​ អា​ន​សេះ​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​​ ​ខេត្តព្រះ​វិ​ហា​រ​ ដែល​ត្រូវ​បា​ន​​​ទាហា​ន​ថៃ​បិទ​រយៈ​​ពេល​មួ​យ​ថ្ងៃ​​​កា​ល​​ពី​ខែ​មុន​ នៅ​ពេល​ជម្លោះ​មួ​យ​បា​ន​កើត​ឡើង​​ដោ​យ​សារ​កម្ពុជា​ស្ថាប​នា​ផ្លូវ​មួ​យ​ខ្សែ​នៅ​ក្នុង​​ទឹក​ដី​មា​ន​ជម្លោះ​នោះ​។

​លោក​ ហ៊ុន សែន បា​ន​ណែ​នាំ​លោក​ឯក​អគ្គ​រាជ​ទូ​ត​​ថៃ​​ថា ប្រទេ​ស​​ទាំ​ង​​ពីរ​ត្រូវ​​បើក​​​ព្រំ​ដែន​ និង​​សហ​កា​រ​គ្នា​នៅ​តា​ម​ព្រំ​ដែន​ជា​​ពិ​​សេស​​កា​រ​​ដោះ​ស្រាយ​​បទ​ល្មើស​ ​ដូ​​ច​ជា​​កា​រ​​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម​”។

លោក សុផាលែ្លត ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​លោក​ ប៉ាក​ឌី ​បា​ន​ឆ្លើយ​ប្រាប់​លោក​​នាយក​រដ្ឋ​មន្ត្រី​​ថា ​បេស​កកម្ម​របស់​លោក​​នៅក្នុង​ប្រទេ​ស​កម្ពុជា គឺ​​ដើម្បី​ពង្រឹង​​និង​ពង្រី​ក​​ទំ​នាក់​​ទំ​នង​ល្អ​​រវាង​ប្រទេ​ស​​​ទាំ​ង​ពីរ​។ លោក​បា​ន​បន្ត​ថា“ ឯក​អគ្គ​រាជទូ​ត​រូប​នេះ​​មា​ន​ប្រ​សាសន៍​ដែរ​​ថា ​លោក​នឹ​ង​ព្យា​​យា​មឲ្យ​​អស់​ពី​សមត្ថ​ភាព​​​ដើម្បី​​រក្សា​ទំ​នាក់​ទំ​នង ​និង​កិច​្ច​សហ​ប្រតិ​បត្តិ​កា​រ​​​ល្អ​ ជា​ពិ​សេស​​វិ​ស័យទេស​ចរណ៍​ និងវិស័យ​​ពាណិជ្ជ​កម្ម​​”៕ ប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស