26 C
Phnom Penh

អ្នក​ភូមិ​ស្រុក​កំពង់ត្រឡាចបួ​ង​ស​​ួ​ង​ឲ្យ​អា​រុក្ខ​អា​រក្ស​អ្នក​តា​ដាក់​បណ្តាសាមន្ត្រី​ពា​ក់​​ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​​ពិ​ធី​ធ្វើ​មន្ត​អាគមមួយ កាល​ពី​ម្សិល​​មិញ អ្នក​​ភូមិ​​នៅ​ក្នុង​ស្រុ​ក​កំពង់ត្រឡាច ​ខេត្ត​កំ​ពង់​ឆ្នាំង​​បា​ន​​បួង​សួង​​ឲ្យ​អា​រុក្ខអា​រក្ស​អ្នកតា​​​សម្លាប់​​​មន្ត្រី​តុ​លា​កា​រ​ និង​បុគ្គលិកដែល​​​ធ្វើ​កា​រ​ឲ្យ​ក្រុម​ហ៊ុន​កសិកម្ម​​ដ៏​មា​នអំ​ណាច​​មួ​យ​​របស់​​ភរិយា​​​ទេស​រដ្ឋ​មន្ត្រី​​មួយរូប​ ដែលពួ​ក​គេ​អះ​អា​ង​ថាកំពុង​ចាប់​យក​ដី​​របស់​ខ្លួន ។

​លោក រាជ ​សី​មា​ ​តំ​ណា​​ង​ឲ្យ​​ប្រជា​ពល​រដ្ឋ​​ចំនួ​ន​​៥១​គ្រួសារ​​រស់​នៅ​ក្នុ​ង​​ឃុំ​​ តា​ជេស បា​ន​មា​ន​ប្រ​សាសន៍​ថា “ ​យើង​​សូម​ដាក់​បណ្តា​សាដល់​​មន្ត្រី​​តុ​លា​ការ​និង​អាជ្ញា​​ធរ​គ្រប់​លំ​ដាប់​ថ្នាក់​ទំាង​អស់​​ដែល​​​ឃុបឃិត​ជា​មួ​យ​ក្រុម​ហ៊ុន​​ចាប់​យក​ដី​​​របស់​យើង ​​ឲ្យ​ជួប​តែ​​សំ​ណាងអា​ក្រក់​​នៅ​ក្នុងជាតិ​នេះ​ និង​ជាតិ​ក្រោយ​​”។ លោក​បា​ន​បន្តថា “​​យើង​​​​សូម​ដាក់​បណ្តា​សា​បុគ្គលិក​ក្រុម​ហ៊ុន​​និង​ម្ចាស់​ក្រុម​ហ៊ុន​ឲ្យ​រន្ទះ​បាញ់​ ឬ​​ឡាន​បុក​ងាប់​ទាន់​ហន់​”។

លោក សី​មា​ បា​ន​ពន្យល់​ថា ​អ្នក​ភូមិ​​​បា​ន​ប្រមូ​ល​ផ្តុំ​គ្នា​​ដើម្បី​​ប្រា​រព្ធ​ខួប​លើក​ទី​៤នៃ​ជម្លោះ​​ដី​ធ្លី​​​ជាមួ​យ​ក្រុម​​ហ៊ុន​អភិ​វឌ្ឍន៍ KDC ​ដែល​ជា​របស់​អ្នក​ស្រី ជា ខេង ​ភរិ​យា​​របស់​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួ​ង​ឧស្សា​ហ​កម្ម​ រ៉ែ និង​ថាមពល។

​លោក សី​មា​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​អ្នក​ភូមិ​​ក៏​បួ​ង​សួ​ង​ឲ្យ​អារុក្ខអា​រក្ស​អ្នក​​តាជួយ​ឲ្យ​ពួ​ក​​គាត់​ឈ្នះ​ក្តី​ជា​មួយ​​​​ក្រុម​ហ៊ុន​ KDC ​ដែល​ក្នុង​នោះ​​ អ្នក​ភូមិ​ទាំង​នោះ​ត្រូវ​បា​ន​​ចោទ​ប្រកាន់​​ពី​បទ​ញុះ​ញង់​​អ្នក​​ភូមិ​ឲ្យ​ចាប់​យកដី​ស្រែ​ ​ដែល​ក្រុម​ហ៊ុន​នេះ​អ​ះ​​អា​ង​ថា​ជា​ដី​របស់​ខ្លួន​​​។

អ្នក​ស្រី ចាប បាត់ ដែល​ចាញ​់​ក្តី​ជាមួ​យ​ក្រុម​ហ៊ុន​ KDC ក្នុង​ឆ្នាំ​​២០១២ និង​ត្រូវ​បា​ន​​បង្គាប់​ឲ្យសង​​ជំ​ងឺ​​ចិត្តចំ​នួន​​២.៥០០​ដុល្លារបា​ន​មា​ន​ប្រ​សាសន៍​ថា អ្នក​ស្រី​បា​ន​ចូ​ល​រួម​​ក្នុង​ពិ​ធី​នេះ​ដើម្បី​ដាក់​បណ្តា​សា​មន្ត្រី​តុ​លា​កា​រ​ មុន​ពេល​​​សាលា​ឧ​ទ្ធរណ៍​បើក​​សវនា​ការរឿងក្តី​របស់​អ្នក​ស្រី​នៅ​​ថ្ងៃ​ទី​១៦ ខែ​មករា​។

អ្នក​ស្រី​​​បា​ន​លើក​ឡើង​អំ​ពី​​មន្ត្រី​តុ​លាកា​រ​​ដែល​​អ្នក​ស្រី​ចោទ​ថា​​បា​ន​​​ឃុបឃិត​​​​ជាមួ​យ​ក្រុមហ៊ុន​KDC ថា “យើង​ជឿថា  អារុក្ខ​អា​រក្ស​អ្នក​តា​​មិន​ដែល​ជួ​យ​​មនុស្ស​​​អា​ក្រក់​​ទេ​”។

​លោក​ស្រី ណា​លី​ ពី​ឡូក​ (Naly Pilorge) ​នាយិកា​​​អង​្គកា​រ​សិទ្ធិមនុស្ស​​លី​កា​ដូ ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា សហគមន៍​​ដែល​ត្រូវ​បា​ន​​បណ្តេញ​ចេញ រួម​ទាំ​ង​​​សហគមន៍​​​​បឹងកក់​ និង​ដី​ក្រហម ​​បា​ន​ប្រា​​រព្ធ​ពិធី​​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​សង្ឃឹម​នឹ​ង​​ឈ្នះ​​​ក្តី​តាម​រយៈ​​​ពិធី​​ធ្វើ​​អំពើ​នេះ​។

​លោកស្រី ​ណា​លី​ ពី​ឡូកបាន​មា​ន​ប្រ​សា​​​សន៍​ថា “ វាជា​វិ​ធី​មួ​យ​​សម្រាប់​ពួ​ក​គាត់​​បញ្ចេញ​​​យោបល់​​ និង​បង្ហាញ​​ភាព​មិន​ពេញ​ចិត្ត​ចំ​ពោះ​មន្ត្រី​ និង​ជន​ណា​​ដែល​គិត​តែ​ពី​​​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​”។

​លោក សំ​ ចាន់គា អ្នក​សម្រប​សម្រួល​របស់​អង​្គកា​រ​សិទ្ធិ​មនុស្ស​​អាដ​ហុក​​​ប្រចាំ​​ខេត្ត​នេះ​ ដែល​ត្រូវ​បា​ន​ផ្តន្ទាទោស​កា​ល​ពី​ឆ្នាំ​មុន​​ពី​បទ​​បរិ​ហា​​រកេរ្តិ៍ក្រុម​ហ៊ុន​ KDC ពាក់​ព័ន្ធ​នឹង​ជម្លោះ​​នេះ ​​បា​ន​មា​ន​ប្រ​សាសន៍​ថា កា​រ​ប្រា​រព្ធ

​​ពិ​ធី​​បែប​នេះ ​គឺ​​ជា​សញ្ញា​មួ​យ​​​បង្ហាញ​ពី​កា​រ​​ខ្វះ​​​​ទំនុក​​ចិត្ត​​លើ​ប្រព័ន្ធ​តុ​លា​ការ​។ លោកបា​ន​​បន្ត​ថា “ពួ​ក​គាត់​ជឿ​​ថា មា​ន​​តែ​​អារុក្ខ​អា​​រក្ស​អ្នក​តា​ទេ​ អា​ច​ជួ​យ​​​រក​​យុត្តិ​ធម៌​ឲ្យ​ពួ​ក​គាត់​”៕ប៊ុននី​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស